Paris Peace Accords 23 Oct. 1991

Tuesday, October 14, 2014

ប៉ូលិស​ ចាប់​បុរស​ បី​នាក់​ សង្ស័យ​សម្លាប់​ អ្នក​សារព័ត៌មាន​ នៅ​ក្រចេះ | Police arrested 3 men suspected of murdering journalist in Kratie

ប៉ូលិស​ ចាប់​បុរស​ បី​នាក់​ សង្ស័យ​សម្លាប់​ អ្នក​សារព័ត៌មាន​ នៅ​ក្រចេះ

រូប​ឯកសារ៖ អ្នក​ជំនាញ​ថា ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​សល់​ប្រហែល​៣០%​ប៉ុណ្ណោះ ហើយ​​សកម្មភាព​កាប់​ព្រៃ​ឈើ​នៅ​មាន​ជា​បន្ត។
រូប​ ឯកសារ៖ អ្នក​ជំនាញ​ ថា, ព្រៃឈើ ​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ នៅ​សល់​ ប្រហែល ​៣០%​ ប៉ុណ្ណោះ, ហើយ ​​សកម្មភាព កាប់​ព្រៃ​ឈើ​ នៅ​មាន​ ជា​បន្ត។
មាន​ជន​សង្ស័យ ​ប្រដាប់​អាវុធ​ ចំនួន ​បី​នាក់ ​ត្រូវ​ បាន​អាជ្ញា​ធរ​ មាន​សមត្ថកិច្ច​ ចាប់​ខ្លួន​ ទាក់​ទង​ នឹង​ការបាញ់​សម្លាប់ ​អ្នក​សារព័ត៌មាន ​ក្នុង​ស្រុក​ម្នាក់​ កាលពីថ្ងៃ​អាទិត្យ។  មូលហេតុ​ ពិត​ប្រាក ដ​ដែល​ ឈាន​ទៅ​ដល់​ ការបាញ់​សម្លាប់​ យ៉ាង​សាហាវ​នេះ ​នៅ​មិន​ទាន់ ​ត្រូវ​ បាន​សន្និដ្ឋាន​ យ៉ាង​ណា​ទេ ​ក្នុងពេល ​ដែល​អាជ្ញាធរ​ អះអាង ​ថា, ​គឺ​ ដោយ​សារ​ គំនុំ​ផ្ទាល់​ខ្លួន។  ​ប៉ុន្តែ ​សមាគម​ អ្នកសារព័ត៌មាន​ សង្ស័យ​ ថា, ​គឺ ​ទាក់​ទង​ នឹង​សេចក្តី ​រាយការណ៍​ កន្លង​មក ​របស់ ​ជន​រងគ្រោះ​ ពីសកម្មភាព​ កាប់​បំផ្លាញ​ ព្រៃ​ឈើ។ 

ការ​ចាប់​ខ្លួន ​ធ្វើ​ឡើង​ ដោយ​មន្ត្រី ​ប៉ូលិស ​ខេត្ត​ក្រចេះ​ កាល​ពី​ថ្ងៃ​ អាទិត្យ,​ គឺ​ មាន​រយៈ​ពេល​ ប៉ុន្មាន​ម៉ោង​ ក្រោយ​ ពី​មាន ការ​បាញ់​សម្លាប់ ​អ្នក​កាសែត​ ក្នុង​ស្រុក​ម្នាក់ ​នៅ​តាម​ បណ្តោយ​ផ្លូវ​លំ​ ជនបទ​មួយ។​


ហេតុ​ការណ៍​ នៃ​ការ​បាញ់​សម្លាប់ ​អ្នក​កាសែត ​បាន​កើត​ មាន​ឡើង​ នៅ​ចំណុច​ ត្រពាំង​ត្រាច​ ភូមិ ​ខ្សឹម​ក្រៅ,​ ឃុំ​ ខ្សឹម,​ ស្រុក ​ស្នួល,​ ខេត្ត ​ក្រចេះ។​

មន្ត្រី​ប៉ូលិស​ បាន​ឱ្យដឹង​ ថា, ​ជន​រង​គ្រោះ​ ឈ្មោះ​ តាំង ទ្រី​ អាយុ​ ៤៨​ឆ្នាំ​ ជា​សមាជិក ​សមាគម​ សារព័ត៌មាន ​ខ្មែរ​ អ្នក​ប្រជាធិបតេយ្យ ​ត្រូវ​ បាន​ជន​ ដៃ​ដល់ ​បាញ់ ​ដោយ​កាំភ្លើង​ ខ្លី ​មួយ​គ្រាប់​ ចំ​ថ្ងាស​ បណ្តាល​ ឱ្យស្លាប់ ​ភ្លាមៗ​ នៅ​កន្លែង​ កើត​ហេតុ។​

