Paris Peace Accords 23 Oct. 1991
Monday, October 13, 2014
កិច្ចការ ១៧ | Acts 17
Reading
LUKE-ACTS
together as one continuous story (as it is!)
Gospel according to
Luke
ដំណឹងល្អ រៀបរៀង ដោយលោក
លូកា
Background Notes
https://www.box.com/s/r7nx76zridoxjgmz5jqi
New Testament Scholar and Theologian NT Wright
and
Harvard Philosopher Sean Kelly
discuss one of history's most influential books at The Veritas Forum at Harvard 2013. Join us for a conversation on the interpretation of the New Testament in a post-modern era, moderated by
Jay Harris, Dean of Undergraduate Education and Harry Austryn Wolfson Professor of Jewish Studies.
ACTS
of the Apostles
កិច្ចការ
រៀបរៀង ដោយលោក
លូកា
Background Notes
https://www.box.com/s/c5c2d925db5ee9c57d18
កិច្ចការ ១៧
Acts 17
ប៉ូល និងស៊ីឡាស ទៅដល់ក្រុង ថេស្សាឡូនិក
លោក ប៉ូល និងលោក ស៊ីឡាស ធ្វើដំណើរ កាត់ក្រុង អាំភីប៉ូលី និងក្រុង អប៉ុឡូនា
,
ហើយ ទៅដល់ក្រុង ថេស្សាឡូនិក។ នៅក្រុងនោះ មានសាលា ប្រជុំមួយ របស់ សាសន៍ យូដា។
លោក ប៉ូល បានចូលទៅ សាលាប្រជុំ តាមទម្លាប់ របស់លោក
,
ព្រមទាំង វែកញែកគម្ពីរ ជាមួយ ពួកគេ រាល់ថ្ងៃសប្ប័ទ ក្នុងអំឡុង បីសប្ដាហ៍។
លោក បរិយាយ ពន្យល់ប្រាប់គេ ថា
,
ព្រះគ្រិស្ដ ត្រូវតែ រងទុក្ខ វេទនា និងមាន ព្រះជន្ម រស់ឡើងវិញ។ លោក មានប្រសាសន៍ ថា៖
«
ព្រះគ្រិស្ដ គឺ ព្រះយេស៊ូ ដែលខ្ញុំ បានជំរាប បងប្អូន នេះហើយ។
»
ជនជាតិ យូដាខ្លះ យល់ស្របតាម
,
ហើយ ចូលមក រួបរួម ជាមួយលោក ប៉ូល និងលោក ស៊ីឡាស។ មានជនជាតិ ក្រិក ដ៏ច្រើន លើសលប់ ដែលគោរព កោតខ្លាច ព្រះជាម្ចាស់ និងមាន ស្ត្រីៗ ជាច្រើន ក្នុងចំណោម អ្នកធំ ក៏ចូលមក រួបរួមដែរ។
រីឯ ជនជាតិ យូដាវិញ
,
គេ មានចិត្ត ច្រណែន
,
ហើយ ប្រមូល ពួកពាល ដែលនៅតាមផ្លូវ មកបំបះបំបោរ ប្រជាជន ឲ្យកើត ចលាចល ក្នុងក្រុង។ គេ បានទៅផ្ទះលោក យ៉ាសូន ក្នុងគោលបំណង ចាប់លោក ប៉ូល និងលោក ស៊ីឡាស យកទៅ ឲ្យប្រជាជន កាត់ទោស
,
តែ ដោយគេ រកលោក ទាំងពីរ មិនឃើញ
,
គេ ក៏ចាប់លោក យ៉ាសូន និងបងប្អូន ខ្លះទៀត
,
អូសយកទៅ ជូនលោក អភិបាលក្រុង
,
ទាំងស្រែកឡើង ថា៖
«
ពួក ដែលបង្ក ឲ្យជ្រួលច្របល់ ពេញពិភពលោក ទាំងមូល បានមកដល់ ទីនេះហើយ។
