ប៉ូល
នៅកោះ ម៉ាល់ត៍
កាលបានរួច ជីវិតហើយ,
យើង ដឹងថា, កោះនោះ ឈ្មោះ ម៉ាល់ត៍។ អ្នកកោះនោះ បានទទួលយើង ដោយចិត្ត
សប្បុរស, រកអ្វី ប្រៀបផ្ទឹម ពុំបាន។ គេ អញ្ជើញយើង ទាំងអស់គ្នា មកជុំវិញ ភ្នក់ភ្លើងមួយ
យ៉ាងធំ ដែលគេ បានដុត, ដ្បិត ពេលនោះ មានភ្លៀងធ្លាក់, ហើយ ធាតុអាកាស ក៏ត្រជាក់ ណាស់ផង។ លោក ប៉ូល រើសមែកឈើ មួយកង មកបោះ
ក្នុងភ្លើង, ស្រាប់តែ មានពស់វែកមួយ លូនចេញមក ដោយកំដៅភ្លើង, ហើយ ចឹកដៃលោក ជាប់។ កាលអ្នកកោះនោះ ឃើញពស់ ចឹកដៃលោក ជាប់ដូច្នេះ ក៏និយាយគ្នា ថា៖
«អ្នកនេះ ពិតជាបានសម្លាប់ គេហើយ, ទោះបី
គាត់ ទើប នឹងរួចខ្លួន ពីសមុទ្រនោះ ក៏ដោយ ក៏ព្រះយុត្តិធម៌ មិនទុក ឲ្យគាត់
នៅរស់រាន មានជីវិតដែរ។» លោក ប៉ូល បានរលាស់ ពស់នោះ ទម្លាក់ ទៅក្នុងភ្លើង, តែ លោក ពុំឈឺចុកចាប់ អ្វីទេ។ អ្នកកោះនោះ រង់ចាំមើល លោក ប៉ូល ហើមខ្លួន
ឬក៏ត្រូវ ដាច់ខ្យល់ស្លាប់។ ប៉ុន្តែ ក្រោយពីចាំមើល
អស់រយៈពេល យ៉ាងយូរមក, គេ ឃើញថា គ្មានហេតុ អាក្រក់
កើតដល់លោក សោះ, គេ ក៏ដូរគំនិត, ហើយ
បែរជាពោល ថា, លោក ប៉ូល ជាព្រះវិញ។
នៅជិតនោះ
មានដីមួយកន្លែង ដែលជាកម្មសិទ្ធិ របស់ មេកន្ទ្រាញកោះ ឈ្មោះ ពូព្លាស។ គាត់ បានទទួលយើង ឲ្យស្នាក់នៅ យ៉ាងរាក់ទាក់
ចំនួនបីថ្ងៃ។
ឪពុក របស់លោក
ពូព្លាស សម្រាន្ដនៅលើគ្រែ, ព្រោះ គាត់ គ្រុនផង
មួលផង។ លោក ប៉ូល បានចូល ទៅក្នុងផ្ទះគាត់, ហើយ អធិស្ឋាន ដាក់ដៃ ពីលើ និងប្រោសគាត់ ឲ្យបានជា។ អ្នកជំងឺ ឯទៀតៗ នៅលើកោះ ឃើញគាត់ជា
ដូច្នេះ, គេ ក៏នាំគ្នា មកដែរ,
ហើយ បានជា ទាំងអស់គ្នា។ ពួកគេ បានសំដែង ការគោរព គ្រប់យ៉ាង ចំពោះយើង។ នៅពេលយើង ចេញដំណើរ,
ពួកគេ បានជួយឧបត្ថម្ភ នូវអ្វីៗ ដែលយើង ត្រូវការ។
ប៉ូល
នៅក្រុង រ៉ូម
បីខែ ក្រោយមក យើង
ចុះសំពៅមួយ ឈ្មោះ «ឌីអូស្គួរ» ជាសំពៅ មកពីក្រុង
អលេក្សានទ្រា ដែលបានចត នៅកោះនោះ ក្នុងអំឡុងពេល រដូវ រងា។ លុះ មកដល់ក្រុង ស៊ីរ៉ាគូស, យើង បានស្នាក់នៅ ទីនោះ បីថ្ងៃ។ បន្ទាប់មក យើង បានសសៀរ តាមឆ្នេរសមុទ្រ ទៅដល់ក្រុង រេគាម។ ស្អែកឡើង មានខ្យល់បក់ មកពីទិស
