ខ្មែរ, ឡាវ, និងម៉ុងតាញ៉ា ជួបប្រជុំ ទប់ទល់ ឥទ្ធិពល វៀតណាម
VOA / វីអូអេ |៧ តុលា ២០១៤
សហគមន៍
ខ្មែរ និងឡាវ នៅសហរដ្ឋ អាមេរិក ធ្វើបាតុកម្ម តវ៉ា ប្រឆាំង នឹងឥទ្ធិពល
របស់ វៀតណាម មកលើប្រទេស ទាំងពីរ
នៅខាងមុខ ស្ថានទូត វៀតណាម ក្នុងរដ្ឋធានី វ៉ាស៊ីនតោន កាលពីថ្ងៃច័ន្ទ
ទី៦ ខែតុលា ឆ្នាំ២០១៤។ (ម៉ែន គឹមសេង/វីអូអេ)
វ៉ាស៊ីនតោន— សកម្មជន សិទ្ធិមនុស្ស
ខ្មែរ អាមេរិកាំង, ឡាវ អាមេរិកាំង, និងម៉ុងតាញ៉ា
បានមក ជួបជុំគ្នា ជាលើកដំបូង ក្នុងតំបន់ រដ្ឋធានី វ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បី ពិភាក្សា ពីការរំលោភ សិទ្ធិមនុស្ស
ប្រព្រឹត្ត ដោយប្រទេស វៀតណាម មកលើសហគមន៍ របស់ ពួកគេ។ (ចុច មើលកម្រង រូបថត ត្រងនេះ)
ពួកគេស្នើសុំឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធមកលើប្រទេសវៀតណាម ដើម្បីបញ្ឈប់នូវអ្វីដែលពួកគេហៅថាជា «សកម្មភាព ឧក្រិដ្ឋ ក្នុងការធ្វើ អាណានិគម បែបថ្មី» មកលើប្រទេស ឡាវ និងកម្ពុជា។
នេះ គឺ ជាសន្និសីទលើកទីមួយដែលសហគមន៍ខ្មែរអាមេរិកាំងបានធ្វើរួម គ្នាជាមួយនឹងសហគមន៍ឡាវ និងម៉ុងតាញ៉ាដោយសារពួកគេយល់ថាមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ ធ្ងរប្រព្រឹត្តឡើងដោយរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមមកលើជនជាតិ ដើមភាគតិចនិងដើម្បីបង្ហាញពីការធ្វើអាណានិគមបែបថ្មីមកលើប្រទេស កម្ពុជានិងឡាវ។
លោកសម ថាវីអ្នករៀបចំសន្និសីទបានបញ្ជាក់ប្រាប់ VOA ថាគំរូនៃការលេបយកតំបន់គ្រីម៉េពីប្រទេសអ៊ុយក្រែនចូលទៅក្នុង ប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះធ្វើឱ្យសកម្មជនមានការព្រួយបារម្ភ ពីអនាគតកម្ពុជានិងឡាវ៖
«យើងទាំងអស់គ្នាមានការព្រួយបារម្ភដោយយកឧទាហរណ៍នៅប្រទេស អ៊ុយក្រែនគឺឧទាហរណ៍តំបន់គ្រីម៉េតែម្តង។ ជាក់ស្តែងដោយសារឃើញប្រទេសវៀតណាមដែលមានពលរដ្ឋច្រើនជាងប្រទេស កម្ពុជា ប្រទេសឡាវហើយនឹងជនជាតិដើមដែលមានខ្មែរកម្ពុជាក្រោម មង និងម៉ុងតាញ៉ាទាំងអស់មានការរងគ្រោះ ដោយសារតែប្រទេសវៀតណាមដែលកំពុងតែហូរចូលមកស្រុកយើងទាំងអស់គ្នា ដូច្នេះយើងចង់បានការទាមទារសិទ្ធិសេរីភាពចង់បង្ហាញអំពីផលវិបាក នៃលទ្ធិកុម្មុយនិស្តវៀតណាមដែលហូរចូលមកក្នុងស្រុកយើងទាំងអស់ គ្នាហើយយើងមិនបានទទួលសេរីភាព អធិបតេយ្យភាពនិងឯករាជ្យភាពប្រទេសយើងនិមួយៗ។»
លោកមាស ហៃសានទីប្រឹក្សានៃក្រុមរៀបចំសន្និសីទបានពន្យល់បន្ថែមពីការរៀបចំ ដោយមានការចូលរួមពីសហគមន៍ឡាវនិងម៉ុងតាញ៉ាថា៖
