ចៅក្រម បន្តចោទប្រកាន់ និងកោះហៅ មេដឹកនាំ សហជីព ក្នុងសំណុំរឿង កម្មករ ធ្វើបាតុកម្ម នៅផ្លូវ វេងស្រេង
RFI / វិទ្យុ បារាំង អន្តរជាតិ | ២៧ តុលា ២០១៤
កង
កម្លាំងអាជ្ញាធរកំពុងប្រឈមមុខ ជាមួយ
ក្រុមបាតុករនៅសួនឧស្សាហកម្មកាណាឌីណា ផ្លូវវេងស្រេង
កាលពីថ្ងៃទី ៣មករាឆ្នាំ ២០១៤។
RFI/ siv channa
លោក ជា សុខហៀង ចៅក្រមស៊ើបសួរ
តុលាការ សាលាដំបូង រាជធានីភ្នំពេញ បានចេញដីកា បង្គាប់ ឲ្យលោក
រ៉ុងឈុន ប្រធាន សមាគម គ្រូបង្រៀន កម្ពុជា ឯករាជ្យ និងលោកស្រី យ៉ាង
សោភ័ណ្ឌ ប្រធាន សម្ព័ន្ធសហជីព កម្ពុជា ឲ្យចូលខ្លួន
ដើម្បី ចៅក្រម សួរចម្លើយ នៅថ្ងៃ ៣១
ខែតុលា ក្នុងសំណុំរឿង កម្មករ រោងចក្រ កាត់ដេរ ធ្វើបាតុកម្ម
មុខសួន ឧស្សាហកម្ម កាណាឌីយ៉ា នៅផ្លូវ វេងស្រេង។ មេដឹកនាំ សមាគម
និងសហជីព កម្មករ ទាំងពីរ រូបនេះ ត្រូវ បានចៅក្រម
ចោទប្រកាន់ ពីបទហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស,
ធ្វើឲ្យខូចខាត ដោយចេតនា មានស្ថានទម្ងន់ទោស, គំរាមកំហែង
និងបិទផ្លូវ ក្នុងពេលកម្មករ ធ្វើបាតុកម្ម ចាប់ពីថ្ងៃ ទី២៥
ខែធ្នូ ឆ្នាំ២០១៣ រហូត ដល់ថ្ងៃ ទី៣ ខែមករា ឆ្នាំ២០១៤។
ដីកាបង្គាប់ ឲ្យចូលខ្លួន ពីរនោះ ចេញដោយលោក ជា សុខហៀង
ចៅក្រមស៊ើបសួរ តុលាការ សាលាដំបូង រាជធានីភ្នំពេញ ចុះថ្ងៃ ទី៩ ខែតុលា
ឆ្នាំ២០១៤, ហើយ បានទៅដល់ដៃ លោក រ៉ុងឈុន និងលោកស្រី យ៉ាង សុភ័ណ្ឌ
នៅថ្ងៃ ទី២៧ តុលានេះ។
ចៅក្រម បានចោទប្រកាន់ លោក រ៉ុង ឈុន និងលោកស្រី យ៉ាងសុភ័ណ្ឌ ពីបទហិង្សា ដោយចេតនា ស្ថានទម្ងន់ទោស, ធ្វើឲ្យខូចខាត ដោយចេតនា ស្ថានទម្ងន់ទោស, គំរាមកំហែង ថា, នឹងធ្វើ ឲ្យខូចខាត ដែលភ្ជាប់ នូវបញ្ហាអ្វីមួយ និងប្រើមធ្យោបាយ ដើម្បី ជាឧបសគ្គ ដល់ចរាចរណ៍ សាធារណៈ។
ក្នុងដីកា ចៅក្រមបានកំណត់ថា បទល្មើសចោទប្រកាន់លើមេដឹកនាំសហជីពកម្មករខាងលើនេះ បានប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវវេងស្រេង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១។ បទល្មើសនោះ ត្រូវផ្តន្ទាទោស តាមមាត្រា ២១៨ មាត្រា ៤១១ មាត្រា ៤២៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៧៨ នៃច្បាប់ចរាចរណ៍ផ្លូវគោក។
លោក រ៉ុង ឈុន បានសម្តែងការភ្ញាក់ផ្អើលនឹងបទចោទប្រកាន់ ដោយលោកថា អ្នកបាញ់កម្មករ ឲ្យស្លាប់ និងរបួស ក្នុងពេលតវ៉ានោះ បែរជាតុលាការ មិនចាត់ការ ផ្តន្ទាទោសជនដៃដល់ និងអ្នកនៅពីក្រោយ ផ្ទុយទៅវិញ បែរជាតុលាការ មកកោះហៅអ្នកការពារសិទ្ធិកម្មករទៅវិញ។
លោក រ៉ុង ឈុន បានចាត់ទុកតុលាការ ដែលចាត់ការបណ្តឹងប្រឆាំងមេដឹកនាំសហជីពកម្មករ ថាជាឧបករណ៍នយោបាយ។
ចៅក្រមបន្តចាត់ការលើសំណុំរឿងប្រឆាំងមេដឹកនាំសហជីពកម្មករ នៅពេលនេះ គឺចំពេលដែលមេដឹកនាំសហជីពកម្មករ ធ្វើយុទ្ធនាការ ទាមទារឡើងប្រាក់ខែកម្មករ។
ជាការកត់សម្គាល់ ក្នុងសំណុំរឿងចោទប្រកាន់មេដឹកនាំសហជីពកម្មករ ពាក់ព័ន្ធនឹងផ្លូវវេងស្រេងនោះ យ៉ាងហោចណាស់ ក៏មានមេដឹកនាំសហជីពកម្មករជាច្រើនរូបផ្សេងទៀត រួមមាន លោកអាត់ធន់ និងលោកប៉ាវស៊ីណា ជាដើម ត្រូវបានចៅក្រមចោទប្រកាន់ និងកោះហៅឲ្យចូលខ្លួន ជាបន្តបន្ទាប់។
ក្រោយហេតុការណ៍បាតុកម្មភ្លាមៗ កាលពីខែមករា លោករ៉ុងឈុន ត្រូវបានចៅក្រមបង្គាប់ឲ្យចូលបំភ្លឺ ជាមួយនឹងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោកសមរង្ស៊ី និងលោកកឹមសុខា។
បាតុកម្មកាលណោះ ទាហាន ប៉ូលិស និងប៉េអឹម បានបង្ក្រាបយ៉ាងហឹង្សា បណ្តាលឲ្យកម្មករយ៉ាងហោចណាស់ ៥ នាក់ ត្រូវបានបាញ់ស្លាប់ និងរបួសជាង ៤០ នាក់ផ្សេងទៀត។ មេដឹកនាំសហជីព និងកម្មករ ២៣ នាក់ ត្រូវបានចាប់ឃុំខ្លួនអស់ជាច្រើនខែ ហើយទ្រព្យសម្បត្តិរោងចក្រមួយចំនួន ត្រូវបាតុករ វាយកម្ទេច។ ប៉ុន្តែចំណាត់ការរបស់តុលាការ គឺធ្វើឡើងប្រឆាំងតែមេដឹកនាំសហជីពកម្មករប៉ុណ្ណោះ។ ចំណែកទាហាន ប៉ូលិស និងប៉េអឹម ដែលបានវាយ និងបាញ់បង្ក្រាបលើកម្មករ មិនត្រូវបានចៅក្រម ចាត់ការទេ៕

No comments:
Post a Comment