Paris Peace Accords 23 Oct. 1991

Thursday, November 13, 2014

សម រង្ស៊ី ជួប ស ខេង ចរចា ​ពី​ការ​ដោះ​លែង ​មន្ត្រី​បក្ស​ប្រឆាំង | Sam Rainsy meets Sar Kheng to negotiate release of CNRP official

លោកមាជ សុវណ្ណារ៉ា ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា។
លោក មាជ សុវណ្ណារ៉ា ប្រធា ន​នាយក​ដ្ឋាន ​ព័ត៌មាន​នៃ​គណបក្ស ​សង្រ្គោះ​ជាតិ​ ត្រូវ​ បាន​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ ទី​១១ វិច្ឆិកា។ ហេង ជីរ័ន

សម រង្ស៊ី ជួប ស ខេង ចរចា ​ពី​ការ​ដោះ​លែង ​មន្ត្រី​បក្ស​ប្រឆាំង


ភ្នំពេញ ប៉ុស្តិ៍ | ១១ វិច្ឆិកា ២០១៤

ភ្នំពេញ៖ ប្រធាន​ គណបក្ស ​ប្រឆាំង ​លោក សម រង្ស៊ី បាន​ជួប​ ជាមួយ​ ឧប​នាយក ​រដ្ឋ​មន្រ្តី និងរដ្ឋ​មន្រ្តី ​ក្រសួង​ មហាផ្ទៃ, លោក ស ខេង, កាល​ពី​ម្សិល​មិញ ដើម្បី ស្វែង​រក ​វិធី​ដោះ​លែង​ មន្រ្តី​បក្ស​ប្រឆាំង ​លោក មាជ សុវណ្ណារ៉ា ដែល​កំពុង​ជាប់​ ពន្ធនាគារ។

អនុ​ប្រធាន ទី១ រដ្ឋសភា និងជា​អនុ​ប្រធាន ​គណបក្ស​ សង្គ្រោះជាតិ លោក កឹម សុខា បាន​ប្រាប់ ​អ្នក​កាសែត ​នៅ​វិមាន ​រដ្ឋសភា ​ពី​ម្សិល​មិញ​ ថា, ប្រធាន ​គណបក្ស ​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ជួប​ ជាមួយ ​រដ្ឋ​មន្រ្តី​ ក្រសួង ​មហាផ្ទៃ លោក ស ខេង ជា​មន្រ្តី​ ជាន់​ខ្ពស់ ​គណបក្ស ​ប្រជាជន ពី​ម្សិល​មិញ,​ ជជែក​ អំពី​ ការ​ដោះ​លែង ​លោក មាជ សុវណ្ណារ៉ា, តែ ​នៅ​មិន​ទាន់​ដឹង​ ពី​លទ្ធផល​ទេ។

លោក បន្ថែម​ថា, គណបក្ស​ ប្រជាជន គឺ ជា​អ្នក​បំពាន ​លើ​កិច្ចសន្យា ​នយោបាយ ​ឬ​កិច្ច​ព្រម​ព្រៀង ​នយោបាយ ​រវាង​  គណបក្ស​ ទាំង​ពីរ ​ដែល​ចុះ ​ហត្ថលេខា​ កាល​ថ្ងៃ ទី២២ កក្កដា។ 


លោក ​បន្ត​ថា, កិច្ច​ព្រម​ព្រៀង ​នយោបាយ​ បាន​សន្យា​ ឲ្យ​មាន​ ភាព​ស្ងប់​ស្ងាត់​ បញ្ចប់​រាល់​ជម្លោះ, ហើយ​ ជជែក​ អំពី​ កំណែ​ទម្រង់។  តែ​ ការ​ធ្វើ​ បែប​នេះ គឺ ​ផ្ទុយ​ នឹង​កិច្ច​ព្រម​ព្រៀង ​ថ្ងៃ ២២ កក្កដា ដែល​តាំង​ ពី​នោះ​មក​ គណបក្ស​ សង្គ្រោះ​ជាតិ មិន​ធ្វើ​បាតុកម្ម ​ទៀត​ទេ។

ពាក់​ព័ន្ធ ​នឹង​កំណែ​ទម្រង់ ​នៃ​គណៈ​កម្មាធិការ ​ជាតិ ​រៀបចំ​ ការ​បោះឆ្នោត (គ.ជ.ប.), លោក កឹម សុខា អំពាវ​នាវ​ ឲ្យ​រដ្ឋាភិបាល​ របស់​លោក​ នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដោះ​លែង​ លោក សុវណ្ណារ៉ា ជា​បន្ទាន់ ​ដើម្បី ​ឲ្យ​ដំណើរ​ការ ​កែ​ទម្រង់ ​ប្រព្រឹត្ត​ទៅ​ រលូន។

