សង្គមស៊ីវិល រិះគន់ ប្រធាន សភា ថា, គាបសង្កត់ បក្សប្រឆាំង
VOA / វីអូអេ |៣ តុលា ២០១៤
លោក
Azuma Koshiishi អនុប្រធាន សភា ជាន់ខ្ពស់ របស់ ប្រទេស ជប៉ុន
ជួបពិភាក្សា ជាមួយ លោក ហេង សំរិន
ប្រធាន រដ្ឋសភា ជាតិ កម្ពុុជា នៅក្នុងរាជធានី ភ្នំពេញ កាលពីថ្ងៃ ទី២២
ខែសីហា ឆ្នាំ២០១៤
ក្នុងអំឡុង ទស្សនកិច្ច រយៈពេល ៤ថ្ងៃម កកាន់ប្រទេស កម្ពុជា។
ភ្នំពេញ— ក្រុមអង្គការ សង្គមស៊ីវិល
នៅថ្ងៃ ព្រហស្បតិ៍នេះ បានរិះគន់ លោក ហេង សំរិន
ប្រធាន រដ្ឋសភា ថា, បានចេញ សារាចរ ណែនាំមួយ ដែលសំដៅ ធ្វើការគាបសង្កត់
លើឥទ្ធិពល របស់ គណបក្ស ជំទាស់ ក្នុងរដ្ឋសភា, ហើយ អង្គការ ក្រៅរដ្ឋាភិបាល
ទាំងនោះ បានទទូច ឲ្យលុបចោល សារាចរ នេះវិញ។
កាលពីថ្ងៃ ទី១២ ខែកញ្ញា លោក ហេង សំរិន ប្រធាន ស្ថាប័ននីតិបញ្ញត្តិ កំពូលនេះ និងជាប្រធាន កិត្តិយស គណបក្ស ប្រជាជនកម្ពុជា បានចេញ សារាចរមួយ ស្តីពី បែបបទ ការងារ របស់ គណៈកម្មការនានា របស់ រដ្ឋសភា។ សារាចរនេះ បានដាក់កំហិត ថា, គណៈកម្មការនិ មួយៗ អាចផ្តល់ដំណឹង ដល់សាធារណជន និងសង្គមស៊ីវិល អំពីកិច្ចប្រជុំ ផ្ទៃក្នុង របស់ខ្លួន, ប៉ុន្តែ ពួកគេ អាចផ្តល់យោបល់ ពីចម្ងាយ ជាលាយលក្ខអក្សរ, គឺ មិនអាច ចូលរួម ក្នុងកិច្ចប្រជុំ នៃគណៈកម្មការ នោះបានទេ។
បំរាមនេះ រាប់បញ្ចូល ទាំងការចូលរួម របស់ សង្គមស៊ីវិល និងអ្នក សារព័ត៌មាន ក្នុងកិច្ចប្រជុំ នៃគណៈកម្មការ របស់ រដ្ឋសភា ដើម្បី ពិនិត្យ លើសេចក្តី ព្រាងច្បាប់ ឬសេចក្តី ស្នើច្បាប់, កិច្ចប្រជុំ ស្តីពី ការបំភ្លឺ ជុំវិញ ការអនុវត្តច្បាប់ ដែលទាក់ទង នឹងការត្រូវ អញ្ជើញមន្ត្រី រដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រី។
ដោយឡែក រាល់ការអញ្ជើញ ភ្ញៀវ ឬអ្នកជំនាញ ដើម្បី ឲ្យចូល ក្នុងបរិវេណ, រដ្ឋសភា ត្រូវ មាន ការអនុញ្ញាត ពីប្រធាន រដ្ឋសភា ជាមុន។ ជាមួយគ្នា នោះដែរ, តំណាងរាស្ដ្រ អាចចេញទៅ ជួបក្រុមបាតុករ ឬនាំពួកគេ ឲ្យចូល ដាក់ញត្តិ នៅគណៈកម្មការ ណាមួយ របស់ រដ្ឋសភាបាន, មិនលើស ពីចំនួន ប្រាំនាក់។ ប៉ុន្តែ តំណាងរាស្ដ្រ មិនត្រូវ បើកកិច្ចប្រជុំ ពិភាក្សា ស្វែងរក ដំណោះស្រាយ ក្នុងគណៈកម្មការ រដ្ឋសភាទេ។
វិធានការ ខាងលើនេះ ធ្វើឡើង ក្រោយពី តំណាងរាស្ដ្រ ខាងគណបក្ស ជំទាស់ បានព្យាយាម បើកកិច្ចពិភាក្សា មួយចំនួន ជាមួយ មជ្ឈដ្ឋាន សង្គមស៊ីវិល និងក្រុម ប្រជាពលរដ្ឋ។
