Paris Peace Accords 23 Oct. 1991

Thursday, October 16, 2014

អង្គការ​​ សារព័ត៌មាន ​អន្តរជាតិ ​ប្រតិកម្ម​ នឹង​ការ​បាញ់​សម្លាប់​ អ្នក​កាសែត ​ខ្មែរ | Committee to Protect Journalists condemns murder of Khmer journalist

អង្គការ​​ សារព័ត៌មាន ​អន្តរជាតិ ​ប្រតិកម្ម​ នឹង​ការ​បាញ់​សម្លាប់​ អ្នក​កាសែត ​ខ្មែរ

សន្ទស្សន៍​របស់​អង្គការ Freedom House អំពី​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៤។
សន្ទស្សន៍​ របស់ ​អង្គការ Freedom House អំពី​ សេរីភាព​ សារព័ត៌មាន​ ឆ្នាំ​២០១៤។

ក្រុម​អង្គការ​ សារ​ព័ត៌មាន ​​របស់​ សហរដ្ឋ អាមេរិក​(ស.រ.អ.) និង​អង្គការ​ ធំៗ​ មួយ​ចំនួន​ទៀត​ បាន​ថ្លែង​ ថា,​ ការ​បាញ់​សម្លាប់ ​អ្នក​សារ​ព័ត៌មាន​ ខ្មែរ​ម្នាក់ ​គឺ​ ជា​ការ​បង្ហាញ​ ថា, ​កម្ពុជា​ មិន​មាន​ សេរីភាព​ សារ​ព័ត៌មាន,​ ហើយ​ ក៏​ជា​ការ ​រិតត្បិត​ សេរីភាព​ សារ​ព័ត៌មាន ​ដែល​មាន ការ​ស៊ើប​អង្កេត​ លើ​បញ្ហា​រស៊ើប ​មួយ​ចំនួន​ ដូច​ជា​បញ្ហា​ កាប់​ឈើ​ ខុស​ច្បាប់ ​នេះ​ដែរ។​

លោក​ តាំង ទ្រី​ អាយុ​ ៤៨​ឆ្នាំ​ ជា​អ្នក​កាសែត ​មិន​ជាប់ ​កិច្ច​សន្យា​ និង​ជា​សមាជិក ​សមាគម​ សារ​ព័ត៌មាន​ ខ្មែរ ​អ្នក​ប្រជា​ធិបតេយ្យ​ ត្រូវ​ បាន​ជន​ដៃ​ដល់​ មាន​គ្នា​ បី​នាក់​ បាញ់ ​ដោយ​កាំភ្លើង ​ខ្លី ​មួយ​គ្រាប់​ ចំ​ថ្ងាស​ កាលពី​ថ្ងៃ​អាទិត្យ ​បណ្តាល ​ឱ្យ​ស្លាប់ ​ភ្លាមៗ​ នៅ​កន្លែង ​កើតហេតុ​ ដែល​ស្ថិត​នៅ ​តំបន់​ត្រពាំង​ត្រាច,​ ភូមិ​ ខ្សឹម​ក្រៅ,​ ឃុំ ខ្សឹម, ​ស្រុក​ ស្នួល,​ ខេត្ត ក្រចេះ។​  ជន​សង្ស័យ ​ទាំងបី ​ត្រូវ​ បាន​ប៉ូលិស​ ផ្តល់​អត្ត​សញ្ញាណ។   ​ក្នុង​នោះ​ មាន​ឈ្មោះ ឡា ណារ៉ុង ​ អាយុ​ ៣២​ឆ្នាំ​ ជា​អតីត​ មន្ត្រី​ យោធា ​ខេត្ត​ មណ្ឌល​គីរី,​ ខឹម ​ភក្តី ​អាយុ​ ២៧​ឆ្នាំ ជា​មន្ត្រី​ កងរាជ​អាវុធហត្ថ ​ក្នុង​រាជធានី​ ភ្នំពេញ ​ផ្នែក​ អន្តរាគមន៍ ​ដែល​ជា​ម្ចាស់ ​កាំភ្លើង​ខ្លី​, និង​​ពិន ហ៊ាង​ អាយុ​ ៣១ឆ្នាំ​ ជាម្ចាស់រថយន្ត ​ដែល​ជិះ ​ធ្វើ​សកម្មភាព ​និង​ជា​មន្ត្រី​ នគរបាល ​ខេត្ត​ រតន​គីរី។​


