Paris Peace Accords 23 Oct. 1991

Friday, October 10, 2014

សហជីព ​រក្សា​ជំហរ​ ១៧៧​ដុល្លារ​ មុន​ជំនួប​ ជាមួយ ​រដ្ឋមន្ត្រី​ការងារ | Unions stick to demand of USD 177 per month before meeting with Labor Ministry officials

សហជីព ​រក្សា​ជំហរ​ ១៧៧​ដុល្លារ​ មុន​ជំនួប​ ជាមួយ ​រដ្ឋមន្ត្រី​ការងារ

ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​ស្រែក​ពាក្យស​ស្លោក​ក​និង​កាន់​​​បដា​នៅ​ក្នុង​​ការ​​​ចាប់​ផ្តើម​ដំបូង​​នៃ​​​យុទ្ធនាការ​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យ​​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (Reuters)
ក្រុម ​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​ស្រែក​ពាក្យស​ស្លោក​ក​និង​កាន់​ ​​បដា​នៅ​ក្នុង​​ការ​​​ចាប់​ផ្តើម​ដំបូង​​នៃ​​​យុទ្ធនាការ​ដំឡើង​​ប្រាក់​ ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យ​​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (Reuters)
ក្រុម​សហជីព ​ដែល​កំពុង​ ធ្វើ​ការ​ ទាមទារ​ ការ​ដំឡើង​ ប្រាក់​ឈ្នួល​ ឲ្យ​កម្មករ ​រោង​ចក្រ​ ដ៏​ចម្រូងចម្រាស់​ នឹង​ជួប​ប្រជុំ ជាមួយ ​រដ្ឋមន្ត្រី ​ក្រសួង​ ការងារ​ និង​បណ្តុះ​បណ្តាល ​វិជ្ជា​ជីវៈ​, លោក អ៊ិត សំហេង, ​នៅ​សប្តាហ៍​ក្រោយ​ មុន​ នឹង​មាន​ ការធ្វើ​សេចក្តី​ សម្រេច​រួម ជា​ចុង​ក្រោយ​ ក្នុង​ការ​ដំឡើង ​ប្រាក់​ឈ្នួល​នេះ។

​លោក​ អាត់ ធន់ ​ប្រធាន​ សម្ព័ន្ធ​សហជីព ​ប្រជាធិបតេយ្យ កម្មករ​ កាត់​ដេរ​ កម្ពុជា (ហៅ​កាត់ ​ថា,​ CCAWDU) ​បាន​ ឲ្យ​ដឹង ​នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ​ ថា, ​តំណាង​ សហជីព​ ចំនួន​ប្រាំបី ​នឹង​ចូលជួប​ ពិភាក្សា​ ជាមួយ​ លោក ​អ៊ិត សំហេង ​នៅ​ថ្ងៃ​ ទី​១៦ ​ខែ​តុលា​នេះ, គឺ​ ជា​កិច្ច​ប្រជុំ ពិគ្រោះ​យោបល់ ​លើក​ចុង​ក្រោយ​ មុន ​នឹង​មាន​ កិច្ច​ប្រជុំ​ សម្រេច​ ជា​ផ្លូវការ​ លើ​កម្រិត​ ប្រាក់​ឈ្នួល​ ទាប​បំផុត​ ឬ​ប្រាក់​ឈ្នួល ​អប្បបរមា​ សម្រាប់ ​ក្រុម​កម្មករ ​រោងចក្រ។

លោក ​បន្ថែម​ថា៖ «ថ្ងៃ ទី​១៦​នេះ​ រដ្ឋ​មន្ត្រី​ ក្រសួង​ ការងារ​ បាន​ផ្តល់​ ឱកាស​ ឲ្យ​ក្រុម​សហជីព ​ជួប​ជជែក ​អំពី​ ប្រាក់ឈ្នួល​ ដើម្បី ឲ្យ​ក្រុម​សហជីព​ ដាក់សំណើ​ផ្ទាល់»


​ក្រុម​កម្មករ ​បាន​ទាមទារ​ ដំឡើង​ប្រាក់ខែ​ ទាប​បំផុត​ របស់​ខ្លួន​ ចំនួន ១៦០​ដុល្លារ ចាប់​តាំង ពី​ចុង​ខែ​ធ្នូ ​ឆ្នាំ​២០១៣​ មក​ម្ល៉េះ។  ​ប៉ុន្តែ​ ក្រុម​សហជីព​ បាន​ដំឡើង​ ការទាមទារ ​ប្រាក់ខែ​គោល​នេះ ​ឲ្យ​ដល់​ ១៧៧​ដុល្លារ​ ក្នុង​រយៈ​ ពេល​ ចុង​ក្រោយ ដោយ​សារ ​ពួក​គេ​ អះអាង ថា, តម្រូវការ​ របស់​ ក្រុម​កម្មករ​ មាន​ការកើន​ឡើង។​  នេះ​ បើ ​យោង​តាម​ ក្រុម​តំណាង ​សហជីព។

ប៉ុន្តែ​ រហូត​ មក​ទល់ ​ពេល​នេះ, ​សមាគម ​រោងចក្រ​ កាត់​ដេរ​ នៅ​កម្ពុជា​ (ហៅថា​ GMAC) ​យល់​ព្រម​ ដំឡើង​ប្រាក់ខែ​ ដល់​កម្មករ​ ត្រឹមតែ ​១១០​ដុល្លារ​ ក្នុង​មួយខែ​ តែ​ប៉ុណ្ណោះ  ​ហើយ​ GMAC​ គ្រោង ​នឹង​ដំឡើង ​ប្រាក់ខែ​ ទាប​បំផុត​នេះ​ ឲ្យ​ដល់​ ១៦០​ដុល្លារ ​ក្នុង​មួយ​ខែ​ នៅ​ឆ្នាំ​២០១៨។

ទោះ​ ជា​បែប​នេះ​ក្តី​, កិច្ច​ប្រជុំ​ ដើម្បី ​កំណត់​ប្រាក់​ឈ្នួល ​កម្មករ​ ជា​ ផ្លូវ​ការ ​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ក្នុង​អំឡុង ​ខែ​វិច្ឆិកា, ​ប៉ុន្តែ ​មិន​ទាន់​មាន​ ការ​កំណត់​ថ្ងៃ ​ពិត​ប្រាកដ ​នោះ​ទេ។​  នេះ ​បើ​ យោង​តាម ​សេចក្តី​ ជូន​ដំណឹង ​របស់​ក្រសួង​ ការងារ ​និង​បណ្តុះ​បណ្តាល​ វិជ្ជាជីវៈ​ កាល​ពី​ថ្ងៃ​ច័ន្ទ។

លោក ហេង សួរ​ អ្នក​នាំ​ពាក្យ ​ក្រសួង​នេះ ​មិន​អាច ​ទាក់​ទង​ បាន​ឡើយ។

លោក រ៉ុង ឈុន ​ប្រធាន​ សហភាព​ សហជីព​ កម្ពុជា​ បានបញ្ជាក់​ ថា, ​នៅមុន​ពេល​ ដែល​មាន​ ការសម្រេច​ ជាផ្លូវ​ការ ​ក្នុ​ង​ការ​ផ្តល់​ ប្រាក់​ខែ​ ទាប​បំផុត​ ដល់​ក្រុម​កម្មករ នៅ​ខែ​ក្រោយ, ​ក្រុម​សហជីព​នឹង​ធ្វើ​យុទ្ធនាការ​ជា​ប្រចាំ​ដើម្បី​បង្ហាញ​ពីការ​ទាមទារ​ ការ​ដំឡើង​ប្រាក់ខែ​នេះ។​ យុទ្ធនាការ​នេះ​បាន​ធ្វើ​រួច​ម្តង​ហើយ​កាល​ពី​ខែ​មុន។

លោក​ រ៉ុង ឈុន​ បាន​បញ្ជាក់​ថា៖​ «យើង​នឹង​មាន​យុទ្ធនាការ​ទាមទារ​ប្រាក់ឈ្នួល​បន្ត​ទៀតនៅ​ក្នុ​ងចន្លោះ​ខែ​ នោះ។​ យើង​នឹង​មាន​ការប្រមូល​ផ្តុំ​កម្មករ​ដែល​នឹង​មាន​ការចូលរួម​ច្រើន។​ ហើយ​យើង​នឹង​ធ្វើ​ជំនួប​ជជែក​គ្នា។​ ហើយវា​ជា​សារ​មួយ​ដល់​ក្រសួង​ការងារ​និង​រាជរដ្ឋា​ភិបាល​ផងដែរ»

កម្មករ​រោងចក្រកាត់ដេរ​សម្លៀក​បំពាក់​និង​រោង​ចក្រស្បែក​ជើងនៅ​ក្នុងប្រទេស​កម្ពុជាបាន​កើន​ដល់​ច្រើន​ជាង​៦០០.០០០​នាក់។

ក្នុង​អំឡុង​ពេល​ការចរចា​និង​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​ របស់​ពួក​គេ​ដែល​ចាប់​ផ្តើម​កាល​ពី​ចុង​ឆ្នាំ​មុន ​មានកម្មករមួយ​ចំនួន​ត្រូវ​បាន​បាញ់​សម្លាប់។​ហើយ​រហូត​មក​ទល់​ពេល​នេះ​អ្នក ​ទទួល​ខុស​ត្រូវ​នៃ​អំពើ​ហិង្សា​មិន​ទាន់​ត្រូវ​បាន​យក​មក​កាត់ទោស​នៅ​ឡើយ។

នៅ​ថ្ងៃ​អាទិត្យ​ទី​១២​ខែ​តុលា​នេះ​សហជីព​ចំនួន​៥​ក្នុង​ចំណោម​សហជីព​ ប្រាំបី​ដែល​ធ្វើ​ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​សម្រាប់​កម្មករ​នឹង​ធ្វើ​ វេទិកា​មួយ​ជាមួយ​ក្រុម​កម្មករ​នៅ​លើ​ទី​លាន​ប្រជាធិបតេយ្យ។

វេទិកា​នេះ​គឺ​ដើម្បី​ស្តាប់​ជំហរ​របស់​ក្រុម​កម្មករពី​តម្រូវ​ការ​ប្រាក់​ខែ​របស់​ពួក​គេ​សម្រាប់​ការរស់​នៅ​សម​រម្យ​មួយ។​

អង្គការ​ពលកម្ម​អន្តរជាតិ​ដែល​ហៅ​កាត់​ថា​ (ILO)​ បាន​រក​ឃើញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ​ក្រុមកម្មករ​រោងចក្រ​ជាង​៤០​ភាគរយ​មាន​ជំងឺ​ឈាម​ចុះ​ខ្សោយ​ ស្លេក​ស្លាំងដោយសារ​មាន​របប​អាហារ​មិន​គ្រប់​គ្រាន់ហើយ​មាន​តែកម្មករ​ប្រមាណ ​៣ភាគ​រយ​តែ​ប៉ុណ្ណោះ​ដែល​មាន​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​ បរិភោគ៕


No comments:

Post a Comment