នៅក្នុងសេចក្តី ថ្លែងការណ៍ រួម របស់ខ្លួន នៅក្នុងសន្និសីទ កាសែត មួយ ក្នុងទីក្រុង ភ្នំពេញ នៅថ្ងៃនេះ, អង្គការ និងសមាគម សរុប ចំនួន ១៣ បានហៅ សារាចរនេះ ថា, ផ្ទុយ ពីក្របខណ្ឌ ច្បាប់, មិនមានតម្លាភាព និងផ្ទុយ ពីទស្សនៈ នៃលទ្ធិ ប្រជាធិបតេយ្យ។
លោក គល់ បញ្ញា នាយកប្រតិបត្តិ នៃអង្គការ ឃ្លាំមើល ការបោះឆ្នោត មួយ ហៅថា ខុមហ្វ្រែល បានអធិប្បាយ នៅក្នុងសន្និសីទ កាសែតនេះ ថា, សារាចរ មានគោលដៅ ដាក់សម្ពាធ លើគណៈកម្មការ ដែលដឹកនាំ ដោយក្រុម តំណាងរាស្ដ្រ របស់ គណបក្ស សង្គ្រោះជាតិ ដែលជាសំឡេង គណបក្ស ជំទាស់ នៅក្នុង រដ្ឋសភា។
«សារាចរនេះ មានចេតនា ដកសិទ្ធិ គណៈកម្មការ ជំនាញ របស់ រដ្ឋសភា រារាំង មិនឲ្យ សង្គមស៊ីវិល, អ្នកសារព័ត៌មាន ចូលទៅអង្កេត កិច្ចប្រជុំ ដេញដោល រវាង មន្ត្រី រដ្ឋាភិបាល និងមន្ត្រី គណៈកម្មការ ជំនាញ។ ជាពិសេស គណៈកម្មការ ជំនាញនានា ដែល ដឹកនាំ ដោយគណបក្ស ប្រឆាំង កំពុងធ្វើការ យ៉ាងសកម្ម ក្នុងការកោះហៅ សង្គមស៊ីវិល, រដ្ឋាភិបាល ឬអ្នកឯកទេសនានា ចូលទៅ ដេញដោល ឬសួរនាំ។»
ក្រោយ ពីទទួលបាន កិច្ចព្រមព្រៀង នៅថ្ងៃ ទី២២ ខែកក្កដា រវាង គណបក្ស ប្រជាជន កម្ពុជា និងគណបក្ស សង្គ្រោះជាតិ, គណបក្ស ទាំងពីរ បានចូលអង្គុយ ក្នុងរដ្ឋសភា ជាមួយគ្នា បន្ទាប់ ពីស្ថិត ក្នុងភាពប្រឈម ក្រោយ ពីការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រ អស់រយៈពេល មួយឆ្នាំ។
តំណាងរាស្ដ្រ របស់ គណបក្ស ជំទាស់ ដែលបាន កាន់កាប់ គណៈកម្មការ ចំនួនប្រាំ ក្នុងចំណោម គណៈកម្មការ សរុប ចំនួនដប់ បានចាប់ផ្តើម អញ្ជើញ ជនរងគ្រោះ ដោយសារ ជម្លោះដីធ្លី, តំណាង រដ្ឋាភិបាល, សង្គមស៊ីវិល ដែលធ្វើការ ផ្នែកប្រឆាំង អំពើ ពុករលួយ, និងផ្នែក សិក្សាធិការ ដើម្បី មកពិភាក្សា និងពិគ្រោះ យោបល់ នៅក្នុងមន្ទីរ រដ្ឋសភា។ ក៏ប៉ុន្តែ ក្រោយមក, ប្រធាន រដ្ឋសភា លោក ហេង សំរិន បានចេញ សារាចរ ដែលមិនធ្លាប់មាន ដោយរឹតបន្តឹង លើបែបបទនានា របស់ គណៈ កម្មការ សភា ទាក់ទងទៅ នឹងមជ្ឈដ្ឋាន ខាងក្រៅ។
លោក នី ចរិយា ប្រធាន ផ្នែកស៊ើបអង្កេត របស់ សមាគម ការពារ សិទ្ធិមនុស្ស អាដហុក លើកឡើង នៅក្នុងសន្និសីទ កាសែតដែរ ថា, លោក ហេង សំរិន បានរំលោភ លើវិធាន របស់ រដ្ឋធម្មនុញ្ញ។
«នេះ បើ យើង និយាយ អំពី តួនាទី និងភារកិច្ច របស់ ប្រធាន រដ្ឋសភា ក្នុងការចាត់ចែង ការងារ រដ្ឋសភា ទៅតាម រដ្ឋធម្មនុញ្ញ។ ហើយ បើសិនជា ប្រធាន រដ្ឋសភា មួយ រំលោភ រដ្ឋធម្មនុញ្ញហើយ, ខ្ញុំ គិតថា, ប្រហែល ជាអង្គការ នីតិបញ្ញត្តិនេះ មិនអាចក្លាយ ជាអង្គការ នីតិបញ្ញត្តិ ដែលឈរលើ មូលដ្ឋាន លទ្ធិប្រជាធិបតេយ្យ ក្នុងការ ត្រួតពិនិត្យ អង្គការ នីតិប្រតិបត្តិ បានទេ។»