យ៉ាសូន បានទទួល ពួកគេ ឲ្យស្នាក់ នៅផ្ទះគាត់។ អ្នកទាំងនោះ បានប្រព្រឹត្តខុស នឹងព្រះរាជក្រឹត្យ របស់ ព្រះចៅអធិរាជ
,
ដ្បិត ពួកគេ ប្រកាសថា
,
មានស្ដេច មួយអង្គទៀត នាម យេស៊ូ។
»
ពាក្យនេះ បានធ្វើ ឲ្យបណ្ដាជន និងលោក អភិបាលក្រុង ខ្វល់ចិត្ត។
គេ បានសូម ឲ្យលោក យ៉ាសូន និងអ្នក ឯទៀតៗ បង់ប្រាក់ធានា
,
ទើប គេ សុខចិត្ត ដោះលែង ឲ្យទៅវិញ។
ប៉ូល និងស៊ីឡាស នៅក្រុង បេរា
ពួកបងប្អូន បានបណ្ដោះ លោក ប៉ូល និងលោក ស៊ីឡាស ឲ្យចេញដំណើរ ទៅក្រុង បេរា នៅយប់នោះ ភ្លាម។ លុះ ទៅដល់ហើយ
,
លោកទាំងពីរ ក៏ចូលទៅក្នុង សាលាប្រជុំ របស់សាសន៍ យូដា។
សាសន៍ យូដា នៅក្រុងនេះ មានសន្ដានចិត្តល្អ ជាងសាសន៍ យូដា នៅក្រុង ថេស្សាឡូនិក
,
គឺ គេ បានទទួល ព្រះបន្ទូល ដោយចិត្ត ស្មោះសរ
,
ហើយ
ពិនិត្យពិច័យ មើលគម្ពីរ ជារៀងរាល់ថ្ងៃ ដើម្បី ឲ្យដឹង ថា
,
សេចក្ដី ដែលលោក ប៉ូល និងលោក ស៊ីឡាស មានប្រសាសន៍ ប្រាប់គេ ពិតជាត្រឹមត្រូវ មែន ឬយ៉ាងណា។
ក្នុងចំណោម ពួកគេ មានច្រើននាក់ បានជឿ
,
ហើយ មានស្ត្រីៗ អ្នកមុខ អ្នកការជាតិ ក្រិក និងមានបុរស ជាច្រើន បានជឿដែរ។
ប៉ុន្តែ កាលសាសន៍ យូដា នៅក្រុង ថេស្សាឡូនិក ដឹងថា
,
លោក ប៉ូល ផ្សព្វផ្សាយ ព្រះបន្ទូល របស់ ព្រះជាម្ចាស់ នៅក្រុង បេរាដែរ នោះ
,
គេ ក៏នាំគ្នា មកបំបះបំបោរ មហាជន ឲ្យជ្រួលច្របល់ ឡើង។
ឃើញដូច្នោះ ពួកបងប្អូន បាននាំលោក ប៉ូល ឆ្ពោះទៅមាត់ សមុទ្រ ភ្លាម
;
រីឯ លោក ស៊ីឡាស និងលោក ធីម៉ូថេវិញ ស្នាក់នៅ ទីនោះ ដដែល។
ពួកអ្នក ជូនដំណើរ លោក ប៉ូល បានមក ជាមួយលោក រហូត ដល់ក្រុង អាថែន
,
ទើប ត្រឡប់ទៅវិញ
,
ទាំងនាំពាក្យ ផ្ដែផ្ដាំ ពីលោក ប៉ូល ទៅជំរាបលោក ស៊ីឡាស និងលោកធីម៉ូថេ ឲ្យមក តាមលោក យ៉ាងប្រញាប់ បំផុត។
សុន្ទរកថា ប៉ូល នៅក្រុង អាថែន
ពេលលោក ប៉ូល រង់ចាំលោក ស៊ីឡាស និងលោក ធីម៉ូថេ នៅក្រុង អាថែន
,
លោក តឹងទ្រូង ជាខ្លាំង ដោយឃើញ មានរូបសំណាក ពាសពេញ ក្នុងក្រុងនេះ។
លោក បានជជែក សន្ទនា ជាមួយសាសន៍ យូដា និងជាមួយ អ្នក ដែលគោរព កោតខ្លាច ព្រះជាម្ចាស់ នៅក្នុងសាលាប្រជុំ
,
ហើយ រៀងរាល់ថ្ងៃ លោក សន្ទនា ជាមួយ អស់អ្នក ដែលលោក ជួប នៅតាមទីលាន សាធារណៈ ក្នុងក្រុង។
មានទស្សនវិទូខ្លះ ខាងអេពីគួរ និងខាង ស្ដូអ៊ីក ក៏បានសន្ទនា ជាមួយលោក ដែរ
,
ខ្លះ ពោលថា៖
«
តើ អ្នក ព្រោកប្រាជ្ញ នេះ ចង់និយាយ ពីរឿងអ្វី
?»
