Paris Peace Accords 23 Oct. 1991

Friday, October 3, 2014

សង្គម​ស៊ីវិល ​រិះគន់​ ប្រធាន ​សភា ​​ថា, ​គាប​សង្កត់​ បក្ស​ប្រឆាំង | Civil society criticizes NatAss president for oppressing CNRP

សង្គម​ស៊ីវិល ​រិះគន់​ ប្រធាន ​សភា ​​ថា, ​គាប​សង្កត់​ បក្ស​ប្រឆាំង

លោក Azuma Koshiishi អនុប្រធាន​សភា​ជាន់​ខ្ពស់​របស់​ប្រទេស​ជប៉ុន ជួប​ពិភាក្សា​ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុុជា​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៤ ក្នុង​អំឡុង​ទស្សនកិច្ច​រយៈ​ពេល​៤​ថ្ងៃ​មក​កាន់​ប្រទេស​កម្ពុជា។
លោក Azuma Koshiishi អនុប្រធាន​ សភា​ ជាន់​ខ្ពស់ ​របស់​ ប្រទេស ​ជប៉ុន ជួប​ពិភាក្សា​ ជាមួយ​ លោក ហេង សំរិន ប្រធាន ​រដ្ឋសភា​ ជាតិ​ កម្ពុុជា ​​នៅ​ក្នុង​រាជធានី ​ភ្នំពេញ​ កាល​ពី​ថ្ងៃ ទី​២២ ខែ​សីហា ឆ្នាំ​២០១៤ ក្នុង​អំឡុង ​ទស្សនកិច្ច ​រយៈ​ពេល​ ៤​ថ្ងៃ​ម ក​កាន់​ប្រទេស ​កម្ពុជា។
ក្រុម​អង្គការ​ សង្គម​ស៊ីវិល​ នៅថ្ងៃ​ ព្រហស្បតិ៍​នេះ ​បាន​រិះ​គន់​ លោក​ ហេង សំរិន ​ប្រធាន ​រដ្ឋ​សភា ថា​, បាន​ចេញ​ សារាចរ ណែ​នាំ​មួយ ​ដែល​សំដៅ​ ធ្វើ​ការ​គាប​សង្កត់ ​លើ​ឥទ្ធិ​ពល ​របស់​ គណបក្ស ជំទាស់​ ក្នុង​រដ្ឋសភា​, ហើយ អង្គការ​ ក្រៅរដ្ឋា​ភិបាល​ ទាំង​នោះ បាន​ទទូច ​ឲ្យ​លុប​ចោល​ សារាចរ ​នេះវិញ។​

កាល​ពី​ថ្ងៃ ទី​១២​ ខែ​កញ្ញា ​លោក​ ហេង សំរិន ​ប្រធាន ​ស្ថាប័ន​នីតិបញ្ញត្តិ ​កំពូល​នេះ ​និងជា​ប្រធាន ​កិត្តិ​យស គណបក្ស​ ប្រជាជន​កម្ពុជា​ បានចេញ​ សារាចរមួយ​ ស្តី​ពី ​បែប​បទ​ ការងារ ​របស់ ​គណៈ​កម្មការ​នានា ​របស់ ​រដ្ឋសភា។ ​ សារាចរ​នេះ ​បាន​ដាក់​កំហិត ​ថា,​ គណៈ​កម្មការ​និ មួយ​ៗ ​អាច​ផ្តល់​ដំណឹង ​ដល់​សាធារណជន ​និង​សង្គម​ស៊ីវិល ​អំពី​កិច្ច​ប្រជុំ​ ផ្ទៃ​ក្នុ​ង របស់​ខ្លួន, ប៉ុន្តែ ​ពួក​គេ​ អាច​ផ្តល់​យោបល់​ ពី​ចម្ងាយ ​ជា​លាយ​លក្ខ​អក្សរ, ​គឺ​ មិន​អាច​ ចូល​រួម ​ក្នុងកិច្ច​ប្រជុំ​ នៃ​គណៈកម្មការ ​នោះ​បាន​ទេ។


