Paris Peace Accords 23 Oct. 1991

Thursday, October 2, 2014

កិច្ចការ ៨| Acts 8

Reading LUKE-ACTS together as one continuous story (as it is!)

Gospel according to Luke 
ដំណឹងល្អ​ រៀប​រៀង​ ដោយលោក​ លូកា
Background Notes


New Testament Scholar and Theologian NT Wright and Harvard Philosopher Sean Kelly discuss one of history's most influential books at The Veritas Forum at Harvard 2013. Join us for a conversation on the interpretation of the New Testament in a post-modern era, moderated by Jay Harris, Dean of Undergraduate Education and Harry Austryn Wolfson Professor of Jewish Studies.

ACTS of the Apostles
កិច្ចការ រៀប​រៀង​ ដោយលោក​ លូកា
Background Notes






សូល​ បាន​យល់​ស្រប​ នឹង​ការ​សម្លាប់ ស្ទេផាន​ដែរ; សូល ​បៀតបៀន​ ពួក​សិស្ស

នៅ​ថ្ងៃ​នោះ ក្រុមជំនុំ ​នៅ​ក្រុង​ យេរូសាឡឹម ត្រូវ ​គេ ​បៀតបៀន ​ជា​ខ្លាំង។  អ្នក​ជឿ​ ទាំង​ប៉ុន្មាន, លើកលែង​ តែ​ ក្រុម​សាវ័ក, ​ចេញបាន ​បែកខ្ញែក​គ្នា​ ពាសពេញ​ស្រុក​ យូដា និង​ស្រុក ​សាម៉ារី។  អស់​អ្នក ​ដែល​គោរព​ ប្រណិប័តន៍ ​ព្រះជាម្ចាស់ បាន​នាំ​គ្នា ​បញ្ចុះ​សព ​លោក ​ស្ទេផាន និង​យំ​សោក​ យ៉ាង​ខ្លាំង ​ទៀត​ផង។  រីឯ ​លោក​ សូល​វិញ, លោក​ ខំ​ប្រឹង ​រំលាយ ​ក្រុមជំនុំ ដោយ​ចូល ​ពី​ផ្ទះ​មួយ ​ទៅ​ផ្ទះ​មួយ, ចាប់​ពួក​អ្នក​ជឿ​ ទាំង​ប្រុស​ ទាំង​ស្រី​ យក​ទៅ​ ឃុំឃាំង។

ភីលីព​ ប្រកាស​ដំណឹងល្អ​ នៅ​ស្រុក​ សាម៉ារី

ពួក​សិស្ស ​ដែល​បែកខ្ញែក ​គ្នា​នោះ បាន​ធ្វើ​ដំណើរ​ ពី​កន្លែង​ មួយ​ ទៅ​កន្លែង ​មួយ, ទាំង​ផ្សព្វផ្សាយ​ ដំណឹងល្អ ​អំពី​ ព្រះបន្ទូល។  លោក ​ភីលីព​ បាន​ធ្វើ​ដំណើរ ​ទៅ​ក្រុង​មួយ ​នៅ​ស្រុក ​សាម៉ារី, ហើយ​ ប្រកាស​ប្រាប់ ​អ្នក​ក្រុង ​អំពី​ ព្រះគ្រិស្ដ។  មហាជន ​រួម​ចិត្ត​គំនិត​គ្នា​, ពេញ​ចិត្ត​ នឹង​ពាក្យ​សំដី​ របស់​លោក ​ភីលីព, ព្រោះ ​គេ ​បាន​ឮ​លោក​ មាន​ប្រសាសន៍ និង​បាន​ឃើញ ​ទី​សំគាល់ ​ដ៏​អស្ចារ្យ ដែល​លោក​ បាន​ធ្វើ, គឺ​ មាន​វិញ្ញាណ ​អាក្រក់ ​ចេញ​ពី​មនុស្ស​ ជា​ច្រើន, ទាំង​ស្រែក​ ខ្លាំងៗ និង​មាន​ មនុស្ស​ខ្វិន, មនុស្ស​ ស្លាប់​ដៃ ​ជើង ​ជា​ច្រើន ​បាន​ជា។  ប្រជាជន ​នៅ​ក្រុង​នោះ មាន​អំណរ​ សប្បាយ ​ដ៏​លើសលប់។

