Paris Peace Accords 23 Oct. 1991

Saturday, November 29, 2014

ជំនួប​​កំពូល ​​ហ៊ុន ​សែន, ​សម រង្ស៊ី​៖ ​បញ្ចប់​​ភាព​ ទាល់​ច្រក​​រឿ​ង​ គ.ជ.ប.​ | Meeting btw Hun Sen and Sam Rainsy to end NEC deadlock

រដ្ឋសភាជាតិ មាន​អាជ្ញា​សិទ្ធ ​ដើម្បី ​បោះ​ទម្លាក់ ឬ​ដក​សេចក្តីទុកចិត្ត ​ទៅលើ​សមាជិក ​ទាំង៩ នៃ​គ.ជ.ប.។
media
លោក ហ៊ុន​ សែន​ និង​លោក សម រង្ស៊ី ​ជួប​គ្នា ​នៅ​ក្នុង​រដ្ឋសភា​ នៅ​ព្រឹក ​ថ្ងៃ​សុក្រ​ ទី​២៨​ វិច្ឆិកា (RFI/ Siv Chana) Click on image to listen to radio broadcast.

ជំនួប​​កំពូល ​​ហ៊ុន ​សែន, ​សម រង្ស៊ី​៖ ​បញ្ចប់​​ភាព​ ទាល់​ច្រក​​រឿ​ង​ គ.ជ.ប.​

RFI / ​​វិទ្យុ​​ បារាំង ​​អន្តរជាតិ | ២៥ វិច្ឆិកា ២០១៤

ប្រមុខ​​ដឹកនាំ​​ កំពូល នៃ​​គណបក្ស ​​ប្រជាជន​​ កម្ពុជា ​និង​​គណបក្ស​​ សង្គ្រោះ​​ជាតិ​ នៅ​​ថ្ងៃ​​សុក្រ​​ ទី២៨​ វិច្ឆិកា​​នេះ ​​ឆ្លៀត​​ជួប​ប្រជុំ​គ្នា​​ មួយ​​ទល់ នឹង​​មួយ​។  ជា​​ជំនួប​​ ដែល​​បាន​សម្រេច ​​បញ្ចប់ ​​លើ​​ការ​ខ្វែង​គំនិត​​គ្នា​​ រវាង​​ បក្ស​​ទាំង​ពីរ ​​ស្តី​ពី​​ គ.ជ.ប.​។ ​ ក្រៅ​ពី​នោះ ​​ជំនួប​​កំពូល​​នេះ ​​ក៏​បាន​​សម្រេច​​ លើ​​បញ្ហា ​​មួយ​ចំនួន​ ទៀត​​ ផង​ដែរ​។​
បញ្ចប់​ហើយ​ ការខ្វែងគំនិត​គ្នា ​ស្តីពី គណៈកម្មាធិកា​ ជាតិ​ រៀបចំ​ ការបោះឆ្នោត​ ដែល​ក្រុមការងារ ​នៃ​បក្ស​ទាំងពីរ​ ជាប់ផុង។  នេះ​ បើ ​យោងតាម​ លទ្ធផល​មួយ​ នៃ​ប្រជុំ​កំពូល ​ដ៏​កម្រ ​រវាង​ លោក នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក សម រង្ស៊ី​ នៅ​ថ្ងៃ​សុក្រ ​ទី២៨ វិច្ឆិកា​នេះ។   មេដឹកនាំ​ បក្ស​ទាំងពីរ​ បានសម្រេច ​ជាគោលការណ៍​ កំណត់​ រចនា​សម្ព័ន្ធ​ ដឹកនាំ​ គ.ជ.ប., លក្ខន្តិក, និង​លក្ខ​ណៈស​ម្ប​តិ្ត​ ជាដើម។


អ្នកនាំពាក្យ កិច្ចប្រជុំ លោក ​កើត រិ​ទ្ធ តំណាង ឱ្យ​គណបក្ស​ ប្រជាជន​កម្ពុជា បាន​បញ្ជាក់ ថា, គណៈអចិន្ត្រៃយ៍ ​របស់ ​ស​ភា​ ជា​អ្នករៀបចំ​ សមាសភាព ​ប្រធាន, ​អនុប្រធាន, និង​សមាជិក​ ទាំង៧រូប​ ផ្សេងទៀត ​របស់ ​គ.ជ.ប.។  ជាការ​រៀបចំ​ ដើម្បី​ ដាក់ឈ្មោះ ​ឱ្យ​សមាជិក សភា​ ពេញអង្គ​ ទាំង១២៣ អាច​បោះឆ្នោត​ ជ្រើសរើស​ ដោយ​សម្លេង ៥០ បូក១ ជា​លក្ខណៈ​កញ្ចប់​ តែម្តង។  ចំណែក ឯដំណែង ​អគ្គលេខាធិការ និង​អគ្គលេខាធិការ រង​វិញ, បេក្ខជន ​ទាំងពីរ ​រូបនេះ ​នឹងត្រូវ​ តែងតាំង ​ដោយ​ព្រះ​រាជ្យ​ក្រិ​ត្យ ​ដែលជា​ស្នើ​ ដោយ​ប្រធាន​ គណៈកម្មាធិការ ​ជាតិ ​រៀបចំ​ ការបោះឆ្នោត និង​មាន ការ​យល់ព្រម​ ពី​សមាជិក។  យ៉ាងណា ក៏ដោយ, រដ្ឋសភាជាតិ មាន​អាជ្ញា​សិទ្ធ ​ដើម្បី ​បោះ​ទម្លាក់ ឬ​ដក​សេចក្តីទុកចិត្ត ​ទៅលើ​សមាជិក ​ទាំង៩ នៃ​គ.ជ.ប.។