បំរាម​នេះ ​រាប់​បញ្ចូល​ ទាំង​ការ​ចូល​រួម របស់ ​សង្គម​ស៊ីវិល​ និង​អ្នក​ សារព័ត៌មាន ​ក្នុង​កិច្ច​ប្រជុំ ​នៃ​គណៈ​កម្មការ​ របស់ ​រដ្ឋសភា ​ដើម្បី​ ពិនិត្យ ​លើ​សេចក្តី​ ព្រាង​ច្បាប់​ ឬ​សេចក្តី ​ស្នើ​ច្បាប់, ​កិច្ច​ប្រជុំ​ ស្តី​ពី​ ការ​បំភ្លឺ ជុំវិញ​ ការ​អនុវត្ត​ច្បាប់ ​ដែល​ទាក់​ទង​ នឹង​ការ​ត្រូវ​ អញ្ជើញ​មន្ត្រី រ​ដ្ឋា​ភិបាល ​ឬ​នាយក​រដ្ឋមន្ត្រី។

ដោយឡែក ​រាល់​ការអញ្ជើញ​ ភ្ញៀវ​ ឬ​អ្នក​ជំនាញ​ ដើម្បី​ ឲ្យ​ចូល ​ក្នុង​បរិវេណ,​ រដ្ឋសភា ​ត្រូវ​ មាន​ ការ​អនុញ្ញាត​ ពី​ប្រធាន ​រដ្ឋសភា​ ជាមុន។ ​ ជាមួយ​គ្នា​ នោះ​ដែរ​, តំណាងរាស្ដ្រ​ អាច​ចេញ​ទៅ ​ជួប​ក្រុម​បាតុករ ​ឬ​នាំ​ពួក​គេ​ ឲ្យ​ចូល ដាក់​ញត្តិ​ នៅ​គណៈកម្មការ​ ណា​មួយ ​របស់ ​រដ្ឋសភា​បាន, ​មិន​លើស​ ពី​ចំនួន​ ប្រាំ​នាក់។ ​ ប៉ុន្តែ​ តំណាង​រាស្ដ្រ​ មិន​ត្រូវ​ បើក​កិច្ច​ប្រជុំ ​ពិភាក្សា ​ស្វែង​រក​ ដំណោះ​ស្រាយ ​ក្នុ​ងគណៈ​កម្មការ ​រដ្ឋសភា​ទេ។

​វិធានការ​ ខាង​លើ​នេះ ​ធ្វើ​ឡើង ​ក្រោយ​ពី​ តំណាង​រាស្ដ្រ​ ខាង​គណបក្ស​ ជំទាស់ បាន​ព្យាយាម​ បើក​កិច្ច​ពិភាក្សា ​មួយ​ចំនួន​ ជាមួយ មជ្ឈដ្ឋាន​ សង្គម​ស៊ីវិល ​និង​ក្រុម​ ប្រជា​ពលរដ្ឋ។

​នៅ​ក្នុង​សេចក្តី​ ថ្លែង​ការណ៍ ​រួម ​របស់​ខ្លួន នៅ​ក្នុ​ង​សន្និសីទ​ កាសែត​ មួយ ​ក្នុ​ងទី​ក្រុង ​ភ្នំពេញ​ នៅ​ថ្ងៃ​នេះ​, អង្គការ ​និង​សមាគម​ សរុប​ ចំនួន​ ១៣​ បាន​ហៅ សារាចរ​នេះ ​ថា​, ផ្ទុយ ​ពី​ក្របខណ្ឌ​ ច្បាប់,​ មិនមាន​តម្លា​ភាព​ និង​ផ្ទុយ ​ពី​ទស្សនៈ ​នៃ​លទ្ធិ​ ប្រជាធិបតេយ្យ។​

