Paris Peace Accords 23 Oct. 1991

Tuesday, October 14, 2014

អាជ្ញាធរ​ តាម​រក​ស្ត្រី​ ទេសចរ​ម្នាក់ ​សង្ស័យ​បំផ្លាញ​ ព្រះពុទ្ធ​បដិមា ​នៅ​បា្រសាទ​ បាយ័ន | Authority searching for female tourist suspected of destroying Buddha statue

អាជ្ញាធរ​ តាម​រក​ស្ត្រី​ ទេសចរ​ម្នាក់ ​សង្ស័យ​បំផ្លាញ​ ព្រះពុទ្ធ​បដិមា ​នៅ​បា្រសាទ​ បាយ័ន

អ្នក​ទេសចរ​​បរទេស​ថត​រូប​នៅ​ប្រាសាទ​បាយ័ន​នៅ​​តំបន់​សៀមរាប​អង្គរ​ ខេត្ត​សៀមរាប។
អ្នក​ទេសចរ​​ បរទេស​ ថត​រូប​ នៅ​ប្រាសាទ​ បាយ័ន ​នៅ​​តំបន់ ​សៀមរាប ​អង្គរ,​ ខេត្ត​ សៀមរាប។
ស្ត្រី​ ទេសចរ ​បរទេស​ម្នាក់​ ត្រូវ​ សង្ស័យ​ថា ​បាន​ធ្វើ ​ឲ្យ​ខូច​ខាត​ យ៉ាង​ធ្ងន់ធ្ងរ រូបព្រះ​ពុទ្ធ​បដិមា​ មួយ​អង្គ​ នៅ​ប្រាសាទ​ បាយ័ន ​ក្នុង​ខេត្ត សៀមរាប។  ក្រុម​មន្ត្រី​ កម្ពុជា​ ចោទ​ប្រកាន់​ ថា,​ នេះ​ គឺជា​ចេតនា​ បំផ្លាញ​សម្បត្តិ​ វប្បធម៌​ របស់​ខ្មែរ។​

ព្រះ​ពុទ្ធ​បដិមា​ មួយ​អង្គ​នេះ ​ចំណាស់​ ៩០០​ឆ្នាំ​ ក្នុង​ខេត្ត​ សៀមរាប បាន​បែក​បាក់​ ធ្លាក់​មក​ដី​ ទំនង​ ជា​ទទួល ​រង​ការ ​វាយ​បំផ្លាញ។  ក្រុម​អាជ្ញាធរ​ មាន​សមត្ថកិច្ច​ និង​អាជ្ញាធរ​ អប្សារា​ នៃ​ប្រទេស​ កម្ពុជា ​ដែល​មាន​ ភារកិច្ច​ អភិរក្ស​ប្រាង្គ​ ប្រាសាទ​ ចំណាស់ៗ បាន​ភ្ជាប់​ ការ​សង្ស័យ ​លើ​ស្ត្រី ជនជាតិ​ នូវ៉ែល ហ្ស៊េឡង់ ​វ័យ​៤០​ឆ្នាំ​ ម្នាក់ ​ដែល​ទំនង​ ជា​បាន ​ចាក​ចេញ​ ពី​ប្រទេស​ កម្ពុជា ​ភា្លមៗ​ ក្រោយ​ ពី​កង​ប៉ូលិស​ បាន​ប្រទះ​ឃើញ​ ការ​បែក​បាក់ ​របស់ ​ព្រះពុទ្ធ​បដិមា​នេះ។


