សាន់ហ្វ្រាន់ស៊ីស្កូ—កំណត់
និពន្ធ៖ ផលិតករ ភាពយន្ត ដែលទទួលរង្វាន់ គឺ កញ្ញា ម៉ម កល្យាណនី
បានផ្ញើសំណេរ មួយ មកកាន់ វីអូអេ នៅក្រោយ ការសម្លាប់ អ្នកកាសែត លោក
តាំង ទ្រី។
សំណេរនេះ ត្រូវ អម ដោយភាពយន្ត ខ្លីមួយ ដែលនាង បានផលិត ដើម្បី ឧទ្ទិស
ដល់លោក តាំង ទ្រី
និងរំឭក ដល់បញ្ហា បរិស្ថាននានា ដែលប្រទេស កម្ពុជា នៅជួបប្រទះ។
កញ្ញា ម៉ម កល្យាណនី បានសរសេរ ថា៖
ខ្ញុំ មានអារម្មណ៍ សោកស្តាយ យ៉ាងខ្លាំង ចំពោះ ការបាត់បង់ ជីវិត របស់លោក តាំង ទ្រី កាលពីថ្ងៃ អាទិត្យនេះ (ទី១២ ខែតុលា)
ដែលបានរំឭកខ្ញុំ អំពី ការស្លាប់ របស់លោក ឈុត វុទ្ធី
ដែលជាវីវជន ការពារ បរិស្ថាន របស់យើង។
ឧប្បត្តិហេតុនេះ បានជំរុញ ឲ្យខ្ញុំ សរសេរអត្ថបទ ខ្លីមួយនេះ អំពី
ទស្សនៈផ្ទាល់ខ្លួន, ហើយ និងផលិតភាពយន្ត ខ្លីមួយ
ដែលខ្ញុំ ជឿថា, ភាពយន្តខ្លីនេះ ឆ្លុះបញ្ចាំង យ៉ាងពិតប្រាកដ អំពី
ស្មារតី របស់ ប្រជាពលរដ្ឋ កម្ពុជា សព្វថ្ងៃនេះ។ សម្រាប់ខ្ញុំ
ការធ្វើបែបនេះ មិនត្រឹមតែ ជាការលាតត្រដាង អំពី ឧស្សាហកម្ម កាប់ឈើ
ខុសច្បាប់
ឬការតស៊ូ ប្រឆាំង នឹងការសាងសង់ ទំនប់ វារីអគ្គិសនី តែ ប៉ុណ្ណោះទេ,
ក៏ប៉ុន្តែ ការធ្វើ បែបនេះ គឺ ដើម្បី ជាការចងចាំ
និងការតស៊ូ ការពារ កេរ្តិ៍មត៌ក ធម្មជាតិ និងប្រពៃណី របស់ កម្ពុជា ផងដែរ។
ការចង់ចាំ កេរ្តិ៍មត៌ក របស់ ប្រទេសកម្ពុជា
លោក តាំង ទ្រី អ្នកកាសែត កម្ពុជា ត្រូវ បានបាញ់សម្លាប់ កាលពីព្រឹក ថ្ងៃអាទិត្យ (ទី១២ ខែតុលា) នៅពេល ដែលលោក កំពុងស៊ើបអង្កេត លើករណី កាប់ឈើ ខុសច្បាប់ នៅខេត្ត ក្រចេះ។ លោក តាំង ទ្រី មានជោគវាសនា ដូចគ្នា នឹងអ្នកកាសែត និងសកម្មជន បរិស្ថាន ពីរនាក់ទៀត គឺ លោក ហង្ស សេរីឧត្តម និងលោក ឈុត វុទ្ធី ដែលបានបូជា ជីវិត ដើម្បី លាតត្រដាង បង្ហាញ ពីភាពអយុត្តិធម៌ ក្នុងសង្គម និងបរិស្ថាន របស់ កម្ពុជា។ ការស្លាប់បាត់បង់ជីវិតរបស់អ្នកទាំងនេះ រំឭកយើងពីគោលបំណងនៃការតស៊ូរបស់ពួកគាត់ គឺដើម្បីការពារព្រៃឈើកម្ពុជា និងថែរក្សាជីវភាពរស់នៅមួយបែបដែលមិនអាចរស់រានបានប្រសិនបើគ្មាន ធម្មជាតិ។ ការស្លាប់របស់អ្នកទាំងអស់នេះក៏រំឭកយើងឲ្យគិតគូរអំពីអ្វីដែល សំខាន់ផងដែរ។ តើអ្វីដែលសំខាន់នោះគឺ លុយកាក់ អំណាច និងទ្រព្យសម្បត្តិមែនទេ? ឬក៏ជាសេចក្តីស្រឡាញ់ ជាសេចក្តីអាណិតអាសូរដល់បងប្អូនជនរួមជាតិយើង និងជាជីវិតមួយដែលរស់នៅដោយសន្តិភាពនិងសុខដុមរមនាជាមួយនឹង ធម្មជាតិ?