លោក គល់​ បញ្ញា ​នាយក​ប្រតិបត្តិ ​នៃ​អង្គការ ​ឃ្លាំ​មើល​ ការ​បោះឆ្នោត ​មួយ​ ហៅ​ថា ​ខុមហ្វ្រែល​ បាន​អធិ​ប្បាយ នៅ​ក្នុង​សន្និសីទ​ កាសែត​នេះ ​ថា​, សារាចរ មាន​គោល​ដៅ​ ដាក់​សម្ពាធ ​លើ​គណៈ​កម្មការ ​ដែល​ដឹក​នាំ​ ដោយ​ក្រុម ​តំណាង​រាស្ដ្រ ​របស់​ គណបក្ស​ សង្គ្រោះជាតិ​ ដែល​ជា​សំឡេង ​គណបក្ស​ ជំទាស់​ នៅ​ក្នុង រដ្ឋ​សភា។

«សារាចរ​នេះ​ មាន​ចេតនា​ ដក​សិទ្ធិ​ គណៈកម្មការ​ ជំនាញ ​របស់​ រដ្ឋសភា ​រារាំង ​មិន​ឲ្យ ​សង្គម​ស៊ីវិល, ​អ្នក​សារព័ត៌មាន​ ចូល​ទៅ​អង្កេត​ កិច្ច​ប្រជុំ​ ដេញ​ដោល​ រវាង ​មន្ត្រី ​រដ្ឋា​ភិបាល​ និង​មន្ត្រី​ គណៈ​កម្មការ​ ជំនាញ។​  ជា​ពិសេស​ គណៈ​កម្មការ​ ជំនាញ​នានា​ ដែល ​ដឹក​នាំ​ ដោយ​គណ​បក្ស​ ប្រឆាំង ​កំពុង​ធ្វើ​ការ ​យ៉ាង​សកម្ម​ ក្នុង​ការ​កោះ​ហៅ​ សង្គម​ស៊ីវិល, ​រដ្ឋា​ភិបាល ​ឬអ្នក​ឯកទេស​នានា​ ចូល​ទៅ​ ដេញ​ដោល​ ឬ​សួរ​នាំ»

​ក្រោយ ​ពីទទួល​បាន​ កិច្ច​ព្រម​ព្រៀង ​នៅ​ថ្ងៃ​ ទី​២២ ​ខែ​កក្កដា រវាង​ គណ​បក្ស ​ប្រជា​ជន ​កម្ពុជា ​និង​គណបក្ស ​សង្គ្រោះ​ជាតិ,​ គណបក្ស​ ទាំង​ពីរ​ បាន​ចូល​អង្គុយ​ ក្នុ​ងរដ្ឋ​សភា​ ជាមួយ​គ្នា បន្ទាប់ ពី​ស្ថិត ​ក្នុង​ភាព​ប្រឈម ក្រោយ​ ពី​ការបោះ​ឆ្នោត​ ជ្រើស​តាំង​ តំណាង​រាស្ដ្រ ​អស់​រយៈ​ពេល ​មួយ​ឆ្នាំ។​

​តំណាង​រាស្ដ្រ ​របស់ គណ​បក្ស​ ជំទាស់​ ដែល​បាន​ កាន់​កាប់ ​គណៈ​កម្មការ ចំនួន​ប្រាំ​ ក្នុង​ចំណោម​ គណៈ​កម្មការ​ សរុប ​ចំនួន​ដប់​ បាន​ចាប់​ផ្តើម ​អញ្ជើញ ជន​រងគ្រោះ ​ដោយសារ​ ជម្លោះ​ដីធ្លី, ​តំណាង ​រដ្ឋា​ភិបាល, សង្គម​ស៊ីវិល ​ដែល​ធ្វើ​ការ ​ផ្នែក​ប្រឆាំង ​អំពើ​ ពុក​រលួយ​, និង​ផ្នែក​ សិក្សា​ធិការ ​ដើម្បី​ មក​ពិភាក្សា និង​ពិគ្រោះ​ យោបល់ ​នៅ​ក្នុងមន្ទីរ ​រដ្ឋ​សភា។ ​ ក៏​ប៉ុន្តែ​ ក្រោយ​មក, ​ប្រធាន ​រដ្ឋ​សភា ​លោក​ ហេង សំរិន ​បាន​ចេញ​ សារាចរ ដែលមិន​ធ្លាប់​មាន​ ដោយ​រឹត​បន្តឹង ​លើ​បែប​បទ​នានា​ របស់ ​គណៈ​ កម្មការ​ សភា​ ទាក់​ទង​ទៅ​ នឹង​មជ្ឈដ្ឋាន ខាង​ក្រៅ។