អ្នក​ស្រី​ ការីន ​កាលិកា​ (Karin ​Deutsch ​Karlekar) ​អ្នក​ស្រាវជ្រាវ​ ជាន់ខ្ពស់​ និង​ជានាយិកា​ ផ្នែក​ចាត់​ចែង​ ព័ត៌មាន ​នៃ​អង្គការ​ តាក់តែង​ គោល​នយោបាយ​ របស់​ ស.រ.អ. ​ហៅថា ​Freedom House​ បាន​អះអាង ​ថា,​ ការ​បាញ់​សម្លាប់ ​អ្នក​កាសែត​ ដែល​ស្រាវជ្រាវ​ អំពី​ ការ​កាប់​ឈើ​ ខុសច្បាប់​នេះ​ ជា​រឿង​ខកចិត្ត ​ខ្លាំង​ណាស់។​

«ដូច្នេះ​ ជា​រឿង​អភ័ព្វ។  ​នេះ ​ជា​ផ្នែក​មួយ ​នៃ​គម្រូ ដែល​ខ្ញុំ​ អាច​និយាយ​បាន​ ថា, ​នេះ​ ជា​កំណើន​ នៃ​ការ​យារយី ​តម្រង់​គោល​ដៅ​ លើ​អ្នក​កាសែត ​ដែល​ព្យាយាម​ រាយ​ការណ៍​ អំពី ​ប្រធាន​បទ​នេះ​ ក្នុង​ប្រទេស​ កម្ពុជា»

អ្នកស្រី​ បាន​ថ្លែង​ ថា, ​ក្នុង​ប្រទេស​ ដែល​ប្រព័ន្ធ​ ផ្សព្វផ្សាយ ​ស្ទើរ​តែ​ ទាំង​អស់ ​ស្ថិត​ក្រោម​ ការគ្រប់គ្រង ​របស់​រដ្ឋ​, គណបក្ស ​គ្រប់គ្រង​ប្រទេស,​ និង​រដ្ឋាភិបាល​នោះ,​ គេ គួរ​ស៊ើប​អង្កេត ​ឲ្យ​បាន​ ដិតដល់។​

«ខ្ញុំ​ ចង់​និយាយ​ ថា,​ វា​ ជារឿង​វិជ្ជមាន​ ដែល​ថា​ អាជ្ញាធរ​ បាន​ចាប់​ខ្លួន ​ជន​សង្ស័យ ​ភ្លាមៗ។​  តែ យើង ​ចង់​សូម​ លើក​ទឹកចិត្ត​ និង​ជំរុញ ​ឲ្យ​មាន​ ការ​ស៊ើប​អង្កេត​ ពេញ​លេញ​ ចំពោះ ​ការ​សម្លាប់​នេះ​, ហើយ​ ពិចារណា​ ផង​ដែរ​ ដោយ​មិន​គ្រាន់តែ ចំពោះ​ អ្នក​សម្លាប់​ ប៉ុណ្ណោះ​ទេ,​ គឺ ថែម​ទាំង​ អ្នក​នៅ​ ពី​ក្រោយ​ខ្នង​ដែរ,​ ​ព្រោះ​ មាន​ករណី​ ជា​ច្រើន​ មិនមែន​ តែ​ នៅ​ក្នុង​ប្រទេស ​កម្ពុជា​ទេ​ តែ​ ក្នុង​ពិភព​លោក ដែល​ ថា,​ អ្នក​កេះ​កៃ​ កាំភ្លើង​ ពិតៗ​ អាច​ត្រូវ ​គេ​ កាត់​ទោស,​ តែ អ្នក​ បញ្ជា​ ជា​រឿយៗ​ តែងតែ ​រួច​ខ្លួន»

