លោក កឹម សុខា បដិសេធ មិនជាប់ពាក់ព័ន្ធ នឹងមនុស្ស បីនាក់ ដែលប៉ូលី សអន្តរជាតិ កំពុងតាម ចាប់ខ្លួន
RFI / វិទ្យុ បារាំង អន្តរជាតិ | ៣ តុលា ២០១៤

លោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ (RFI/Siv Channa)
លោក កឹម សុខា អនុប្រធាន ទី១ នៃរដ្ឋសភា
និងជាអនុប្រធាន គណបក្ស សង្គ្រោះជាតិ
បានច្រានចោល ចំពោះ ការជាប់ពាក់ព័ន្ធ នឹងមនុស្ស បីនាក់
ដែលប៉ូលីស អន្តរជាតិ កំពុងតាម ចាប់ខ្លួន។ ការច្រានចោល បានធ្វើឡើង
ក្រោយ ពីសារព័ត៌មាន ក្នុងស្រុក ជាច្រើន បានផ្សព្វផ្សាយ ពីដំណឹង នៃការចាប់ខ្លួន ពលរដ្ឋ ខ្មែរ សញ្ជាតិអាមេរិក ទាំងបីរូប
ដោយភ្ជាប់ នឹងរូបថត របស់លោក កឹម សុខា ផងដែរ។
មិនមែន មានតែ លោក កឹម សុខា អនុប្រធាន ទី១ នៃរដ្ឋសភា នោះទេ
ដែលបាន ច្រានចោល ចំពោះ ទំនាក់ទំនង របស់លោក កឹម សុខា
ជាមួយ នឹងមនុស្ស បីនាក់ ដែលប៉ូលីស អន្តរជាតិ (អាំងទែប៉ូល) កំពុងតាម រកចាប់ខ្លួននោះ,
សូម្បីតែ លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យ ក្រសួង មហាផ្ទៃ ក៍បាន បញ្ជាក់ដែរ ថា,
លោក កឹម សុខា នឹងមិនជាប់ ពាក់ព័ន្ធ នោះទេ។ ប៉ុន្តែ សំណួរ បានចោទឡើង ថា,
តើ ការចុះផ្សាយ របស់ សារព័ត៌មាន ដោយភ្ជាប់ រូបភាព របស់លោក កឹម សុខា
ទៅនឹងជន ទាំងបីនាក់ ថា, បានធ្វើ ឲ្យប៉ះពាល់ ដល់កិត្តិយស របស់លោក កឹម សុខា
ដែរ ឬយ៉ាងណា? លោក ខៀវ សុភ័ក្រ បានបញ្ជាក់ ថា, វា មិនមែន ជាបញ្ហា នោះទេ
បើ គ្រាន់តែ ថតរូបភាព ជាមួយគ្នានោះ។
គួរ រំលឹកជូន ថា, នៅព្រឹកថ្ងៃ ទី៣ តុលានេះ កាសែត ក្នុងស្រុកមួយ បានផ្សាយ ពីប៉ូលីស អន្តរជាតិ កំពុង តាមរក ចាប់ខ្លួន ជនសង្ស័យ ៣នាក់ ដែលរស់នៅ សហរដ្ឋ អាមេរិក ពាក់ព័ន្ធ នឹងការគំរាម សម្លាប់ ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល កម្ពុជា និងការប្រមាថ ព្រះមហាក្សត្រ។ កាសែតនេះ បានផ្សាយ ថា, ជនសង្ស័យ ទាំង៣នាក់ ដែលអាំងទែប៉ូល ស្វែងរកចាប់ខ្លួន គឺ មានទំនាក់ទំនង ជាមួយលោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ និងជាអនុប្រធាន ទី១ នៃរដ្ឋសភា ពីព្រោះ រាល់ពេល ដែលលោក កឹម សុខា ចេញទៅ សហរដ្ឋ អាមេរិក គឺ ជនសង្ស័យ ទាំង៣នាក់ តែងតែ មានការជួប ជាមួយគ្នា។ ប៉ុន្តែ លោក កឹម សុខា ដែលកំពុងជួប សំណេះសំណាល់ ជាមួយ ប្រជាពលរដ្ឋ នៅឯខេត្ត ពោធិ៍សាត់ នៅថ្ងៃសុក្រនេះ បានប្រាប់ វិទ្យុ បារាំ អន្តរជាតិ RFI ថា, លោក គ្មាន ទំនាក់ទំនង អ្វី ជាមួយ ជនសង្ស័យ ទាំងបីនាក់ នេះទេ។
ជាធម្មតា នៅពេល លោក បំពេញទស្សនកិច្ច មិនថា នៅក្នុងស្រុក ឬក្រៅស្រុក នោះទេ តែងតែ មានមនុស្ស ជាច្រើន បានសូម ថតរូប ជាមួយលោក។ ដូច្នេះ ការព្យាយាម យករូបលោក ទៅភ្ជាប់ ជាមួយ នឹងជនសង្ស័យ ទាំងបី គឺ ជារឿង ដ៍ខុសឆ្គងមួយ។
សូម បញ្ជាក់ ថា, ជនសង្ស័យ ទាំង៣នាក់ ដែលអាំងទែប៉ូល កំពុង ស្វែងរក ចាប់ខ្លួននោះ រួមមាន៖ ទី១, ម៉ៅ ឃឿន នៅរដ្ឋផេនស៊ីលវ៉ានៀ សហរដ្ឋ អាមេរិក; ទី២, បូណា ប៊ុនផាត់ នៅរដ្ឋ វ៉ាស៊ីនតោន; និងទី៣, យឿន សំរិទ្ធី នៅរដ្ឋ ចចជៀ (Georgia) សហរដ្ឋ អាមេរិក៕

ធី ចកចារ ឆ្លើយតប ជា វិឌីអូ ទៅ អា ខាន់ ចាន់សុផល, អាកញ្ចាស់ សួន សុបិន
ReplyDelete