Reading LUKE-ACTS together as one continuous story (as it is!)
Gospel according to Luke
New Testament Scholar and Theologian NT Wright and Harvard Philosopher
Sean Kelly discuss one of history's most influential books at The
Veritas Forum at Harvard 2013. Join us for a conversation on the
interpretation of the New Testament in a post-modern era, moderated by
Jay Harris, Dean of Undergraduate Education and Harry Austryn Wolfson
Professor of Jewish Studies.
ACTS of the Apostles
ប៉ូល
នៅក្រុង អេភេសូ
ពេលដែលលោក អប៉ូឡូស
នៅក្រុង កូរិនថូស, លោក ប៉ូល បានឆ្លងកាត់ តំបន់ខ្ពង់រាប, ធ្វើដំណើរ មកដល់ក្រុង អេភេសូ។ លោក បានជួបសិស្សខ្លះ,
ហើយ សួរថា៖ «កាលបងប្អូន ចាប់ផ្ដើមជឿ នោះ, តើ បងប្អូនទទួលព្រះវិញ្ញាណ ដ៏វិសុទ្ធ ហើយ ឬនៅ?»
គេ តបមកលោកវិញ
ថា៖ «យើងខ្ញុំ
មិនដែល ទាំងឮ ថា មានព្រះវិញ្ញាណ ដ៏វិសុទ្ធផង។»
លោក សួរគេទៀត ថា៖
«ដូច្នេះ
តើ បងប្អូន បានទទួល ពិធីជ្រមុជទឹកណា?»
គេ តបថា៖ «ពិធីជ្រមុជទឹក
របស់លោក យ៉ូហាន។»
លោក ប៉ូល ក៏មានប្រសាសន៍
ថា៖ «លោក
យ៉ូហាន បានធ្វើ ពិធីជ្រមុជទឹក ឲ្យអស់អ្នក ដែលកែប្រែ ចិត្តគំនិត ទាំងមានប្រសាសន៍
ប្រាប់ប្រជាជន ឲ្យជឿលើ ព្រះអង្គ ដែលយាងមក ក្រោយលោក, គឺ ព្រះយេស៊ូ នេះហើយ។»
ក្រោយបានឮ លោក ប៉ូល មានប្រសាសន៍ ដូច្នោះ, ពួកសិស្ស ក៏ទទួល ពិធីជ្រមុជទឹក ក្នុងព្រះនាម ព្រះអម្ចាស់ យេស៊ូ។ លោក ប៉ូល បានដាក់ដៃ លើគេ; ព្រះវិញ្ញាណ ដ៏វិសុទ្ធ ក៏យាងមក សណ្ឋិត លើគេ, ហើយ គេ នាំគ្នា និយាយភាសា ចំឡែកអស្ចារ្យ និងថ្លែង ព្រះបន្ទូលផង។ អ្នកទាំងនោះ មានគ្នា ទាំងអស់
ប្រមាណ ដប់ពីរនាក់។
លោក ប៉ូល បានចូលទៅ
សាលាប្រជុំ, ហើយ មានប្រសាសន៍ ដោយចិត្ត អង់អាច
ក្នុងអំឡុងពេល បីខែ។ លោក បានសន្ទនា
ជាមួយ ពួកគេ អំពី ព្រះរាជ្យ របស់ ព្រះជាម្ចាស់ និងខិតខំ ណែនាំ ពួកគេ ឲ្យជឿ។ ប៉ុន្តែ ដោយអ្នកខ្លះ នៅតែ មានចិត្ត
មានះ មិនព្រមជឿ, ថែមទាំង ប្រមាថ មាគ៌ា របស់ ព្រះអម្ចាស់
នៅមុខប្រជុំជន ផងនោះ, លោក ក៏ចាកចេញ ពីពួកគេ, នាំសិស្ស ទៅដាច់ឡែក, ហើយ បង្រៀនគេ ជារៀងរាល់ថ្ងៃ
នៅក្នុងសាលា ទីរ៉ាណុស។ លោក បានបង្រៀនគេ អស់រយៈពេល ពីរឆ្នាំ, គឺ រហូត
ទាល់តែ អ្នកស្រុក អាស៊ី ទាំងអស់, ទាំងសាសន៍ យូដា
ទាំងសាសន៍ ក្រិក, បានឮ ព្រះបន្ទូល របស់ ព្រះអម្ចាស់។
ពេលនោះ
ព្រះអម្ចាស់ បានធ្វើ ការអស្ចារ្យ ដ៏ធំៗ ជាច្រើន តាមរយៈលោក ប៉ូល, គឺ
