Reading LUKE-ACTS together as one continuous story (as it is!)
Gospel according to Luke
New Testament Scholar and Theologian NT Wright and Harvard Philosopher
Sean Kelly discuss one of history's most influential books at The
Veritas Forum at Harvard 2013. Join us for a conversation on the
interpretation of the New Testament in a post-modern era, moderated by
Jay Harris, Dean of Undergraduate Education and Harry Austryn Wolfson
Professor of Jewish Studies.
ACTS of the Apostles
សូល
ប្រែចិត្តគំនិត ជឿព្រះយេស៊ូ
នៅពេលនោះ លោក សូល
គិតតែ ពីគំរាមកំហែង និងសម្លាប់សិស្ស របស់ ព្រះអម្ចាស់ ជានិច្ច។ គាត់ ទៅជួបលោក មហាបូជាចារ្យ, សុំលិខិត
អនុញ្ញាត ចូលទៅក្នុង សាលាប្រជុំនានា នៅក្រុង ដាម៉ាស, ក្រែងរកឃើញ អ្នកខ្លះ នៅទីនោះ ដែលដើរតាម មាគ៌ា របស់ ព្រះអម្ចាស់។
ទោះ ជាប្រុស ឬស្ត្រីក្ដី, គាត់ នឹងចាប់ចង, នាំយកមកក្រុង យេរូសាឡឹម។ ពេលគាត់ ធ្វើដំណើរ ទៅជិតដល់ក្រុង
ដាម៉ាស ហើយ, ស្រាប់តែ មានពន្លឺមួយ ចាំងពីផ្ទៃមេឃ មកជុំវិញគាត់។ គាត់ ក៏ដួល, ហើយ ឮសូរសំឡេងមួយ ពោលមកគាត់ ថា៖ «សូល អើយ, សូល,
ហេតុដូចម្ដេច បានជាអ្នក បៀតបៀនខ្ញុំ?»
លោក សូល សួរវិញ
ថា៖ «លោកម្ចាស់
អើយ, តើ លោក ជានរណា?»
សំឡេងនោះ ក៏ឆ្លើយឡើង
ថា៖ «ខ្ញុំ ជាយេស៊ូ ដែលអ្នក កំពុងតែ បៀតបៀន។ ចូរ ក្រោកឡើង, ហើយ ចូលទៅក្នុង ទីក្រុង; នៅទីនោះ នឹងមានគេ
ប្រាប់អ្នក ថា, ត្រូវ ធ្វើអ្វីខ្លះ។»
នៅក្រុង ដាម៉ាស
មានសិស្ស មួយរូប ឈ្មោះ អាណាណាស។ គាត់ និមិត្តឃើញ ព្រះអម្ចាស់ មានព្រះបន្ទូល ហៅគាត់ ថា៖ «អាណាណាស!»
គាត់ ទូលតប ថា៖
«ក្រាបទូល
ព្រះអម្ចាស់។»
ព្រះអម្ចាស់ មានព្រះបន្ទូល
មកគាត់ ថា៖ «ចូរ ក្រោកឡើង, ទៅ
ឯផ្លូវមួយ ឈ្មោះ “ផ្លូវត្រង់”, សួរ
រកឈ្មោះ សូល, ជាអ្នកស្រុក តើសុស នៅក្នុងផ្ទះ យូដាស។