អ្នកស្រី​ បានចាត់​ទុក ​ថា, ​ការ​បាញ់​សម្លាប់​នេះ​គឺ​ជា​ទំរង់​នៃ​ការ​ចាប់​ពិរុទ្ធ​ដ៏​អាក្រក់​ ដោយ​អះអាង​ថា​ ការ​បាញ់​សម្លាប់​នេះ​កើត​ឡើង​មិន​គួរ​ជា​រឿង​ភ្ញាក់​ផ្អើល​ខ្លាំង​ពេក​ទេ ​ដោយសារ​ការ​បាញ់​សម្លាប់​នេះ​ធ្លាប់​កើត​ឡើង​ចំពោះ​អ្នក​កាសែត​ផ្នែក​ បរិស្ថាន​ព្រៃ​ឈើ​នេះ​គឺ​លោក​ហង្ស សេរីឧត្តម​ និង​លោក​ឈុត វុទ្ធី ​សកម្មជន​ឆ្នើម​ការពារ​ព្រៃឈើ​កាលពី​ឆ្នាំ​២០១២​ដែរ។​

លោក​ ប៉ប ឌីតហ្ស ​(Bob Dietz) ​អ្នក​សម្រប​សម្រួល​កម្មវិធី​កិច្ចការ​អាស៊ី​នៃ​អង្គការ​សារ​ព័ត៌មាន​មួយ​ ក្នុង​ប្រទេស​ អាមេរិក​ (Committee to​ Protect ​Journalists) ​បាន​អះអាង​ ថា លោក​សង្កេត​ឃើញ​ថា​ មាន​អ្នក​កាសែត​ត្រូវ​គេ​សម្លាប់ ​ចាប់​ដាក់​គុក ​និង​គំរាម​កំហែង​ដោយសារ​ការ​ចុះ​យក​ព័ត៌មាន​អំពី​ការ​រុករក​រ៉ែ​និង​កាប់​ បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ ហើយ​រឿង​នេះ​គ្រប់គ្នា​ទទួល​ស្គាល់​ថា​ ចំណុច​នេះ​ប្រទេស​កម្ពុជា​គ្មាន​សេរីភាព​សារ​ព័ត៌មាន​ប៉ុន្មាន​ទេ​ ហើយ​ថែម​ទាំង​អាក្រក់​ទៀតផង។​

«សារ​ព័ត៌មាន​សេរី​ ដែល​រាយ​ការណ៍​អំពី​ការ​កាប់​ឈើ​ខុស​ច្បាប់​ អាច​បញ្ឈប់​ការ​កាប់​ឈើខុស​ច្បាប់​ ឬ​អាច​នាំ​អ្នក​កាប់ឈើ​ទាំង​នោះ​មក​កាត់​ទោស​ ដាក់​ពិន័យ​ ឬ​ដាក់​គុក ​ឬ​ក៏យ៉ាង​ហោចណាស់​ក៏​បញ្ឈប់​ការ​កាប់​ឈើ​ដែរ។​ តែ​ប្រសិន​បើគេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​រាយ​ការណ៍​ទេ ​ពេល​នោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នឹង​បន្ត​កើត​មាន ​ហើយ​រឿង​នេះ​ក៏​វា​កើត​ឡើង​ដូច​គ្នា​ចំពោះ​សកម្មភាព​ខុស​ច្បាប់​ដទៃ​ទៀត​ ក្នុង​ប្រទេស​កម្ពុជា​ដែរ»

លោក​ប៉ប ឌីតហ្ស​បាន​ជំរុញ​ដល់​អាជ្ញាធរ​ឲ្យ​បញ្ចប់​វប្បធម៌​គ្មាន​ទោសពៃរ៍​ក្នុង​ ប្រទេស​កម្ពុជា​ ហើយ​បាន​ថ្កោលទោស​ការ​បាញ់​សម្លាប់​នេះ។​

«ហើយ​អ្វី​ដែល​ហៅ​ថា​ វប្បធម៌​រួចទោស​នោះ​ វា​ពិត​ជា​មាន​ទំហំ​ធំធេង​សម្រាប់​អ្នក​ដែល​ចង់​សម្លាប់អ្នក​កាសែត​ដោយសារ​ របាយ​ការណ៍​របស់​គេ។​ មាន​ឃាតករ​សម្លាប់អ្នក​កាសែត​តិចតួច​ណាស់​ដែល​ត្រូវ​នាំ​យក​មក​កាត់​ទោស​ ក្នុង​ប្រទេស​កម្ពុជា»