ជន​សង្ស័យ​ មាន​គ្នា​ ចំនួន​ ៣​នាក់ ​ដែល​បាន ​ប្រើ​ប្រាស់​ រថយន្ត​ ប្រភេទ ​Lexus 470​ ជាមធ្យោបាយ​ ក្នុង​ការ​ ធ្វើ​សកម្មភាព។​
មន្ត្រី​ប៉ូលិស​ បាន​ឱ្យដឹង​ ថា, ​ជន​សង្ស័យ មាន​ឈ្មោះ ​ឡា ណារ៉ុង​ អាយុ​ ៣២​ឆ្នាំ​ ជា​អតីត ​មន្ត្រី​ យោធា​ ខេត្ត​ មណ្ឌល​គីរី​, ឈ្មោះ ​ខឹម ភក្តី​ អាយុ ​២៧​ឆ្នាំ ​មន្ត្រី ​កង​រាជ​អាវុធ​ហត្ថ ​ក្នុង​ទី​ក្រុង ​ភ្នំពេញ ​ផ្នែក​ អន្តរាគមន៍ ដែល​ជាម្ចាស់ ​កាំភ្លើង​ខ្លី​ និង​ជនសង្ស័យ ​ទី​៣​ ឈ្មោះ​ពិន ហ៊ាង​ អាយុ ​៣១​ឆ្នាំ ​ជាអ្នក​បើក​បរ​ រថយន្ត។​

លោក​ វរៈសេនីយ៍​ឯក​ អ៊ុំ ភី​ ស្នង​ការ​រង​ប៉ូលិស​ខេត្ត​ក្រចេះ​ទទួល​បន្ទុក​យុត្តិធម៌​មាន​ប្រសាសន៍​ថា​ មូលហេតុ​ដែល​នាំ​ឱ្យជន​ដៃ​ដល់​បាញ់​សម្លាប់​ទៅ​លើ​អ្នក​កាសែត​ដោយ​សារ​តែ​ មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​មាន​ទំនាស់​ជាមួយ​ជន​ដៃ​ដល់​ក្នុង​រឿង​ឱ្យជួយ ​ចម្លង​ខ្លួន​ទៅ​ព្រែក​ម្ខាង​ទៀត។​

លោក​ បាន​បញ្ជាក់​ ថា, ​នៅ​ពេល​ជម្លោះ​ បាន​បញ្ចប់ ​ជន​ដៃ​ដល់​ បាន​ទៅ​សេព​ គ្រឿង​ស្រវឹង​ ជាមួយ ​នឹង​បក្ស​ពួក​ខ្លួន ​ចំនួន ​២នាក់​ ផ្សេង​ទៀត។ ​ នៅ​ពេល​ ដែល​ធ្វើ​ដំណើរ​ តាម​ផ្លូវ ​ត្រឡប់​ នៅ​តាម​ផ្លូវ ក៏​បានប្រទះឃើញ​ រថយន្ត​ ជន​រង​គ្រោះ ដែល​កំពុង​ ជាប់​ផុង​ ទៅ​មុខ ​មិន​រួច, ​ស្រែកហៅ ឱ្យជួយ​ សណ្តោង។​

លោក​បាន​បញ្ជាក់​ថា​ដោយ​សារតែ​មាន​កំហឹង​ក្នុងជម្លោះ​កាល​ពី​ពេល​ថ្ងៃ​ជន ​ដៃ​ដល់​និង​ជន​រង​គ្រោះ​ក៏​បាន​វាយ​ប្រតប់​គ្នា​ជាថ្មី​ម្តង​ទៀត​រហូត​ឈាន​ ដល់​ការ​ប្រើ​ប្រាស់​អាវុធ​បាញ់​សម្លាប់​ជន​រង​គ្រោះ​ដើម្បី​ស្រាយ​កំហឹង។​