ខាងត្បូង, ហើយ ក្នុងរវាងតែ ពីរថ្ងៃ, យើង មកដល់ក្រុង ពូទីយ៉ូលី។
នៅក្រុងនោះ យើង បានជួបពួក បងប្អូន; គេ អញ្ជើញយើង ឲ្យស្នាក់នៅ ជាមួយ អស់រយៈពេល ប្រាំពីរថ្ងៃ។
រីឯ ដំណើរ របស់យើង
ទៅកាន់ក្រុង រ៉ូម បានប្រព្រឹត្ត ដូចតទៅ៖ ពួកបងប្អូន នៅក្រុង រ៉ូម ដឹងដំណឹង
អំពីយើង ក៏នាំគ្នា ធ្វើដំណើរ រហូត ទៅដល់ផ្សារ អាប់ភាស និងភូមិ ផ្ទះសំណាក
បីខ្នង ដើម្បី ទទួលយើង។ កាលលោក ប៉ូល ឃើញបងប្អូន
ទាំងនោះ,
លោក បានអរព្រះគុណ ព្រះជាម្ចាស់, ហើយ មានចិត្តក្លាហាន
ឡើងវិញ។ លុះ យើង
មកដល់ក្រុង រ៉ូមហើយ, អាជ្ញាធរ អនុញ្ញាត ឲ្យលោក ប៉ូល
នៅផ្ទះមួយ តាមបំណងចិត្តលោក, តែ គេ ដាក់ទាហានម្នាក់ ឲ្យនៅយាមលោក។
ប៉ូល
ប្រកាសព្រះបន្ទូល នៅក្រុង រ៉ូម
បីថ្ងៃ ក្រោយមក, លោក
ប៉ូល អញ្ជើញ អ្នកមុខ អ្នកការ ក្នុងចំណោម ជនជាតិ យូដា ឲ្យមកជួបលោក។ លុះ គេ មកជួបជុំគ្នាហើយ, លោក មានប្រសាសន៍ ទៅគេ ថា៖ «បងប្អូន អើយ,
ខ្ញុំ ពុំបានធ្វើអ្វី ប្រឆាំង នឹងប្រជាជាតិយើង ឬក៏ទាស់ នឹងប្រពៃណី
បុព្វបុរសយើងទេ។ តែ គេ បានចាប់ខ្ញុំ
ឃុំឃាំង នៅក្រុង យេរូសាឡឹម និងបញ្ជូនខ្ញុំ មកក្នុងកណ្ដាប់ដៃ របស់ ជនជាតិ
រ៉ូម៉ាំង។ កាលពួក
រ៉ូម៉ាំង សួរចម្លើយខ្ញុំ រួចរាល់ហើយ, គេ ចង់ដោះលែង
ខ្ញុំវិញ, ព្រោះ គេ ពុំឃើញខ្ញុំ មានកំហុសអ្វី គួរ នឹងមានទោស
ដល់ជីវិត នោះឡើយ។ ប៉ុន្តែ ជនជាតិ យូដា បាននាំគ្នា ជំទាស់ ជាហេតុបង្ខំ ឲ្យខ្ញុំ សូម
ឡើងមកដល់ ព្រះចៅអធិរាជ។ រីឯ ខ្ញុំវិញ,
ខ្ញុំ គ្មាន គោលបំណង នឹងចោទប្រកាន់ ប្រជាជាតិ របស់ខ្ញុំទេ។ ហេតុនេះហើយ បានជាខ្ញុំ សូម
ជួប និងសូម និយាយ ជាមួយបងប្អូន, ដ្បិត ខ្ញុំ ជាប់ចំណង
ព្រោះតែ សេចក្ដីសង្ឃឹម របស់ ជនជាតិ អ៊ីស្រាអែល។»
អ្នកទាំងនោះ តបវិញ
ថា៖ «យើង
ពុំបានទទួល សំបុត្រអ្វី ពីស្រុក យូដា ស្ដីអំពី លោកឡើយ, ហើយ ក៏គ្មានបងប្អូន ណាម្នាក់ មករាយការណ៍ ឬនិយាយ អាក្រក់ ពីលោកដែរ។ យើង ចង់ស្ដាប់លោក មានប្រសាសន៍
