Paris Peace Accords 23 Oct. 1991

Wednesday, October 1, 2014

សម រង្ស៊ី៖ បើ គ.ជ.ប. ចែងនៅក្នុង រដ្ឋធម្មនុញ្ញ រួចហើយនោះ, ច្បាស់ ​ជា​ឯករាជ្យ | Sam Rainsy: If NEC is once in Constitution, it will be independent

 លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក សម រង្ស៊ី ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ

សម រង្ស៊ី៖ បើ គ.ជ.ប. ចែងនៅក្នុង រដ្ឋធម្មនុញ្ញ រួចហើយនោះ, ច្បាស់ ​ជា​ឯករាជ្យ

រាជធានី ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធាន​ គណបក្ស ​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់ ​ក្រុមអ្នកកាសែត បន្ទាប់ ពី​ប្រជុំ​ សភា​ ចប់​ ថា, ការដែល ​រដ្ឋសភា ​អនុម័ត​ច្បាប់ ​វិសោធនកម្ម ​រដ្ឋធម្មនុញ្ញ ស្តីពី វិសោធនកម្ម មាត្រា៧៦ និង​មាត្រា​ ទាំងឡាយ​ ពី​ជំពូក ​ទី១៥ ​ថ្មី ដល់​ជំពូក ​ទី​១៦ ​ថ្មី នៃ​រដ្ឋធម្មនុញ្ញ គឺ ជា​ជំហាន​មួយ ​ដ៏​សំខាន់ ឆ្ពោះទៅ​ ការរៀបចំ ស្ថាប័នជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) ថ្មី ដែល​នឹង​ធានា​ ភាព​ ប្រជាធិបតេយ្យ, សេរី, យុត្តិធម៌​ នៃ​ការបោះឆ្នោត ​លើក​ក្រោយ។


លោក​ សម រង្ស៊ី បាន​បញ្ជាក់ ថា, «បើ ស្ថាប័ន គ.ជ.ប. បានចែង នៅក្នុង រដ្ឋធម្មនុញ្ញ រួចហើយនោះ, ច្បាស់​ ជា​ឯករាជ្យ នឹងធ្វើ ឲ្យណើរការ បោះឆ្នោត ប្រព្រឹត្ត ទៅដោយ តម្លាភាព និងត្រឹមត្រូវ។  យើង​ ត្រូវ គោរព​ ទាំងអស់គ្នា​។»  លោក បន្តថា, ចំពោះ ការពង្រាង សមាសភាព គ.ជ.ប. មិនទាន់ បានកំណត់ ជាផ្លូវការ នៅឡើយទេ។

សេចក្តីស្នើច្បាប់ ​ធម្មនុញ្ញ​ ស្តីពី វិសោធនកម្ម មាត្រា ៧៦ និង​មាត្រា​ ទាំងឡាយ ​ពី​ជំពូក ​ទី​១៥ ​ថ្មី ដល់​ជំពូក ​ទី​១៦ ​ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ ​កម្ពុជា ដែល​បានកំណត់​ ពី​ស្ថាប័ន ​រៀបចំ​ ការបោះឆ្នោត គ.ជ.ប. ត្រូវ បាន​សមាជិក ​រដ្ឋ​សភា ១២០ រូប ដែល​បាន ​ចូលរួម​ ប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ ទី​១​ តុលា​នេះ បាន​លើកដៃ​ អនុម័ត​ ជា​ឯកច្ឆ័ន្ទ​។​

សេចក្តីស្នើច្បាប់ ​រដ្ឋធម្មនុញ្ញ ស្តីពី វិសោធនកម្ម​ មាត្រា ៧៦ថ្មី ​និង​ការបង្កើត​ជំពូក ១៥​ថ្មី ទាក់ទង ​នឹង​អង្គ​ការ រៀបចំ​ ការបោះ ឆ្នោត គ.ជ.ប មាន​ពីរ​ មាត្រា និយាយ ​ពី​ គ.ជ.ប. ត្រូវ ជា​អង្គការ​ ឯករាជ្យ និង​អ​ព្យា​ក្រឹត្យ, សមាជិក​ គ.ជ.ប. មាន៩រូប, មាន​អាណត្តិ ៥ឆ្នាំ, តួនាទី​ គ.ជ.ប. រៀបចំ ​រាល់​ការបោះឆ្នោត ជាដើម​។  ក្នុងនោះ ករណី​ ដែល​ខកខាន មិនបាន​ រៀបចំ ​សមាសភាព​ គ.ជ.ប. ​ថ្មី​ បានទេ, គឺ ​គ.ជ.ប​. ចាស់ ត្រូវ​ ដំណើរការ​ របស់ខ្លួន​។​

ប៉ុន្តែ​ ក្នុង​សេចក្តី ស្នើច្បាប់​នោះ មិនបាន ​កំណត់ ថា, សមាជិក​ គ.ជ.ប. ទាំង៩រូប ត្រូវ មាន​អភ័យឯកសិទ្ធិ ដូច​តំណាងរាស្ត្រ ក្នុងការ​បំពេញ​ តួនាទី​ របស់ខ្លួន ដូច​អ្វី ដែល​គណបក្ស​ សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល ចង់បាន ​នោះទេ​។   ពោល គឺ ​សេចក្តីស្នើ​ វិសោធនកម្ម ​រដ្ឋធម្មនុញ្ញ ដែល​រដ្ឋសភា ​អនុម័ត​ នាពេលនេះ គឺ ជា​សេចក្តីព្រាង​ របស់​ គណបក្ស ​ប្រជាជន ​កម្ពុជា ក្នុងពេល​ ចរចា​ ក្រុមការងារ​ គណបក្ស​ ទាំងពីរ កាលពី​ថ្ងៃ ទី​១ ​សីហា​។

សូម បព្ជាក់ថា, នាព្រឹកមិញនេះ រដ្ឋសភា បានអនុម័ត សេចក្តី​ព្រាងច្បាប់​​ ស្តីពី ការអនុម័ត យល់ព្រម ​​លើពិធី សារណា ហ្គូយ៉ា ​ស្តីពី សិទ្ឋិ​ទទួល​ផល​ ពីធនធាន ​សេនាទិក​​ និងការបែងចែក​ ផលប្រយោជន៍ ​​ពីការប្រើបា្រស់ ​​ធនធាន សេនាទិក​​ ដោយស្មើភាព ​និងសមធ៌ម នៃអនុសញ្ញា​​ សហប្រជាជាតិ​ ស្តីពី ជីវៈចម្រុះ​ នឹងស្តីពី វិសោធនកម្ម មាត្រា ៧៦ និង​មាត្រា​ ទាំងឡាយ​ ពី​ជំពូក​ ទី១៥​ ថ្មី ដល់​ជំពូក​ ទី​១៦ ​ថ្មី នៃ​រដ្ឋធម្មនុញ្ញ ក្នុងសំឡេង គំាទ្រ ១១៩​ លើ១១៩ សំឡេង៕



No comments:

Post a Comment