បើ គេ គ្រាន់តែ យកក្រណាត់ ឬកន្សែង ដែលបានប៉ះលោក ប៉ូល មកដាក់ ពីលើ អ្នកជំងឺ,
អ្នកជំងឺ នឹងបានជា, ហើយ វិញ្ញាណអាក្រក់
ក៏នឹងចេញ ពីគេ ទៅដែរ។
កូន
របស់ ស្កេវ៉ា
មនុស្សម្នា នៅក្រុង
អេភេសូ,
ទាំងសាសន៍ យូដា ទាំងសាសន៍ ក្រិក, បានដឹងរឿងនេះ,
ហើយ កោតខ្លាច គ្រប់ៗគ្នា។ ពេលនោះ គេ លើកតម្កើង ព្រះនាម របស់ ព្រះអម្ចាស់
យេស៊ូ។ មានអ្នកជឿ
ជាច្រើននាក់ បាននាំគ្នា មកទទួល សារភាព ជាសាធារណៈ នូវអំពើ ដែលខ្លួន ធ្លាប់ប្រព្រឹត្ត
កាលពីមុន, ហើយ ក៏មានអស់អ្នក ដែលធ្លាប់ ប្រព្រឹត្ត អំពើ
អាបធ្មប់ ក៏បានយក ក្បួនតម្រា របស់ខ្លួន មកដុតចោល នៅមុខគេឯង ទាំងអស់គ្នាផង។
គេ បានគិតគូរ របស់ ទាំងនោះ ឃើញថា មានតម្លៃ
ប្រាំម៉ឺនដួង។ មកពីព្រះអម្ចាស់
បានសំដែង ព្រះចេស្ដា, ដូច្នេះហើយ បានជាព្រះបន្ទូល រីកចំរើន
និងមាន ប្រសិទ្ធភាព កាន់តែ ខ្លាំងឡើងៗ។
ការបះបោរ
នៅក្រុង អេភេសូ
ក្រោយពី ព្រឹត្តិការណ៍
នោះមក,
ព្រះវិញ្ញាណ ណែនាំលោក ប៉ូល ឲ្យសំរេចចិត្ត ទៅក្រុង យេរូសាឡឹម, ដោយធ្វើដំណើរ ឆ្លងកាត់ស្រុក ម៉ាសេដូន និងស្រុក អាខៃ។ លោក មានប្រសាសន៍ ថា៖ «កាលណា
ទៅដល់ស្រុកនោះ, ខ្ញុំ ត្រូវតែ ទៅក្រុង រ៉ូមទៀត។» លោក បានចាត់ សហការី របស់លោក
ពីរ រូប, គឺ លោក ធីម៉ូថេ និងលោក អេរ៉ាស្ទុស ឲ្យទៅស្រុក
ម៉ាសេដូន មុន; រីឯ លោក, លោក ស្នាក់នៅ
ក្នុងស្រុក អាស៊ី មួយរយៈពេលសិន។
នៅគ្រានោះ
មានកើត ការបះបោរមួយ យ៉ាងខ្លាំង ព្រោះតែ មាគ៌ា របស់ ព្រះអម្ចាស់។ មានជាងចម្លាក់ម្នាក់ ឈ្មោះ
ដេមេទ្រាស ដែលបានធ្វើ រូបវិហារ របស់ ព្រះនាង ឌីអាន ពីប្រាក់, ហើយ គាត់ បានផ្ដល់កំរៃ ជាច្រើន ដល់ពួកកូនជាង។ គាត់ បានប្រមូល កូនជាង របស់គាត់
និងអស់អ្នក ដែលមាន មុខរបរ ដូចគ្នាមក, រួច ពោលថា៖
«បងប្អូន អើយ, បងប្អូន ជ្រាបស្រាប់ ហើយ
ថា, យើង បានរស់ស្រួល ក៏ដោយសារ តែ មុខរបរនេះ,
ហើយ បងប្អូន ក៏បានឃើញ បានឮដែរ ថា ឈ្មោះ ប៉ូលនោះ បញ្ចុះបញ្ចូល,
នាំមហាជន ឲ្យទៅតាមគាត់, មិនត្រឹមតែ នៅក្រុង
អេភេសូ នេះ ប៉ុណ្ណោះទេ, គឺ សឹងតែ ពេញស្រុក អាស៊ី ទាំងមូល
ថែមទៀតផង, ដោយពោល ថា, រូបព្រះ ដែលធ្វើ
ដោយដៃមនុស្ស មិនមែន ជាព្រះឡើយ។
ការនេះ មិនត្រឹមតែ បន្ថោកបន្ទាប មុខរបរ របស់យើង ប៉ុណ្ណោះទេ,
គឺ ថែមទាំង ធ្វើ ឲ្យព្រះវិហារ នៃព្រះនាង ឌីអាន ដ៏ប្រសើរឧត្ដម
របស់យើង ត្រូវ រលាយ, ហើយ កិត្តិនាម របស់ ព្រះនាង, ដែលអ្នកស្រុក អាស៊ី និងសកលលោក ទាំងមូល ធ្លាប់ថ្វាយបង្គំ,
មុខជាត្រូវ ធ្លាក់ចុះ អន់ថយ ទៀតផង។»
កាលបានឮ ពាក្យនេះហើយ,
