Paris Peace Accords 23 Oct. 1991

Thursday, November 20, 2014

លោក​​ ហ៊ុន​ សែន​៖ ​គ្មាន ​​កិច្ច​ព្រម​ព្រៀង​​ នយោបាយ ​គ្រប​​ដណ្តប់​​ រឿង​​តុលាកា​រ​ទេ​ | Hun Sen: There's no political agreement covering judiciary

លោក​​ ហ៊ុន​ សែន​៖ ​គ្មាន ​​កិច្ច​ព្រម​ព្រៀង​​ នយោបាយ ​គ្រប​​ដណ្តប់​​ រឿង​​តុលាកា​រ​ទេ​ 

RFI / ​​វិទ្យុ​​ បារាំង ​​អន្តរជាតិ | ២០ វិច្ឆិកា ២០១៤

លោក ហ៊ុន សែន ថ្លែងនាពេលកន្លងមក
លោក ហ៊ុន សែន ថ្លែងនាពេលកន្លងមក
RFI/Siv Channa

លោក​ នាយក​​រដ្ឋ​មន្ត្រី​​ ហ៊ុន​ សែន ​នៅ​​ថ្ងៃ ​ទី២០​ វិច្ឆិកា​​នេះ​​ បាន​​ថ្លែង​​ ប​ក​ស្រាយ​​ ពី​​ដែន​​អំណាច​​ នៃ​​កិច្ច​ព្រមព្រៀង​​ នយោបាយ​​ កាលពី​​ថ្ងៃ​ ទី​២២ ​កក្កដា ​និង​​ដែន​​អំណាច​​ របស់​​ តុលាការ​​ ខណៈ​ ដែល​​សកម្មជន​​ បក្ស​​សង្គ្រោះ​​ជាតិ​ ​កំពុង​​ ជាប់​ឃុំ។ ​​ លោក​​ ថា, ​​កិច្ច​ព្រម​ព្រៀង​​ បិទ​​បញ្ចប់​​ ជម្លោះ​​នយោបា​យ ​​ដែល​​បក្ស​​ ទាំង​ពីរ​​ ព្រម​ព្រៀង​ គ្នា​​នោះ ​មិន​មែន ជា​​កិច្ច​ព្រម​ព្រៀង ​​បញ្ចប់​​រឿង​ក្តី​​ របស់ ​​តុលាការ​​ នោះ​ទេ​។​

កិច្ចព្រមព្រៀង​ នយោបាយ ​រវាង ​គណបក្ស​ ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ ទី២២ កក្កដា​ កន្លងទៅ មិនមែន ជា​កិច្ចព្រមព្រៀង ​បញ្ចប់​នីតិ​វិធី ​ព្រហ្មទណ្ឌ ​របស់​ តុលាការ​ នោះទេ។  នេះ ​ជាការ​គូសបញ្ជាក់ ​ពី​លោក នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ ទី២០ វិច្ឆិកា​នេះ ​ក្នុង​ពិធី ​ចែក​សញ្ញាបត្រ​ ដល់​សិស្ស​និស្សិត ​នៅ​វិទ្យាស្ថាន ​អប់រំ។

លោក នាយក​រដ្ឋមន្ត្រី​ ថ្លែង​បញ្ជាក់ ថា៖ «នៅលើ ​ពិភពលោក​នេះ គ្មាន ​កិច្ចព្រមព្រៀង​ នយោបាយ​ណា គ្រប់​ដណ្តប់ ​ទៅលើ​ ដំណើរការ ​របស់ ​តុលាការ រឿង​ព្រហ្មទណ្ឌ​ដែរ, ជាពិសេស​ ការចាប់ខ្លួន​ នរណាម្នាក់,​ ព្រោះ​ តុលាការ និង​នគរបាល ​ធ្វើ​កោសល្យវិ​ច្ឆ័​យ ​ទៅលើ ​រូបភាព។  ហើយ ​ខ្ញុំ​ បាន​ប្រាប់​ ឯកឧត្តម​ សម រង្ស៊ី​ ច្បាស់​ណាស់​ នៅ​រដ្ឋសភា,​ ព្រោះ​ គាត់​ តែងតែ​ ព្យាយាម ​ជួប​ជាមួយ​ខ្ញុំ។   ខ្ញុំ​ ថា, ខ្ញុំ​ មិនអាច​ ធ្វើ​អ្វី​ បាន​នោះទេ, មានតែ​ តម្រូវ ឱ្យ​ទៅតាម​ ក្រិ​ត្យ​ក្រម ​របស់​វា។»