អ្នក​កាសែត​យ៉ាងតិច​១២​នាក់​ដែល​ត្រូវ​សម្លាប់​តាំងពី​ទស​វត្សរ៍​១៩៩០​មក ​ តែ​មាន​ជន​ដៃ​ដល់​តិចតួច​ណាស់​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​មក​ផ្តន្ទាទោស​ ទោះ​ជា​មន្ត្រី​អាជ្ញាធរ​បាន​អះអាង​ថា ​គ្មាន​សំណុំ​រឿង​ណាមួយ​ត្រូវ​បាន​បិទការ​ស៊ើប​អង្កេត​ក៏​ដោយ។​

លោក​ធី គូម៉ា​ (T. Kumar) ​នាយក​ផ្នែក​តស៊ូមតិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឈ្មោះ​ ​Amnesty​ International ​ប្រចាំ​ការិយាល័យ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ថ្លែង​ថា ​ជា​អកុសល​ វប្បធម៌​គ្មានទោស​បាន​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​ហើយ​ ដោយសារ​មាន​អ្នក​ខ្លះ​គេច​ផុតពី​ការ​កាត់ទោស​ពាក់​ព័ន្ធ​នឹង​ការ​កាប់​ សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម។​

«តែ​ប្រទេស​កម្ពុជា​ត្រូវ​ដោះស្រាយ​ដើម្បី​ផ្លាស់​ប្តូរ​ពី​វប្បធម៌​ រួចទោស​ដ៏​សកម្ម​ខ្លាំង​ក្លា​នេះ​ទៅ​កាន់​នីតិរដ្ឋ​ ដែល​ជាថ្មី​ម្តង​ទៀត​ សេរីភាព​សារ​ព័ត៌មាន​គឺ​ពិត​ជា​រឿង​សំខាន់​បំផុត​ដើម្បី​ឲ្យ​នីតិរដ្ឋដំណើរ​ ការ​ទៅ​មុខ»

លោក​បាន​ចាត់​ទុក​ថា​ ការ​សម្លាប់​អ្នក​កាសែត​ជា​ទង្វើ​គ្រោះថ្នាក់ ​ដោយ​លោក​ទទូច​ឲ្យរដ្ឋាភិបាល​ស៊ើប​អង្កេត ​ហើយនឹង​ការពារ​អ្នក​កាសែត។​

«ប្រទេស​ណា ​ក៏​ដោយ​ នៅ​ពេល​ សារ​ព័ត៌មាន ​មិន​ត្រូវ​ គេ​ អនុញ្ញាត ឲ្យ​រាយ​ការណ៍ ​ដោយសេរី, ​ហើយ ​ពួក​គេ​ ត្រូវ ​គេ​ បិទ​មាត់​នោះ,​ រឿង​នោះ​ មាន​ន័យ​ ថា, ​វា​ ជា​រឿង​អាក្រក់​ សម្រាប់ អនាគត ​ប្រទេស​នោះ​, ហើយ ​ក្នុង​រឿង​នេះ​ គឺ​ កម្ពុជា។​  បញ្ហា គឺ​ មិន​មែន​ ជាការ​ចង្អុល​ ទៅ​លើ​ប្រទេស ​ណា​ទេ​ តែ ​យើង ទទូច​ ដល់​រដ្ឋាភិបាល​ កម្ពុជា ឲ្យ​ធានា ​និង​ការពារ​ អ្នក​កាសែត»

លោក​ថ្លែង​ថា ​ការ​សម្លាប់​នេះ​គឺ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​ពិរុទ្ធ​ដោយ​ខ្លួន​ឯង​ ហើយ​បញ្ហា​មួយ​ចំនួន​មិនត្រូវ​បាន​គេ​រាយ​ការណ៍ ​ សេរីភាព​ភាព​ផ្សេង​ទៀត​ត្រូវ​រិតត្បិត បញ្ហា​របស់​សារធារណជន​ ដែល​ជា​រឿង​ត្រូវ​ផ្សព្វផ្សាយ ​ត្រូវ​រារាំង​ផង​ដែរ។​

