Paris Peace Accords 23 Oct. 1991

Thursday, November 20, 2014

សម្តេច​ ហ៊ុន សែន បង្ហើបប្រាប់ផ្លូវ​ ដល់​លោក​ សម រង្ស៊ី រឿង​ចាប់ខ្លួន​ សកម្មជន​ គណបក្ស​ សង្គ្រោះ​ជាតិ | Hun Sen says he told Sam Rainsy the way re detained CNRP activist

សម្តេច​ ហ៊ុន សែន បង្ហើបប្រាប់ផ្លូវ​ ដល់​លោក​ សម រង្ស៊ី រឿង​ចាប់ខ្លួន​ សកម្មជន​ គណបក្ស​ សង្គ្រោះ​ជាតិ 
CEN | ២០ វិច្ឆិកា ២០១៤

ភ្នំពេញ៖ សម្តេច នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ថា, ក្នុង​រឿង​ ចាប់ខ្លួន​ សកម្មជន ​គណ​បក្ស​ សង្គ្រោះ​ជាតិ ពាក់ព័ន្ធ ​នឹង​ព្រឹត្តិការណ៍​ បាតុកម្ម​ រំដោះ​ ទីលាន ​ប្រជាធិបតេយ្យ ថ្ងៃ​១៥​ កក្កដា ឆ្នាំ​២០១៤, សម្តេច​ បាន​ប្រាប់ផ្លូវ​ ដោះស្រាយ ​ដល់​លោក ​សម រង្ស៊ី​។  នោះ​ គឺ, បើ ​តុលាការ​ សាលាដំបូង​ រាជធានី​ ភ្នំពេញ មិន​ព្រម​ ដោះលែង ​ឲ្យ​នៅ ក្រៅ​ឃុំ​ទេ មានតែ ​ប្តឹង​បន្ត ទៅ​តុលាការ​ សាលាឧទ្ធរណ៍​។  តែ បើ ​តុលាការ​ កាត់ ​ឲ្យ​ជាប់ទោស​ហើយ មិនចាំបាច់​ ប្តឹង​ឧទ្ធរណ៍ ​ទេ។  ទុក​ ឲ្យ​សាលក្រម ចូល​ជា​ស្ថាពរ; ពេលនោះ ទើប​ សម្តេច មាន​សិទ្ធិ ​ស្នើសុំ​ ព្រះមហាក្សត្រ ប្រទាន​ ការលើកលែងទោស​។  មធ្យោបាយ​ ទាំងនេះ ត្រូវ បាន​សម្តេច នាយក​រដ្ឋមន្ត្រី អះអាង ថា, ក្នុងពេល​ ចាប់ខ្លួន​នេះ, សម្តេច ​មិនមាន ​សិទ្ធិ​បញ្ជា ​ឲ្យ​តុលាការ​ ដោះលែង​ នោះទេ​។​ 


សម្តេច​ ហ៊ុន សែន បាន​មានប្រសាសន៍​ដូច្នេះ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​របស់​វិទ្យាស្ថាន IIC ដែល​បញ្ចប់​ការសិក្សា កាលពី​ព្រឹក​ថ្ងៃទី​២០​វិច្ឆិកា​នេះ​។​ 

​ សម្តេច​ហ៊ុនសែន បាន​បញ្ជាក់ថា សម្តេច​តែងតែ​ប្រាប់​ទៅ​លោក​សមរង្ស៊ី​យ៉ាងច្បាស់ ពេល​លោក​ស្កាត់​ជួប​សម្តេច​ម្តងៗ​ថា រឿង​ចាប់ខ្លួន​នរណា​មួយ គឺ​សម្តេច​មិនអាច​ធ្វើ​អ្វី​កើត​ទេ ជា​ដំណើរការ​តុលាការ​។ អីចឹង​បើ​តុលាការ​សាលាដំបូង មិន​ដោះលែង បន្ត​ប្តឹង​ឧទ្ធរណ៍ រឿង​សុំ​នៅក្រៅ​ឃុំ​។ តែបើ​គេ​កាត់​ឲ្យ​ជាប់ទោស កុំ​ប្តឹង​ឧទ្ធរណ៍ ពេល​សាលក្រម​ចូល​ជា​ស្ថាពរ​ហើយ សម្តេចនាយក​រដ្ឋមន្ត្រី មានឱកាស​ស្នើសុំ​ព្រះមហាក្សត្រ ប្រទាន​ការលើកលែងទោស​។​ 