ខ្លះទៀត ពោលថា៖
«
ប្រហែល គាត់ ជាអ្នកឃោសនា អំពី ព្រះ របស់សាសន៍ បរទេស ទេដឹង។
»
គេ ពោលដូច្នេះ មកពីឮ លោក ប៉ូល និយាយ ពីដំណឹងល្អ ស្ដីអំពី ព្រះយេស៊ូ និងអំពី ការរស់ឡើងវិញ។
គេ ក៏នាំលោក យកទៅ មុខសភាក្រុង នៅទួល អើរីយ៉ូស
,
ហើយ ពោលមកលោក ថា៖
«
តើ លោក អាចប្រាប់ ឲ្យយើងដឹង អំពីលទ្ធិថ្មី ដែលលោក បង្រៀននោះ បាន ឬទេ
?
ដ្បិត យើង បានឮលោក ថ្លែងរឿង ចំឡែកៗ។ យើង ចង់ដឹង អត្ថន័យណាស់។
»
អ្នកក្រុង អាថែន និងជនបរទេស ឯទៀតៗ ដែលរស់នៅ ក្នុងក្រុងនោះ មិនធ្វើអ្វី ផ្សេងទៀត ក្រៅពីនិយាយ ឬស្ដាប់រឿង ថ្មីៗ នោះឡើយ។
លោក ប៉ូល ក្រោកឈរ នៅកណ្ដាល អង្គប្រជុំ នៅទួល អើរីយ៉ូស
,
ហើយ មានប្រសាសន៍ ថា៖
«
អស់លោក ជាអ្នកក្រុង អាថែន អើយ! ខ្ញុំ សង្កេតឃើញ ថា អស់លោក និយមសាសនា ខ្លាំងណាស់។
ពេលខ្ញុំ ដើរទៅមក ក្នុងទីក្រុង
,
ខ្ញុំ ឃើញមាន បូជនីយដ្ឋាន ទាំងប៉ុន្មាន ដែលអស់លោក គោរពបូជា
,
ហើយ ខ្ញុំ ក៏បានឃើញ អាសនៈមួយ ដែលមាន ចារឹកអក្សរ ថា
, “
សូម ឧទ្ទិស ដល់ព្រះ ដែលយើង ពុំស្គាល់។
”
ខ្ញុំ នាំដំណឹងមក ប្រាប់អស់លោក អំពីព្រះ ដែលអស់លោក ថ្វាយបង្គំ
,
ទាំងពុំស្គាល់ ហ្នឹងហើយ។
«
ព្រះជាម្ចាស់ ដែលបានបង្កើត ពិភពលោក និងបង្កើត អ្វីៗ សព្វសារពើ នៅក្នុងពិភពលោក នេះ
,
ព្រះអង្គ ជាព្រះអម្ចាស់ នៃស្ថានបរមសុខ និងព្រះអម្ចាស់ នៃផែនដី។ ព្រះអង្គ មិនគង់ នៅក្នុង ព្រះវិហារ ដែលមនុស្ស សង់នោះឡើយ
,
ហើយ ព្រះអង្គ ក៏មិនត្រូវការ ឲ្យមនុស្ស បីបាច់ ថែរក្សា ព្រះអង្គដែរ
,
ព្រោះ ព្រះអង្គ ទេតើ ដែលបានប្រទាន ជីវិត
,
ប្រទាន ដង្ហើម
,
និងប្រទាន របស់ សព្វគ្រប់ ទាំងអស់ មកមនុស្ស។
ព្រះអង្គ ប្រទាន ឲ្យប្រជាជាតិនានា កើតចេញមក ពីមនុស្ស តែម្នាក់
,
ហើយ ឲ្យគេ រស់នៅ ពាសពេញ លើផែនដី ទាំងមូល។ ព្រះអង្គ បានកំណត់ រដូវកាល និងកំណត់ ព្រំដែន ឲ្យមនុស្ស រស់នៅ។