«ជា​ការណ៍​ពិត ​រឿង​នេះ​នឹង​បញ្ជូន​សារ​ខុស​ឆ្គង​មួយ​ទៅ​កាន់​អ្នក​កាសែត ​ដែល​ថា ​ពួក​គេ​មិន​គួរ​ផ្សព្វផ្សាយ​បញ្ហា​ជាក់លាក់​មួយ​ចំនួន​នោះ​ទេ»

ប្រទេស​កម្ពុជា​ត្រូវ​គេ​ចាត់​បញ្ចូលថា ​ជា​ប្រទេស​គ្មាន​សេរីភាព​សារ​ព័ត៌មាន​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា ​ដោយសារ​ការ​សម្លាប់​អ្នក​កាសែត​និង​សកម្មជន ​ឬ​ការ​ចាប់​ដាក់​គុក​ជា​ដើម​នោះ។​

លោក ​ប៊េនយ៉ាមីន​ អ៊ីស្មាអ៊ីល ​(Benjamin Ismail) ​នាយក​ការិយាល័យ​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​នៅ ​ក្នុង​ប្រទេស​បារាំង ​បាន​ថ្លែង​ថា ​ការ​សម្លាប់​អ្នក​កាសែត​នេះ​គឺ​ជា​រឿង​ព្រួយ​បារម្ភ។​

«ការ​សម្លាប់​នេះ ​ជា​និន្នាការ​ បារម្ភ​មួយ,​ ហើយ ​វា ពិត​ជា​បង្ហាញ​ ថា​, បញ្ហា​បរិស្ថាន និង​ការ​រត់​ពន្ធ​ ឈើខុស​ច្បាប់ ​ក្នុង​ប្រទេស​ កម្ពុជា ​គឺ​ ជា​រឿង​រស៊ើប ​នៅ​ពេល​នេះ​ ដែល​រឿងនេះ​ ជា​រឿង ​ធ្វើឲ្យ​មាន ​វប្បធម៌ ​រួចទោស​ ចំពោះ​ អ្នក​សម្លាប់ ​អ្នក​កាសែត ​និង​សកម្ម​ជន ​ផង​ដែរ»

លោក​បាន​ទទូច​មិន​ឲ្យមាន​ការ​រារាំង​ណាមួយ​ក្នុង​ដំណើរ​ការ​នីតិវិធី​ទេ​ ហើយ​លោក​បញ្ជាក់​ពី​ស្ថាន​ការណ៍​សេរីភាព​សារ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ ថា៖​

«ជាក់​ស្តែង ​ស្ថាន​ការណ៍​ ក្នុង​ប្រទេស​ កម្ពុជា ​គ្មាន​ការ​ រីក​ចម្រើនទេ។​   ​ករណី​នេះ​ ពិត​ជា​បាន​ រំឭក​យើង ​អំពី ​ករណី សម្លាប់​លោក​ ហង្ស សេរីឧត្តម​ ដែល​ជា​អ្នក​ យក​ព័ត៌មាន ​ផ្នែក​ស៊ើប​អង្កេត​ ផង​ដែរ​ ដែលត្រូវ​ គេ​ បាញ់​សម្លាប់ ​ក្នុង​ពេល​ ចុះ​យក​ ព័ត៌មាន​ អំពី​ ការ​កាប់​ឈើ ​ខុសច្បាប់ ​និង​បញ្ហា​ បរិស្ថាននោះ»

កញ្ញា​ ម៉ម កល្យាណនី​ អ្នក​និពន្ធ​ភាព​យន្ត​ឯកសារ​អំពី​បរិស្ថានតំបន់​អារ៉ែង​ ដែល​មាន​ក្តី​អាណិត​អាសូរ​ដល់​ជនជាតិ​ដើម​ភាគ​តិច «ជុង»​ (Chong)​ ក្នុង​ខេត្ត​កោះកុង​បាន​ថ្លែង​ថា ​នាង​មាន​ភាព​ក្តុកក្តួល​ខ្លាំង​ណាស់​នៅ​ពេល​ដែល​អ្នក​កាសែត​ការពារ​ បរិស្ថានម្នាក់​ត្រូវ​គេ​បាញ់​សម្លាប់​ដោយសារ​ការ​ស្រាវជ្រាវ​រក​ការណ៍​ពិត​ ដែល​គេត្រូវ​ការ​នោះ។​

