Paris Peace Accords 23 Oct. 1991

Friday, October 3, 2014

ហ្គូហ្គល​ បង្រៀន​ ពី​របៀប​ ស្វែងរក​ ទិន្នន័យ ​តាម​អ៊ីនធឺណិត | Google trains on how to do searches

នេះ​ជា​រូបថត​គេហទំព័រ​ Google Search ជា​ភាសា​ខ្មែរ។ សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តី​អំពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ដែល​ត្រូវ​បាន​លេច​ធ្លាយ​នៅ​ដើម​ឆ្នាំ​នេះ បាន​នាំ​ឲ្យ​មាន​ការ​បារម្ភ​កើន​ឡើង​ក្នុង​ចំណោម​សកម្មជន​សិទ្ធិ​មនុស្ស​ថា ច្បាប់​នេះ​អាច​នឹង​គំរាមកំហែង​ដល់​សេរីភាព​ការ​បច្ចេញ​មតិ​នៅ​កម្ពុជា។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ) នេះ ​ជា​រូបថត​ គេហទំព័រ​ Google Search ជា​ភាសា​ខ្មែរ។   សេចក្តី​ ព្រាង​ច្បា ប់​មួយ ​ស្តី​អំពី ​ឧក្រិដ្ឋកម្ម​ តាម​អ៊ីនធឺណិត ​ដែល​ត្រូវ​ បាន​លេច​ធ្លាយ ​នៅ​ដើម​ឆ្នាំ​នេះ បាន​នាំ​ ឲ្យ​មាន​ ការ​បារម្ភ​ កើន​ឡើង​ ក្នុង​ចំណោម​ សកម្មជន ​សិទ្ធិ​មនុស្ស​ ថា, ច្បាប់​នេះ ​អាច​ នឹង​គំរាមកំហែង ​ដល់​សេរីភាព​ ការ​បច្ចេញ​ មតិ ​នៅ​កម្ពុជា។   (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

ហ្គូហ្គល​ ង្រៀន​ ពី​របៀប​ ស្វែងរក​ ទិន្នន័យ ​តាម​អ៊ីនធឺណិត

 VOA / ​វីអូអេ |៣ តុលា ២០១៤

ក្រុម​អ្នក​ជំនាញ ​របស់​ ក្រុមហ៊ុន ​ហ្គូហ្គល​ (Google)​ ដែល​ជាក្រុមហ៊ុន​ បម្រើ​សេវាកម្ម​ ទិន្នន័យ​ តាម​ប្រព័ន្ធ​ អ៊ីនធឺណេត​ ដ៏ធំ​មួយ​ របស់ ​សហ​រដ្ឋ​ អាមេរិក​ នៅ​ព្រឹក​ ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បើក​វគ្គ​ បណ្ដុះបណ្ដាល ​មួយ​ ដល់​អ្នក​យក​ព័ត៌មាន,​ អ្នក​សរសេរ​ប្លក់​ និង​និស្សិត​កម្ពុជា ​ប្រមាណ​ ជាង​១០០​នាក់។

វគ្គសិក្សា ​រយៈ​ពេល ​មួយ​កំណាត់ ​ថ្ងៃ​នេះ​ ផ្តោត​លើ​របៀប​ ប្រើប្រាស់​ និង​ទាញ​យក ​អត្ថប្រយោជន៍ ពី​អ៊ីធឺណេត ដោយ​ប្រើប្រាស់ ​ឧបករណ៍​ ស្វែង​រក​ ទិន្នន័យ​ របស់ ហ្គូហ្គល​ (Google)។
​អ្នក​ចូល​រួម ​ភាគ​ច្រើន ​គឺ ជា​អ្នក​យក​ព័ត៌មាន ​មក​ពី​ស្ថាប័ន ​វិទ្យុ​, កាសែត, និង​ទូរទស្សន៍។ ​

​អ្នក​ស្រី អេមី គុនរ៉ូចប៉ាន់នីយ៉ា​ (Amy​ Kunrojpanya) ​គឺ​ ជា​ប្រធាន​ ផ្នែក​ទំនាក់​ទំនង ​និង​កិច្ចការ​ សាធារណៈ​ របស់ Google​ ប្រចាំប្រទេស ​ឥណ្ឌូនេស៊ី, ​មហាតំបន់ ​ទន្លេ​មេគង្គ, និង​អាស៊ី-ប៉ាស៊ីហ្វិក។

អ្នក​ស្រី​ បញ្ជាក់​ថា, ​ក្រុម​ការងារ​ របស់ ​ហ្គូហ្គល​ ចង់ឃើញ ​អ្នក​យក​ ព័ត៌មាន​ មកពី​ស្ថាប័ន​នានា ​ក្នុង​ប្រទេស​ កម្ពុជា និង​អ្នក​ ដែល​ធ្វើ​ការ ​ពាក់ព័ន្ធ លើ​ប្រព័ន្ធ​ ផ្សព្វផ្សាយ​ យល់​ដឹង ​ពី​របៀប​ ប្រើប្រាស់​ ឧបករណ៍​ ស្រាវជ្រាវ រក​ព័ត៌មាន លើ​ហ្គូហ្គល ដោយ​មាន​ ប្រសិទ្ធភាព។