​លោក​ នី ចរិយា ​ប្រធាន​ ផ្នែក​ស៊ើប​អង្កេត ​របស់​ សមា​គម​ ការពារ​ សិទ្ធិ​មនុស្ស​ អាដហុក លើក​ឡើង ​នៅ​ក្នុង​សន្និសីទ​ កាសែត​ដែរ​ ថា, ​លោក​ ហេង​ សំរិន​ បាន​រំលោភ ​លើវិធាន ​របស់ ​រដ្ឋ​ធម្មនុញ្ញ។

«នេះ​ បើ​ យើង​ និយាយ​ អំពី​ តួនាទី ​និង​ភារកិច្ច​ របស់ ប្រធាន រដ្ឋ​សភា​ ក្នុង​ការ​ចាត់ចែង ​ការងារ រដ្ឋ​សភា​ ទៅ​តាម ​រដ្ឋ​ធម្មនុញ្ញ។​  ហើយ ​បើសិន​ជា ​ប្រធាន​ រដ្ឋសភា ​មួយ ​រំលោភ ​រដ្ឋ​ធម្មនុញ្ញ​ហើយ,​ ខ្ញុំ ​គិតថា​, ប្រហែល ​ជា​អង្គការ​ នីតិបញ្ញត្តិ​នេះ មិន​អាច​ក្លាយ​ ជា​អង្គការ​ នីតិបញ្ញត្តិ​ ដែល​ឈរ​លើ​ មូលដ្ឋាន ​លទ្ធិ​ប្រជាធិបតេយ្យ ក្នុង​ការ ត្រួត​ពិនិត្យ​ អង្គការ​ នីតិប្រតិបត្តិ​ បាន​ទេ»

ដោយឡែក, ​លោក ​អ៊ូ វីរៈ ​ប្រធាន ​ក្រុម​ប្រឹក្សា ភិបាល ​របស់​ មជ្ឈមណ្ឌល ​សិទ្ធិ​មនុស្ស ​កម្ពុជា ​រក​ឃើញ​ ថា​, សារាចរ​ របស់​លោក​ ហេង សំរិន ​បាន​បំពាន​ លើ​កិច្ច​ព្រម​ព្រៀង ​នៃ​គណបក្ស​ ប្រជាជន​ កម្ពុជា ​និង​គណ​បក្ស​ សង្គ្រោះ​ជាតិ ​កាល​ពី​ខែ ​កក្កដា​ ដើម្បី​ ធានា​ ដល់​ស្ថាប័ន​ សភា​មួយ ​មាន​ប្រជាធិបតេយ្យ ​និង​ត្រូវ​ កែ​ប្រែ បទ​បញ្ជា ​ផ្ទៃ​ក្នុង។

«បើ​សិន​យើង ​មើល​ខ្លឹម​សារ​នេះ, ​សូម្បី​តែ​ ភ្ញៀវ​ ចូល​សភា​ ក៏​ត្រូវ​ មាន​ការ​យល់​ព្រម​ ពី​ប្រធាន​ សភា​ដែរ។  ​ដូច្នេះ តើ​ ប្រធាន​ សភា​ មាន​ពេល​ប៉ុន្មាន​ ក្នុង​មួយថ្ងៃ ​ដើម្បី ​ធ្វើ​ការងារ»

ទោះ ជា​មាន ការិះ​គន់ ​បែប​នេះ​ក្តី, ​លោក ឈាង វុន ​ប្រធាន​ គណៈកម្មការ​ កិច្ច​ការ​ បរទេស និង​ជា​អ្នក​នាំ​ពាក្យ រដ្ឋ​សភា​ ខាងគណ​បក្ស​ ប្រជាជន​ កម្ពុជា ​បក​ស្រាយ ​ថា, ​លោក ហេង សំរិន ​មាន​តួនាទី ចែង​ក្នុង​ រដ្ឋ​ធម្មនុញ្ញ​ និង​បទ​បញ្ជា ​ផ្ទៃ​ក្នុង។