រូប​ បដិមា​នេះ មាន​ព្រះកេស​ធ្វើ​ពី​ស៊ីម៉ង់តិ៍​និង​តួ​ព្រះ​កាយ​ផ្គុំ​ពី​ បំណែក​ថ្មភក់​ចំនួន​បួន​ផ្ទាំង។​ ព្រះ​ពុទ្ធដិមាគង់​លើ​ព្រះ​ភ្នែន​នៅ​ចំ​ប្រាង្គ​ប៉ោម​កណ្តាលនៃប្រាសាទ​បា​ យ័ន។ ព្រះពុទ្ធ​រូប​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ប្រកាន់​ជំនឿ​គោរព​បូជា​ក្នុង​ អំឡុង​ពេល​ទស្សនា។​ ប៉ូលិស​សង្ស័យ​ថា​ព្រះពុទ្ធរូប​ត្រូវ​គេរុញ​ច្រាន​ហើយ​បាន​ធ្លាក់​បែក​ជា​ បួន​កំណាត់​ រួម​ទាំង​ព្រះកេសបែកទាំង​ស្រុង។
​លោក ​ម៉ាន់ ឈឿន ​ប្រធាន​ការិយាល័យ​នគរបាល​បេតិកភណ្ឌ​ខេត្ត​សៀមរាប​មាន​ប្រសាសន៍​ថា​ប៉ូលិស​ សង្ស័យ​លើ​ស្ត្រី​ជនជាតិ​នូវ៉ែលហ្ស៊េឡង់​ដែល​បាន​បាត់ខ្លួន​ក្នុង​បរិវេណ​ ប្រាសាទ​ដែល​មាន​ទំហំ​៣​គីឡូ​ម៉ែត្រ​បួន​ជ្រុង​នេះ។

«យើង​ ចាប់​អារម្មណ៍​ មុខ​សញ្ញា​សង្ស័យ​ មាន​តែ​ មួយ​ទេ ​ដែល​យើង ​ត្រូវ​ ស្រាវជ្រាវ,​ តែ​ យើង ​មិន​ទាន់​ ចោទ​ប្រកាន់​គេ​ ជា​អ្នក​ច្រាន ​នោះ​ទេ។  តាម​ការ​ត្រួត​ពិនិត្យ​ របស់​ខ្ញុំ​ គឺ​ មនុស្ស​នេះ ​បាន​ច្រាន​ ដោយ​ចេតនា។​  មិន​អាច​ ស្ងៀមៗ ​ធ្លាក់​មក ​ដោយ​ធម្មជាតិ​ នោះ​ទេ»

​រឿង​ហេតុ​បាន​កើត​ឡើងកាល​ពី​ល្ងាចថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។ រីឯ​ស្ត្រី​នូវ៉ែលហ្ស៊េឡង់ ​បាន​បាត់​ខ្លួន​នៅ​នៅ​ពេល​ដែល​ដល់​ពេលផុត​កំណត់​អនុញ្ញាត​ឲ្យ​ទស្សនា​ ហើយ ​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​ម្នាក់​បាន​រាយការណ៍​ជូន​នគរបាល​ការពារ​បេតិកភណ្ឌ​ ប្រចាំ​ការ​នៅ​តំបន់​វត្ត​ព្រះអង្គ​គោក​ធ្លក ក្បែរ​ប្រាសាទ​បាយ័ននោះ​ថា ​ស្ត្រី​ទេសចរ​ខាង​លើមិន​បាន​វិល​ត្រឡប់​មក​វិញ​តាម​ពេល​វេលាកំណត់​ដើម្បី​ វិល​ទៅ​កាន់​ផ្ទះ​សំណាក់​វិញ​ទេ។

យោង​តាម​របាយការណ៍​នគរបាល​បេតិកភណ្ឌ​ឲ្យ​ដឹង​ថា​ស្ត្រី​រូប​នោះ​ត្រូវ​ បាន​រក​ឃើញ​នៅ​ក្បែរ​ប្រាសាទ​បាយ័ន​ដដែល​នោះ​នៅវេលា​ទៀប​ភ្លឺ​ហើយ​ក្រុម​នគរ ​បាល​បាន​សាក​សួរ​ព័ត៌មាន​មួយ​ចំនួន​មុន​នឹង​ហៅ​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់​មក​ ដឹក​ស្ត្រី​ទេសចរ​រូប​នេះ​ទៅ​កាន់​បន្ទប់​ស្នាក់​នៅ​វិញ។ លុះ​ក្រោយ​ពី​ស្ត្រី​នោះ​ត្រឡប់​ទៅ​កាន់​កន្លែង​ស្នាក់​នៅ​រួច​ហើយ​ទើ​ប​ ក្រុម​ប៉ូលិស ​បាន​ប្រទះ​ឃើញ​រូប​ព្រះពុទ្ធ​បដិមា​បាន​ដួល​បែក​បាក់។