​«យើង ​ធ្វើ​ការ​បង្រៀន ​ពី​របៀប ​ប្រើប្រាស់ ​ហ្គូហ្គល ​នៅជុំវិញ​ ពិភព​លោក។ ​ វា ជា​ការ​បង្រៀន​ សាកល​ វា​ ត្រូវ​ បាន​បង្កើត​ឡើង​ ក្នុង​គោល​ដៅ​ ធានាក្រុម ​អ្នក​យក​ព័ត៌មាន, ឬ​អ្នក​ដែល​ធ្វើ​ការ​ លើ​ប្រព័ន្ធ ​ផ្សព្វផ្សាយ​ អាច​រៀន​ និង​យល់​ដឹង​ ពី​ការប្រើប្រាស់​ ឧបករណ៍ ​ស្វែងរក​ ព័ត៌មាន នៅលើ​ហ្គូហ្គល ឲ្យ​មាន​ ប្រសិទ្ធភាព។​ ​ ខ្ញុំ​ សង្ឃឹមថា, ពួកគេ ​អាច​យក​អ្វីៗ​ ទៅ​អនុវត្ត ​នៅ​កន្លែងធ្វើការ​ របស់​ពួក​ គេ»


ក្នុង​រយៈពេល​ជាង​៤​ម៉ោង​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះក្នុង​អ្នក​ជំនាញ​ របស់​ហ្គូហ្គល​បាន​បង្រៀន​អ្នក​ចូលរួមពី​ចំនុច​សំខាន់ៗ​ដូចជារបៀប​នៃ​ការ​ ស្វែងរក​ព័ត៌មាន​តាម​ហ្គូហ្គល​ដោយ​ពាក្យ​គន្លឹះ ​និង​ពាក្យ​បញ្ជា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​រកឃើញ​ ព័ត៌មាន​រហ័ស និង​ជាក់​លាក់​ជាងការ​ស្វែង​រក​តាមធម្មតា។

ការ​ស្វែង​រក​ព័ត៌មាន​ជា​រូបភាព​ ការប្រើប្រាស់​ Google Map ​សម្រាប់​បង្ហាញ​ពី​ទីតាំង ​ឬ​សម្រាប់​អ្នក​សារព័ត៌មាន​បង្ហាញហេតុការ​ណ៍​អ្វី​មួយ​កំពុង​កើត​ឡើង​ដោយ​ រូបភាព​ ការ​ទាញយក​អតិថិជន​លើ​YouTube ​ជា​ដើម។ ​ក្រៅពី​នេះ​ក៏មាន​ការ​បង្ហាញ​ពី​របៀប​នៃ​ការរក្សា​សុវត្ថិភាព​នៅ​លើ​បណ្ដាញ ​អ៊ីនធឺណេត។

លោក​តាំង ​វីតា​អ្នក​យក​ព័ត៌មាន​នៃកាសែតភ្នំពេញ​ប៉ុស្តិ៍ដែល​បាន​ចូល​រួម​ក្នុង​ វគ្គបណ្ដុះបណ្តាលនេះនិយាយ​ថា ​លោក​បាន​យល់​ដឹង​ពី​គន្លឹះនិង​វិធីសាស្រ្ត​ងាយស្រួល​ ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​នៅ​លើ​ហ្គូហ្គលរហ័សនិង​មាន​ប្រសិទ្ធភាព​ជាង​ មុន។

«ខ្ញុំ​ គិត​ថា, ​ខ្ញុំ​ នឹង​យក​វា​ ទៅ​អនុវត្ត​ មួយ​ចំនួន ​ក្នុង​ការ​ងារ របស់​ខ្ញុំ, ហើយ ​វា​ អាច​ជួយ​ ឲ្យ​ការងារ​ របស់​យើង​ ងាយស្រួល ​និង​មាន​ ប្រសិទ្ធភាព ​ជាងមុន»

​លោក​ ហុង ​ម៉េង ​ជំនួយ​ការ​អ្នក​គ្រប់គ្រងព័ត៌មាន​តាម ​Online ​នៃ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​និយាយ​ថា​លោក​បានយល់​ដឹង​បន្ថែមឧបករណ៍​ថ្មី ​មួយ​ចំនួន​របស់​ហ្គូហ្គលដែល​ពី​មុន​មក​លោក​មិនធ្លាប់​បាន​ដឹង​ ក៏​ដូចជា​របៀប​រក្សា​សុវត្ថិភាពនៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។​

«ហ្គូហ្គល​, គេ បាន​ដាក់ ​ឧបករណ៍​ មួយ​ចំនួន​ ឲ្យ​យើង ​ប្រើប្រាស់, ក៏ប៉ុន្តែ​ យើង ​អត់ដឹង។  ឥឡូវ ​យើង ​បានដឹង​ហើយ, ​ដូចជា​ការ​ ស្វែងរក​ ព័ត៌មាន ​ឲ្យ​មាន​ ប្រសិទ្ធភាព​ និង​ការ ​រក្សា​សុវត្ថិភាព​ របស់​យើង​ ជាដើម»

​សេង​ វណ្ណៈ​និស្សិត ឆ្នាំ​ទី​២ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍នៃ​ សកលវិទ្យាល័យ​ភូមិន្ទ ភ្នំពេញ បាន​ទទួល​ស្គាល់​ថាលោក​បាន​រៀន​សូត្រ​ពី​រៀប​ស្វែង​រក​រូបភាព​ និងទិន្នន័យឯកសារ​ដែល​មាន​ប្រយោជន៍​សម្រាប់​ការ​សិក្សា​របស់​លោក៕



No comments:

Post a Comment