Paris Peace Accords 23 Oct. 1991

Tuesday, November 18, 2014

ក្រសួង​ យុត្តិធម៌ ​ចាប់​ផ្តើម​ ពិនិត្យ​លិខិត​ លោក ​សម រង្ស៊ី​ នៅ​ថ្ងៃ​នេះ​ | Justice Ministry will look into letter of Sam Rainsy today

ក្រសួង​ យុត្តិធម៌ ​ចាប់​ផ្តើម​ ពិនិត្យ​លិខិត​ លោក ​សម រង្ស៊ី​ នៅ​ថ្ងៃ​នេះ​ 

RFI / ​​វិទ្យុ​​ បារាំង ​​អន្តរជាតិ | ១៧ វិច្ឆិកា ២០១៤

លោក​មាជ សុវណ្ណា​រ៉ា​ ប្រធាន​នាយកដ្ឋាន​ផ្សព្វ​ផ្សាយ​និ​​​ង​ព័ត៌មាន​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​
លោក​ មាជ សុវណ្ណា​រ៉ា​ ប្រធាន​ នាយកដ្ឋាន ​ផ្សព្វ​ផ្សាយ ​និ​​​ង​ព័ត៌មាន​ របស់​ គណបក្ស​ សង្គ្រោះ​ជាតិ​
(Facebook លោក មាជ សុវណ្ណារ៉ា)

នៅ​មិនទាន់មាន​ សញ្ញា​វិជ្ជមាន​ ណាមួយ​ នៅ​ឡើយ​​​ ស្តីពី​ ការដោះលែង​ មន្ត្រីជាន់ខ្ពស់​ គណបក្ស ​ប្រឆាំង​ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​ ដីធ្លី​ បឹងកក់​ ដទៃទៀត​ ដែល​កំពុង​ ជាប់​ឃុំ​​ នៅ​ពន្ធនាគារ​ ព្រៃ​ ស។  អ្នកនាំពាក្យ​ ក្រសួង​យុត្តិធម៌​​ ថ្លែងថា, ​ក្រសួង​ កំពុង​ ពិនិត្យមើល ​នៅ​ថ្ងៃ​ចន្ទ​នេះ ពី​លិខិត​ របស់លោក​ សម រង្សី ដែល​បាន​ ស្នើសុំ​ អន្តរាគមន៍ ​ឲ្យ​មាន ការ​ដោះលែង ​អ្នក​ជាប់​ឃុំ​ ខណៈ ដែល​មន្ត្រី​ បក្សប្រឆាំង ​រំពឹងថា​, បញ្ហា​នេះ​​ នឹងត្រូវ​ ដោះស្រាយ​គ្នា​បាន​ បែប នយោបាយ។ 


លិខិត ​របស់លោក ​សម រង្សី ស្នើសុំ ​ដោះលែង​ លោក មា​ជ សុវណ្ណារ៉ា ប្រធាន​ នាយកដ្ឋាន ​ផ្សព្វ​ផ្សាយ​​ និង​ព័ត៌មាន របស់​ គណបក្ស​ សង្គ្រោះ​ជាតិ ​បាន​ទៅដល់​ ក្រសួងយុត្តិធម៌​ កាលពី​ល្ងាច ថ្ងៃ​សុក្រ​ សប្តាហ៍​មុន។  លោក គឹម សន្តិភាព អ្នកនាំពាក្យ​ ក្រសួងយុត្តិធម៌​ បានបញ្ជាក់​ ប្រាប់​វិទ្យុ​ បារាំង ​អន្តរជាតិ (RFI) នៅ​ថ្ងៃ​ចន្ទ​នេះ ​ថា, ក្រសួង យុត្តិធម៌ ​កំពុង​ ពិនិត្យ​ លើ​លិខិត​ របស់លោក សម រង្ស៊ី, ហើយ ក៏​មិនទាន់មាន​ ការសម្រេច​ យ៉ាណា​ នៅឡើយ។ ទោះ​យ៉ាងនេះ​ក្តី លោក គឹម សន្តិ​ភាព​ បញ្ជាក់ ថា,​ ករណីនេះ ​គឺ ​ស្ថិតនៅក្រោម​ នីតិវិធី តុលាកា​រ។ 