គាត់ កំពុងតែ អធិស្ឋាន, ហើយ និមិត្តឃើញ បុរសម្នាក់ ឈ្មោះ អាណាណាស ចូលមក, ដាក់ដៃ លើគាត់ ដើម្បី ឲ្យគាត់ មើលឃើញ ឡើងវិញ។»
លោក អាណាណាស ទូលព្រះអង្គ
ថា៖ «បពិត្រ
ព្រះអម្ចាស់, ទូលបង្គំ បានឮ មនុស្ស ជាច្រើន និយាយ ថា,
បុរសនេះ បានធ្វើបាប ប្រជារាស្ត្រ ដ៏វិសុទ្ធ របស់ ព្រះអង្គ នៅក្រុង
យេរូសាឡឹម ខ្លាំងណាស់, ហើយ គាត់ បានទទួល ការអនុញ្ញាត
ពីលោក មហាបូជាចារ្យ ឲ្យមកទីនេះ ដើម្បី ចាប់ចង អស់អ្នក ដែលអង្វរ រកព្រះនាម
ព្រះអង្គ។»
ប៉ុន្តែ ព្រះអម្ចាស់
មានព្រះបន្ទូល មកគាត់វិញ ថា៖ «អញ្ជើញ ទៅចុះ! ដ្បិត ខ្ញុំ ជ្រើសរើស បុរសនេះ ដើម្បី ប្រើគាត់
ឲ្យទៅប្រាប់ ប្រជាជាតិ និងស្ដេចនានា, ព្រមទាំង ប្រាប់ជនជាតិ
អ៊ីស្រាអែល, ឲ្យស្គាល់ ឈ្មោះខ្ញុំ។ ខ្ញុំ នឹងបង្ហាញ ប្រាប់គាត់
ឲ្យដឹង ថា, គាត់ ត្រូវ រងទុក្ខលំបាក ជាច្រើន, ព្រោះតែ ឈ្មោះ របស់ខ្ញុំ។»
លោក អាណាណាស ក៏ចេញទៅ។
លុះ ទៅដល់ផ្ទះនោះ ហើយ,
គាត់ ដាក់ដៃ លើលោក សូល, ហើយ មានប្រសាសន៍ ថា៖ «បងសូល អើយ, ព្រះអម្ចាស់ យេស៊ូ ដែលបង បានឃើញ នៅតាមផ្លូវ
បងធ្វើដំណើរ មកនោះ, ទ្រង់ បានចាត់ខ្ញុំមក ដើម្បី ឲ្យបង
អាចមើលឃើញ ឡើងវិញ និងឲ្យបង បានពោរពេញ ដោយព្រះវិញ្ញាណ ដ៏វិសុទ្ធ។» រំពេចនោះ មានអ្វីមួយ ដូចស្រកាត្រី
ជ្រុះពីភ្នែក លោក សូល។ លោក ក៏មើលឃើញ
ឡើងវិញ; លោក ក្រោកឡើង ទទួលពិធី ជ្រមុជទឹក។ បន្ទាប់មក លោក បរិភោគ ម្ហូបអាហារ, ហើយ មានកម្លាំង ឡើងវិញ។
សូល
ប្រកាស ព្រះបន្ទូល នៅក្រុង ដាម៉ាស
លោក ស្នាក់នៅ ជាមួយ
ពួកសិស្ស ដែលនៅក្រុង ដាម៉ាស បួនដប់ថ្ងៃ។ លោក ចាប់ផ្ដើម ប្រកាស នៅក្នុងសាលាប្រជុំ នានាភ្លាម ថា, ព្រះយេស៊ូ ជាព្រះបុត្រា របស់ ព្រះជាម្ចាស់។ អស់អ្នក ដែលបាន ឮលោក មានប្រសាសន៍
ងឿងឆ្ងល់ណាស់។ គេ ពោលថា៖ «លោក នេះហើយ ដែលបានធ្វើ ទុក្ខបៀតបៀន អស់អ្នក ដែលអង្វរ រកឈ្មោះ
យេស៊ូ នៅក្រុង យេរូសាឡឹម។ គាត់ មកទីនេះ
រកចាប់ចងគេ, នាំទៅជូន ពួកមហាបូជាចារ្យ ទេតើ!» រីឯ លោក សូលវិញ, លោក មានកម្លាំងចិត្ត កាន់តែ ខ្លាំងឡើងៗ, ហើយ
