Paris Peace Accords 23 Oct. 1991

Sunday, October 5, 2014

កិច្ចការ ១១ | Acts 11

Reading LUKE-ACTS together as one continuous story (as it is!)

Gospel according to Luke 
ដំណឹងល្អ​ រៀប​រៀង​ ដោយលោក​ លូកា
Background Notes


New Testament Scholar and Theologian NT Wright and Harvard Philosopher Sean Kelly discuss one of history's most influential books at The Veritas Forum at Harvard 2013. Join us for a conversation on the interpretation of the New Testament in a post-modern era, moderated by Jay Harris, Dean of Undergraduate Education and Harry Austryn Wolfson Professor of Jewish Studies.

ACTS of the Apostles
កិច្ចការ រៀប​រៀង​ ដោយលោក​ លូកា
Background Notes






ពេត្រុស ​ធ្វើ​សេចក្ដី ​រាយការណ៍​ ជូន​ក្រុម​ អ្នក​ជឿ ​នៅ​ក្រុង ​យេរូសាឡឹម

ក្រុម​សាវ័ក និង​បង​ប្អូន​ នៅ​ស្រុក​ យូដា ឮ​ដំណឹង​ ថា, សាសន៍​ដទៃ​ បាន​ទទួល​ ព្រះបន្ទូល ​របស់ ​ព្រះជាម្ចាស់​ដែរ។  កាល​លោក ​ពេត្រុស​ ឡើង​ទៅ​ដល់​ក្រុង​ យេរូសាឡឹម ​វិញ, អ្នក​ជឿ​ ដែល​ជា​សាសន៍​ យូដា​ នាំ​គ្នា ​រិះ​គន់​លោក​ ថា៖ «លោក​ បាន​ចូល​ក្នុង​ផ្ទះ​ សាសន៍​ដទៃ, ហើយ ​ក៏​បាន​បរិភោគ​ ជា​មួយ​ពួក​គេ ​ថែម​ទៀត​ផង។»  

លោក ​ពេត្រុស​ ក៏​រៀប​រាប់ ​ប្រាប់​គេ​ យ៉ាង​ក្បោះក្បាយ ​ថា៖ «កាល​ខ្ញុំ​ នៅ​ក្រុង ​យ៉ុបប៉េ ក្នុង​ពេល ​អធិស្ឋាន, ខ្ញុំ​ លង់​ស្មារតី និមិត្ត​ឃើញ ​វត្ថុ​ម្យ៉ាង ​ដូច​កំរាល​តុ ​មួយ​ យ៉ាង​ធំ ដែល​មាន​ចង​ ចុង​ជាយ​ ទាំង​បួន​ជ្រុង ចុះ​ពី​លើ​ មក​ដល់​ខ្ញុំ។  ពេល​ខ្ញុំ​ ពិនិត្យ​ យ៉ាង​ដិត​ដល់​ទៅ, ខ្ញុំ​ ឃើញ​មាន​ សត្វ​ ចតុប្បាទ, សត្វ​ព្រៃ, សត្វ​លូន​វារ, និង​បក្សាបក្សី។  ខ្ញុំ ​ក៏​បាន​ឮ​ ព្រះ​សូរសៀង​ បញ្ជា​មក​ខ្ញុំ​ ថា, ពេត្រុស​ អើយ, ចូរ​ សម្លាប់​សត្វ​ ទាំង​នេះ​ បរិភោគ​ទៅ។” 

«ប៉ុន្តែ ខ្ញុំ​ ទូល​ទៅ​វិញ​ ថា, ទេ,  ព្រះអម្ចាស់, ទូលបង្គំ​ ពុំ​ដែល ​ទទួល​ទាន​អ្វី ​ដែល​វិន័យ ហាម​ឃាត់ ឬ​មិន​បរិសុទ្ធ ទាល់​តែ​ សោះ។
 
«ព្រះ​សូរសៀង ​នោះ ​ក៏​បន្លឺ ​ចុះ​ ពី​លើ​មេឃ​មក ជា​លើក​ ទី​ពីរ ថា, “អ្វីៗ​ ដែល​ព្រះជាម្ចាស់ ​បាន​ប្រោស ​ឲ្យ​បរិសុទ្ធ​ ហើយ, ចូរ​ កុំ​ចាត់​ទុក​ ថា, ​វិន័យ​ ហាម​ឃាត់ ​នោះ​ឡើយ។”  ហេតុការណ៍​នេះ​ បាន​កើត​មាន​ ដល់​ទៅ​បី​ដង ទើប ​វត្ថុ​នោះ​ ឡើង​ទៅ​ លើ​មេឃ​ វិញ​អស់។ 

