បក្សប្រឆាំង ស្នើ ឱ្យនាយក រដ្ឋមន្ត្រី បញ្ជាក់ ពីចំណុច ព្រំដែន ដាក់ដាំ
RFI / វិទ្យុ បារាំង អន្តរជាតិ | ១៥ តុលា ២០១៤
ខេត្ត មណ្ឌលគីរី
អនុប្រធាន គណៈកម្មការ រៀបចំ ដែនដី របស់ រដ្ឋសភា មកពីគណបក្ស សង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ
បានផ្ញើ លិខិតមួយ ទៅកាន់លោក នាយករដ្ឋមន្ត្រី ហ៊ុន
សែន បកស្រាយ និងពន្យល់ពីចំណុច ព្រំដែន ដាក់ដាំ ក្នុងខេត្ត មណ្ឌលគីរី
ខណៈ ដែលប្រទេស វៀតណាម បានកសាងផ្លូវ ចូលមកដល់ ចំណុចដាក់ដាំ ស្ពានដែក
នេះ។ ដោយឡែក រដ្ឋាភិបាល បញ្ជាក់ថា
កំពុងតែ បន្តចរចា ជាមួយ ភាគី វៀតណាម។
ការកសាងផ្លូវ របស់ រដ្ឋាភិបាល វៀតណាម មកកាន់ចំណុច ដាក់ដាំ
ក្នុងស្រុក អូររាំង ខេត្ត មណ្ឌលគីរី គឺ ជាមូលហេតុ ដែលលោក ម៉ៅ
មុនីវណ្ណ តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ
បានសរសេរ លិខិតស្នើ ឱ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន
សែន ចូលបកស្រាយ ក្នុងសភា ដើម្បី រំលាយចំយល់ របស់ ប្រជាពលរដ្ឋ។
ក្នុងលិខិត ផ្ញើរទៅកាន់ នាយករដ្ឋមន្ត្រី កាលពីថ្ងៃ ទី១២ តុលា តាមរយៈ ប្រធានសភា, លោក ម៉ៅ មុនីវណ្ណ បានបញ្ជាក់ ថា, ការកសាងផ្លូវ របស់ វៀតណាម ចូលទៅកាន់ ចំណុច ដាក់ដាំនេះ អាចចាត់ទុក ថា, ជាការរំលោភ បូរណភាព ទឹកដីកម្ពុជា, ត្បិត អី រដ្ឋាភិបាល ប្រទេស ជិតខាង ទាំងពីរ នៅមិនទាន់ ឯកភាព ថា ជាចំណុច ព្រំដែន បែងចែក ទឹកដី នៃប្រទេស យ៉ាងណា នោះទេ។ ដូចនេះ លោក ម៉ៅ មុនីវណ្ណ ដែលអះអាង ថា បានទៅពិនិត្យ តំបន់ នោះផ្ទាល់ បានសង្កត់ ធ្ងន់ថា ទង្វើ របស់ វៀតណាមនេះ អាចធ្វើ ឱ្យជនរួមជាតិ មានការព្រួយបារម្ភ យ៉ាងខ្លាំង។
សូម បញ្ជាក់ថា ចំណុច ដាក់ដាំ នៅក្នុងឃុំ ដាក់ដាំ, ស្រុក អូររាំង, ខេត្ត មណ្ឌលគីរីនេះ ជាចំណុច ខ្វែងគំនិតគ្នា រវាង រដ្ឋាភិបាល កុម្មុយនិស្តិ ក្រុងហានណូយ និងរដ្ឋាភិបាល ក្រុងភ្នំពេញ, ព្រោះ ថា, ប្រទេស ទាំងពីរ បានប្រកាន់ ឯកសារ សំអាង ពីរ ផ្សេងគ្នា។ កម្ពុជា សំអាង លើសេចក្តី សំរេច របស់ អគ្គទេសាភិបាល បារាំង ឆ្នាំ១៩១៤ ថា, ចំណុចដាក់ដាំ នៅក្នុងទឹកដី កម្ពុជា, ប៉ុន្តែ វៀតណាម បានសំអាង យកគំនូស ផែនទី របស់ ក្រុមភូមិសាស្ត្រ ឥណ្ឌូចិន ទៅវិញ។ លោក វ៉ា គឹមហុង ប្រធាន គណៈកម្មការ ព្រំដែន កម្ពុជា ពន្យល់ ពីឫសគល់ នៃការខ្វែង គំនិតគ្នានេះ។
ភ្ជាប់ ជាមួយ ចំណុច ខ្វែងគំនិត គ្នានេះ, លោ កវ៉ា គឹមហុង ដដែល បានបញ្ជាក់ ថា, កម្ពុជា បានចែង យ៉ាងច្បាស់ ក្នុងសន្ធិសញ្ញា បន្ថែម ជាមួយ នឹងវៀតណាម ឆ្នាំ២០០៥ ថា, រាល់តំបន់ ដែលមិនទាន់ ស្របគ្នា, ភាគី ទាំងពីរ ត្រូវតែ បន្តចរចារ ជាមួយគ្នា។ ហើយ ត្រូវ រក្សាសភាពដើម នៃតំបន់ ខ្វែងគំនិតគ្នា តាមកិច្ចព្រមព្រៀង ឆ្នាំ១៩៩។ ដូចនេះប្រសិនបើប្រទេសទាំងពីរឯកភាពគ្នាថា ចំណុចដាក់ដាំស្ថិតក្នុងដីកម្ពុជានោះ វៀតណាមដែលបានធ្វើផ្លូវមកកាន់ក្នុងតំបន់នេះហើយក៏ដោយ ត្រូវតែប្រគល់មកឱ្យកម្ពុជា។ សូមបញ្ជាក់ថាកម្ពុជានិងវៀតណាម មានព្រំដែនជាប់គ្នាប្រមាណជាង១ពាន់២រយគីឡូម៉ែត្រ។ រហូតមកដល់ពេលនេះ គឺការបោះបង្គោលព្រំដែនបានសម្រេចប្រមាណជាង៨០ភាគរយទៅហើយ។ នេះបើតាមការបញ្ជាក់ពីលោកវ៉ាគឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា។
យ៉ាងណាក៏ដោយខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីនៅមិនទាន់មានការ បញ្ជាក់យ៉ាងណាចំពោះលិខិតរបស់តំណាងរាស្ត្របក្សប្រឆាំងនោះទេ៕

No comments:
Post a Comment