លោក វែកញែក ប្រាប់សាសន៍ យូដា នៅក្រុង ដាម៉ាស យ៉ាងច្បាស់លាស់ ថា,
ព្រះយេស៊ូ ពិតជាព្រះគ្រិស្ដ។
យូរថ្ងៃ ក្រោយមកទៀត,
ជនជាតិ យូដា បានសមគំនិតគ្នា រកសម្លាប់ លោក សូល, តែ
លោក បានជ្រាប គំរោងការ របស់គេ។ ពួកគេ
បាននាំគ្នា ទៅចាំ នៅទ្វារក្រុង ទាំងយប់ ទាំងថ្ងៃ ដើម្បី សម្លាប់លោក។ ប៉ុន្តែ នៅពេលយប់, ពួកសិស្ស របស់លោក បានដាក់លោក ក្នុងជាលមួយ, សំរូត ចុះទៅ ខាងក្រៅ កំពែងក្រុង។
សូល
នៅក្រុង យេរូសាឡឹម
កាលលោក សូល មកដល់ក្រុង
យេរូសាឡឹម,
លោក ចង់ទៅចូលរួម ក្នុងចំណោម ពួកសិស្ស, តែ ពួកគេ ខ្លាចលោក
ទាំងអស់គ្នា, ព្រោះ គេ ពុំជឿ ថា លោក ជាសិស្សដែរ នោះឡើយ។
ពេលនោះ លោក បារណាបាស បានទទួលលោក, ហើយ នាំទៅជួប ក្រុមសាវ័ក, ទាំងរៀបរាប់ អំពី
លោក សូល បានឃើញ ព្រះអម្ចាស់ នៅតាមផ្លូវ, អំពី ព្រះអម្ចាស់
មានព្រះបន្ទូល មកកាន់លោក, ហើយ នឹងរៀបរាប់ អំពី លោក
សូល មានប្រសាសន៍ ដោយចិត្ត អង់អាច ក្នុងព្រះនាម ព្រះយេស៊ូ នៅក្រុង ដាម៉ាស
ផងដែរ។ ចាប់តាំង
ពីពេលនោះ មក, លោក សូល តែងតែ ចុះឡើង នៅក្រុង យេរូសាឡឹម
ជាមួយ ក្រុមសាវ័ក ជានិច្ច, ព្រមទាំង មានប្រសាសន៍ ដោយចិត្ត
អង់អាច ក្នុងព្រះនាម ព្រះអម្ចាស់ ថែមទៀតផង។ លោក បានសន្ទនា និងជជែក វែកញែក
ជាមួយសាសន៍ យូដា ដែលនិយាយ ភាសា ក្រិក, តែ ពួកគេ បែរ
ជានាំគ្នា ប៉ុនប៉ង សម្លាប់លោក ទៅវិញ។ កាលពួកបងប្អូន បានជ្រាប ដំណឹងនេះ, គេ នាំលោក ទៅក្រុង សេសារា, ហើយ បន្ទាប់មក ឲ្យលោក
ទៅក្រុង តើសុស។
ក្រុមជំនុំ បានប្រកប
ដោយសេចក្ដី សុខសាន្ត គ្រប់ទីកន្លែង ក្នុងស្រុក យូដា, ស្រុក
កាលីឡេ, និងស្រុក សាម៉ារី។ ក្រុមជំនុំ មានជំហរ កាន់តែ មាំមួនឡើងៗ,
ហើយ គេ រស់នៅ ដោយគោរព កោតខ្លាច ព្រះអម្ចាស់, ព្រមទាំង មានចំនួន កើនឡើង ជាលំដាប់ ដោយមាន ព្រះវិញ្ញាណ ដ៏វិសុទ្ធ
ជួយលើកទឹកចិត្ត គេផង។
ពេត្រុស
ប្រោស អេណាស ឲ្យជា
លោក ពេត្រុស បានធ្វើដំណើរ
ទៅគ្រប់ ទីកន្លែង។ លោក បានចុះ ទៅសួរសុខទុក្ខ