មាន​បុរស​ម្នាក់ ឈ្មោះ ​ស៊ីម៉ូន រស់​នៅ​ ក្នុង​ក្រុង​នោះ តាំង​ពី​មុន​លោក​ ភីលីព ​មក​ដល់​ម៉្លេះ។  គាត់​ ជា​គ្រូ ​មន្តអាគម, ធ្វើ​ឲ្យ​ ប្រជាជន ​នៅ​ស្រុក ​សាម៉ារី​ ស្ងើច​ សរសើរ​គាត់​ ជា​ខ្លាំង, ហើយ ​គាត់ ​អួត​ខ្លួន ​ថា, ​គាត់ ​ជា​អ្នក​ធំ ​មួយ​រូប។  ប្រជាជន​ ទាំង​តូច​ ទាំង​ធំ ​ពេញ​ចិត្ត​ នឹង​គាត់ ​គ្រប់ៗ​គ្នា។  គេ​ ពោល​ថា៖ «លោក​ នេះ​ហើយ ​ជា​ឫទ្ធានុភាព ​របស់​ ព្រះជាម្ចាស់​ ដែល​ជា​ឫទ្ធានុភាព​ ដ៏​ឧត្ដុង្គឧត្ដម។»  ប្រជាជន​ ពេញ​ចិត្ត​ នឹង​គាត់ ​ដូច្នេះ, ព្រោះ ​គាត់ ​បាន​សំដែង​ មន្តអាគម​ ឲ្យ​គេ​ ស្ងើច​សរសើរ​ អស់​រយៈ​ពេល ​ជា​ច្រើន​ឆ្នាំ​ មក​ហើយ។  កាល​គេ​ ជឿ​ដំណឹងល្អ អំពី ព្រះរាជ្យ របស់​ ព្រះជាម្ចាស់ និង​អំពី ​ព្រះនាម ​ព្រះយេស៊ូគ្រិស្ដ ដែល​លោក​ ភីលីព ​ប្រកាស​ប្រាប់, គេ ​ក៏​ទទួល​ពិធី ​ជ្រមុជ​ទឹក, ទាំង​ប្រុស ទាំង​ស្រី។  លោក​ ស៊ីម៉ូន ​ផ្ទាល់​ ក៏​បាន​ជឿ​ដែរ, ថែម​ទាំង ​បាន​ទទួល​ ពិធី​ជ្រមុជ​ទឹក ​ទៀត​ផង, ហើយ​ គាត់ ​នៅ​ជាប់ ​នឹង​លោក​ ភីលីព​ ជានិច្ច។  កាល​គាត់ ​បាន​ឃើញ ​ទី​សំគាល់ និង​ការ​អស្ចារ្យ​ ដ៏​ធំៗ​ ដែល​កើត​មាន ​នៅ​ពេល​នោះ, គាត់​ ក៏​ស្ងើច​សរសើរ​ យ៉ាង​ខ្លាំង។

ក្រុម​សាវ័ក ​នៅ​ក្រុង ​យេរូសាឡឹម​ បាន​ឮ​ដំណឹង ​ថា, អ្នក​ស្រុក ​សាម៉ារី​ នាំ​គ្នា​ ទទួល​ព្រះបន្ទូល ​របស់​ ព្រះជាម្ចាស់ ក៏​ចាត់ ​លោក​ ពេត្រុស និង​លោក​ យ៉ូហាន​ ឲ្យ​ទៅ​ជួប ​អ្នក​ទាំង​នោះ។  លុះ​ ទៅ​ដល់​ ស្រុក​ សាម៉ារី, សាវ័កទាំង​ពីរ ​ក៏​ទូលអង្វរ ​ព្រះជាម្ចាស់, សូម​ ឲ្យ​ពួក​អ្នក​ជឿ​ បាន​ទទួល​ ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ, ដ្បិត ​ព្រះវិញ្ញាណ​ ពុំ​ទាន់​ យាង​ចុះ​មក​ សណ្ឋិត​លើ​ អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​ ពួក​គេ ​នៅ​ឡើយ​ទេ, គឺ​ គេ ​គ្រាន់​តែ​ បាន​ទទួល ​ពិធី​ជ្រមុជ​ទឹក ក្នុង​ព្រះនាម​ ព្រះអម្ចាស់ យេស៊ូ ​ប៉ុណ្ណោះ។  ពេល​នោះ លោក ​ពេត្រុស និង​លោក​ យ៉ូហាន​ បាន​ដាក់​ដៃ លើ​គេ, ហើយ ​គេ​ ក៏​បាន​ទទួល​ ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ។

