អ្នកវិភាគ សូម ឱ្យជ្រើសរើស ថ្នាក់ដឹកនាំ គ.ជ.ប. ដោយតម្លាភាព
VOA / វីអូអេ |១ តុលា ២០១៤
លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប. ក្នុងសន្និសីទ ព័ត៌មាន កាលពីថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ២០១៣។
ភ្នំពេញ— បន្ទាប់ ពីសមាជិក រដ្ឋសភា
បានបោះឆ្នោត ជាឯកឆ្ឆន្ទ សម្រេច ដាក់បញ្ចូល ស្ថាប័នបោះឆ្នោត ទៅក្នុងច្បាប់ រដ្ឋធម្មនុញ្ញ, ក្រុមអ្នកវិភាគ នយោបាយ បានសម្តែង ក្តីបារម្ភ ទៅលើ ការជ្រើសរើស សមាសភាព ថ្នាក់ដឹកនាំ ថ្មី ចំនួន ៩រូប នៃស្ថាប័ននេះ។
តាមការព្រមព្រៀង រវាង គណបក្ស ដែលធ្លាប់ មានជម្លោះគ្នា បានយល់ព្រម តែងតាំង សមាសភាព គ.ជ.ប. ៤រូប មកពីគណបក្ស ប្រជាជនកម្ពុជា, ៤រូប មកពីគណបក្ស សង្គ្រោះជាតិ, និងមួយរូប ត្រូវ ជ្រើសចេញ ពីបុគ្គល ដែលឯករាជ្យ។
បុគ្គលឯករាជ្យ ដែលគណបក្ស ទាំងពីរ បានសំឡឹងឃើញ គឺ ទំនង ជាលោកស្រី ពុង ឈីវកេក ប្រធាន អង្គការសិទ្ធិមនុស្ស លីកាដូ។
នៅក្នុងសេចក្តី ស្នើច្បាប់ ធម្មនុញ្ញ ស្តីពី វិសោធនកម្ម មាត្រា៧៦ និងមាត្រា ទាំងឡាយ ពីជំពូក ទី១៥ថ្មី ដល់ជំពូក ទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រ កម្ពុជា បានចែង ថា៖ «គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ត្រូវ អនុវត្តសមត្ថកិច្ច របស់ខ្លួន ដោយឯករាជ្យ និងអព្យាក្រិត ដើម្បី ធានា ឱ្យការបោះឆ្នោត ប្រព្រឹត្តទៅ ដោយសេរី, ត្រឹមត្រូវ និងយុត្តិធម៌, ស្របតាម គោលការណ៍ នៃលទ្ធិ ប្រជាធិបតេយ្យ, សេរី, និងពហុបក្ស។»
សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនអាចធ្វើជាសមាជិក គណបក្សនយោបាយ ឬធ្វើជាមេដឹកនាំនៃអង្គការមិនមែនរដ្ឋាភិបាល សមាគម សហជីព ឬ ក្រុមហ៊ុនពាណិជ្ជកម្មណាមួយបានឡើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានថវិកាស្វយ័តសម្រាប់ ដំណើរការហើយសមាភាព គ.ជ.ប. មាន៩រូបនិងមានអាណត្តិ៥ឆ្នាំ។
លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមានប្រសាសន៍ថា ការជ្រើសរើសសមាសភាពថ្មីត្រូវតែបើកចំហរ។ គណបក្សទាំងពីរមិនត្រូវជ្រើសរើសដោយលាក់លៀមទេ។