​លោក​ ឈាង វុន ​បាន​ព្រមាន ​ថា, ​សង្គម​ស៊ីវិល ​គួរតែ​ ធ្វើ​កិច្ច​ការ​ ត្រឹម​តួនាទី ​របស់​ ផង​ខ្លួន​, ហើយ ​មិន​ត្រូវ​ លូក​លាន់ ​ក្នុង​កិច្ច​ការ​ នយោបាយ​ឡើយ។

«អ្វី ដែល​លោក ​ធ្វើ​នេះ ​មិន​ខុស​ច្បាប់ទេ។​  លោក ជា​តំណាង​ របស់ ​ប្រជាពលរដ្ឋ​ ដែល​បោះឆ្នោត​ជូន,​ ហើយ​ លោក​ ជា​ប្រធាន​ សភា។  ទី២, ​លោក ​ធ្វើតាម ​រដ្ឋ​ធម្មនុញ្ញ, ​តាម​បទបញ្ជា​ ផ្ទៃ​ក្នុង ដែលបញ្ជាក់​ ពី​តួ​នាទី​ របស់​លោក ​ជាប្រធាន​ សភា  ​លោក​ ត្រូវ​ ធ្វើ​អី​ខ្លះ? ​ បើ ​លោក ​ធ្វើ​តាម ​ពីរ​នេះ​ហើយ, ​លោក ​ធ្វើ​តាម​ច្បាប់, ​គឺ ​អត់មាន​ កំហុស​ទេ។  អ្នក​ ដែល​អត់ ​ទទួល​បាន​ អណត្តិ​ ពី​ប្រជាពលរដ្ឋ​, សូម ​ឲ្យ​គាត់​ ទទួល​ស្គាល់​ តួនាទី ​របស់​គាត់ ត្រឹម​ប៉ុណ្ណា។   កុំ​ ឲ្យ​លូក​ដៃ ​រហូត ​ដល់​ល្អក់​ កករ នយោបាយ ​របស់​ ជាតិ​ ដែល​គេ ​កំពុង​ធ្វើ​ការ,​ ល្អូកល្អឺន​ ជាមួយ​គ្នា»

ថ្វី​បើ ដូច្នេះ​ក្តី, ​ក្រុម​អង្គការ​ សង្គម​ស៊ីវិល​ បាន​ស្នើ ​ឲ្យ​រដ្ឋ​សភា យក​ចិត្ត ​ទុកដាក់​ លើ​គោលការណ៍ ​តម្លា​ភាព​ និង​ប្រជាធិបតេយ្យ ដោយ​អនុវត្តន៍ ​តាម​កិច្ច​ព្រម​ព្រៀង ​នៃ​គណបក្ស​ ទាំង​ពីរ, គឺ​ គណបក្ស ​ប្រជាជន​កម្ពុជា ​និង​គណបក្ស​ សង្គ្រោះ​ជាតិ៕



1 comment:

  1. Anonymous1:04 AM

    ហាស់ ហា ! ចេញពាក្យខុសមកទៀតហើយ !!! សារាចរ ??!!!, ថ្វីបើពាក្យនេះមាននៅក្នុង
    វចនា. ស.ជណ តែខ្ញុំមិនយល់ស្របតាមទេ !!! បើលោកអ្នកមានសៀវភៅ វចនាធិប្បាយ
    បារាំង - ខ្មែរ រៀបរៀងដោយលោក សម ថាំង, នៅទំព័រ ២១៣, សូមមើលពាក្យ Circulaire.
    វាស្រួលអានមែនហើយ ពាក្យ សារាចរ ! តែវាខុស ! សារចរ ទើបត្រឹមត្រូវ ។ សម្ដេច ជួន ណាត
    បានយល់ព្រម ឱ្យប្រើពាក្យ សារចរ តែព្រះអង្គភ្លេចកែ កំហុសរបស់ព្រះអង្គពីក្នុង វចនា.ស.ជណ ?