កាលពីដើមឆ្នាំនេះ សហការីថតខ្សែភាពយន្តរបស់ខ្ញុំនិងខ្ញុំ បានទៅដល់ជ្រលងភ្នំ អារ៉ែងនៅខេត្តកោះកុង ដើម្បីចងក្រងខ្សែភាពយន្តឯកសារអំពីរឿងរបស់ប្រជាពលរដ្ឋជនជាតិដើមភាគ តិច ចុង និងការតស៊ូរបស់ពួកគេ ដើម្បីបញ្ឈប់គម្រោងសាងសង់ទំនប់ស្ទឹងជាយអារ៉ែង ដែលពួកគេភ័យខ្លាចថា គម្រោងសាងសង់នេះនឹងបំផ្លាញសម្បត្តិព្រៃឈើ ជីវភាពរស់នៅ និងកេរ្តិ៍មត៌ករបស់គេ។ ជនជាតិដើមភាគតិច ចុង ដែលត្រូវបានចាត់ទុកជាជនជាតិខ្មែរដើម បានរស់នៅ ធ្វើកសិកម្ម នេសាទ និងប្រមាញ់ សត្វព្រៃនៅជ្រលងភ្នំអារ៉ែងនេះអស់រយៈពេលជាង៦០០ឆ្នាំមកហើយ។ ប្រជាពលរដ្ឋម្នាក់ៗដែលយើងបានជួបនៅជ្រលងភ្នំអារ៉ែងនេះ បានបញ្ជាក់អំពីសារៈសំខាន់នៃធនធានដី ព្រៃឈើ និងស្ទឹងមកលើជីវភាពរស់នៅផ្ទាល់ខ្លួនទំនៀមទម្លាប់និងប្រពៃណីរបស់ ពួកគេរួមទាំងអនាគតរបស់ប្រជាពលរដ្ឋជំនាន់ក្រោយផងដែរ។ ធនធានទាំងនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់បងប្អូនជនជាតិ ដើមភាគតិច ចុង ដែលចំនួនទឹកប្រាក់ប៉ុន្មានក៏មិនអាចទិញយកធនធានទាំងនេះ និងសុភមង្គលរបស់ពួកគេបានទេ ដែលបងប្អូនជនជាតិដើមភាគតិច ចុង ជឿថាជាកម្មសិទ្ធិរបស់ពួកគេនោះ។
ស្ត្រីវ័យចំណាស់ម្នាក់បានជំទាស់ដាច់អហង្ការមិនទទួលយកសំណងដែល ផ្តល់ឲ្យគាត់ និងអ្នកភូមិផ្សេងទៀត ប្រសិនបើអ្នកភូមិទាំងអស់គ្នាយល់ព្រមចាកចេញពីដីភូមិរបស់គេ។ គាត់និយាយថា «លុយទាំងអស់នេះ ខ្ញុំអាចយកមកចាយបានតែក្នុងជាតិនេះទេ។ ខ្ញុំមិនអាចទុកវត្ថុទាំងនេះបន្តទៅឲ្យកូនចៅជំនាន់ក្រោយរបស់ ខ្ញុំបានឡើយ។ ដូច្នេះ ខ្ញុំគ្រាន់តែចង់ថែរក្សាភូមិនិងដីស្រែចម្ការរបស់ខ្ញុំទុកឲ្យ កូនចៅជំនាន់ក្រោយតែប៉ុណ្ណោះ។»
នាង រ៉ីម សាវស៊ី ជាស្រ្តីដែលក្រុមការងារយើងតាមថតគាត់នៅពេលដែលយើងទៅដល់អារ៉ែង ហើយដែលសាច់រឿងគាត់មាននៅក្នុងខ្សែវីដេអូឯកសាររបស់យើង បាននិយាយថា «អ្វីៗគ្រប់យ៉ាងទាំងអស់ដែលខ្ញុំមាន គឺជាអំណោយពីធម្មជាតិ។»
«សូម្បីតែមាសពេជ្រដ៏មានតម្លៃខ្ពស់បំផុតក៏មិនអាចប្រៀបផ្ទឹមនឹង តម្លៃធម្មជាតិឬសេចក្តីស្រឡាញ់និងសេចក្តីស្ងប់ដែលយើងមានបានដែរ។»
ប្រជាពលរដ្ឋកម្ពុជាចង់បានដី ព្រៃឈើ ស្ទឹង និងជីវភាពរស់នៅរបស់ពួកគេដើម្បីឲ្យផ្សាភ្ជាប់ទៅនឹងសម្រស់នៃ ធម្មជាតិ។ ប្រជាពលរដ្ឋកម្ពុជាក៏ត្រូវការការអប់រំ អគ្គិសនី ទឹកស្អាត ផ្លូវគមនាគមន៍ និងការទទួលបាននូវជីវភាពរស់នៅបែបទំនើបផងដែរ។ ក៏ប៉ុន្តែ យើងអាចទទួលបានអ្វីៗទាំងអស់នេះ ដោយមិនចាំបាច់លះបង់កេរ្តិ៍មត៌កធម្មជាតិ និងប្រពៃណីរបស់យើង ឬអាយុជីវិតរបស់ជនទាំងឡាយណាដែលធ្វើការតស៊ូដើម្បីការពារកេរ្តិ៍ មត៌កទាំងនេះឡើយ៕
-----
កញ្ញា ម៉ម កល្យាណនី គឺជាផលិតករភាពយន្តខ្មែរអាមេរិកាំង។ ខ្សែភាពយន្តរូបភាពឯកសារលើកដំបូងបង្អស់របស់នាងគឺ «ក្បង់ទឹកទន្លេ» ឬ A River Changes Course ដែល និយាយអំពីការតស៊ូរបស់គ្រួសារខ្មែរ៣គ្រួសារ ក្នុងអំឡុងនៃការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់ពិភពលោក បានឈ្នះពាន់រង្វាន់ Grand Jury Prize សម្រាប់ខ្សែភាពយន្តឯកសារពិភពលោកនៅឯមហោស្រពភាពយន្តទីក្រុងសាន់ដាន (Sundance Film Festival) នៅឆ្នាំ២០១៣។

No comments:
Post a Comment