Paris Peace Accords 23 Oct. 1991

Saturday, November 29, 2014

គណបក្ស​ ធំៗ ​ទាំង​ពីរ​ នឹង​បញ្ចប់ ការ​ខ្វែង​ គំនិត​គ្នា ​លើ​​សេចក្តី ​ព្រាង​ច្បាប់​ កំណែ​ទម្រង់​​​ គ.ជ.ប.​ | Both political parties will end disagreements re NEC reform

គណបក្ស​ ធំៗ ​ទាំង​ពីរ​ នឹង​បញ្ចប់ ការ​ខ្វែង​ គំនិត​គ្នា ​លើ​​សេចក្តី ​ព្រាង​ច្បាប់​ កំណែ​ទម្រង់​​​ គ.ជ.ប.

VOA / វីអូអេ | ​២៨ វិច្ឆិកា ២០១៤

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និយាយ​ទៅ​កាន់​​ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​អំឡុង​ពេល​សម្រាក​​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ Reuters
លោក ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និយាយ​ទៅ​កាន់​​ លោក​ សម រង្ស៊ី ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ​ ក្នុង​អំឡុង​ពេល​ សម្រាក​​ ពី​កិច្ចប្រជុំ ​មួយ​ នៅ​ក្នុង​​មន្ទីរ ​រដ្ឋសភា​ ជាតិ​ នៅ​ក្នុង​រាជធានី ​ភ្នំពេញ កាល​ពី​ថ្ងៃ​ ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។  Reuters
 
នៅក្នុងជំនួប កំពូល ដោយមិនមាន ការព្រាងទុក រវាង លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន និងលោក សម​ រង្ស៊ី នៅ​ឯ​មន្ទីរ រដ្ឋសភា​ជាតិ,​ ​មេដឹក​នាំ​ គណបក្ស​ធំ​ ទាំង​ពីរ ​បាន​ព្រម​ព្រៀង​គ្នា​ ថា​, នឹង​ដោះស្រាយ បញ្ហា ដែលនៅសេសសល់​ ​នៅ​ក្នុង សេចក្តីព្រាងច្បាប់ ស្តី​ពី ការរៀបចំ​ និង​ការប្រព្រឹត្ត​ ទៅ របស់ គណៈកម្មការ ជាតិ​ រៀបចំ ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)​, ហើយ ក្រុមការងារ នៃគណបក្ស ទាំងពីរ នឹងបន្តជួប ពិភាក្សាគ្នា ដើម្បី អនុវត្តន៍ ស្មារតីនេះ នៅសប្តាហ៍ក្រោយ។


​សេចក្តីប្រកាស ព័ត៌មាន រួមគ្នា​ ស្តី​ ពី លទ្ធផល នៃជំនួបកំពូល រវាង គណបក្ស សង្គ្រោះ​ ជាតិ និងគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ ថា, ​គណបក្ស ទាំង​ពីរ ក៏បាន ឯកភាពគ្នា ដើម្បី​ ជំរុញ​ ឲ្យ​មាន ការបញ្ចប់​ សេចក្តី​ ពា្រងច្បាប់ ស្តី​ពី ការរៀបចំ និង ការប្រព្រឹត្ត​ទៅ នៃ​គ.ជ.ប. និងសេចក្តី ព្រាងច្បាប់ ​ស្តី​ពី​ វិសោធនកម្ម ច្បាប់បោះ​ឆ្នោត ឲ្យ​បាន រួចរាល់ ចប់​សព្វគ្រប់ ជា​មួយគ្នា យ៉ាងយូរ នៅដំណាច់ ខែ​កុម្ភៈ ​ឆ្នាំ២០១៥​ ​ខាងមុខ​នេះ។ 

តាម​សំណើរ របស់លោក​ ​សម រង្ស៊ី ទាក់ទិន នឹង​ការដាក់ ឲ្យដំណើរការ ស្ថានីយ ទូរទស្សន៍ និងការដាក់ ឲ្យ​ដំណើរ​ការ ស្ថានីយ វិទ្យុ បន្ត នៅតាម បណ្តាខេត្ត, លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ ឯកភាព ជា​គោល​ការណ៍ ដោយតម្រូវ ឲ្យ​ក្រុម​ ហ៊ុន ពាក់ព័ន្ធ បំពេញបែបបទ ស្នើសុំ អាជ្ញាប័ណ្ណ ទៅក្រសួង​ ព័ត៌មាន។

