សម្ភាស អនុប្រធាន ទី១ រដ្ឋសភា អំពី ការលុបគម្រោង ផ្ដល់ដីសម្បទាន សេដ្ឋកិច្ច
RFA / វិទ្យុ អាស៊ី សេរី | ២០ តុលា ២០១៤
អនុប្រធាន ទី១ នៃរដ្ឋសភា ថ្លែងថា, ការផ្ដល់ ដីសម្បទាន សេដ្ឋកិច្ច កន្លងមក របស់ រដ្ឋាភិបាលនោះ ធ្វើឡើង គ្មាន តម្លាភាព, ហើយ គ្មាន ចំណេញ ដល់ជាតិទេ។
លោក កឹម សុខា អះអាង ថា, លោក គាំទ្រ ដល់រដ្ឋាភិបាល ដែលបាន ដកអាជ្ញាប័ណ្ណ ពីក្រុមហ៊ុន មួយចំនួន នោះ, តែ លោក នឹងឲ្យ គណៈកម្មការ ជំនាញ នៃរដ្ឋសភា កោះហៅ មន្រ្តីរដ្ឋាភិបាល សួរបន្ថែមទៀត អំពី បញ្ហាផ្ដល់ ដីសម្បទាន សេដ្ឋកិច្ចនេះ ដែលធ្វើឡើង គ្មាន ភាពច្បាស់លាស់ និងគ្មាន តម្លាភាពនេះ។
ការគ្រោង កោះហៅ មន្រ្តីរដ្ឋាភិបាល សួរនាំនេះ ធ្វើឡើង ភ្លាមៗ ក្រោយពេល ក្រសួង បរិស្ថាន បានធ្វើ សន្និសីទ សារព័ត៌មាន កាលពីសប្ដាហ៍មុន អំពី ការដក អាជា្ញប័ណ្ណ ពីក្រុមហ៊ុន ដែលទទួលបាន សិទ្ធិផ្ដល់ដី សម្បទាន សេដ្ឋកិច្ចពី រដ្ឋាភិបាល។
សូម ស្ដាប់ បទសម្ភាសន៍ រវាង អ្នកយកព័ត៌មាន វិទ្យុ អាស៊ី សេរី លោក ទីន ហ្សាការីយ៉ា និងលោក កឹម សុខា អំពី បញ្ហានេះ។
No comments:
Post a Comment