    ខ្ញុំពុំមែនជាសាស្ត្រាចារ្យ ភាសាខ្មែរទេ តែខ្ញុំស្រលាញ់ និងចូលចិត្តរៀនខ្មែរ !!! ខ្ញុំក៏នៅក្មេងដែរ !!!
    សាស្ត្រាចារ្យដែលបង្រៀន ឬ យល់ដឹងពី Dinosaur មិនមែនគាត់អាយុ ៦០ លានឆ្នាំនោះទេ !!!

    តទៅនេះ ខ្ញុំសូមបកស្រាយ ពីពាក្យ ខ្មែរមួយដែលកែមិនឡើង !!! អំពើ និង ទង្វើ នាមសព្ទ
    ចេញ មកពីពាក្យ ធ្វើ ដែលជាកិរិយាសព្ទ។ ហេតុម្ដេចបានជាមានពាក្យ អំពើ ?
    អំពើ = អម្ពើ = អម្វើ ព្រោះ ថា ជើង ព និងជើង វ អាចប្រើប្ដូរគ្នាបាន ឯ អក្សរ
    ព និងវ ក៏អាចប្ដូរគ្នាបាន ឧទា. ពេលា = វេលា, ពង្ស = វង្ស ។
    តែពាក្យ អម្វើ ជាពាក្យក្លាយ របស់ពាក្យដើមប្រាកដគឺ ទម្វើ ដែលចេញពី
    ពាក្យ ធ្វើ ។ លោក កេង វ៉ាន់សាក់, គាត់ដឹងថាពាក្យ អំពើ វាខុស ក៏បង្កើត
    ពាក្យ ទង្វើ !!! (ខ្ញុំពុំដឹងច្បាស់ថា នរណាជាអ្នកបង្កើតពាក្យ ទង្វើ នេះទេ
    តែសន្និដ្ធានថា លោក វ៉ាន់សាក់) ។
    ខ្ញុំអំពាវនាវ ឱ្យខ្មែរប្រើពាក្យ ទម្វើ ហើយបោះបង់ពាក្យ ទង្វើ ចោលចេញទៅ។
    ប្រើពាក្យ ទង្វើ ហាក់ប្រៀបបានដូច ប្រើពាក្យ ទង្លុះទង្លាយ ដែលការពិតគឺជា
    ពាក្យ ទម្លុះទម្លាយ ព្រោះចេញពីពាក្យ ធ្លុះធ្លាយ ។
    ធ្លាប់ បង្កើតបានជា ទម្លាប់ មិនមែន ទង្លាប់ទេ !?
    ជាថ្មីម្ដងទៀត ធ្លាប់ កើតទៅជា ទម្លាប់ មិនមែន ទង្លាប់ទេ !?
    ជាថ្មីម្ដងទៀតដែរ ធ្វើ កើតទៅជា ទម្វើ មិនមែន ទង្វើទេ !? ឯវំ !!!

    កពឈស
    កំណត់៖
    បងប្អូនខ្លះប្រហែលស្ទាក់ស្ទើរ មិនជឿថា អម្ពើ ឬ អម្វើ ចេញពីពាក្យ ទម្វើ ។
    ក៏មានបងប្អូនខ្លះស្ទាក់ស្ទើរ មិនជឿថា ប៊ឺក burg ចេញពីពាក្យ បុរី bury ដែរ !!!
    Who would ever thought that Pittsburg actually came from Pittsbury !!!
    Please make sure that our Mongkulbury never ever become Mongkulburg !!!
    ស្វាគមន៍ពី មង្គលប៊ឺក !!!
    -ក្នុងសៀវភៅ សម ថាំង ទំព័រ ១២១៧ ពាក្យ Royalisme nm រាជនិយម,Royaliste
    a et n អ្នករាជនិយម ។ ម៉េចជឿខ្ញុំទេថា អ្នក រាជានិយម គឺ អ្នក មិននិយមស្ដេច !!!
    There are words រាជ and អនិយម in Chuon Nath Dictionary. Now try to mix these
    2 words together and see what you get !!!



    ReplyDelete