ចំពោះ ការកែសម្រួល បទបញ្ជា ផ្ទៃ​ក្នុង នៃរដ្ឋសភា, ថ្នាក់ដឹក​ នាំ នៃគណបក្ស ទាំងពីរ បាន​ឯក​ភាពគ្នា ក្នុងការធ្វើ វិសោធនកម្ម ប្រការថ្មី ពីរ ​នៃបទបញ្ជា ផ្ទៃ​ក្នុង នៃរដ្ឋសភា ដើម្បី រៀប​ចំ​ ឲ្យមាន ថ្នាក់ដឹក​នាំ តំណាង​រាស្ត្រ នៃគណបក្ស នយោបាយ ដែលមាន អសនៈ ក្នុងរដ្ឋសភា និងរៀប​ចំ ​ឲ្យ​មាន ប្រធាន ក្រុមភាគ​តិច នៅរដ្ឋសភា ដើម្បី សន្ទនា ​ជា​មួយ និងប្រមុខ រដ្ឋាភិបាល ទាក់​ទិន នឹងបញ្ហា របស់ ប្រទេសជាតិ​។  ប្រធាន ក្រុមភាគ​តិចនេះ នឹងមានឋានៈ ស្មើនាយករដ្ឋមន្ត្រី។

លោក កើត រិទ្ធ តំណាង ក្រុមចរចា​ ខាងគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ ក្នុងអង្គ​សន្និសីទ ​កាសែត បន្ទាប់ ពីកិច្ច​ប្រជុំ ថា, ចំណុច ដែលនៅ សេស​សល់ ពីកិច្ច​ប្រជុំ មានតែ​ ពីរចំណុច តែប៉ុណ្ណោះ​, ​គឺ​ ដើម្បី ក្លាយជាសមាជិក​ គ.ជ.ប.​ ​ថ្មី គឺ ត្រូវ មាន​សញ្ជាតិ ​ខ្មែរ ពីកំណើត និងមាន សញ្ជាតិខ្មែរ តែមួយ​គត់, និងទីពីរ ការជាប់ពាក់ព័ន្ធ ជាញាត្តិ​ពន្ធ ឬ​ញាត្តិលោហិត ជា​មួយ ប្រធាន ឬ​អនុប្រធាន​ របស់ គណបក្ស មិនអាច ទៅឈរ ជាបេក្ខជន នៃគ.ជ.ប. ​ថ្មី​នេះ បានទេ។​

លោក បញ្ជាក់ថា៖​ «ក្រុម​ការងារ នៃគណបក្ស ទាំងពីរ គឺ ខិត​ខំ​ ធ្វើយ៉ាង​ណា ​ដើម្បី ឲ្យ​គ.ជ.ប​ ​ស្របតាម ស្មារតី ដែលបាន ឯក​ភាពគ្នា, ហើយ និង​បាន​រៀប​ចំ ​បញ្ជូលទៅ ក្នុងរដ្ឋធម្មនុញ្ញ,​ គឺ អាចបំពេញ តួនាទី របស់ ខ្លួនបាន ប្រកបដោយ អព្យាក្រិត្យ និងឯក​រាជ្យ​។​  អញ្ចឹង យើង ឃើញហើយ,​ ​ឧទាហរណ៍,​ លក្ខខណ្ឌ ទាក់ទង ជា​មួយ នឹងបញ្ហាសហព័ន្ធ, បញ្ហា​ញាតិ លោហិត,​ បញ្ហាញាតិ​ពន្ឋ ជាដើម។ល។​  គឺ ថា, យើង បានដាក់ជាលក្ខខណ្ឌ​ ​ពី​ព្រោះ មូល​ហេតុអ្វី, គឺ ដើម្បី ធានាអព្យាក្រិត្យ នៅក្នុងការបំពេញ ការងារ»

