មន្ត្រី រដ្ឋាភិបាល បញ្ជាក់ថា, ឧក្រិដ្ឋកម្ម ព័ត៌មានវិទ្យា គឺ ជាបញ្ហាប្រឈម ធំបំផុត ក្នុងវិស័យ ធនាគារ
RFA / វិទ្យុ អាស៊ី សេរី | ១៧ តុលា ២០១៤
មន្ត្រី ជាន់ខ្ពស់ ក្រសួង ពាណិជ្ជកម្ម បញ្ជាក់ថា, ឧក្រិដ្ឋកម្ម ព័ត៌មានវិទ្យា គឺ បញ្ហាប្រឈម ធំបំផុត សម្រាប់ ផ្នែកសន្តិសុខ ព័ត៌មានវិទ្យា (cyber security) ក្នុងវិស័យធនាគារ នៅកម្ពុជា។
លោក ប៉ាន សូរស័ក្តិ រដ្ឋលេខាធិការ ក្រសួង ពាណិជ្ជកម្ម បានថ្លែង ក្នុងសិក្ខាសាលា ដែលរៀបចំ ដោយក្រុមហ៊ុន ម៉ៃក្រូស៊ុស (Microsoft) ក្នុងទីក្រុង ភ្នំពេញ កាលពីថ្ងៃ ទី១៧ តុលា ថា, កម្ពុជា នៅមិនទាន់ ប្រើប្រាស់ អាជីវកម្ម ព័ត៌មានវិទ្យា (E-commerce) ឲ្យទូលំទូលាយ នៅឡើយទេ។ លោក ថា, នោះ ក៏ដោយសារ តែ ច្បាប់ គ្រប់គ្រង ឧក្រិដ្ឋកម្មព័ ត៌មានវិទ្យា (Cyber Crime Law) មិនទាន់ ត្រូវ បានអនុម័ត នៅឡើយ៖ «ដូច្នេះ យើង ត្រូវ មានច្បាប់ ត្រឹមត្រូវ, ហើយ មានច្បាប់ ទូលំទូលាយ។ យើង កំពុងធ្វើច្បាប់ ឲ្យសមស្រប មានសុខដុមរមនាកម្ម ជាមួយ ក្នុងតំបន់ ប្រទេស ហ្នឹង, ហើយ ដែលយើង ត្រូវ ជំរុញរៀបចំ ឲ្យមាន ភាពរលូន ពិសេស ក្នុងពេល សមាហរណកម្ម អាស៊ាន នៅឆ្នាំ២០១៥។»
លោក ប៉ាន សូរស័ក្តិ បន្តថា ស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារ និងមីក្រូហិរញ្ញវត្ថុជាដើម ដែលប្រើប្រាស់ព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការអាជីវកម្ម និងផ្ទេរប្រាក់ជាដើម បានទិញប្រព័ន្ធគ្រប់គ្រងទិន្នន័យ (Database System) និងប្រព័ន្ធការពារសុវត្ថិភាព (Anti-Virus) ពីបរទេសដែលមានសុវត្ថិភាពខ្ពស់។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញសន្តិសុខព័ត៌មានវិទ្យា បានឲ្យដឹងថា ការគ្រប់គ្រងវិស័យទាំងអស់ក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យធនាគារ អាចប្រឈមនឹងឧក្រិដ្ឋកម្មព័ត៌មានវិទ្យានេះខ្លាំង ត្បិតថា មេរោគកុំព្យូទ័រ (Virus) ជាច្រើន ដូចជា ម៉ែលវ៉ែល (Malware) វ៉ម (Worms) ស៉្ពាយវ៉ែល (Spyware) នឹងរំខានដំណើរការកុំព្យូទ័រ លួចចម្លងឯកសារសម្ងាត់ និងព័ត៌មានរសើបរបស់ស្ថាប័ន ដោយសារអ្នកប្រើប្រាស់កម្មវិធី (Software) ភាគច្រើនលួចចម្លង ហើយនាំមកនូវមេរោគកុំព្យូទ័រដោយមិនដឹងខ្លួន៕
No comments:
Post a Comment