កាល​លោក ​ស៊ីម៉ូន ​ឃើញ​ថា, ព្រះជាម្ចាស់​ ប្រទាន​ ព្រះវិញ្ញាណ ​មក​អ្នក​ជឿ ដោយ​សាវ័ក​ ដាក់​ដៃ​លើ ​ដូច្នោះ, គាត់​ ក៏​យក​ប្រាក់​ មក​ជូន​សាវ័ក​ ទាំង​ពីរ, ហើយ ​ពោល​ថា៖ «សូម ​លោក ​ប្រគល់ ​ឲ្យ​ខ្ញុំ​ មាន​អំណាច ​នេះ​ផង, ដើម្បី ​ឲ្យ​ខ្ញុំ​ ដាក់​ដៃ​លើ ​អ្នក​ណា, អ្នក​នោះ ​នឹង​បាន​ទទួល​ ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ​ដែរ។»  

លោក​ ពេត្រុស​ តប​ទៅ​គាត់វិញ ​ថា៖ «ចូរ​ ឲ្យ​ប្រាក់ ​របស់​អ្នក ​វិនាស​អន្តរាយ​ ជា​មួយ​អ្នក​ទៅ។  អ្នក​ នឹក​ស្មាន ​ថា, អាច​យក​ប្រាក់ ​មក​ទិញ​ ព្រះ​អំណោយ​ទាន ​របស់​ ព្រះជាម្ចាស់​ បាន!  អ្នក​ គ្មាន​ចំណែក, គ្មាន​សិទ្ធិ​អ្វី​ ក្នុង​កិច្ចការ​ នេះ​ឡើយ, ដ្បិត​ ចិត្ត ​របស់​អ្នក ​មិន​ទៀង​ត្រង់ ​ចំពោះ ​ព្រះជាម្ចាស់ ​ទាល់​តែ​សោះ។  ចូរ​ លះបង់ ​ចិត្ត​គំនិត​ អាក្រក់​ ចោល​ទៅ, ហើយ ​ទូលអង្វរ​ ព្រះអម្ចាស់, ក្រែង​លោ ​ព្រះអង្គ​ លើកលែង​ទោស​ ឲ្យ​អ្នក​ ដែល​មាន​ចិត្ត​ បែប​នេះ, ដ្បិត​ ខ្ញុំ ​ឃើញ​ថា​, អ្នក​ មាន​ចិត្ត​ខ្មៅ​, ហើយ ​ក៏​នៅ​ជាប់​ចំណង​ អំពើ​ ទុច្ចរិត​ដែរ។»
លោក​ ស៊ីម៉ូន ​តប​ទៅ​វិញ​ ថា៖ «សូម ​លោក ​ទូលអង្វរ​ ព្រះអម្ចាស់ ​ឲ្យ​ខ្ញុំ​ផង, ដើម្បី ​កុំ ​ឲ្យ​មាន​ ហេតុ​អាក្រក់​ ណា​មួយ ​កើត​ឡើង ​ចំពោះ ​រូប​ខ្ញុំ ដូច​លោក​ មាន​ប្រសាសន៍​ នោះ​ឡើយ។»  

ក្រោយ​ពី​បាន​ផ្ដល់​ សក្ខីភាព និង​ប្រកាស ​ព្រះបន្ទូល ​របស់​
ព្រះអម្ចាស់ ​រួច​ហើយ, សាវ័ក​ ទាំង​ពីរ ​រូប ​ក៏​វិល​ត្រឡប់ ​ទៅ ​ក្រុង ​យេរូសាឡឹម​វិញ, ទាំង​ផ្សព្វផ្សាយ​ ដំណឹងល្អ​ ក្នុង​ភូមិ​ ជា​ច្រើន នៅ​ស្រុក​ សាម៉ារី​ផង។

