Paris Peace Accords 23 Oct. 1991

Thursday, October 2, 2014

សាលា​រាជធានី ​ភ្នំពេញ​ មិន​ឲ្យ ​ពលរដ្ឋ ​ហែ​ក្បួន ​ក្នុង​ថ្ងៃ ​ទិវា​សិទ្ធិ​ លំនៅដ្ឋាន ពិភពលោក ​ឆ្នាំ​២០១៤​នេះ​​ | Municipality: No parade for World Housing Day

​សាលា​រាជធានី ​ភ្នំពេញ​ មិន​ឲ្យ ​ពលរដ្ឋ ​ហែ​ក្បួន ​ក្នុង​ថ្ងៃ ​ទិវា​សិទ្ធិ​ លំនៅដ្ឋាន ពិភពលោក ​ឆ្នាំ​២០១៤​នេះ​​

VOD | ១ តុលា ២០១៤

ស្តាប់ សំឡេង៖

ចម្លងទុក

ការប្រារព្ធ ពិធី សិទ្ធិលំនៅដ្ឋាន កាលពីឆ្នាំ ២០១៣

សាលា​រាជធានី ​ភ្នំពេញ ​មិន​អនុញ្ញាត ​ឲ្យ​ប្រជាពលរដ្ឋ ហែ​ក្បួន​ ក្នុង​ទិវា​ សិទ្ធិ​ លំនៅដ្ឋាន ​ពិភពលោក ​ខួប​លើក​ ទី​២៩ ដែល​នឹង​ប្រព្រឹត្ត ​នៅ​ថ្ងៃ ទី៦​ ខែ​តុលា​នេះ, ដោយ​លើកឡើង ​ថា, មនុស្ស​ ច្រើនពេក​, មិន​អាច​ គ្រប់គ្រង​បាន, ហើយ​ អាច​បង្ក​ ឲ្យ​អសន្តិសុខ​ នៅ​ពេល​នោះ​។​

កំណត់ហេតុ​ ប្រជុំ​ ពិភាក្សា ​របស់​ សាលា​រាជធានី ​ភ្នំពេញ​ចេញ ​ថ្ងៃ ​ទី១​ ខែតុលា ស្តី​ពី ​ការជូនដំណឹង ​រៀបចំ ​ប្រារព្ធ​ទិវា​ សិទ្ធិ​លំនៅដ្ឋាន​ ពិភពលោក ​ដែល​នឹង​ប្រព្រឹត្តទៅ ​នៅ​ថ្ងៃ ទី​៦ ខែតុលា ឲ្យដឹង ថា, ស្ថាប័ន​នេះ អនុញាតិ ឲ្យ​ប្រជាពលរដ្ឋ​ ក៏ដូចជា​ សង្គម​ស៊ីវិល ​ប្រារព្ធ​ទិវា​ ទីលាន ​ប្រជាធិបតេយ្យ, តែ​ មិន​អនុញ្ញាត ឲ្យ​ពួកគេ ​ហែ​ក្បួន​ នោះទេ ដោយ​បារម្ភ​ ថា, ​ខ្លាច​មាន ​ជន ​ឆ្លៀត​ឱកាស​ បង្ក​ហិង្សា ឬ​ភាពវឹកវរ ​ផ្សេងៗ ​ទៅ​ដល់​សង្គម ដោយសារ​ មាន​មនុស្ស​ ច្រើនពេក​ សមត្ថកិច្ច​ មិន​អាច​ គ្រប់គ្រង ​បាន​ទេ។​


តាម​ការគ្រោងទុក ទាក់ទង ​នឹង​កម្មវិធី​នេះ, ​ប្រជាពលរដ្ឋ​ ក៏ដូចជា​ អង្គការ​ សិទ្ធិ​លំនៅដ្ឋាន​ គ្រោង​ជួបជុំគ្នា​ នៅ​សហគម​ ដីក្រហម ក្នុង​រាជធានី ​ភ្នំពេញ, ហើយ ​ហែ​ក្បួន ​ទៅ​មន្ទី ​រដ្ឋសភា, ហើយ​ ចុងក្រោយ​ ហែ​ទៅ សាលា​រាជធានី, មាន​មនុស្ស​ ចូលរួម​ ១,៥០០​នាក់។​