«យើងចង់ចាប់ដៃគ្នាដើម្បីធ្វើការរួមគ្នាដើម្បីជម្រាបឱ្យ អន្តរជាតិយល់ឃើញថាប្រទេសយើងនិងជនជាតិយើងទទួលការរំលោភ ទទួលគ្រោះ ថ្នាក់ហើយជនជាតិវៀតណាមជាអ្នករំលោភផ្ទុយអំពីជនកុម្មុយនិស្តវៀតណាម តែងនិយាយថាគេជាអ្នករងគ្រោះយើងជាអ្នករំលោភលើគេបានជាមានពាក្យ ថារើសអើងពូជសាសន៍។»
វាគ្មិនដែលរួមមានអ្នកច្បាប់និងសកម្មជនសិទ្ធិមនុស្សអាមេរិកាំងបាន ពិនិត្យមើលលើទង្វើនានាដែលប្រទេសវៀតណាមប្រព្រឹត្តមកលើប្រទេសទន់ ខ្សោយចាប់តាំងពីកិច្ចព្រមព្រៀងសន្និសីទទីក្រុងហ្សឺណែវស្តីពី តំបន់ឥណ្ឌូចិនក្នុងឆ្នាំ១៩៥៤និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសឆ្នាំ១៩៩១ស្តីពីប្រទេសកម្ពុជា។
លោកមឿង សុន ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរដែលធ្វើដំណើរតាំងពីប្រទេសថៃមក ចូលរួមបញ្ជាក់ថា វៀតណាមនៅបន្តមានឥទ្ធិពលក្នុងឆាកនយោបាយកម្ពុជាដដែល។ លោកបានលើកបង្ហាញករណីចាប់ព្រះសង្ឃទឹម សាខនពីកម្ពុជាបញ្ជូនទៅវៀតណាម ករណីលោកសម រង្ស៊ីដកតម្រុយបង្គោលព្រំដែនជាមួយនឹងវៀតណាម និងបាតុកម្មរបស់និស្សិតនិងព្រះសង្ឃខ្មែរប្រឆាំងនឹងអត្ថាធិប្បាយ របស់អ្នកនាំពាក្យស្ថានទូតវៀតណាមលើបញ្ហាទឹកដីខ្មែរក្រោមថាជា ឧទាហរណ៍ជាក់ស្តែងដែលមានការលូកដៃចូលរបស់ប្រទេសវៀតណាម។
លោកបានបន្ថែមថា៖ «បើយើងនាំគ្នាទុកឱ្យយួនធ្វើអាណានិគម ធ្វើជាចក្រពត្តិនៅឥណ្ឌូចិនមិនមែនតែជនជាតិពលរដ្ឋខ្មែរ ឡាវ ជនជាតិភាគតិចដែលរងគ្រោះទេ វានឹងអាចធ្វើឱ្យអស្ថិរភាពដល់ប្រទេសដទៃទៀតជុំវិញដល់កម្ពុជាដែល គេភ័យខ្លាចរបបកុម្មុយនិស្ត។ ការធ្វើអាណានិគមនេះវាមិនមែនប៉ះពាល់ដល់វប្បធម៌ខ្មែរនិងឡាវទេ វាប៉ះពាល់ដល់សន្តិសុខ នយោបាយអន្តរជាតិក្នុងតំបន់អាស៊ានផងដែរ។»
លោក Oudong Saysana ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សឡាវ (Laotian Human Rights Council) បានលើកឡើងពីបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់លោកនិង សារភាពថាការតស៊ូមតិកន្លងមកដោយភាគីឡាវតែឯកឯងមិនសូវមាន ប្រសិទ្ធភាពទេ។
«ការតស៊ូវែងឆ្ងាយណាស់ក្នុងពេលកន្លងមក ហើយខ្ញុំសូមនិយាយថាវាហាក់ដូចជាមិនសូវមានប្រសិទ្ធភាពទេគឺគួរ ឱ្យខកចិត្តណាស់ដោយសារតែសំឡេងតែមួយគឺមិនគ្រប់គ្រាន់។ ដូច្នេះយើងត្រូវការសំឡេងពីរឡើងទៅសម្រាប់អ្នកដែលមានបញ្ហាដូច គ្នាគឺឡាវ និងកម្ពុជា។ ខ្ញុំសូមលើកទឹកចិត្តជនជាតិមង បងប្អូនខ្មែរនិងឡាវ ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហារួមនាពេលឥឡូវនេះ។»