អំពី គំនិត របស់លោក, ព្រោះ យើង ដឹងថា មានគេ ជំទាស់
នឹងគណៈ របស់លោក នៅគ្រប់ ទីកន្លែង។»
គេ បានណាត់ពេល ជួបលោក ប៉ូល ម្ដងទៀត
នៅថ្ងៃ ណាមួយ។ លុះ ដល់ថ្ងៃ
នោះហើយ, មានមនុស្សច្រើន ជាងមុន មកផ្ទះលោក ប៉ូល។ លោក បានវែកញែក និងធ្វើ ជាបន្ទាល់ អំពី ព្រះរាជ្យ
របស់ ព្រះជាម្ចាស់ ប្រាប់គេ តាំងពី ព្រឹករហូត ដល់ល្ងាច ដោយលើកយក គម្ពីរវិន័យ
របស់ លោក ម៉ូសេ និងគម្ពីរ ព្យាការី មកពន្យល់ បញ្ជាក់ ប្រាប់គេ អំពី ព្រះយេស៊ូ។
មានពួកគេ មួយផ្នែក បានជឿពាក្យ ដែលលោក
មានប្រសាសន៍, តែ មួយផ្នែកទៀត ពុំព្រមជឿទេ។ ដោយពួកគេ ចាកចេញ ពីទីនោះទៅ
ទាំងខ្វែងគំនិតគ្នា, លោក ប៉ូល ក៏មានប្រសាសន៍ ទៅគេ
ថា៖
«ព្រះវិញ្ញាណ
ដ៏វិសុទ្ធ មានព្រះបន្ទូល មកកាន់ បុព្វបុរសយើង តាមរយៈព្យាការី អេសាយ ពិតជាត្រូវ
មែន, គឺ ព្រះអង្គ មានព្រះបន្ទូល ថា៖
«“ចូរ
ទៅរក ប្រជារាស្ត្រនោះ, ហើយ ប្រាប់ពួកគេ ថា៖
‘អ្នករាល់គ្នា
ស្ដាប់ឮមែន តែ ពុំយល់ទេ;
អ្នករាល់គ្នា មើលមែន
តែ ពុំឃើញទេ។’
ដ្បិត ចិត្ត របស់
ប្រជារាស្ត្រនេះ រឹងណាស់;
គេ បាននាំគ្នា
ខ្ទប់ត្រចៀក, ហើយ បិទភ្នែក
ដើម្បី កុំឲ្យ មើលឃើញ,
កុំឲ្យ ស្ដាប់ឮ,
និងដើម្បី កុំឲ្យ
យល់,
ហើយ ក៏មិនចង់កែប្រែ
ចិត្តគំនិតដែរ
ក្រែងលោ យើង ប្រោសគេ
ឲ្យបានជា។”
«ហេតុនេះ
សូម បងប្អូន ជ្រាបថា, ព្រះជាម្ចាស់ បានប្រទាន ព្រះបន្ទូល
ស្ដីអំពី ការសង្គ្រោះ របស់ ព្រះអង្គ ឲ្យសាសន៍ ដទៃវិញ, ព្រោះ គេ មុខជាស្ដាប់ មិនខាន!» [កាលលោក ប៉ូល មានប្រសាសន៍ ដូច្នេះហើយ, ជនជាតិ យូដា ក៏ចេញទៅ ទាំងជជែកគ្នា យ៉ាងខ្លាំងផង។]
លោក ប៉ូល
បានស្នាក់នៅផ្ទះ ដែលលោក បានជួលនោះ អស់រយៈពេល ពីរឆ្នាំ,
ហើយ លោក តែងទទួល អស់អ្នក ដែលមកជួបលោក។ លោក បានប្រកាស ព្រះរាជ្យ របស់
ព្រះជាម្ចាស់ និងបង្រៀនគេ អំពី ព្រះយេស៊ូគ្រិស្ដ ដោយចិត្តអង់អាច, ហើយ គ្មានអ្វី មករារាំងលោក ឡើយ!
No comments:
Post a Comment