Paris Peace Accords 23 Oct. 1991

Thursday, October 9, 2014

អង្គការ​ សិទ្ធិ​មនុស្ស​ តវ៉ា​ កុំ​ឱ្យ​ធនាគារ​ ពិភពលោក ​ផ្តល់​ប្រាក់​កម្ចី​ ទៅ​កម្ពុជា | Human rights NGOs advocate for World Bank not give funds to Cambodia

អង្គការ​ សិទ្ធិ​មនុស្ស​ តវ៉ា​ កុំ​ឱ្យ​ធនាគារ​ ពិភពលោក ​ផ្តល់​ប្រាក់​កម្ចី​ ទៅ​កម្ពុជា 

VOA / ​វីអូអេ |៩ តុលា ២០១៤

លោក​ Jim Yong Kim ​ប្រធាន​ធនាគាររ​ពិភពលោក​
លោក​ Jim Yong Kim ​ប្រធាន​ធនាគាររ​ពិភពលោក​

អង្គការ ​ពិភពលោក ​ដើម្បី​ សិទ្ធិ​មនុស្ស​ របស់ ​សហរដ្ឋ​អាមេរិក ​បាន​ដាក់​ញត្តិ តវ៉ា ​មួយ ​ទៅ​ធនាគារ​ ពិភពលោក​ ស្នើ​សុំ ឱ្យ​បន្តបម្រាម ​មិន​ផ្តល់ ​ប្រាក់​កម្ ចី​ទៅ​ប្រទេស ​កម្ពុជា​ ដោយ​សារ​ តែ ​មិន​មាន ​ការ​ដោះស្រាយ ​ជូន​ជន​រងគ្រោះ ពី​ការ​រំលោភ ​ដី​ធ្លី​ ដែល​មាន​ លក្ខណៈ​ ជា​ប្រព័ន្ធ។

សេចក្តី ​រាយការណ៍​នានា ​បញ្ជាក់​ថា, ​ធនាគារ ​ពិភពលោក ​កំពុង​ ពិចារណា ​លើក​លែង ​ការ​ហាមឃាត់, ​ហើយ ​នឹង​ផ្តល់ ​ប្រាក់​កម្ចី​ ចំនួន ​២៥​លាន​ ដុល្លារ​ ឱ្យ​កម្ពុជា នៅ​ដើម​ខែ​ ធ្នូ ​ខាង​មុខ។ ​

នៅ​ក្នុង​ញត្តិ ​ដាក់​ទៅ​លោក​ Jim Yong Kim ​ប្រធាន​ ធនាគារ  ពិភពលោក ​ដែល​វីអូអេ​ ទទួល​បាន ​នៅ​ថ្ងៃ​ពុធ​ បាន​បញ្ជាក់ ​ថា៖

«សូម ​ជំទាស់​ នឹង​ការ​លើកលែង ​បម្រាម​ ដោយ​សារ​តែ​ រដ្ឋាភិបាល ​របស់​លោក​ ហ៊ុន សែន​ នៅ​តែ​ បន្ត​ គោល​នយោបាយ​ គាំទ្រ ​និង​អនុវត្ត ​ការ​បណ្តេញចេញ​ ពី​ដីធ្លី​ ដោយ​ខុសច្បាប់ ​និង​ក្នុង​ទ្រង់​ទ្រាយ ​ធំ ​ដែល​ផ្តល់​ ផល​ប្រយោជន៍​ ដល់​អ្នក​ អភិវឌ្ឍន៍​ និង​មន្ត្រី​ រដ្ឋាភិបាល, ហើយ ​បដិសេធ​សិទ្ធិ​ តាម​ផ្លូវ​ច្បាប់ ​របស់​ ម្ចាស់​ដី​ និង​ការ​សង​សំណង ​សមស្រប ​និង​ត្រឹមត្រូវ​ និង​ការ​ផ្តល់​ ជំនួយ​ ពេល​ផ្លាស់ ​ទី​លំនៅ។​»

លោក Morton Sklar ​នាយក​ ប្រតិបត្តិ ​នៃ​អង្គការ​ ពិភពលោក​ ដើម្បី​ សិទ្ធិ​មនុស្ស​ របស់​ សហរដ្ឋ​ អាមេរិក​ បាន​បញ្ជាក់​ប្រាប់​ វីអូអេ ថា, ​ជំនួស​ ឱ្យការ​ខិតខំ​ ដោះស្រាយ​ បញ្ហា​ រដ្ឋាភិបាល​ កម្ពុជា​ បែរ​ ជា​ធ្វើ​ ឱ្យ​សភាពការណ៍​ កាន់​តែ​ អាក្រក់​ឡើង​ ចាប់​តាំង​ ពី​ធនាគារ ​ពិភពលោក​ បាន​ផ្អាក ​ប្រាក់​កម្ចី​មក។


ធនាគាររ​ពិភពលោក​បាន​ផ្អាក​ប្រាក់​កម្ចី​ទៅ​កម្ពុជាតាំង​ពី​ខែ​សីហា​ ឆ្នាំ​២០១១​មក​ដោយ​សារ​មាន​ការ​តវ៉ា​ថា​គម្រោង​ដីធ្លី​ដែល​ផ្តល់​ប្រាក់​ដោយ ​ធនាគាររ​នេះ​បាន​ប៉ះពាល់​ដល់​ជន​ក្រី​ក្រ​មួយ​ចំនួន។ ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ក្នុង​នោះ​មាន​សហគមន៍​បឹងកក់​ដែល​នៅ​កណ្តាល​ ទីក្រុង​ភ្នំពេញ​បាន​ចេញ​មក​តវ៉ា​ជា​ប្រចាំ។
លោក ​សៀ ភីរម្យ​ នាយក​លេខាធិការដ្ឋាន​សិទ្ធិ​លំនៅដ្ឋាន​បាន​បញ្ជាក់​ថា៖​

«ខ្ញុំ​មិន​ជំទាស់​ទេ​ចំពោះ​ការ​លើក​លែង​ការ​ផ្តាច់​ថវិកា​មក​កម្ពុជា​ របស់​ធនាគារ​ពិភពលោក​ប៉ុន្តែ​ធនាគារ​ពិភពលោក​ត្រូវ​តែ​ធ្វើ​ការ​ដោយ​ ប្រយ័ត្ន​ប្រយែង​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​កុំ​ឱ្យ​មាន​កំហុស​ឆ្គង​ដូច​ លើក​មុន​ទៀត។​»

លោក​ថា​អង្គការ​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ត្រូវ​តែ​ ចូលរួម​ក្នុង​ដំណើរការ​ធ្វើ​ផែនការ​យក​មក​ដោះស្រាយ​ដើម្បី​ជៀសវាង​បញ្ហា​ដែល ​កើត​មាន​កន្លង​មក​ដែល​នាំ​ឱ្យ​ខូច​មុខ​មាត់​របស់​ធនាគារ​ពិភពលោក។
 
ធនាគារ​ពិភពលោក​មិន​ទាន់​ឆ្លើយ​តប​នឹង​វីអូអេ​នៅ​ឡើយ​ទេ​នៅ​ពេល​ដែល​ព្យាយាម​ទាក់​ទង​នៅ​ថ្ងៃ​ពុធ៕






No comments:

Post a Comment