សកម្មជនយល់ថាសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកជួយពង្រឹងប្រទេសវៀតណាមក្នុងគោលបំណងដើម្បី ឱ្យទប់នឹងការវាតទីរបស់ចិនគឺជាការយល់ខុសព្រោះវៀតណាមជំពាក់គុណ ចិនច្រើនណាស់។
លោក កុក ស ប្រធានមូលនិធិជនជាតិម៉ុងតាញ៉ា (Degar Foundation) បានបញ្ជាក់ថា៖ «ប្រសិនបើសហគមន៍អន្តរជាតិចង់ជួយតំបន់នេះ ពួកគេមិនអាចជួយពង្រឹងតែវៀតណាមទេ គេត្រូវតែជួយពង្រឹងកម្ពុជា ឡាវ និងថៃនិងប្រទេសដទៃទៀត។ ប៉ុន្តែសព្វថ្ងៃនេះពួកគេជួយតែវៀតណាមមិនជួយជនជាតិដទៃទេ។ អញ្ចឹងហើយបានជាវៀតណាមឥឡូវខ្លាំងហើយចង់លេបយកឡាវនិងកម្ពុជា។ សហគមន៍អន្តរជាតិត្រូវតែគិតពីបញ្ហានេះ»។
អ្នកចូលរួមបានបន្តកម្មវិធីដោយធ្វើបាតុកម្មនៅ ថ្ងៃច័ន្ទនៅខាងមុខសេតវិមាននិងស្ថានទូតវៀតណាមប្រចាំនៅរដ្ឋធានី វ៉ាស៊ីនតោន៕

ខ្មែរនិងឡាវនៅសហរដ្ឋអាមេរិកធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងឥទ្ធិពល
របស់វៀតណាមមកលើប្រទេសទាំងពីរ
នៅខាងមុខស្ថានទូតវៀតណាមក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃច័ន្ទ
ទី០៦ ខែតុលា ឆ្នាំ២០១៤។ (ម៉ែន គឹមសេង/វីអូអេ)
សន្និសីទដែលមានរយៈពេលពីរថ្ងៃនេះបានទាក់ទាញប្រតិភូជាង៦០នាក់មកពីរដ្ឋនានាក្នុងសហរដ្ឋអាមេរិកនិងប្រទេសបារាំង។លោកមាស ហៃសានទីប្រឹក្សានៃក្រុមរៀបចំសន្និសីទបានពន្យល់បន្ថែមពីការរៀបចំ ដោយមានការចូលរួមពីសហគមន៍ឡាវនិងម៉ុងតាញ៉ាថា៖
«យើងចង់ចាប់ដៃគ្នាដើម្បីធ្វើការរួមគ្នាដើម្បីជម្រាបឱ្យ អន្តរជាតិយល់ឃើញថាប្រទេសយើងនិងជនជាតិយើងទទួលការរំលោភ ទទួលគ្រោះ ថ្នាក់ហើយជនជាតិវៀតណាមជាអ្នករំលោភផ្ទុយអំពីជនកុម្មុយនិស្តវៀតណាម តែងនិយាយថាគេជាអ្នករងគ្រោះយើងជាអ្នករំលោភលើគេបានជាមានពាក្យ ថារើសអើងពូជសាសន៍។»
វាគ្មិនដែលរួមមានអ្នកច្បាប់និងសកម្មជនសិទ្ធិមនុស្សអាមេរិកាំងបាន ពិនិត្យមើលលើទង្វើនានាដែលប្រទេសវៀតណាមប្រព្រឹត្តមកលើប្រទេសទន់ ខ្សោយចាប់តាំងពីកិច្ចព្រមព្រៀងសន្និសីទទីក្រុងហ្សឺណែវស្តីពី តំបន់ឥណ្ឌូចិនក្នុងឆ្នាំ១៩៥៤និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសឆ្នាំ១៩៩១ស្តីពីប្រទេសកម្ពុជា។
