កូនស្រី លោក កឹម សុខា ប្រកាស ដកខ្លួន ពីបេក្ខភាព គ.ជ.ប.
RFI / វិទ្យុ បារាំង អន្តរជាតិ | ១៥ តុលា ២០១៤
កញ្ញា កឹម មនោវិទ្យា កូនស្រី របស់លោក កឹម សុខា។ @Facebbok/Monovithya Kem
កូនស្រី របស់លោក កឹម សុខា គឺ កញ្ញា កឹម មនោវិទ្យា
បានប្រកាស តាមបណ្តាញ សង្គមហ្វេសប៊ុក ថា,
នាង នឹងមិនចូលរួម ក្នុងសមាសភាព គ.ជ.ប. ទេ។ កឹម មនោវិទ្យា
បានពន្យល់ ថា, នាង មានកិច្ចការ ជាច្រើនទៀត ដែលត្រូវធ្វើ។
យ៉ាងណា ក៏ដោយ ការប្រកាស ដកខ្លួនចេញ ពីបេក្ខភាព សមាជិក គ.ជ.ប.
ថ្មី របស់ កូនស្រី លោក កឹម សុខា
បានធ្វើឡើង បន្ទាប់ ពីមាន ការរិះគន់ អំពី បញ្ហា បក្ខពួកនិយម នៅក្នុងគណបក្ស។
«ខ្ញុំ នឹងមិនចូលរួម ក្នុងគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ទេ» នេះ ជាការប្រកាស ដោយខ្លី របស់កញ្ញា កឹម មនោវិទ្យា តាមបណ្តាញ សង្គម ហ្វេសប៊ុក នៅថ្ងៃអង្គារនេះ។ ការប្រកាស បែបនេះ បានធ្វើឡើង ខណៈ ដែលគណបក្ស ជាប់ឆ្នោត ទាំងពីរ កំពុង បន្តជជែកគ្នា ដើម្បី បង្កើត គ.ជ.ប. ថ្មី។
កញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រី របស់លោក កឹម សុខា ធ្លាប់ត្រូវ បានប្រភព ព័ត៌មាន មួយចំនួន បង្ហើបថា, អាចក្លាយ ជាបេក្ខជន មួយរូប សម្រាប់ តំណែង ជាសមាជិក គ.ជ.ប. ថ្មី នៃកូតា គណបក្ស សង្គ្រោះជាតិ។ បន្ទាប់ ពីលេច ព័ត៌មាន បែបនេះ មានមតិរិះគន់ ជាច្រើន បានកើតឡើង ជាពិសេស តាមបណ្តាញ សង្គម ហ្វេសប៊ុក។ ក្រុមអ្នករិះគន់ បានចោទ គណបក្ស សង្គ្រោះជាតិ ថា, ប្រកាន់គំនិត បក្ខពួកនិយម។
ឥឡូវនេះ នៅពេល ដែលព័ត៌មាន បានស្ងប់ស្ងាត់ ទៅវិញបន្តិច ស្រាប់តែ កញ្ញា កឹម នោវិទ្យា បានចេញមុខ ប្រកាស មិនធ្វើ ជាសមាជិក គ.ជ.ប. ទេ។ យ៉ាងណា ក៏ដោយ កូនស្រី របស់ អនុប្រធាន គណបក្ស សង្គ្រោះជាតិ ដែលជាសកម្មជន បក្សប្រឆាំង ដ៏ល្បីម្នាក់ ដែរនោះ បានបដិសេធ ថា, ការសម្រេចចិត្ត របស់នាង មិនពាក់ព័ន្ធ នឹងការរិះគន់ នោះទេ។ កឹម មនោវិទ្យា បានប្រាប់ វិទ្យុ បារាំង អន្តរជាតិ ថា, នាង ចង់នៅក្រៅ គ.ជ.ប. ទើប អាចធ្វើកិច្ចការ បានច្រើន និងទូលំទូលាយជាង។
ភ្ជាប់ជាមួយនឹងការប្រកាសមិនធ្វើជាសមាជិកគ.ជ.ប. នេះ ដែរ កញ្ញាកឹម មនោវិទ្យា ក៏បានបញ្ជាក់ដែលទំនងជាឆ្លើយតបទៅនឹងអ្នករិះគន់ថា នៅក្នុងបណ្តាប្រទេសប្រជាធិបតេយ្យជាច្រើន ការជ្រើសរើសសមាសភាព គ.ជ.ប. ធ្វើឡើងដោយការតែងតាំងគឺមិនមែនបើកចំហសម្រាប់សាធារណជនទេ។
រហូតមកដល់ពេលនេះ គេនៅតែមិនទាន់ដឹងពីសមាសភាពសមាជិកគ.ជ.ប មកពីគណបក្សនីមួយៗនៅឡើយទេ។ ខាងគណបក្សសង្គ្រោះជាតិ មានតែលោក គួយ ប៊ុនរឿនម្នាក់ប៉ុណ្ណោះដែលគេបានដឹងជាផ្លូវការ។ កញ្ញា កឹម មនោវិទ្យា បញ្ជាក់ថា នៅមិនទាន់មានអ្នកណាយល់ព្រមទទួលយកតំណែងសមាជិកគ.ជ.បនេះឲ្យ បានច្បាស់លាស់នៅឡើយទេ៕
No comments:
Post a Comment