គ្រូបង្រៀន កម្ពុជា កាន់តែ ត្រូវ លើកតម្កើង
RFI / វិទ្យុ បារាំង អន្តរជាតិ | ៤ តុលា ២០១៤

លោក
ហង់ ជួនណារ៉ុន(កណ្តាល)រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា
ក្នុងកម្មវិធីទិវាគ្រូបង្រៀន ដែលត្រូវបានធ្វើកាលពីថ្ងៃទី០៣
តុលា ម្សិលមិញ។ MOEYS
ជាឪពុកម្តាយ ផង, ជាវិស្វករ ផង, ជាទាហាន ផង,
គ្រូបង្រៀន កម្ពុជា ចាប់ផ្តើម ឃើញពន្លឺ កិត្តិយស នៅក្នុងសង្គម ឡើងវិញ បន្តិចម្តងៗ ហើយ។ ម្សិលមិញ រដ្ឋមន្ត្រី ក្រសួង អប់រំ, យុវជន,
និងកីឡា បានគាស់កកាយ វីរភាព របស់ លោកគ្រូ អ្នកគ្រូ ,
សាស្ត្រាចារ្យ, ឱ្យមនុស្សជិត ២០០០នាក់ ស្តាប់ដោយផ្ទាល់
នៅវិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា
ក្នុងឱកាស ប្រារព្ធទិវា គ្រូបង្រៀន ពិភពលោក
និងទិវា ដឹងគុណ គ្រូកម្ពុជា ថ្ងៃ ទី៥ ខែតុលា ឆ្នាំ២០១៤។
ការប្រារព្ធ ពិធី ត្រូវ បានធ្វើឡើង
ពីរថ្ងៃមុន ការមកដល់ នៃទិវានេះ
ដូចដែលតម្លៃ គ្រូបង្រៀន កម្ពុជា ក្រោយសម័យ សង្គ្រាម
លេចឡើង កាន់តែ ច្បាស់ មុនការ មកដល់ នៃទិវា ឆ្នាំនេះដែរ។
រដ្ឋមន្ត្រីថ្មី នៃក្រសួង អប់រំ, យុវជន, និងកីឡា ផ្តើមសុន្ទរកថា
កាលពីម្សិលមិញ ដោយរម្លឹក អំពី ការបង្កើត ទិវា គ្រូបង្រៀន នៅកម្ពុជា
តាំងពីឆ្នាំ ១៩៩៧ ដោយរដ្ឋាភិបាល កម្ពុជា។ ជាស្វ័យ ប្រវត្តិ
ដូចរដ្ឋមន្ត្រី ឯទៀតដែរ, លោក ហង់ ជួនណារ៉ុន ក៏មិនភ្លេច អួតសរសើរ នាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលបាន ផ្តួចផ្តើម បង្កើតទិវា គ្រូបង្រៀន នៅកម្ពុជាទេ។
ឆ្នាំនេះ ស្របនឹងការប្រារព្ធ ទិវា គ្រូបង្រៀន ពិភពលោក, រដ្ឋមន្ត្រី អប់រំ, យុវជន, និងកីឡា ដែលកាល ពីឆ្នាំមុន ដាក់ចេញ នូវវិធានការ គន្លឹះ ចំនួន ៨ សម្រាប់ កែទម្រង់ វិស័យនេះ ឱ្យក្លាំងក្លា ឡើងវិញ នៅក្រោយ សម័យសង្គ្រាម បានគាស់កកាយ វីរភាព របស់ គ្រូបង្រៀន ជាបន្តបន្ទាប់ ថា៖ «ការរួម ចំណែក របស់ លោកគ្រូ អ្នកគ្រូ បានកសាង សិស្សានុសិស្ស ឱ្យក្លាយ ជាកូនល្អ, សិស្សល្អ, ពលរដ្ឋល្អ ដែលជាកម្លាំង ចលករ នៃការអភិវឌ្ឍ សង្គម ជាតិ មិនអាច ប្រកែកបាន... គ្រូបង្រៀន គឺ ជាបុគ្គល ដែលគួរ ឱ្យស្រឡាញ់, គោរព, និងដឹងគុណ របស់ សិស្សនិស្សិត ទាំងអស់ ប្រៀបបានទៅ នឹងឪពុកម្តាយ ទី២» របស់ខ្លួន និងជា «វិស្វករ នៃព្រលឹងជាតិ... ទិវា គ្រូបង្រៀន ពិភពលោក, ត្រូវ បារព្ធនៅថ្ងៃ ទី៥ ខែតុលា ជារៀងរាល់ឆ្នាំ ដែលមានប្រទេស ជាង២០០ នៅលើសកលលោក ចូលរួម អបអរសាទរ ដើម្បី សម្ដែង នូវការកោត សរសើរ និងដឹងគុណ គ្រូបង្រៀន ដែលបានធ្វើ ពលិកម្ម នៅក្នុងសមរភូមិ បណ្ដុះបណ្តាល ធនធានមនុស្ស ប្រកប ដោយគុណភាព...។»
និយាយ ពីសមរភូមិ មានតែ គ្រូបង្រៀន ជាទាហាន។ លោក ហង់ ជួនណារ៉ុន បានបូកសរុបលទ្ធផលសំខាន់ៗនៃកំណែទម្រង់ ទាក់ទងនឹងការលើកកម្ពស់ទាហានលើសមរភូមិធនធាន មនុស្ស ក្នុងសម័យដែលប្រទេសជាតិកំពុងឈានទៅរកវឌ្ឍនភាព៖ គោលនយោបាយស្តីពីគ្រូបង្រៀនត្រូវបានបង្កើតដើម្បីកែលម្អគុណភាព គ្រូបង្រៀននៅកម្ពុជា វិធីផ្តល់ប្រាក់បៀវត្ស និងប្រាក់បំណាច់ ត្រូវបានសម្រួល និងបង្កើន ប្រព័ន្ធលើកទឹកចិត្ត និងដំឡើងឋានន្តរស័ក្តិបុគ្គលិកអប់រំត្រូវបានកែលម្អ។ ទន្ទឹមនឹងនេះដែរ បើតាមលោករដ្ឋមន្ត្រី ក្នុងការប្រារព្ធទិវាគ្រូ បង្រៀនកម្ពុជាលើកទី១៧ ក្រោមប្រធានបទគ្រូបង្រៀន និងគុណភាពអប់រំ នៅឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បញ្ចេញវិធានការច្រើនទៀត ដើម្បីសម្រេច។
«បេសកកម្ម បណ្តុះបណ្តាលធនធានមនុស្ស ឱ្យប្រកបដោយឧត្ដមភាព ដើម្បីដណ្ដើមទីផ្សារ ការងារ ទាំងក្នុង និងក្រៅតំបន់។»
ក្នុងចំណោមវិធានការទាំងនោះ មានជាអាទិ៍ការលើក ទឹកចិត្តសិស្សពូកែៗ និងគ្រូបង្រៀនខ្លាំងៗ ធ្វើយ៉ាងណាឱ្យសិស្សពូកែ និងគ្រូខ្លាំង ត្រូវបាន គេទទួលស្គាល់ និងកោតសរសើរជាទូទៅ៕

No comments:
Post a Comment