ការគូសបញ្ជាក់​ ជា​សាធារណៈ ​បែបនេះ គឺ ​នៅពេល ដែល​តុលាការ​ កម្ពុជា​ បាន និងកំពុង​ ដំណើរកា​រ​ និតិ​វិធី ​ព្រហ្មទណ្ឌ​ លើ​សកម្មជន​ គណបក្ស ​ស​ង្គ្រោះ​ជាតិ លោក មា​ជ សុវណ្ណា​រ៉ា។  លោក មា​ជ សុវណ្ណារ៉ា​ ដែល​កំពុង​ ជាប់ឃុំ ​នៅ​ពន្ធនាគារ​ ព្រៃ​ សរ​ក្រោម​បទ​ចោទ​ ព្រហ្មទណ្ឌ​ ពាក់​ពន្ធ​ នឹង​បាតុកម្ម​ របស់​ បក្សប្រឆាំង ​កាលពី​ខែ កក្កដា​ កន្លងទៅ។

លោក​ យឹម សុវណ្ណ អ្នកនាំពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ បាន​លើកឡើង ថា, ការ​ថ្លែង ​របស់ ​លោក នាយ​រដ្ឋមន្ត្រី​ នោះ​ គឺ ជា​សិទ្ធិ, ប៉ុន្តែ ​ករណី ​របស់លោក មា​ជ សុវណ្ណារ៉ា​ នេះ គឺ ជា​រឿង​ នយោបាយ​ សុទ្ធសាធ។  ហើយ​ ករណីនេះ​ នឹងត្រូវ​តែ​ ដោះស្រាយ​ តាមផ្លូវ ​នយោបាយ ​តែមួយគត់។  បើ តាម​លោក យឹម សុវណ្ណ​ ដដែល, ប្រធាន ​គណបក្ស ​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​ នឹង​បន្ត​ ស្វែងរក ការសម្របសម្រួល ​នយោបាយ ​ជាមួយ គណបក្ស កាន់អំណាច​ ក្រោយ​ការ វិលត្រឡប់​ ពី​បរទេស​វិញ។

យ៉ាងណា ក៏ដោយ អ្នករាយការណ៍ ​ពិសេស ​របស់ ​អង្គការ​ សហ​ប្រជា​តិ​ ស្តីពី​ សិទ្ធមនុស្ស ​ប្រចាំ​ នៅកម្ពុជា លោក សុរិយា​ប្រាសាទ​ ស៊ូ​ប៊ែ​ឌី ក៏បាន ​ហៅ​ករណី​ ចាប់ឃុំខ្លួន​ លោក មា​ជ​ សុវណ្ណ​រ៉ា​ សកម្មជន ​គណបក្ស ប្រឆាំង​នេះ ជា​រឿង​ នយោបាយ, ហើយ​ ថា, ​តុលាកា ​នៅ​កម្ពុជា​ ជា​ឧបករណ៍​ នៃ​កា​អនុវត្ត​ របស់​ គណបក្ស​ កាន់អំណាច​ ដែល​តែងតែ​ កើតឡើង ជារឿយ។  ប៉ុន្តែ​ លោក នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅតែ​ អះអាង ថា, លោក និង​រដ្ឋាភិបាល ​គ្មាន​ សិទ្ធ​បញ្ជា ​តុលាកា​ នោះទេ៕



1 comment:

  1. លោកតា ពស់វែកភ្នែក១ ដែលមានឈ្មោះក្រៅ ហៅថា ហ៊ុនសែន នេះប្រាកដជាធ្វើឲ្យប្រជាពលរដ្ធ
    ខ្មែរយើងទាំងអស់គ្នា ឆ្អែតចិត្ត មាំណាស់ ជាពិសេស អំពើបាបកម្មរបស់ ពស់វែកភ្នែក១ ដែលសុខចិត្តលក់ក្បាលទៅបំរើ យួនកុម្មុយនឹស្ត ឲ្យចូលលុកលុយ កាប់គាស់បំផ្លឹតបំផ្លាញ ទឹក ដី ព្រៃឈើ ដែលជា សំបុកសម្បិត្ត ធនធាន ដ៏មានតំឡៃឥតមានផ្ទឹមបាន របស់ ជនជាតិខ្មែរយើង តាំងតែ ពិរាប់រយសតវត្សមកហើយនោះ។ ខ្មែរយើងគួរសួរខ្លួនឯងថា៖ តើយើងត្យូវ កាត់ កន្ទុយ ឬ ក៏កាត់ ក្បាល ពស់វែកភ្នែក១ នេះ នៅពេលដែល ស្រុកខ្មែរយើង កំពុងតែត្រូូវ យួនកុម្មុយនិស្ត បំផ្លឹតបំផ្លាញសព្វគ្រប់យ៉ាងបែបនេោះ? សូមអរគុណ៕

    ReplyDelete