កម្ទេចផេះផង់ ផ្សារ ក អណ្ដើក ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បន្ទាប់ ពីពន្លត់រួច នៅថ្ងៃ ទី២៦ វិច្ឆិកា ២០១៤។
RFA/Mom Sophon
|
ភ្លើង ឆេះ បំផ្លាញផ្សារ ក អណ្ដើក ខេត្តព្រៃវែង ទាំងស្រុង
RFA / វិទ្យុ អាស៊ី សេរី | ២៦ វិច្ឆិកា ២០១៤
អគ្គីភ័យ បានឆាបឆេះ និងបំផ្លាញ តូប របស់ អាជីវករ អស់ប្រមាណ ២០០តូប នៅផ្សារ អណ្ដើក ស្ថិតនៅឃុំ ប្រាសាទ, ស្រុក កំពង់ ត្របែក, ខេត្ត ព្រៃវែង នៅវេលា ម៉ោង ១២ និង ៤០នាទី រំលងអធ្រាត្រ ថ្ងៃទី២៥ ឈានចូលថ្ងៃ ទី២៦ វិច្ឆិកា។ក្នុងហេតុការណ៍ ឆាបឆេះ ផ្សារនេះ សមត្ថកិច្ច នៅមិនទាន់ កំណត់ពីមូលហេតុ ដែលបណ្ដាល ឲ្យឆាបឆេះ និងទំហំ ទឹកប្រាក់ ដែលត្រូវ ខូចខាត ទាំងស្រុង នៅឡើយ។ ក្រៅពីតូប ក្នុងផ្សារ ដែលឆេះ អស់នោះ ក៏មានផ្ទះ ពលរដ្ឋ ដែលនៅ ជាប់ផ្សារ បានឆេះអស់ មួយចំនួន ផងដែរ។
អាជីវកម្ម ម្នាក់ បានឲ្យដឹង ថា, ការឆាបឆេះនេះ បានកើតឡើង តាំងពីម៉ោង ជាង១២ រហូត ម៉ោង៤ ទៀបភ្លឺ ទើប អាចពន្លត់បាន ដោយសារ ភូមិសាស្ត្រ ទីនោះ មិនសូវ សម្បូរទឹក ទើប ធ្វើ ឲ្យឡាន ពន្លត់អគ្គីភ័យ ពិបាក នឹងយកទឹក មកបាញ់ពន្លត់ ឲ្យបាន ទាន់ពេល។
No comments:
Post a Comment