​សម្តេចនាយក​ រដ្ឋមន្ត្រី ក៏បាន​ច្រាន​ចោលការ​លើកឡើងថា ការចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នាពេល​សព្វថ្ងៃនេះ ថា​រដ្ឋាភិបាល ប្រើប្រាស់​ប្រព័ន្ធតុលាការ ឬក៏​ចាប់​ជា​ចំណាប់ខ្មាំង​ចរចា ជាដើម​។ តែ​សម្តេច​ហ៊ុនសែន បញ្ជាក់ថា នាយករដ្ឋមន្ត្រី គ្មាន​សិទ្ធិ​លើ​តុលាការ​ទេ ទើប​មានរឿង​ចាប់​ដូច្នេះ​។​

​សម្តេច​ ហ៊ុនសែន ក៏បាន​គូសបញ្ជាក់ថា កិច្ចព្រមព្រៀង​នយោបាយ ថ្ងៃ​២២​កក្កដា ឆ្នាំ​២០១៤ មិនមែន​បញ្ចប់​រឿងក្តី​នៅ​តុលាការ​ទេ​។ ថ្ងៃ​ចរចា ( ថ្ងៃ​២២​កក្កដា ) មានការ​ស្ន​ឲ្យ​មានការ​នៅក្រៅ​ឃុំ ( បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ ) ក្រោយមក​ក៏មាន​ការជំរុញ​តាមផ្លូវ​តុលាការ​។ នេះ​ជា​ដំណើរការ​តាម​រដ្ឋប្បវេណី បង្អាក់​ព្រហ្មទណ្ឌ​។ គឺ​ពេលនោះ យើង​បាន​ប្រឹងប្រែង​ធានា​ឲ្យ​នៅក្រៅ​ឃុំ​ប៉ុណ្ណោះ តែ​មិនអាច​បញ្ចប់​រឿងក្តី​នៅ​តុលាការ​បានទេ សូម្បីតែ​តំណាងរាស្ត្រ នៅពេល​អស់​អភ័យឯកសិទ្ធិ គេ​នាំទៅ​កាត់ទោស​ដូចគ្នា​ហ្នឹង​។​

ជាមួយគ្នា​នោះ សម្តេច​ហ៊ុនសែន លើកឡើងថា ការចាប់ខ្លួន​ទាំងនោះ មិន​រាំងស្ទះ​ដល់​ការចរចា​រវាង​គណបក្ស​ទាំងពីរ លើ​សេចក្តីព្រាងច្បាប់​គជប និង​ការ​បន្តធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​ដ្ឋ​សភា ស្តីពី​ការបង្កើត​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​នៃ​បណ្តា​គណបក្សនយោបាយ​ ក្នុង​រដ្ឋសភា​នោះទេ​៕​

2 comments:

  1. Anonymous1:48 AM

    We have been wasting our time and efforts
    playing Hun Sen-Hanoi's games.

    ReplyDelete
  2. Well, Hun sen appears to be ambitious on having all of his opposition(s) had the look, the feel and the taste of his establishment known as 'White Woods/Prey Sor'? In his sick Viet-trained mind/mentality, as evidenced by countless of situations and events since the last general election [to say the least], Hun Sen may be hopeless to any peaceful solutions as far as the Cambodian people is concerned...

    Kal [ខាល]

    ReplyDelete