លោកមឿង សុន ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរដែលធ្វើដំណើរតាំងពីប្រទេសថៃមក ចូលរួមបញ្ជាក់ថា វៀតណាមនៅបន្តមានឥទ្ធិពលក្នុងឆាកនយោបាយកម្ពុជាដដែល។ លោកបានលើកបង្ហាញករណីចាប់ព្រះសង្ឃទឹម សាខនពីកម្ពុជាបញ្ជូនទៅវៀតណាម ករណីលោកសម រង្ស៊ីដកតម្រុយបង្គោលព្រំដែនជាមួយនឹងវៀតណាម និងបាតុកម្មរបស់និស្សិតនិងព្រះសង្ឃខ្មែរប្រឆាំងនឹងអត្ថាធិប្បាយ របស់អ្នកនាំពាក្យស្ថានទូតវៀតណាមលើបញ្ហាទឹកដីខ្មែរក្រោមថាជា ឧទាហរណ៍ជាក់ស្តែងដែលមានការលូកដៃចូលរបស់ប្រទេសវៀតណាម។
លោកបានបន្ថែមថា៖ «បើយើងនាំគ្នាទុកឱ្យយួនធ្វើអាណានិគម ធ្វើជាចក្រពត្តិនៅឥណ្ឌូចិនមិនមែនតែជនជាតិពលរដ្ឋខ្មែរ ឡាវ ជនជាតិភាគតិចដែលរងគ្រោះទេ វានឹងអាចធ្វើឱ្យអស្ថិរភាពដល់ប្រទេសដទៃទៀតជុំវិញដល់កម្ពុជាដែល គេភ័យខ្លាចរបបកុម្មុយនិស្ត។ ការធ្វើអាណានិគមនេះវាមិនមែនប៉ះពាល់ដល់វប្បធម៌ខ្មែរនិងឡាវទេ វាប៉ះពាល់ដល់សន្តិសុខ នយោបាយអន្តរជាតិក្នុងតំបន់អាស៊ានផងដែរ។»
លោក Oudong Saysana ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សឡាវ (Laotian Human Rights Council) បានលើកឡើងពីបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់លោកនិង សារភាពថាការតស៊ូមតិកន្លងមកដោយភាគីឡាវតែឯកឯងមិនសូវមាន ប្រសិទ្ធភាពទេ។
«ការតស៊ូវែងឆ្ងាយណាស់ក្នុងពេលកន្លងមក ហើយខ្ញុំសូមនិយាយថាវាហាក់ដូចជាមិនសូវមានប្រសិទ្ធភាពទេគឺគួរ ឱ្យខកចិត្តណាស់ដោយសារតែសំឡេងតែមួយគឺមិនគ្រប់គ្រាន់។ ដូច្នេះយើងត្រូវការសំឡេងពីរឡើងទៅសម្រាប់អ្នកដែលមានបញ្ហាដូច គ្នាគឺឡាវ និងកម្ពុជា។ ខ្ញុំសូមលើកទឹកចិត្តជនជាតិមង បងប្អូនខ្មែរនិងឡាវ ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហារួមនាពេលឥឡូវនេះ។»
សកម្មជនយល់ថាសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកជួយពង្រឹងប្រទេសវៀតណាមក្នុងគោលបំណងដើម្បី ឱ្យទប់នឹងការវាតទីរបស់ចិនគឺជាការយល់ខុសព្រោះវៀតណាមជំពាក់គុណ ចិនច្រើនណាស់។
លោក កុក ស ប្រធានមូលនិធិជនជាតិម៉ុងតាញ៉ា (Degar Foundation) បានបញ្ជាក់ថា៖ «ប្រសិនបើសហគមន៍អន្តរជាតិចង់ជួយតំបន់នេះ ពួកគេមិនអាចជួយពង្រឹងតែវៀតណាមទេ គេត្រូវតែជួយពង្រឹងកម្ពុជា ឡាវ និងថៃនិងប្រទេសដទៃទៀត។ ប៉ុន្តែសព្វថ្ងៃនេះពួកគេជួយតែវៀតណាមមិនជួយជនជាតិដទៃទេ។ អញ្ចឹងហើយបានជាវៀតណាមឥឡូវខ្លាំងហើយចង់លេបយកឡាវនិងកម្ពុជា។ សហគមន៍អន្តរជាតិត្រូវតែគិតពីបញ្ហានេះ»។
អ្នកចូលរួមបានបន្តកម្មវិធីដោយធ្វើបាតុកម្មនៅ ថ្ងៃច័ន្ទនៅខាងមុខសេតវិមាននិងស្ថានទូតវៀតណាមប្រចាំនៅរដ្ឋធានី វ៉ាស៊ីនតោន៕
No comments:
Post a Comment