លោក​ ម៉ាន់ ឈឿន ​បញ្ជាក់​ថា ​ក្រុម​នគរ​បាល​បាន​ស្វែងរក​ស្រ្តី​ជាប់សង្ស័យ​ភ្លាមៗ​ដែរ​ប៉ុន្តែ​ស្ត្រី​ នោះ​បាន​ចាក​ចេញ​ពី​កន្លែង​ស្នាក់​មុនពេល​កង​នគរបាល​ទៅ​ដល់។

មន្ត្រី​នៃ​អាជ្ញាធរ​អប្សារា​ជឿជាក់​ថា​ស្ត្រីទេសចរ​បានចេញ​ដំណើរ​ទៅកាន់​ប្រទេសថៃ​រួច​ទៅហើយ។

លោកប៊ុន ណារិទ្ធ ​អគ្គនាយក​អាជ្ញាធរ​អប្សារា​បញ្ជាក់​ថា​ព្រះ​ពុទ្ធ​បដិមា​នោះ​មិន​មែនព្រះ​ បដិមា​ដែល​សាងសង់​ក្នុងសតវត្សរ៍​ទី១២ ​នៃ​ការ​សាងសង់​ប្រាសាទ​បាយ័ន​នេះ​ទេ។​បា្រសាទ​បាយ័ន​និង​ប្រាសាទ​អង្គរ​ ស្ថិត​ក្នុង​រជ្ជកាល​នៃ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ដ៏​ល្បីល្បាញ​គឺ​ព្រះបាទ​ ជ័យ​វរ្ម័ន​ទី​៧។

ប៉ុន្តែ​គឺជា​រូប​បដិមា​ដែល​ផ្គុំ​ដោយ​ថ្មភក់​ពី​សម័យ​បុរាណដូចជា​ផ្នែក​ ដង​ខ្លួន​ទាំង​បួន​បំណែក​និង​ព្រះភ្នែន​ហើយ​ផ្សារភ្ជាប់​គ្នា​ដោយ​ ស៊ីម៉ង់តិ៍​បូក​រួម​ទាំង​ព្រះកេស​ផងដែរ។

​លោក ​ប៊ុន ណារិទ្ធ ​បញ្ជាក់​ថា​ការ​ខូច​ខាត​នេះ​បណ្តាល​មក​ពី​ចេតនា​នៃ​ការ​បំផ្លាញ​បេតិកភណ្ឌ​ របស់​កម្ពុជា។​ ប៉ុន្តែ​លោក​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​នៃ​ជន​សង្ស័យ​ពិត​បា្រកដ​បាន​នៅ ​ឡើយ។

«នេះ​ គឺជា​ចេតនា​ ធ្វើ​ឲ្យ​ខូច ​ហើយ។  ​ដែល​ហៅ​ ថា ​បំផ្លាញ​ បេតិ​កភណ្ឌ​ ហើយ។​  ហើយ ​យើង​ កំពុង​ស្រាវជ្រាវ ​ថា, ​អ្នក​ណា ​អ្នក​បង្កើត​ រឿង​នេះ»

លោក​ង៉ូវ សេងកាក់ ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​ មិនធ្វើ​សេចក្តី​អត្ថាធិប្បាយ​លើ​បញ្ហានេះ​ទេ។ យ៉ាង​ណា​ក៏ដោយ​ក្រុម​ប៉ូលិស​អះអាង​ថាការ​ស្រាវជ្រាវ​ពី​បញ្ហា​នេះ​កំពុង​ បន្ត៕



No comments:

Post a Comment