«ពេល​នោះ ស្រាប់​តែ​ មាន​បុរស​ បី​នាក់ ដែល​គេ​ ចាត់​ពី​ក្រុង​ សេសារា​ ឲ្យ​មក ​រក​ខ្ញុំ បាន​មក​ដល់​ផ្ទះ ​ដែល​យើង​ ស្នាក់​នៅ។  ព្រះវិញ្ញាណ​ មាន​ព្រះបន្ទូល​ ប្រាប់​ខ្ញុំ ​ឲ្យ​ចេញ​ដំណើរ​ទៅ​ ជា​មួយ​គេ, កុំ ​រារែក​ឡើយ។  ពេល​នោះ មាន​បង​ប្អូន​ ប្រាំ​មួយ​នាក់ បាន​ជូន​ដំណើរ​ខ្ញុំ​ ទៅ​ដែរ, ហើយ​ យើង​ បាន​ទៅ​ដល់​ផ្ទះ​ លោក ​កូនេលាស។  លោក​ បាន​រៀប​រាប់​ ប្រាប់​យើង ​ថា, លោក ​បាន​ឃើញ ​ទេវតា​ មក​ជួប​លោក ​នៅ​ក្នុង​ផ្ទះ ទាំង​ពោល ​ថា, “សូម លោក​ ចាត់​មនុស្ស ​ឲ្យ​ទៅ​ក្រុង​ យ៉ុបប៉េ, រក​ម្នាក់​ ឈ្មោះ ​ស៊ីម៉ូន ​ហៅ​ពេត្រុស, គាត់​ នឹង​ប្រកាស​ ព្រះបន្ទូល ​ដែល​ផ្ដល់ ​ការ​សង្គ្រោះ ​ឲ្យ​លោក និង​ក្រុម​គ្រួសារ ​របស់​លោក​ ទាំង​មូល។

«នៅ​ពេល​ខ្ញុំ​ ចាប់​ផ្ដើម​និយាយ, ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ ​ក៏​យាង​ចុះ​មក ​សណ្ឋិត​លើ​ពួក​គេ, ដូច​ព្រះអង្គ​ បាន​យាង​ចុះ​មក​ សណ្ឋិត​លើ​យើង កាល​ពី​ដើម ​ដំបូង ​នោះ​ដែរ។  ពេល​នោះ ខ្ញុំ ​ក៏​នឹក​ឃើញ​ ព្រះបន្ទូល ​របស់​ ព្រះអម្ចាស់ ​ថា, “លោក​ យ៉ូហាន​ បាន​ធ្វើ​ពិធី​ជ្រមុជ ​ឲ្យ​គេ ​ក្នុង​ទឹក; រីឯ​ អ្នក​រាល់​គ្នា​វិញ, អ្នក​រាល់​គ្នា​ នឹង​ទទួល ​ពិធី​ជ្រមុជ​ ក្នុង​ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ។”  ប្រសិន​បើ ​ព្រះជាម្ចាស់ ​ប្រទាន​ ព្រះអំណោយ​ទាន​ ដល់​គេ ដូច​ព្រះអង្គ​ ប្រទាន​មក​យើង ដែល​ជឿ​ លើ​ព្រះអម្ចាស់ ​យេស៊ូ​គ្រិស្ដ​ ដែរ​នោះ, តើ ​រូប​ខ្ញុំ​នេះ​ មាន​អំណាច​អ្វី​ នឹង​ឃាត់​ឃាំង ​ព្រះជាម្ចាស់​ បាន

កាល​ពួក​អ្នក​ជឿ​ បាន​ឮ​ សេចក្ដី​ទាំង​នេះ, គេ​ ក៏​ធូរ​ចិត្ត, ហើយ​ នាំ​គ្នា លើក​តម្កើង​ សិរីរុងរឿង​ របស់​ ព្រះជាម្ចាស់, ទាំង​ពោល ​ថា៖ «សូម្បី​តែ​ សាសន៍​ដទៃ ក៏​ព្រះជាម្ចាស់​ ប្រោស​ប្រទាន ​ឲ្យ​គេ​ កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ ទទួល​ជីវិត​ ដែរ។»

ក្រុម​ គ្រិស្ដបរិស័ទ ​នៅ​ក្រុង ​អន់ទីយ៉ូក

ក្រោយ​ពី​ជន​ជាតិ​ យូដា​ បាន​សម្លាប់ ​លោក​ ស្ទេផាន ​ហើយ, ពួក​គេ ​ក៏​បៀតបៀន ​អ្នក​ជឿ, ធ្វើ ​ឲ្យ​អ្នក​ទាំង​នោះ​ ខ្ចាត់ខ្ចាយ។  អ្នក​ខ្លះ​ ទៅ​ដល់ស្រុក​ ភេនីស; អ្នក​ខ្លះ​ ទៅ​ដល់​កោះ​ គីប្រុស, និង​អ្នក​ខ្លះ​ទៀត ​ទៅ​ដល់​ក្រុង​ អន់ទីយ៉ូក។  អ្នក​ជឿ​ ទាំង​នោះ​ ពុំ​បាន​ប្រកាស​ ព្រះបន្ទូល​ ប្រាប់​នរណា ​ផ្សេង​ទៀត ក្រៅ​ពី​សាសន៍​ យូដា ​ឡើយ។  ក៏​ប៉ុន្តែ មាន​អ្នក​ជឿ​ខ្លះ​ ពី​កោះ ​គីប្រុស និង​ពី​ស្រុក ​គីរេន ​មក​ដល់​ក្រុង ​អន់ទីយ៉ូក, ហើយ​ ផ្សព្វផ្សាយ​ ដំណឹងល្អ ស្ដី​អំពី​ ព្រះអម្ចាស់ យេស៊ូ ប្រាប់​ពួក​អ្នក ​ដែល​និយាយ​ ភាសា​ក្រិក។  ព្រះអម្ចាស់ ​បាន​ជួយ​ ជ្រោមជ្រែង​គេ, ហើយ​ មាន​មនុស្ស ​ដ៏​ច្រើន ​លើសលប់ ​បាន​ជឿ, ព្រម​ទាំង​ បែរ​ចិត្ត​គំនិត​ មក​រក​ ព្រះអម្ចាស់​ផង។

