Paris Peace Accords 23 Oct. 1991

Tuesday, October 28, 2014

Sam Rainsy: Family picture taken when I was five-year old

 
 
២៨ តុលា ២០១៤ - ទំព័រ ជីវប្រវត្តិ / 28 October 2014 - Family picture taken when I was five-year old (youngest and smallest child).

រូបខាងក្រោមនេះ ថត នៅភ្នំពេញ នៅឆ្នាំ ១៩៥៤។  ពេលនោះ ខ្ញុំ អាយុ ៥ឆ្នាំ (តូចជាងគេ ក្នុងចំណោម បងប្អូនបង្កើត ៥នាក់)។  រាល់ថ្ងៃអាទិត្យ ឪពុកម្តាយខ្ញុំ តែងតែ នាំកូនៗ ទៅរៀន ហែលទឹក នៅកីឡាដ្ឋានមួយ ក្បែរវត្តភ្នំ (ឥឡូវ ក្លាយទៅ ជាស្ថានទូត សហរដ្ឋអាម
េរិក)។ 


ម្តាយខ្ញុំ ឈ្មោះ អុិន អេម ធ្វើជាគ្រូបង្រៀន, ហើយជា ស្ត្រីខ្មែរ ទី១ ដែលបាន ប្រឡងជាប់ បាក់ឌុប (មធ្យមសិក្សា ទុតិយភូមិ) មុនគេបង្អស់ នៅប្រទេស កម្ពុជា ក្រោមអាណា និគមនិយម បារាំង នៅពាក់កណ្តាល ទស្សវត្សន៍ឆ្នា
ំ ១៩៣០។  ពេលនោះ មិនទាន់មាន វិទ្យាល័យ នៅប្រទេស កម្ពុជា នៅឡើយទេ, ហើយ សិស្ស ដែលចង់រៀន បញ្ចប់មធ្យមសិក្សា ត្រូវ ទៅរៀន នៅទីក្រុង ព្រៃ នគរ (កម្ពុជា ក្រោម)។

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

No comments:

Post a Comment