លោក សម រង្ស៊ី ជួបលោក ហ៊ុន សែន រឿងជនភៀសខ្លួន អូស្ត្រាលី និងការចាប់ សមាជិកខ្លួន
RFA / វិទ្យុ អាស៊ី សេរី | ១ តុលា ២០១៤
លោក ហ៊ុន សែន (ស្ដាំ) និងលោក សម រង្ស៊ី
ថ្លែងទៅកាន់ អ្នកកាសែត បន្ទាប់ ពីប្រជុំ នៅមន្ទីរ រដ្ឋសភា ថ្ងៃទី៨
ខែសីហា ឆ្នាំ ២០១៤។ RFA/Yeang Socheametta
មេដឹកនាំ បក្សប្រឆាំង លោក សម រង្ស៉ី លើកយក បញ្ហាទទួល ជនភៀសខ្លួន ពីប្រទេស អូស្ត្រាលី មកកម្ពុជា និងការចាប់ខ្លួន មន្ត្រី ក្រុមប្រឹក្សា ខណ្ឌ របស់ គណបក្ស សង្គ្រោះជាតិ ទៅពិភាក្សាផ្ទាល់ ជាមួយ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រៅកិច្ចប្រជុំ សភា នៅព្រឹក ថ្ងៃពុធ ទី១ តុលា។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៉ី បានដកខ្លួន ចេញក្រៅ ពីកិច្ចប្រជុំ រួម ទៅពិភាក្សាគ្នា ដាច់ដោយឡែក ក្រៅផ្លូវការនេះ ក្នុងពេល ដែលរដ្ឋសភា កំពុង បើកសម័យប្រជុំ របស់ខ្លួន ដើម្បី ពិនិត្យ របាយការណ៍ ស្ដីពី ការអនុវត្ត ការងារ របស់រដ្ឋ ក្នុងរយៈពេល កន្លងទៅ។
No comments:
Post a Comment