លោក និយាយថា៖ «ហើយ រើសហ្នឹង ត្រូវ បើកចំហរ, អត់មាន ស៊ុមគ្រលំ អ្នកឯងទេ។ អ្នកឯង មិនមែន ចាត់តាំងខ្ញុំទេ, ខ្ញុំ ប្រណាំងប្រជែង, ខ្ញុំ ឈ្នះ។ ដូច្នេះ កុំ មកចេះ ជាងកិច្ចការ ខ្ញុំនេះ។ ខ្ញុំ ធ្វើដូច្នេះ ឯករាជ្យភាព បានតាមរយៈ យកសមត្ថភាព ជាធំ, ហើយ នឹងការប្រកួត ប្រជែងគ្នា។»
សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្ននេះច្រើន ជាអ្នកគាំទ្រគណបក្សកាន់អំណាចហេតុដូច្នេះហើយបានជាគណបក្សប្រឆាំង ចោទប្រកាន់ថាការបោះឆ្នោតលម្អៀងនិងមិនអព្យាក្រិត។
លោក កែម ឡី អ្នកស្រាវជ្រាវសង្គមមានប្រសាសន៍ថាដើម្បីឱ្យសមាសភាពទាំង៩នាក់ ឯករាជ្យពិតប្រាកដត្រូវតែជ្រើសរើសជាសាធារណៈ និង បង្កើតគណៈកម្មការជ្រើសរើសមួយមកពីគ្រប់ស្ថាប័នដោយឯករាជ្យទើប អាចជាសេចក្តីទុកចិត្តថាការបោះឆ្នោតលើកក្រោយមិនមានការលួច បន្លំ។
លោកនិយាយថា៖ «ការជ្រើសរើសយើងអាចផ្សព្វផ្សាយជាសាធារណៈតាម វិទ្យុ តាមទូរទស្សន៍ តាមកាសែត ដូចដែលគេធ្វើការដេញថ្លៃគេជ្រើសរើសបុគ្គលិកអញ្ចឹង ហើយទាំងពីរគណបក្សហ្នឹងត្រូវមានលក្ខខណ្ឌរួម ហើយត្រូវផ្សព្វផ្សាយជាសាធារណៈហើយមានរយៈពេលគេដាក់ពាក្យ ហើយដាក់ពាក្យហ្នឹងដាក់ទៅកន្លែងណា ពេលណា សម្ភាសន៍អ្នកណា អ្នកណាអ្នកសម្ភាសន៍ អ្នកណាអ្នកScreen អាហ្នឹងបានមិនអាថ៍កំបាំង។»
លោក គុល បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជាហៅកាត់ថាខុមហ្វ្រែល មានប្រសាសន៍ក្នុងអង្គសន្និសីទកាសែតនៅថ្ងៃព្រហស្បតិ៍ថាការ ជ្រើសរើសសមាសភាពគ.ជ.បថ្មីចេញពីគណបក្សទាំងពីរត្រូវតែធានាឱ្យការ ជ្រើសរើសហ្នឹងដោយឯករាជ្យ។
លោក និយាយថា៖ «ធានា ការជ្រើសរើស គ.ជ.ប. ហ្នឹង ដោយតម្លាភាព។ អត់បានចែង អំពី របៀបហ្នឹង ច្បាស់លាស់ទេ ពីព្រោះ ដើម្បី ឱ្យ គ.ជ.ប. មួយ គេ ទុកចិត្ត ពីមហាជន ត្រូវតែ ធ្វើឱ្យការ រើសហ្នឹង មានតម្លាភាព, ហើយ ធានាសមាសភាព គ.ជ.ប. ដោយឯករាជ្យ។»
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង លោក ឈាង វ៉ុន អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃពុធ បានអះអាងដូចៗគ្នាថាសមាសភាពគជបថ្មីគឺជាមនុស្សឯករាជ្យពិតប្រាកដ ហើយរំពឹងថាការបោះឆ្នោតលើកក្រោយនឹងអាចទទួលយកបានពីគ្រប់ភាគីទាំង អស់។
លោក អ៊ឹម សួស្តី ប្រធានគជបមានប្រសាសន៍ថាឯករាជ្យឬមិនឯករាជ្យគឺអាស្រ័យទៅលើបុគ្គលជាអ្នកធ្វើតែប៉ុណ្ណោះ៕

No comments:
Post a Comment