«ខ្ញុំ ​នៅ​ពេល ​ដែល​បាន​ឮ​ ថា,​ គេ​ បាន​សម្លាប់ ​លោក​ តាំង ទ្រី, ខ្ញុំ មាន​ការ ​សោក​ស្តាយ​ មែន​ទែន, ​ព្រោះ ខ្ញុំ​ មិនមែន ​ត្រឹមតែ ​គិត ​អំពី​ គាត់​ទេ, ​តែ​ បាន​គិត​ ពី​ប្រទេស ​ជាតិ​យើង​ ទាំងអស់​គ្នា,​ ហើយ​ បាន​គិត ពី​លោក​ ឈុត វុទ្ធី​ដែរ, ​ហើយ ​គិត ​ពី​ទាំង​អស់​គ្នា​ ដែល​បាន​ធ្វើ​ បាតុកម្ម​ ទៅ​ជួយ​ បរិស្ថាន នៅ​ក្នុង​ស្រុក​ខ្មែរ​យើង។  ហើយ ​ខ្ញុំ​ បាន​គិត​ ពី​ប្រជា​ជន ​ក្នុង​តំបន់​ អារ៉ែង​ដែរ។​  កន្លែង​ខ្ញុំ​ បាន​ទៅ​ថត»

កញ្ញា​បាន​សួរ​ថា ​តើ​កម្ពុជា​គួរតែ​គិត​ពី​លុយ​ ពី​អំណាច​ និង​ពី​ទ្រព្យ​សម្បត្តិ​តែ ប៉ុណ្ណឹង​ឬ​ក៏​គិត​អំពី​សេចក្តី​ស្រឡាញ់​ សេចក្តី​មេត្តា​ចំពោះ​ជន​រួមជាតិ ​និង ​ជីវភាព​រស់​នៅ​ក្នុង​សន្តិភាព​ និង​សុខដុមរមនា​ជាមួយ​នឹង​ធម្មជាតិ?​

នាង​បាន​បន្ត​ថា ​នៅ​ពេល​សួរ​សំណួរ​ទៅ​កាន់​ជនរងគ្រោះ​ដោយសារ​ដីធ្លី​នៅ​អារ៉ែង​ដែល​គេ​ផ្តល់ ​អាជ្ញា​បណ្ណ​ទៅ​ដល់​ក្រុមហ៊ុន​ចិន​ដើម្បី​ធ្វើ​វារី​អគ្គិសនី​នោះ​ ពួកគេ​បាន​និយាយ​ថា ​ពួក​គេ​មិន​ចង់​បានអ្វី​ក្រៅពី​ធម្មជាតិ​ ដីធ្លី ​ព្រៃ​ព្រឹក្សា​ បរិស្ថាននោះ​ឡើយ។​

«អញ្ចឹង ​គាត់ អត់​ចង់​បាន ​លុយ។ ​ គាត់​ ចង់​បាន ដី។ ​ គាត់ ចង់​បាន​ ធម្មជាតិ​ របស់​គាត់។  ហើយ ​ខ្ញុំ​ គិត​ថា, ​ប្រជាជន​ ទាំងអស់​គ្នា​ នៅ​ក្នុង​ស្រុក​ខ្មែរ, ​យើង​ មាន​គំនិត​ អញ្ចឹង​ដែរ, ​មាន​គំនិត​ ថា,​ ធម្មជាតិ​ សំខាន់ ជាង​អ្វីៗ​ ទាំង​អស់»​

ប្រទេស​កម្ពុជា​ត្រូវ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ដាក់​ចំណាត់​ ថ្នាក់​ទី​១៤៤​ ក្នុង​ចំណោម​១៨០​ប្រទេស​នៃ​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​ក្នុង​ឆ្នាំ​២០១៤។   ​ហើយ ​ត្រូវ​ អង្គការ ​Freedom House​ របស់ ​ស.រ.អ.បាន​ចាត់​បញ្ចូល​ទៅ​ក្នុង​ប្រទេស​ដែល​គ្មាន​សេរីភាព​សារ​ ព័ត៌មាន៕


No comments:

Post a Comment