គេ ខឹងយ៉ាងខ្លាំង ក៏នាំគ្នា ស្រែកឡើង ថា៖ «ព្រះនាង
ឌីអាន ជាព្រះ របស់ អ្នកក្រុង អេភេសូ។ ទ្រង់ ប្រសើរឧត្ដម!» ពេលនោះ មានកើត វឹកវរ ពាសពេញ
ទីក្រុង។ គេ លើកគ្នា ដើរតម្រង់ ទៅលាន
មហោស្រព, ទាំងអូសទាញ លោក កៃយុស និងលោក អើរីស្ដាក,
ជាអ្នកស្រុក ម៉ាសេដូន ដែលរួមដំណើរ ជាមួយលោក ប៉ូល,
ទៅផង។ លោក ប៉ូល មានបំណង ទៅជួប ប្រជាជន, ប៉ុន្តែ
ពួកសិស្ស បានឃាត់លោក មិនឲ្យទៅទេ, សូម្បីតែ មន្ត្រីក្រុងខ្លះ
ដែលជាមិត្តភក្ដិ របស់លោក ក៏បានចាត់គេ ឲ្យទៅ ជំរាបលោក, មិនឲ្យទៅ លានមហោស្រពដែរ។
នៅពេលនោះ អ្នកខ្លះ
ស្រែកយ៉ាងនេះ, អ្នកខ្លះ ស្រែកយ៉ាងនោះ, ដ្បិត
មានកើត ច្របូកច្របល់ ពេញអង្គប្រជុំ ទាំងមូល, ហើយ មានអ្នកខ្លះ
មិនទាំងដឹង ថា, គេ មកប្រជុំគ្នា រឿងអ្វីផង។ ពេលនោះ ជនជាតិ យូដា បានរុញ
បុរសម្នាក់ ឈ្មោះ អលេក្សានត្រុស ឲ្យចេញ ពីក្នុងចំណោម បណ្ដាជន, ឡើងទៅឈរ នៅខាងមុខ។ អលេក្សានត្រុស
ក៏លើកដៃ ធ្វើសញ្ញា, ព្រោះ គាត់ ចង់ឆ្លើយដោះសា នៅមុខប្រជាជន។ ប៉ុន្តែ កាលប្រជាជន ឃើញថា, គាត់ ជាជនជាតិ យូដា, គេ ក៏ស្រែកឡើង ព្រមគ្នា
អស់រយៈពេល ជិតពីរម៉ោង ថា៖ «ព្រះនាង ឌីអាន ជាព្រះ របស់
អ្នកក្រុង អេភេសូ! ទ្រង់ ប្រសើរឧត្ដម!»
នៅទីបំផុត លោក លេខាធិការក្រុង
បានឃាត់បណ្ដាជន ឲ្យនៅស្ងៀម, ដោយពោល ថា៖ «បងប្អូន ជាអ្នកក្រុង អេភេសូ អើយ! តើ នរណា មិនដឹង ថា,
ក្រុង អេភេសូ ជាក្រុង របស់ ព្រះនាង ឌីអាន ដែលជាព្រះ ដ៏ប្រសើរឧត្ដម និងជាក្រុង
ដែលមាន រូបសំណាក ធ្លាក់ចុះ ពីស្ថានសួគ៌ មកនោះ។ ត្រង់នេះ គ្មាន នរណា អាចជំទាស់
បានទេ។ សូម បងប្អូន នៅស្ងៀមទៅ; កុំ ប្រព្រឹត្ត ដោយឥត ពិចារណា ដូច្នេះ។ បងប្អូន បាននាំអ្នក ទាំងនេះមក, ប៉ុន្តែ គេ មិនបានប្លន់ ព្រះវិហារ ឬក៏ពោលពាក្យអ្វី ប្រមាថព្រះនាង
របស់ យើងទេ។ ប្រសិនបើ
លោក ដេមេទ្រាស និងពួកជាង ដែលនៅ ជាមួយគាត់ មានរឿងអ្វីទាស់ នឹងនរណា,
ត្រូវ នាំពាក្យបណ្ដឹង មកជូន អស់លោក ជារាជប្រតិភូ រកយុត្តិធម៌
ឲ្យ នៅថ្ងៃ ជំនុំជំរះទៅ។ ប្រសិនបើ បងប្អូន ចង់តវ៉ា អំពី រឿងអ្វី ទៀតនោះ, ចាំដល់ពេល មានអង្គប្រជុំ ពេញច្បាប់; គេ នឹងដោះស្រាយជូន។ បើ មិនដូច្នោះទេ, សូម ប្រយ័ត្ន, ក្រែងយើង ត្រូវ ជាប់ចោទ ថា, ជាអ្នក បះបោរ,
ព្រោះតែ រឿងរ៉ាវ ដែលកើត មានឡើង នៅថ្ងៃនេះ។ ដ្បិត យើង គ្មានមូលហេតុអ្វី ដើម្បី ដោះសា អំពី ការប្រជុំគ្នានេះ បានឡើយ។» គាត់ មានប្រសាសន៍ ដូច្នេះ រួចហើយ
ក៏ប្រាប់អង្គប្រជុំ ឲ្យបែកខ្ញែក គ្នាទៅ។
No comments:
Post a Comment