ប្រជាជន ដ៏វិសុទ្ធ នៅក្រុង លីដា។ នៅក្រុងនោះ លោក ឃើញបុរសម្នាក់ ឈ្មោះ អេណាស ឈឺ ក្រោកមិនរួច។ គាត់ ដេកជាប់ នឹងគ្រែ ប្រាំបីឆ្នាំ មកហើយ។ លោក ពេត្រុស មានប្រសាសន៍ ទៅគាត់
ថា៖ «អេណាស អើយ, ព្រះយេស៊ូគ្រិស្ដ ប្រោសអ្នក
ឲ្យបានជាហើយ; ចូរ ក្រោកឡើង, រៀបចំគ្រែ
អ្នកទៅ។» លោក អេណាស
ក៏ក្រោកឡើងភ្លាម។ អ្នកក្រុង លីដា ទាំងអស់ និងអ្នកស្រុក នៅតំបន់ សារ៉ូន បានឃើញគាត់
ជាដូច្នេះ ក៏បែរចិត្តគំនិត ទៅរកព្រះអម្ចាស់។
តេប៊ីថា
រស់ឡើងវិញ
នៅក្រុង យ៉ុបប៉េ
មានស្ត្រីម្នាក់ ឈ្មោះ តេប៊ីថា, ភាសាក្រិក ថា «ឌ័រកាស»។ នាង
ជាសិស្សដែរ; នាង តែងប្រព្រឹត្ត អំពើល្អ និងធ្វើទាន
ជាច្រើន។ នៅគ្រានោះ
នាង មានជំងឺ, ហើយ ស្លាប់ទៅ។ គេ បានលាងសព របស់នាង តម្កល់ទុក នៅបន្ទប់
ខាងលើ។ ក្រុង លីដា
នៅជិតក្រុង យ៉ុបប៉េ។ កាលពួកសិស្ស ឮដំណឹង
ថា. លោក ពេត្រុស ស្ថិតនៅ ឯក្រុង លីដានោះ, គេ ចាត់បុរស ពីរនាក់ ឲ្យទៅ អញ្ជើញលោក ថា៖ «សូម លោក មេត្តាប្រញាប់ ធ្វើដំណើរ បង្ហួសទៅកន្លែង យើងខ្ញុំផង។»
លោក ពេត្រុស ក៏ចេញដំណើរ
មកជាមួយ អ្នកទាំងពីរនោះ ភ្លាម។ ពេលលោក
មកដល់, គេ
បានអញ្ជើញលោក ឡើងទៅបន្ទប់ ខាងលើ។ ស្ត្រីមេម៉ាយ
ទាំងប៉ុន្មាន បាននាំគ្នា ចូលមកជិតលោក, ទាំងយំសោក
និងបង្ហាញ អាវវែង, អាវក្រៅ ដែលនាង ឌ័រកាស បានដេរ កាលនាង
រស់នៅ ជាមួយគេ នៅឡើយ។
លោក ពេត្រុស សូម
ឲ្យគេ ចេញទៅក្រៅ ទាំងអស់គ្នា, រួចលោក លុតជង្គង់ អធិស្ឋាន។
បន្ទាប់មក លោក បែរទៅរកសព,
មានប្រសាសន៍ ថា៖ «តេប៊ីថា អើយ,
ក្រោកឡើង។» ពេលនោះ
នាង ក៏បើកភ្នែក, ហើយ កាលនាង បានឃើញលោក ពេត្រុស, នាង ក្រោកអង្គុយ។ លោក ចាប់ដៃនាង ឲ្យក្រោកឈរ, ហើយ ហៅពួកអ្នកជឿ
និងស្ត្រីមេម៉ាយ ឲ្យចូលមក បង្ហាញនាង ឌ័រកាស ដែលមាន ជីវិតរស់ ឲ្យគេឃើញ។ អ្នកក្រុង យ៉ុបប៉េ ទាំងប៉ុន្មាន
បានដឹងរឿងនេះ, ហើយ ច្រើននាក់ ជឿលើ ព្រះអម្ចាស់។ លោក ពេត្រុស ស្នាក់នៅក្រុង
យ៉ុបប៉េ ជាយូរថ្ងៃ តទៅទៀត ក្នុងផ្ទះបុរសម្នាក់ ឈ្មោះ ស៊ីម៉ូន ជាអ្នក សម្លាប់ស្បែក។
No comments:
Post a Comment