លោក សម រង្សី ប្រធាន​ គណបក្ស ​សង្គ្រោះ​ជាតិ កាលពី​សប្តាហ៍​មុន បាន​សរសេរ​ លិខិត​ មួយច្បាប់​ ទៅ​ក្រសួង មហាផ្ទៃ​ ដើម្បី​ ស្នើសុំ ​ឲ្យ​មាន កិច្ច​អន្តរាគមន៍​ ដោះលែង​ លោក មា​ជ សុវណ្ណ​រ៉ា និងសកម្មជន​ បឹងកក់ ​ទាំងអស់​ ដែល​ត្រូវ បាន​ចាប់ខ្លួន។  ក៏ប៉ុន្តែ​ ក្រសួង មហាផ្ទៃ​ កាលពី​ថ្ងៃ​សុក្រ សប្តាហ៍ ​មុន​ដែរ​ បាន​បង្វែរ​ ទិសដៅ​លិខិត​ លោក សម រង្សី ទៅ​ក្រសួង យុត្តិធម៌​វិញ​​ ដែល​ជា​ស្ថាប័ន ​​មាន​​សមត្ថកិច្ច។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់ RFI នៅថ្ងៃនេះ​ដែរ​ថាគណ​បក្ស​​របស់លោក នៅ​មិនទាន់បាន​ទទួលដំណឹង​ពី​ការឆ្លើយតប​យ៉ាងណា​នោះទេ។​ដោយ​ទាត់​ចោល​នូវ​បទ​ ពាក់ព័ន្ធ​នឹង​ព្រហ្មទណ្ឌ លោក យឹម សុវណ្ណ នៅតែ​អះអាងថា​នោះ​គឺជា​រឿង​ន​យោបាយ​ ដូច្នេះ​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​គ្នា​តាមផ្លូវ​នយោបាយ។លោក​បញ្ជាក់​ថា៖​ «គួរ ​​ទុក​ពេល វេលា ​ឲ្យ​ប្រធាន ​គណបក្ស​ របស់លោក​ ដោះស្រាយ​ បញ្ហា​នេះ​ ជាមួយ ​គណបក្ស ​ប្រ​ជា​ជន​​កម្ពុជា
»

ជាមួយគ្នានេះ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បានប្រកាស​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់លោក ថា​លោក​នឹង​ទៅសួរសុខទុក្ខ​លោកមា​ជ សុវណ្ណារ៉ា នៅ​ពន្ធនាគារ ព្រៃ​ស​នៅ​​រសៀល​​ថ្ងៃ​ទី​១៧វិច្ឆិកា​​នេះ។

លោក មា​ជ សុវណ្ណារ៉ា ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់ខ្លួន​កាលពី​ថ្ងៃទី១១វិច្ឆិការ​នេះ ពីបទ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ហឹ​ង្សា​រ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី១៥ខែកក្កដា​កន្លងទៅ ដែល​​ធ្វើ​ឲ្យ​សន្តិសុខ​ ខ័​ណ្ឌ​ដូនពេញ​ជាង ៣០នាក់​រងរបួស​ធ្ងន់​ស្រាល៕



1 comment:

  1. That sucks! If nothing at all other than trying to get attention of the outside word as well as pleasing his master, the Viet, Mr. Hun Sen obviously succeeded in domesticating and making the CNRP lost their face [while showing off his political complex of superiority] by keeping his opponents behind bar for a couple of days/nights at least. I'd say ..Shame on you Mr.Hun Sen. I challenge you, Mr. Hun Sen, to first denounce the Viet...and let's play..We'll see who's the real winner is?

    Kal

    ReplyDelete