ដោយឡែក, លោក អ៊ូ វីរៈ ប្រធាន ក្រុមប្រឹក្សា ភិបាល របស់ មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា រកឃើញ ថា, សារាចរ របស់លោក ហេង សំរិន បានបំពាន លើកិច្ចព្រមព្រៀង នៃគណបក្ស ប្រជាជន កម្ពុជា និងគណបក្ស សង្គ្រោះជាតិ កាលពីខែ កក្កដា ដើម្បី ធានា ដល់ស្ថាប័ន សភាមួយ មានប្រជាធិបតេយ្យ និងត្រូវ កែប្រែ បទបញ្ជា ផ្ទៃក្នុង។
«បើសិនយើង មើលខ្លឹមសារនេះ, សូម្បីតែ ភ្ញៀវ ចូលសភា ក៏ត្រូវ មានការយល់ព្រម ពីប្រធាន សភាដែរ។ ដូច្នេះ តើ ប្រធាន សភា មានពេលប៉ុន្មាន ក្នុងមួយថ្ងៃ ដើម្បី ធ្វើការងារ។»
ទោះ ជាមាន ការិះគន់ បែបនេះក្តី, លោក ឈាង វុន ប្រធាន គណៈកម្មការ កិច្ចការ បរទេស និងជាអ្នកនាំពាក្យ រដ្ឋសភា ខាងគណបក្ស ប្រជាជន កម្ពុជា បកស្រាយ ថា, លោក ហេង សំរិន មានតួនាទី ចែងក្នុង រដ្ឋធម្មនុញ្ញ និងបទបញ្ជា ផ្ទៃក្នុង។
លោក ឈាង វុន បានព្រមាន ថា, សង្គមស៊ីវិល គួរតែ ធ្វើកិច្ចការ ត្រឹមតួនាទី របស់ ផងខ្លួន, ហើយ មិនត្រូវ លូកលាន់ ក្នុងកិច្ចការ នយោបាយឡើយ។
«អ្វី ដែលលោក ធ្វើនេះ មិនខុសច្បាប់ទេ។ លោក ជាតំណាង របស់ ប្រជាពលរដ្ឋ ដែលបោះឆ្នោតជូន, ហើយ លោក ជាប្រធាន សភា។ ទី២, លោក ធ្វើតាម រដ្ឋធម្មនុញ្ញ, តាមបទបញ្ជា ផ្ទៃក្នុង ដែលបញ្ជាក់ ពីតួនាទី របស់លោក ជាប្រធាន សភា។ លោក ត្រូវ ធ្វើអីខ្លះ? បើ លោក ធ្វើតាម ពីរនេះហើយ, លោក ធ្វើតាមច្បាប់, គឺ អត់មាន កំហុសទេ។ អ្នក ដែលអត់ ទទួលបាន អណត្តិ ពីប្រជាពលរដ្ឋ, សូម ឲ្យគាត់ ទទួលស្គាល់ តួនាទី របស់គាត់ ត្រឹមប៉ុណ្ណា។ កុំ ឲ្យលូកដៃ រហូត ដល់ល្អក់ កករ នយោបាយ របស់ ជាតិ ដែលគេ កំពុងធ្វើការ, ល្អូកល្អឺន ជាមួយគ្នា។»
ថ្វីបើ ដូច្នេះក្តី, ក្រុមអង្គការ សង្គមស៊ីវិល បានស្នើ ឲ្យរដ្ឋសភា យកចិត្ត ទុកដាក់ លើគោលការណ៍ តម្លាភាព និងប្រជាធិបតេយ្យ ដោយអនុវត្តន៍ តាមកិច្ចព្រមព្រៀង នៃគណបក្ស ទាំងពីរ, គឺ គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ៕

ហាស់ ហា ! ចេញពាក្យខុសមកទៀតហើយ !!! សារាចរ ??!!!, ថ្វីបើពាក្យនេះមាននៅក្នុង
ReplyDeleteវចនា. ស.ជណ តែខ្ញុំមិនយល់ស្របតាមទេ !!! បើលោកអ្នកមានសៀវភៅ វចនាធិប្បាយ
បារាំង - ខ្មែរ រៀបរៀងដោយលោក សម ថាំង, នៅទំព័រ ២១៣, សូមមើលពាក្យ Circulaire.