ភីលីព​ នាំ​ដំណឹងល្អ ​ទៅ​ជំរាប​មន្ត្រី​ ជាតិ​ អេត្យូពី

ទេវតា ​របស់​ ព្រះអម្ចាស់​ ពោល​មក​កាន់ លោក​ ភីលីព ​ថា៖ «សូម​ ក្រោក​ឡើង, ធ្វើ​ដំណើរ ​ឆ្ពោះ​ទៅ​ទិស​ ខាង​ត្បូង, តាម​ផ្លូវ​ ចុះ​ ពី​ក្រុង​ យេរូសាឡឹម ​ទៅ​ក្រុង ​កាសា​ជា, ​ផ្លូវ​ស្ងាត់ ​នោះ​ទៅ។»  លោក​ ភីលីព ​ក៏​ក្រោក​ឡើង ​ចេញ​ដំណើរ​ទៅ។  នៅ​តាម​ផ្លូវ មាន​ជន​ជាតិ អេត្យូពី​ មួយ​រូប ជា​មនុស្ស​ កម្រៀវ; លោក​ ជា​មន្ត្រី​ ជាន់​ខ្ពស់ ​របស់​ មហាក្សត្រិយានី​ កានដេស ដែល​គ្រង​រាជ្យ ​នៅ​ស្រុក​ អេត្យូពី, ហើយ ​លោក ​ជា​អ្នក​កាន់កាប់ ​ព្រះរាជទ្រព្យ​ ទាំង​ប៉ុន្មាន។  លោក ​បាន​មក​ថ្វាយបង្គំ ​ព្រះជាម្ចាស់​ នៅ​ក្រុង​ យេរូសាឡឹម, ហើយ ​ធ្វើ​ដំណើរ ​វិល​ត្រឡប់​ ទៅ​វិញ​ ដោយ​ជិះ​ រទេះ​សេះ, ទាំង​អាន ​គម្ពីរ​ព្យាការី ​អេសាយ​ផង។  ព្រះវិញ្ញាណ ​មាន​ព្រះបន្ទូល ​មក​លោក​ ភីលីព ​ថា៖ «ចូរ ​ទៅ​មុខ, រួច ​ចូល​ទៅ​ជិត ​រទេះ​សេះ​ នោះ​ទៅ។»

លោក ​ភីលីព​ ក៏​រត់​ទៅ​មុខ, ហើយ ​ឮ​មន្ត្រី​ អេត្យូពី​ អាន​គម្ពីរ​ ព្យាការី​ អេសាយ។  លោក​ ភីលីព​ សួរ​មន្ត្រី​នោះ​ ថា៖ «តើ​ លោក ​យល់​សេចក្ដី ​ដែល​លោក​ កំពុង​តែ ​អាន​នេះ​ ឬ​ទេ
លោក​មន្ត្រី​ តប​មក​វិញ​ ថា៖ «ធ្វើ​ម្ដេច​ ឲ្យ​ខ្ញុំ​ យល់​បាន បើ​ គ្មាន ​នរណា​ ពន្យល់ ​ណែនាំ​ សោះ​នោះ?»  លោក​ ក៏​អញ្ជើញ​លោក ​ភីលីព ​ឡើង​ជិះ​ រទេះ​សេះ ​ជា​មួយ។

រីឯ ​អត្ថបទ​គម្ពីរ​ ដែល​លោក ​កំពុង​អាន​នោះ​ គឺ៖
«លោក​ ត្រូវ​ គេ ​នាំ​យក​ទៅ​,
ដូច​ជា​ចៀម ដែល​គេ​ នាំ​ទៅ​សម្លាប់;
លោក ​ពុំ​បាន ​ហើប​មាត់ ​ទាល់​តែ​ សោះ,
គឺ​ ប្រៀប​ដូច​ជា ​កូន​ចៀម ​ដែល​ស្ងៀម​ស្ងាត់
នៅ​មុខ​អ្នក​ កាត់​រោម។
លោក​ ត្រូវ​ គេ​ បន្ទាប ​បន្ថោក,
ហើយ ​គេ ​មិន​រក​ យុត្តិធម៌ ​ជូន​លោក​ ឡើយ។
គ្មាន​ នរណា​ អាច​តំណាល ​អំពី ​ពូជពង្ស
របស់​លោក​ បាន​ទេ,
ព្រោះ ​គេ ​បាន​ដក​ជីវិត ​របស់​លោក
ចេញ​ពី​ផែនដី​នេះ ​បាត់​ទៅ​ហើយ។»

មន្ត្រី​នោះ​ សួរ​លោក​ ភីលីព​ ថា៖ «សូម​ ប្រាប់​ខ្ញុំ​ផង, តើ​ ព្យាការី មាន​ប្រសាសន៍​ ដូច្នេះ សំដៅ ​លើ​អ្នក​ណាតើ​ លោក ​មាន​ប្រសាសន៍ ​អំពី ​ខ្លួន​លោក​ផ្ទាល់ ឬ​មាន​ប្រសាសន៍​ អំពី ​អ្នក​ណា​ម្នាក់​ ផ្សេង​ទៀត?»  លោក ​ភីលីព​ ក៏​ជំរាប​ជូន​ ដំណឹងល្អ​ អំពី​ ព្រះយេស៊ូ ​ប្រាប់​លោក ដោយ​ចាប់​ផ្ដើម​ ពី​អត្ថបទ​គម្ពីរ ​នោះ​ទៅ។ 

លោក​ទាំង​ពីរ​ ចេះ​តែ ​បន្ត​ដំណើរ​ ទៅ​មុខ។  លុះ ​ដល់​កន្លែង​មួយ​ មាន​ទឹក, លោក​មន្ត្រី​ មាន​ប្រសាសន៍​ ថា៖ «ទី​នេះ​ មាន​ទឹក; តើ​ មាន​អ្វី​ ឃាត់​ខ្ញុំ មិន​ឲ្យ​ទទួល​ ពិធី​ជ្រមុជ​ទឹក?»  លោក​ ភីលីព ​មាន​ប្រសាសន៍ ​ទៅ​លោក​មន្ត្រី ថា៖ «បើ ​លោក ​ជឿ​យ៉ាង​ស្មោះ​ អស់​ពី​ចិត្ត​នោះ, លោក​ អាច​ទទួល ​ពិធី​ជ្រមុជ​ទឹក​បាន។»  លោក​មន្ត្រី ​ឆ្លើយ​វិញ​ ថា៖ «ខ្ញុំ​ ជឿ​ហើយ​ ថា, ព្រះយេស៊ូគ្រិស្ដ​ ជា​ព្រះបុត្រា ​របស់​ ព្រះជាម្ចាស់។»  លោក​ បញ្ជា​ឲ្យ​គេ​ បញ្ឈប់ ​រទេះ​សេះ។  លោក​មន្ត្រី និង​លោក​ ភីលីព​ ចុះ​ទៅ​ក្នុង​ទឹក​ ទាំង​ពីរ​នាក់, ហើយ ​លោក ​ភីលីព​ ក៏​ជ្រមុជ​ទឹក ​ជូន​មន្ត្រី​នោះ។  កាល​លោក​ ទាំង​ពីរ ​ឡើង​ពី​ទឹក​មក​វិញ, ព្រះវិញ្ញាណ​ នៃ​ព្រះអម្ចាស់ ​បាន​លើកលោក ​ភីលីព​ យក​ចេញ​បាត់​ទៅ។  លោក​មន្ត្រី​ លែង​ឃើញ​លោក ​ភីលីព ​ទៀត​ហើយ។  លោក​មន្ត្រី ​បន្ត​ដំណើរ​ ទៅ​មុខ​ ដោយ​ចិត្ត​ ត្រេក​អរ ​សប្បាយ។  រីឯ​ លោក ​ភីលីព, គេ ​បែរ​ ជា​ឃើញ​លោក ​នៅ​ឯ​ក្រុង​ អាសូត​ ឯណោះ។  បន្ទាប់​មក លោក​ ធ្វើ​ដំណើរ​ ពី​ក្រុង​មួយ ​ទៅ​ក្រុង​មួយ,​ ទាំង​ផ្សព្វផ្សាយ​ ដំណឹងល្អ រហូត​ ទៅ​ដល់ក្រុង​ សេសារា។





No comments:

Post a Comment