លោក​ បាន​សន្និដ្នាន​ ថា, ​ករណី​នេះ​ សង្ស័យ​ថា​ ជា​មនុស្ស​ឃាត​ ដោយ​ចេតនា។​

លោក​ និយាយ​ថា៖​ «ការ​សន្និដ្ឋាន​របស់​យើង​បាន​ចោទ​ពីបទ​ មនុស្ស​ឃាត​ដោយ​ចេតនា​និង​ប្រើ​ប្រាស់​អាវុធ​ហើយ​ពេល​បញ្ជូន​ទៅ​អាស្រ័យ​ទៅ​ លើ​តុលាការ​ទៀត»

លោក​ សុខ សុវណ្ណ​ ប្រធាន​សមាគម​សារព័តមាន​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ​មាន​ប្រសាសន៍​ថា​ជនរង​ គ្រោះ​ពិត​ជា​សមាជិក​ក្នុង​សមាគម​លោក​ពិត​មែន។ ​លោក​បាន​បញ្ជាក់​ថា​ ជនរង​គ្រោះធ្លាប់​បាន​ទទួល​រង​ការ​គំរាម​បាញ់​សម្លាប់​ជាច្រើន​លើក​ដោយ​សារ​ តែ​លោក​បាន​រាយការណ៍​ពី​សកម្មភាព​កាប់​ឈើ​និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ ក្នុង​ខេត្ត​ក្រចេះ​និង​ខេត្ត​កំពង់ចាម។​

លោក​ និយាយ​ថា៖​ «យើង​ទើប​តែ​មាន​មួយ​ហ្នឹង​ទេ។​ តែ​កន្លង​មក​យើង​គ្រាន់​តែ​មាន​ដឹង​ថា​មាន​ការ​គំរាម​ធម្មតា​ទេ​ប៉ុន្តែ​ការ ​សម្លាប់​ហ្នឹង​គឺ​យើង​ទើប​តែមាន​ម្នាក់​ដែល​ឈ្មោះ​ តាំង ទ្រី​ ហ្នឹង»

លោក​ មឿន ឈាន​ណារិទ្ធ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​មាន​ ប្រសាសន៍​ថា​ការ​បាញ់​សម្លាប់​ទៅ​លើ​អ្នក​កាសែត​នេះ​បាន​បង្ហាញ​ពី​សេរីភាព​ សារព័ត៌មាន​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​និង​ឈាន​ដល់​សញ្ញា​ប្រកាស​អាសន្ន​ ដល់​អ្នក​សារព័ត៌មាន​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព​របស់​ខ្លួន​ ក្នុង​ការ​ចេញ​ទៅ​យក​ព័ត៌មាន។​

លោក​ និយាយ​ថា៖​ «យើង​គិត​ថា​ ជារឿង​គួរ​ឱ្យសោក​ស្តាយ​បំផុត​ហើយ​ជាការ​ធ្លាក់​ចុះ​ដ៏ធ្ងន់​ធ្ងរ​នូវ​ សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ទន្ទឹម​នឹង​វប្បធម៌​និទណ្ឌភាព​ដែល ​កាន់​តែ​ធ្លាក់​ដុន​ដាប​ដែរ»​

យ៉ាង​តិច​មាន​អ្នក​កាសែត​ប្រមាណ​១៤​នាក់​ហើយ​ត្រូវ​បាន​ឃាតករ​បាញ់​ សម្លាប់​ចាប់​តាំង​ពី​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៩០។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ លោក​ មឿន ឈានណារិទ្ធ។​

កាល​ពី២​ឆ្នាំ​មុន​ លោក​ ជ័យ​ ឧត្តម​ អ្នក​សារព័ត៌មាន​ឱ្យកាសែត​វរជន​ខ្មែរ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ដោយ​សារ ​តែលោក​ធ្វើ​សេចក្តី​រាយការណ៍​អំពី​ការ​ដឹក​ជញ្ជូន​ឈើ​ក្នុង​ខេត្ត​រតនគីរី។ ​
ជន​សង្ស័យ​ចំនួន​ពីរ​នាក់​ប្តី​ប្រពន្ធ​និង​ជាមន្ត្រី​កង​រាជ​អាវុធ​ហត្ថ ​ខេត្ត ​ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឱ្យមាន​សេរីភាព​វិញ​ដោយ​សំអាងថា ​ពុំ​មាន​ធាតុផ្សំ​បទ​ល្មើស​គ្រប់​គ្រាន់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​ អ្នក​កាសែត៕



No comments:

Post a Comment