តំណាង ​គណៈកម្មាការ ​រៀប​ចំ ​ទិវា​សិទ្ធិ​ លំនៅដ្ឋាន​ ពិភពលោក ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​មិញ​នេះ​អ្នកស្រី ស៊ា ណារ៉េត ​មានប្រសាសន៍ថា ខ្លួន​នឹង​ដឹកនាំ​កម្មវិធី​តាម​ការគ្រោងទុក ដោយ​មាន​ការ​ហែ​ក្បួន ដើម្បី​ហែ​ដាក់​ញ្ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ និង​បង្ហាញ​ឲ្យ​ប្រជាជន​ផ្សេងៗ​ដឹង និង​ផ្តល់​សិទ្ធិ​រស់នៅ​ត្រឹមត្រូវ​ដល់​ជនរងគ្រោះ​ករណី​ដីធ្លី ដែល​កំពុងខ្វះ​ជម្រក​។ អ្នកស្រីថា «ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​គាត់​បាន​ ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋាន ប្រជាពលរដ្ឋ​យើង​ទូ​ទៅ​ឲ្យគាត់​យល់​ដឹង ឲ្យ​គាត់​យល់​ដឹង ឲ្យ​គាត់​ចូល​រួម ឥឡូវ​បាត់​បង់​លំនៅដ្ឋាន យើង​ប្រារព្ធ​ទិវាសិទ្ធិ​លំនៅដ្ឋាន​នេះ គឺ​ថា​ប្រជាពលរដ្ឋ​មួយ​ៗ​ត្រូវ​មាន​លំនៅ​ដ្ឋាន​សម​រម្យ ដោយ​មា​ន​សិទ្ធិ​រស់​នៅ ​មានលំនៅដ្ឋាន​សមរម្យ​​»

​នាយក​លេខាធិការដ្ឋាន​ក្រុមការងារ​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ឋិ​ លំនៅដ្ឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា អាជ្ញាធរ​គួរតែអនុញ្ញាត​ឲ្យ​ពល​រដ្ឋ​ហែ​ក្បូន ព្រោះ​ដើម្បី​បាន​បង្ហាញ​ពី​បញ្ហា​របស់​ពួកគេ ហើយ​ថា​នេះ​ជា​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក។ លោក​បន្តថា បញ្ហា​នឹង​មិន​អាច​កើតឡើង​នោះ​ទេ ប្រសិនបើ​មាន​ការចូលរួម​ពី​អាជ្ញាធរ។ លោក​មានប្រសាសន៍ថា «ប៉ូលីស​នាំផ្លូវ​​ទៅ​ធ្វើ​ម៉ូតូស ដូច​អ្នក​ធំនាំ​ ហ៊ុន​ សែន​ ដែរ​ទៅ​មាន​បញ្ហាអី មួយ​ភ្លែត​ហ្នឹង​គ្រាន់​តែ​ជួយហែជួយ​អី​ចូលរួម​មក​មាន​រឿង​អី​ស្ទះ ហើយ​គាត់​ជួយ​ចរាចរណ៍ វា​ដូច​នៅ​ស្រុក​គេ ប៉ូលីសគេ​ហែនាំមុខ​ពិធីហ្នឹង ហើយ​វា​អត់​មាន​រឿង​អី​ស្ទះ​ទេ ហើយ​សុំ​ទោសគេ​ ដែល​ផ្លូវ​ឆ្លង​កាត់​ប៉ះពាល់​ហ្នឹង​ គឺ​ប៉ូលីស​សុំគេ​ ៥នាទី ១០នាទី ទម្រាំ​តែ​ក្បួន​ហែ​ផុត​ទៅផ្លូវ​រថភ្លើងអ៊ីចឹង»

VOD មិនអាច​ទាក់ទង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡ៉ុ​ង ឌី​ម៉ង់​ បានទេដោយ​លោក​មិន​លើក​ទូរស័ព្ទ​។​

សមាគម ​ការពារ ​សិទ្ធិមនុស្ស ​អាដហុក​ បង្ហា​ញ​របាយការណ៍ ​នៅ​ខែ​ ឧសភា ​ឆ្នាំ​២០១៤​ នេះ​ថា, ជម្លោះ​ដីធ្លី ចាប់ពី​ឆ្នាំ​ ២០០០ រហូត ដល់​ឆ្នាំ​ ២០១៣ មាន​មនុស្ស ​ចំនួន ​៧៧០,០០០​នាក់ បាន​ទទួលរង​ ផល​ប៉ះពាល់​ យ៉ាងធ្ងន់ធ្ងរ​។ ចំណែក​ក្នុង​ឆ្នាំ​២០១៣ មាន​ការចោទប្រកាន់​មនុស្ស១០៩​នាក់ ចាប់ខ្លួន៤៣​នាក់ ហើយ​ជាប់​ដាក់ពន្ធនាគារ១៩​នាក់​។ ភាគច្រើន​នៃ​ជនរងគ្រោះ​ដោយសារបញ្ហា​ដីធ្លី​បាន​បាត់បង់​មុខរបរ និងគ្មាន​ទីជម្រក​៕


No comments:

Post a Comment