ព្រះជាម្ចាស់ ធ្វើ ដូច្នេះ ដើម្បី ឲ្យគេ ស្វែងរក ព្រះអង្គ
,
ហើយ បើ គេ ខ្នះខ្នែង រកព្រះអង្គ មែននោះ
,
ប្រហែល ជាគេ នឹងរក ព្រះអង្គឃើញ។ តាមពិត ព្រះជាម្ចាស់ មិនគង់នៅឆ្ងាយ ពីយើង ម្នាក់ៗទេ
, “
ដ្បិត យើង មានជីវិត
,
មានចលនា
,
និងមានភាវៈ ជាមនុស្ស ដោយសារ ព្រះអង្គ។
”
អ្នក កវីខ្លះ របស់ អស់លោក តែងពោល ថា៖
“
យើង ក៏ជាពូជ របស់ ព្រះអង្គដែរ។
”
«
ហេតុនេះ ប្រសិនបើ យើង ពិតជាពូជ របស់ ព្រះជាម្ចាស់ មែន
,
យើង មិនត្រូវ គិតថា
,
ព្រះអង្គ មានសណ្ឋាន ដូចរូបសំណាក ធ្វើពីមាស
,
ប្រាក់
,
ឬថ្ម ដែលជាក្បាច់ រចនា កើតឡើង តាមការនឹកឃើញ របស់ មនុស្ស នោះឡើយ។
ព្រះជាម្ចាស់ មិនប្រកាន់ទោស មនុស្សលោក ក្នុងគ្រា ដែលគេ មិនទាន់ស្គាល់ ព្រះអង្គ នៅសម័យមុនៗ នោះទេ
;
តែ ឥឡូវនេះ ព្រះអង្គ ប្រទានដំណឹង ដល់មនុស្ស ទាំងអស់ ដែលរស់នៅ គ្រប់ទីកន្លែង ឲ្យគេ កែប្រែ ចិត្តគំនិត។
ដ្បិត ព្រះអង្គ បានកំណត់ ថ្ងៃមួយទុក ដើម្បី វិនិច្ឆ័យ ទោសមនុស្ស តាមសេចក្ដី សុចរិត ដោយសារ បុរសម្នាក់ ដែលព្រះអង្គ បានតែងតាំង។ ព្រះអង្គ បានប្រោស បុរសនោះ ឲ្យរស់ឡើងវិញ
,
ទុកជាភស្ដុតាង សំរាប់មនុស្ស ទាំងអស់។
»
កាលពួកគេ បានឮសូរពាក្យ
“
រស់ឡើងវិញ
”
ដូច្នេះ
,
អ្នកខ្លះ ក៏ចំអក ឲ្យ
;
អ្នកខ្លះទៀត ពោលថា៖
«
ចាំលើកក្រោយ
,
យើង នឹងស្ដាប់លោក មានប្រសាសន៍ អំពី រឿងនេះទៀត។
»
លោក ប៉ូល ក៏ចាកចេញ ពីចំណោម ពួកគេ។
ប៉ុន្តែ មានអ្នកខ្លះ បានមកចូលរួម ជាមួយលោក
,
ហើយ ជឿ។ ក្នុងចំណោម អ្នកទាំងនោះ
,
មានលោក ឌេវនីស
,
ជាសមាជិក សភាក្រុង នៅទួល អើរីយ៉ូស
,
និងមានស្ត្រីម្នាក់ ឈ្មោះ ដាម៉ារីស
,
ព្រមទាំង អ្នក ឯទៀតៗផង។
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment