សកម្មជន ម្នាក់ទៀត របស់ បក្សប្រឆាំង ត្រូវ អាជ្ញាធរ ឃាត់ខ្លួន
RFI / វិទ្យុ បារាំង អន្តរជាតិ | ១៣ វិច្ឆិកា ២០១៤
លោក ទេព ណារិន សកម្មជន គណបក្ស សង្គ្រោះជាតិ។ @Narin Tep Facebook
នៅព្រឹក ថ្ងៃព្រហស្បតិ៍នេះ
កម្លាំងនគរបាល ស្នងការ ក្រុងភ្នំពេញ បានឃាត់ខ្លួន សកម្មជន
ម្នាក់ទៀត របស់ គណបក្ស សង្គ្រោះជាតិ គឺ លោកទេព ណារិន។
នេះ បើ តាមការបញ្ជាក់ របស់ កញ្ញា កឹម មនោវិទ្យា
អនុប្រធាន កិច្ចការ សាធារណៈ របស់ គណបក្ស សង្គ្រោះជាតិ។
ការចាប់ខ្លួននេះ
អាជ្ញាធរ មិនបាន បញ្ជាក់ ពីមូលហេតុ នៅឡើយទេ។
ពីរថ្ងៃ បន្ទាប់ ពីចាប់ខ្លួន លោក មៀច សុវណ្ណារ៉ា ប្រធាន នាយកដ្ឋាន ព័ត៌មាន និងផ្សព្វផ្សាយ របស់ គណបក្ស សង្គ្រោះជាតិ នៅព្រឹក ថ្ងៃព្រហស្បតិ៍នេះ, អាជ្ញាធរ បានបន្ត ឃាត់ខ្លួន សកម្មជន ម្នាក់ទៀត គណបក្ស សង្ក្រោះជាតិ គឺ លោក ទេព ណារិន។ លោក ទេព ណារិន គឺ ជាបុគ្គលិក ចលនា មហាជន របស់ គណបក្ស សង្គ្រោះជាតិ។
អនុប្រធាន កិច្ចការសាធារណៈ របស់ គណបក្ស សង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា បានថ្លែង ប្រាប់វិទ្យុ បារាំង អន្តរជាតិ ថា, ការចាប់ ខ្លួននោះ បានធ្វើឡើង ក្រោយពីលោក ទេព ណារិន បានចូល ទៅបង្ហាញខ្លួន តាមការកំណត់ របស់ តុលាការ នៅស្នងការ រាជធានី ភ្នំពេញ។ លោក ជួន ណារិន ស្នងការ រង រាជធានីភ្នំពេញ មិនបានបង្ហាញ ពីមូលហេតុ នៃការឃាត់ខ្លួន នោះទេ, ប៉ុន្តែ លោក បញ្ជាក់វិទ្យុ បារាំង អន្តរជាតិ ដែរថា, ការឃាត់ខ្លួន លោក ទេព ណារិន គឺ សមត្ថកិច្ច អនុវត្ត តាមដីកា ឲ្យនាំខ្លួន របស់ តុលាការ។ បើ តាមស្នងការ រង រូបនេះ, លោក ទេព ណារិន ត្រូវ បានឃាត់ខ្លួន នៅចំណុច ផ្លូវលេខ ៥៩៨ ក្នុងសង្កាត់ ភ្នំពេញ ថ្មី, ខណ្ឌ សែនសុខ។
សូម បញ្ជាក់ថា លោក ទេព ណារិន គឺជាសកម្មជនគណបក្សសង្គ្រោះជាតិទី៣ ហើយដែលត្រូវបានអាជ្ញាធរក្រុងភ្នំពេញឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងពេលថ្មីៗកន្លងទៅនេះ។ កាលពីថ្ងៃអង្គារ លោក មៀច សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ និងបានបន្តបញ្ជូនទៅឃុំខ្លួននៅឯពន្ធនាគារព្រៃសរ។ ហើយកាលពីពុធ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងអំពាវនាវឲ្យមានការដោះលែងសកម្មជនរបស់ខ្លួនដោយគ្មានលក្ខខណ្ឌ។
យ៉ាងណាក៏ដោយ ករណីឃាត់ខ្លួនសកម្មជនម្នាក់ទៀតនៅពេលនេះក៏មិនខុសគ្នានឹងករណី ឃាត់ខ្លួននាពេលកន្លងមកដែរ។ កញ្ញាកឹម មនោវិទ្យា បានលើកឡើងថា លោកទេព ណារិន ត្រូវបានអាជ្ញាធរចោទប្រកាន់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ហិង្សានៅក្បែរ ទីលានប្រជាធិបតេយ្យកាលថ្ងៃទី១៥ កក្កដា កន្លងទៅ។ កញ្ញាកឹម មនោវិទ្យា បានបន្ថែមថា នៅពេលនេះគណបក្សសង្គ្រោះជាតិកំពុងរៀបចំមេធាវី ដើម្បីជួយការពារក្នុងករណីនេះ៕
No comments:
Post a Comment