វាស្រួលអានមែនហើយ ពាក្យ សារាចរ ! តែវាខុស ! សារចរ ទើបត្រឹមត្រូវ ។ សម្ដេច ជួន ណាត
បានយល់ព្រម ឱ្យប្រើពាក្យ សារចរ តែព្រះអង្គភ្លេចកែ កំហុសរបស់ព្រះអង្គពីក្នុង វចនា.ស.ជណ ?
ខ្ញុំពុំមែនជាសាស្ត្រាចារ្យ ភាសាខ្មែរទេ តែខ្ញុំស្រលាញ់ និងចូលចិត្តរៀនខ្មែរ !!! ខ្ញុំក៏នៅក្មេងដែរ !!!
សាស្ត្រាចារ្យដែលបង្រៀន ឬ យល់ដឹងពី Dinosaur មិនមែនគាត់អាយុ ៦០ លានឆ្នាំនោះទេ !!!
តទៅនេះ ខ្ញុំសូមបកស្រាយ ពីពាក្យ ខ្មែរមួយដែលកែមិនឡើង !!! អំពើ និង ទង្វើ នាមសព្ទ
ចេញ មកពីពាក្យ ធ្វើ ដែលជាកិរិយាសព្ទ។ ហេតុម្ដេចបានជាមានពាក្យ អំពើ ?
អំពើ = អម្ពើ = អម្វើ ព្រោះ ថា ជើង ព និងជើង វ អាចប្រើប្ដូរគ្នាបាន ឯ អក្សរ
ព និងវ ក៏អាចប្ដូរគ្នាបាន ឧទា. ពេលា = វេលា, ពង្ស = វង្ស ។
តែពាក្យ អម្វើ ជាពាក្យក្លាយ របស់ពាក្យដើមប្រាកដគឺ ទម្វើ ដែលចេញពី
ពាក្យ ធ្វើ ។ លោក កេង វ៉ាន់សាក់, គាត់ដឹងថាពាក្យ អំពើ វាខុស ក៏បង្កើត
ពាក្យ ទង្វើ !!! (ខ្ញុំពុំដឹងច្បាស់ថា នរណាជាអ្នកបង្កើតពាក្យ ទង្វើ នេះទេ
តែសន្និដ្ធានថា លោក វ៉ាន់សាក់) ។
ខ្ញុំអំពាវនាវ ឱ្យខ្មែរប្រើពាក្យ ទម្វើ ហើយបោះបង់ពាក្យ ទង្វើ ចោលចេញទៅ។
ប្រើពាក្យ ទង្វើ ហាក់ប្រៀបបានដូច ប្រើពាក្យ ទង្លុះទង្លាយ ដែលការពិតគឺជា
ពាក្យ ទម្លុះទម្លាយ ព្រោះចេញពីពាក្យ ធ្លុះធ្លាយ ។
ធ្លាប់ បង្កើតបានជា ទម្លាប់ មិនមែន ទង្លាប់ទេ !?
ជាថ្មីម្ដងទៀត ធ្លាប់ កើតទៅជា ទម្លាប់ មិនមែន ទង្លាប់ទេ !?
ជាថ្មីម្ដងទៀតដែរ ធ្វើ កើតទៅជា ទម្វើ មិនមែន ទង្វើទេ !? ឯវំ !!!
កពឈស
កំណត់៖
បងប្អូនខ្លះប្រហែលស្ទាក់ស្ទើរ មិនជឿថា អម្ពើ ឬ អម្វើ ចេញពីពាក្យ ទម្វើ ។
ក៏មានបងប្អូនខ្លះស្ទាក់ស្ទើរ មិនជឿថា ប៊ឺក burg ចេញពីពាក្យ បុរី bury ដែរ !!!
Who would ever thought that Pittsburg actually came from Pittsbury !!!
Please make sure that our Mongkulbury never ever become Mongkulburg !!!
ស្វាគមន៍ពី មង្គលប៊ឺក !!!
-ក្នុងសៀវភៅ សម ថាំង ទំព័រ ១២១៧ ពាក្យ Royalisme nm រាជនិយម,Royaliste
a et n អ្នករាជនិយម ។ ម៉េចជឿខ្ញុំទេថា អ្នក រាជានិយម គឺ អ្នក មិននិយមស្ដេច !!!
There are words រាជ and អនិយម in Chuon Nath Dictionary. Now try to mix these
2 words together and see what you get !!!