នៅ​ពេល​ ទាក់​ទង​ កាល​ម្សិល​មិញ, លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ មិន​ផ្តល់​ អត្ថាធិប្បាយ​ លម្អិត​ទេ, តែ​ បញ្ជាក់​ថា, លោក សម រង្ស៊ី និង​លោក ស ខេង កំពុង​ ជជែក​ អំពី​ សំណើ​ ឲ្យ​មាន​ ការ​ដោះ​លែង​ លោក មាជ សុវណ្ណារ៉ា

លោក ចាន់ ចេន មេធាវី​ របស់​លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ ថា, ពី​ថ្ងៃ​អង្គារ​ គាត់ ​ផ្ញើ​លិខិត ​ទៅ​ចៅក្រម​ ស៊ើប​សួរ​ លោក កែវ មុនី, ហើយ​ សូម ​ឲ្យ​ដោះ​លែង ​កូន​ក្តី ​នៅ​ក្រៅ​ឃុំ, ប៉ុន្តែ មិន​មាន ​ការ​ឆ្លើយ​តប ​នៅ​ឡើយ, ហើយ ​លោក ​នៅ​រង់​ចាំ​ ការ​ឆ្លើយ​តប ៥ថ្ងៃ​ទៀត។

នៅ​ពេល​ ទាក់​ទង​ កាល​ម្សិល​មិញ​, លោក​ចៅ​ក្រម កែវ មុនី មិន​ធ្វើ​ អត្ថាធិប្បាយ​ទេ។

ទន្ទឹម​នេះ ​គណបក្ស ​សង្គ្រោះ​ជាតិ ក៏​ចេញ​ សេចក្តី​ ថ្លែង​ការណ៍​ ថ្កោល​ទោស​ គណបក្ស ​ប្រជាជន​កម្ពុជា ថា, បាន​បញ្ជា ​ឲ្យ​តុលាការ​ ចាប់​ខ្លួន ​មន្រ្តី​ជាន់​ខ្ពស់​ខ្លួន ​ដាក់​ពន្ធនាគារ, ​ហើយ ​ហៅ​ការ​ ចាប់​ខ្លួន​នេះ ​ថា, ជា​ការ​ រំលោភ​បំពាន ​លើ​កិច្ច​ព្រម​ព្រៀង​ នយោបាយ​ កាលខែ​កក្កដា រវាង​ គណបក្ស​ ទាំង​ពីរ។ 

សេចក្តី​ថ្លែង​ការណ៍​ បន្ត​ថា៖ «...គណបក្ស​ សង្គ្រោះ​ជាតិ ​អំពាវ​នាវ​ ឲ្យ​ដោះ​លែង​ សកម្មជន​ គណបក្ស​ សង្គ្រោះ​ ជាតិ, ព្រម​ទាំង​ សកម្ម​ជន ដីធ្លី​ ទាំង​អស់​, ដោយ​ឥត ​លក្ខខណ្ឌ»

ទាំង​លោក ស ខេង និង​អ្នក​នាំ​ពាក្យ ​ក្រសួង​ មហា​ផ្ទៃ​, លោក ខៀវ សុភ័គ មិន​អាច​ ទាក់​ទង​ សុំ​អត្ថាធិប្បាយ ​បាន​ទេ ​កាល​ម្សិល​មិញ។   ប៉ុន្តែ​ ក្នុង​សេចក្តី​ថ្លែង​ការណ៍ ​របស់​ គណបក្ស ​ប្រជាជន​កម្ពុជា ពី​ម្សិល​មិញ​ ថា, ការ​ឃុំ​ខ្លួន​ អ្នក​ទាំង​នោះ គឺ​ ជា​ចំណាត់​ការ​ តាម​ផ្លូវ​ច្បាប់ ​របស់​ សមត្ថកិច្ច ​ក្នុង​សំណុំ​រឿង ​បទ​ល្មើស ​របស់​ បុគ្គល, មិន​ទាក់​ទង​ ការ​អនុវត្ត​ កិច្ច​ព្រម​ព្រៀង ​បក្ស​ទាំង​ពីរ​ទេ៕

No comments:

Post a Comment