Paris Peace Accords 23 Oct. 1991

Tuesday, October 28, 2014

Sam Rainsy: Gasoline price in Cambodia remains excessively high following fall in crude oil price | ប្រេងសាំង គួរតែ ចុះថ្លៃ មកត្រឹមតែ ៤៥០០ រៀល ក្នុងមួយលីត្រ

 
២៨ តុលា ២០១៤ / 28 October 2014 - Gasoline price in Cambodia remains excessively high following fall in crude oil price.

ប្រេងសាំង គួរតែ ចុះថ្លៃ មកត្រឹមតែ ៤៥០០ រៀល ក្នុងមួយលីត្រ

ដោយសារតែ តម្លៃប្រេងកាតឆៅ លើទីផ្សារ អន្តរជាតិ បានចុះថ្លៃ យ៉ាងខ្លាំង តាំងពីដើមឆ្នាំ ២០១៤ នេះមក (ពី ១០០ ដុល្លារ មកត្រឹមតែ ៨០ ដុល្លារ ក្នុងមួយធុង ចំណុះ ១៥៩ លីត្រ), ប្រេងសាំង គុណភាពល្អ ដែលលក់តាមផ្លូវ នៅប្រទេស កម្ពុជា ដែលមានតម្លៃ ៥០០០ រៀល ក្នុងមួយលីត្រ កាលពីដើមឆ្នាំនេះ គួរតែ ចុះថ្លៃ មកត្រឹមតែ ៤៥០០ រៀល ក្នុងមួយលីត្រ នៅចុងខែតុលា ២០១៤នេះ។

ច្រើនឆ្នាំណាស់ មកហើយ ប្រេងសាំង នៅប្រទេស កម្ពុជា មានតម្លៃ ខ្ពស់ជាង នៅប្រទេស ជិតខាង ដោយសារតែ អំពើពុករលួយ, ការរត់ពន្ធ ធ្វើឲ្យរដ្ឋ បាត់ចំណូល យ៉ាងច្រើន, និងការ កេងប្រវ័ញ្ច លើអ្នក ប្រើប្រាស់។

សូម ប្រៀបធៀប តម្លៃប្រេងសាំង គុណភាពល្អ ដែលលក់ នៅតាមផ្លូវ ថ្ងៃ២៨ តុលា ២០១៤នេះ នៅប្រទេសយើង និងប្រទេស ជិតខាង (គិតជាដុល្លារ អាមេរិក)៖


- កម្ពុជា៖ ១,៣១ ដុល្លារ ក្នុងមួយលីត្រ (អត្រា ប្តូរប្រាក់ ១ ដុល្លារ = ៤០៨០ រៀល)
- វៀតណាម៖ ១,០៩ ដុល្លារ ក្នុងមួយលីត្រ (ស្មើនឹង ៤៤៥០ រៀល)
- ថៃ៖ ១,៣៣ ដុល្លារ ក្នុងមួយលីត្រ (ស្មើនឹង ៥៤២០ រៀល)។

តម្លៃប្រេងសាំង នៅប្រទេស វៀតណាម ថោកជាង នៅប្រទេស កម្ពុជា ឆ្ងាយណាស់។  នៅប្រទេសថៃ ប្រេងសាំង ថ្លៃ ប្រហាក់ប្រហែល នៅប្រទេស កម្ពុជា, តែ ប្រាក់ខែ នៅប្រទេស ថៃ ខ្ពស់ជាង នៅប្រទេស កម្ពុជា ប្រមាណ ៣ ដង (ប្រាក់ឈ្នួល ទាបបំផុត គឺ ៣០០ បាត, ស្មើនឹង ១០ ដុល្លារ ក្នុងមួយថ្ងៃ ឬ ៣០០ ដុល្លារ ក្នុងមួយខែ)។

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

No comments:

Post a Comment