លោក កួយ​ ប៊ុនរឿង​ ​តំណាង ក្រុមចរចា ខាងគណបក្ស សង្គ្រោះជាតិ មានប្រសាសន៍ ​ថា, ករណីសញ្ជាតិ​ គណបក្ស ទាំងពីរ បានឯក​ភាព មិនដាច់ណាត់ នោះ​ទេ។​  គឺ យើង បើកផ្លូវ​ ឲ្យអ្នក ដែលមានបំណង ចង់ធ្វើ ជាបេក្ខជន សមាជិក​ ​គ.ជ.ប.។​  នៅពេល ដែលបាន ជាប់ឆ្នោត អាចដាក់ពាក្យ លា​លែង​សញ្ជាតិ របស់ខ្លួន នៅក្នុងតួនាទី របស់ខ្លួន ដែលត្រូវ បានជ្រើសតាំង ជា​សមាជិក គ.ជ.ប.។  លោក ​បានបញ្ជាក់​ ថា, ចំពោះ ការជ្រើស​តាំង អគ្គ​លេខាធិការ និងអគ្គ​លេខាធិការ រង នៃ​គ.ជ.ប., គណបក្ស ទាំងពីរ បានឯក​ភាព គ្នាហើយ,​ ​គឺ សេចក្តីសម្រេច ដោយមតិ ​ភាគ​ច្រើន។

លោក និយាយថា៖​ «បេក្ខជនណា ទទួលបាន ការគាំទ្រ ទទួលយល់ព្រម ពីសម្លេង ភាគ​ច្រើន នៃគ.ជ.ប., ហើយ នឹងត្រូវ ទទួលបាន ការតែង​តាំង ជាអគ្គ​លេខាធិការ និងអគ្គ​លេខាធិការ រង ​ដែល​ពីមុនមក យើង មានការពិគ្រោះគ្នា ដោយសារ ក្នុងសេចក្តីព្រាង របស់យើង​ ​គឺ តែង​តាំង តាមសំណើរ របស់ ប្រធាន បន្ទាប់ ពីមាន​ ការពិគ្រោះ ជា​ មួយ អនុប្រធាន និងសមាជិក។​  ប៉ុន្តែ លើកនេះ មិន​មែន ជា​ការ​ពិគ្រោះទេ, គឺ ជាសេចក្តីសម្រេច»

ពាក់ព័ន្ធ​ នឹងការអនុញ្ញាតិ​ ឲ្យគណបក្ស សង្គ្រោះជាតិ មានស្ថានីយ វិទ្យុ និងទូរទស្សន៍, ​ក្រសួងព័ត៌មាន ដោយមាន ការ​យល់ព្រម ពីលោក​ ​ហ៊ុន សែន ​កាលពីថ្ងៃ ទី២៧ ម្ស៉ិលមិញនេះ​ ​បានអនុញ្ញាតិ ឲ្យក្រុមហ៊ុន ​Cambodia​ Independent​ Media ដំណើរ​ការ ផ្សាយ ស្ថានីយ ទូរទស្សន៍ តាមប្រព័ន្ធ​ ​Analog នៅរាជធានី​  ភ្នំពេញ ដែលមាន កម្លាំង​ផ្សាយ ១០​KW កម្ពស់អង់​តែន ១២០​ម៉ែត្រ។

មេដឹក​នាំ គណបក្ស ទាំងពីរ ក៏បានពិភាក្សា អំពី ការ​ស្នើ​ របស់ គណបក្ស ជំទាស់ ដែល​សុំ ឲ្យ​ដោះ​លែង សកម្មជន គណបក្ស, សកម្មជន ដីធ្លី, និងព្រះសង្ឃ ដែលកំពុង ជាប់ឃុំ​ឃាំង ក្នុងពន្ធនាគារ ​ចំនួន​ ​១៩​នាក់ ផង​ដែរ។​   ​មន្ត្រីគ ណបក្សទាំង​ពីរ បានអះអាង ថា,​ ​អ្នក​ទាំង​នេះ នឹងត្រូវ បានដោះ​លែង ក្នុងពេល​ ឆាប់ៗ ខាង​មុខ មិន​ខាន៕


No comments:

Post a Comment