ក្រុមជំនុំ នៅ​ក្រុង​ យេរូសាឡឹម​ បាន​ឮ ​ដំណឹង​នេះ ក៏​ចាត់​លោក ​បារណាបាស ឲ្យ​ទៅ​ក្រុង ​អន់ទីយ៉ូក។  ពេល​គាត់​ ទៅ​ដល់, ហើយ ​ឃើញ​ព្រះគុណ​ របស់​ ព្រះជាម្ចាស់ ​ដូច្នេះ,  គាត់ ​ត្រេក​អរ​ សប្បាយ។  គាត់​ ទូន្មាន​គេ ទាំង​អស់​គ្នា ​ឲ្យ​ប្ដេជ្ញា​ចិត្ត​ នៅ​ស្មោះ​ត្រង់ ​នឹង​ព្រះអម្ចាស់ ​ជានិច្ច។  លោក​ បារណាបាស​ ជា​មនុស្សម្នាក់​ មាន​ចិត្ត​សប្បុរស ពោរពេញ​ ដោយ​ព្រះវិញ្ញាណ ​ដ៏វិសុទ្ធ និង​ដោយ​ជំនឿ។  ពេល​នោះ មាន​បណ្ដាជន​ ជា​ច្រើន​ បាន​មក​ចូល​រួម​ ជា​មួយ​ ព្រះអម្ចាស់។

បន្ទាប់​មក​ទៀត, លោក ​បារណាបាស ​ចេញ​ដំណើរ​ ទៅ​រក​ លោក​ សូល នៅ​ក្រុង ​តើសុស។  កាល​បាន​ជួប​ហើយ, គាត់ ​ក៏​នាំ​លោក​ មក​ក្រុង​ អន់ទីយ៉ូក។  លោក​ទាំង​ពីរ​ បាន​រស់​នៅ​ ជា​មួយ​ ក្រុមជំនុំ អស់​រយៈ​ពេល​ មួយ​ឆ្នាំ​, ហើយ ​បង្រៀន​បណ្ដាជន​ ជា​ច្រើន​ផង។  នៅ​ក្រុង​ អន់ទីយ៉ូក ​នោះ​ហើយ ដែល​គេ ​ហៅ​ពួក​សិស្ស ជា​លើក​ទី​មួយ​ ថា, «គ្រិស្ដបរិស័ទ»

នៅ​គ្រា​នោះ មាន​ពួក​ព្យាការី ​ធ្វើ​ដំណើរ​ ចុះ ​ពី​ក្រុង​ យេរូសាឡឹម មក​ដល់​ក្រុង ​អន់ទីយ៉ូក។  ក្នុង​ចំណោម​ ព្យាការី​ ទាំង​នោះ, មាន​ម្នាក់​ ឈ្មោះ ​អកាប៊ូស។  ដោយ​ព្រះវិញ្ញាណ​ បាន​បំភ្លឺ, គាត់​ ក្រោក​ឡើង ​ប្រាប់​ពួក​អ្នក​ជឿ ​ឲ្យ​ដឹង ​ថា, បន្តិច​ទៀត​ នឹង​មាន​កើត ​ទុរ្ភិក្ស ​នៅ​លើ​ផែនដី​ ទាំង​មូល។  (ទុរ្ភិក្ស​នោះ​ ក៏​កើត​មាន​មែន, គឺ​ នៅ​ក្នុង​រជ្ជកាល​ ព្រះចៅ​អធិរាជ​ ក្លូឌាស​។)  ពួក​សិស្ស ​នាំ​គ្នា សំរេច​ចិត្ត​ ផ្ញើ​ជំនួយ តាម​សមត្ថភាព ​រៀងៗ​ខ្លួន ទៅ​ជូន​បង​ប្អូន​ នៅ​ស្រុក​ យូដា។  គេ ​បាន​ប្រមូល​ប្រាក់, ហើយ ​ផ្ញើ​តាម​លោក​ បារណាបាស និង​លោក​ សូល ​យក​ទៅ​ជូន​ ពួក​ព្រឹទ្ធាចារ្យ។





No comments:

Post a Comment