ចំពោះ​ លក្ខ​ខណៈ​សម្បត្តិ ​របស់ សមាជិក​ គ.ជ.ប. វិញ, បេក្ខជន​ ទាំងអស់ ​ត្រូវតែ​ ជា​បេក្ខជន​ ដែលមាន​ សញ្ជាតិ​ខ្មែរ ​ពី​កំណើត និង​មាន​ សញ្ជាតិ​មួយ​ ជាដាច់ខាត។  ពោល គឺ​ សមាជិក គ.ជ.ប.​ ដែលមាន​សញ្ជាតិ ​លើសពី១នោះ ត្រូវ​ លាលែង​ ពេល​បំពេញ ការងារ។  នេះ​ ជាការ​គូសបញ្ជាក់​ បន្ថែម​ ពី​អ្នកនាំពាក្យ​ នៃ​កិច្ចប្រជុំ​ កំពូល គឺ​ លោក កើត រិ​ទ្ធ និង​លោក គួ​យ ប៊ុន​រឿន។  យ៉ាងណា ក៏ដោយ ថ្នាក់ដឹកនាំ​ នៃ​គណបក្ស​ ទាំងពីរ​ បានសម្រេច​ ត្រូវ ​មិនឱ្យ​មាន ​អ្នក​ជាប់​ញាតិពន្ធ, សាច់​សារ​លោហិត ​នៃ​ប្រធាន និង​អនុប្រធាន ​នៃ​គណបក្ស នយោបាយ​ អាច​ឈរឈ្មោះ ​បាន​នោះទេ។

ក្រៅពី​បញ្ហារ​ ស៊ើប និង​ចម្រូងចម្រាស់​ នៃ​គ.ជ.ប. នេះ, ជំនួប​ បិទទ្វា ​មួយ ​ទល់នឹង​មួយ ​ដែល​ធ្វើឡើង​ ប្រមាណ ​ជាង១ម៉ោង​នោះ, គណបក្ស​ សង្គ្រោះ​ជាតិ​ នឹង​ទទួលបាន ​ហ្វ្រេ​កង់ ​ទូរ​រទស្ស​ន៍​ សម្រាប់​ ការផ្សាយ ​នៅ​ទូទាំងប្រទេស។  មួយវិញទៀត អ្នកនយោបាយ ​កំពូល​ ទាំងពីរ, គឺ​ លោក នាយក​រដ្ឋមន្ត្រី និង​លោក សម រង្ស៊ី ក៏បាន​យល់ព្រម ​វិសោធនកម្ម ​ប្រការ ៤៨ថ្មី (ពីរ) នៃ​បទបញ្ជា ផ្ទៃក្នុង ​របស់ រ​ដ្ឋ​សភា។  ជា​បទ​ប​ញ​ញ្ញ​តិ ​មានការ​ តែងតាំង​ ប្រធាន ​ក្រុមតំណាងរាស្ត្រ​ ភាគតិច​ នៅ​សភា ដើម្បី ​ជា​គូសន្ទនា ​ជាមួយ ​ប្រមុខ​រដ្ឋាភិបាល, ហើយ​ មាន​ឋានៈ ​ស្មើរ​ នឹង​នាយករដ្ឋមន្ត្រី។  ប​ញ្ញ​តិ្ត​ ដែល​ប្រធាន ​បក្ស​ទាំងពីរ​ យល់ព្រម ​ឱ្យ​វិសោធន​កម្មនេះ ត្រូវ​ ចាត់ទុក ជា​អាទិភាព។

យ៉ាងណា ក៏ដោយ ជំនួប​កំពូល ​ផ្ទាល់​មុខ រ​វា ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី​ នេះ មិនបាន​សម្រេច​ ជា​ផ្លូវការ​ ចំពោះ ការដោះលែង ​សកម្មជន​ គណបក្ស ​សង្គ្រោះ​ជាតិ​ លោក មា​ជ សុវណ្ណារ៉ា, ​សកម្មជន​ ដីធ្លី, និង​អតីត ​ព្រះសង្ឃ​ នោះទេ។

អ្នកនាំពាក្យ​ នៃ​កិច្ចប្រជុំ​ ដដែល បាន​គូស​បញ្ជាក់ ប្រាប់​អ្នកសារព័ត៌មាន​ ក្រោយ​ជំនួប​ ថា, ករណី ​ចាប់ឃុំខ្លួន​ ទាំងនោះ គឺ ជា​នឹង​ប្រព្រឹត្ត​ទៅ តាម​និតិ​វិធី ​របស់ ​តុលាការ។  សូម បញ្ជាក់ថា, កិច្ចព្រមព្រៀង ​រវាង​ លោក នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក សម រង្ស៊ី ​នៅ​ថ្ងៃ ទី២៨ វិច្ឆិកា​នេះ គឺ ជា​ជំហាន ​មួយ​សំខាន់ ​ដើម្បី​ អាចឱ្យ​បង្កើត ​គ.ជ.ប.​ ថ្មី។ គ.ជ.ប. ​ថ្មី​ ដែល​នឹង​អាច ​ចាប់កំណើត យ៉ាងយូរ​ នៅ​ខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខ។  នេះ​  ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ នៃ​កិច្ចប្រជុំ​ ទាំងពីរ៕




No comments:

Post a Comment