គ.ជ.ប. ថ្មី កើតឡើង ដូចការចង់បាន របស់ បក្សកាន់អំណាច
RFA / វិទ្យុ អាស៊ី សេរី | ២៩ វិច្ឆិកា ២០១៤
មុនពេលចេញ កិច្ចព្រមព្រៀងនេះ, គណបក្ស សង្គ្រោះជាតិ និងគណបក្ស ប្រជាជនកម្ពុជា មិនចុះ សម្រុងគ្នា លើបញ្ហា សញ្ជាតិ និងញាតិលោហិត អ្នកនយោបាយ នៅក្នុងស្ថាប័ន ឯករាជ្យ មួយនេះទេ។
តំណាង គណបក្ស ប្រជាជនកម្ពុជា លោក កើត រិទ្ធ ប្រសាសន៍ ថា, ការព្រមព្រៀង បង្កើត គ.ជ.ប. ថ្មី នៅពេលនេះ គឺ ដើម្បី ធានា ថា, គ.ជ.ប. ថ្មី មានអព្យាក្រឹតភាព, មានឯករាជភាព, គោរព គោលការណ៍ ប្រជាធិបតេយ្យ, និងធានា ថា, មិនជាប់គាំង នៅពេល ខាងមុខ។ លោក ថា, នៅសប្ដាហ៍ក្រោយ ក្រុមការងារ បច្ចេកទេស របស់ គណបក្ស ទាំងពីរ ជួបចរចាគ្នា បន្តទៀត។
ការចេញ សេចក្ដីថ្លែងការណ៍ រួមនេះ គឺ ក្រោយ ពីមានជំនួប សម្ងាត់ រវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី នៅរដ្ឋសភា ជាងមួយម៉ោង នៅព្រឹកថ្ងៃ ទី២៨ ខែវិច្ឆិកា។ សេចក្ដីប្រកាស រួម ដែលចុះ ហត្ថលេខា ដោយថ្នាក់ដឹកនាំ កំពូល ទាំងពីរ បញ្ជាក់ ថា, គ.ជ.ប. ថ្មី នឹងកើតចេញ នៅចុងខែកុម្ភៈ ឆ្នាំ២០១៥។ សេចក្ដីប្រកាស រួមនោះ គឺ គណបក្ស សង្គ្រោះជាតិ មានសិទ្ធិ បើកទូរទស្សន៍ និងវិទ្យុ ដោយមាន ការសហការ ជាមួយ ក្រុមហ៊ុន ឯកជន។
ចំណែក លោក គួយ ប៊ុនរឿន តំណាង គណបក្ស សង្គ្រោះជាតិ ថ្លែងប្រាប់ ក្រុមអ្នក សារព័ត៌មាន ថា, កិច្ចព្រមព្រៀងនេះ គឺ គណបក្ស ទាំងពីរ បានបញ្ចប់រឿង ចម្រូងចម្រាស ដែលនៅសេសសល់ នៅពេល កន្លងមក។ ចំពោះ រឿងសញ្ជាតិ, លោក គួយ ប៊ុនរឿន បន្តថា, អ្នក ដែលមាន សញ្ជាតិពីរ ដែលលះបង់នោះ ពួកគេ អាចស្នើសុំ សញ្ជាតិ មកវិញបាន នៅពេល ពួកគេ ឈប់ធ្វើការងារ នៅស្ថាប័ន បោះឆ្នោតនេះ។
ទាក់ទងរឿង សញ្ជាតិនេះដែរ, បេក្ខជន ទី៩ នៃស្ថាប័ន គ.ជ.ប. អ្នកស្រី ពុង ឈីវកេក ដែលមាន សញ្ជាតិពីរ បដិសេធ មិនធ្វើអត្ថាធិប្បាយ នោះទេ។ ចំណែក លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ ក៏បដិសេធ មិនឆ្លើយ សំណួរ របស់ វិទ្យុ អាស៊ី សេរីដែរ ក្រោយពេល ចុះហត្ថលេខា ស្ដីពី កិច្ចព្រមព្រៀងនេះ។
ក្រោយចេញ សេចក្ដីថ្លែងការណ៍ រួម, តំណាង គណបក្ស ប្រជាជនកម្ពុជា លោក កើត រិទ្ធ បញ្ជាក់ ថា, ក្នុងករណី ដែល គ.ជ.ប. ថ្មីនេះ មានភាព មិនប្រក្រតី ឬមិនអាច ដំណើរការ ទៅមុខបាន, រដ្ឋសភា អាចបោះឆ្នោត រំលាយ វិញបាន ដោយសំឡេង ៥០ភាគរយ បូក១។ ប្រធាន ស្ថាប័ននេះ នឹងជ្រើសរើស ដោយគណបក្ស មានសំឡេងឆ្នោត ទាំងពីរ ដោយរូបមន្ត ៤ + ៤ + ១ ដែលបោះឆ្នោត ផ្ដល់ការទុកចិត្ត ដោយសភា។
ក្រសួង ព័ត៌មាន យល់ព្រម ផ្ដល់ហ្វ្រេកង់ ទូរទស្សន៍ ឲ្យគណបក្ស សង្គ្រោះជាតិ
លិខិត របស់ ក្រសួងព័ត៌មាន ផ្ញើជូន ក្រុមហ៊ុន ខេមបូឌា អ៊ីនឌីផេនដេន មេឌា (Cambodian Independent Media) ដែលតំណាង ឲ្យគណបក្ស សង្គ្រោះជាតិ នៅថ្ងៃ ទី២៧ ខែវិច្ឆិកា បញ្ជាក់ថា, ក្រុមហ៊ុននេះ អាចរៀបចំ សំណុំបែបបទ ប្រើប្រាស់ ប៉ុស្តិ៍ទូរទស្សន៍ ដែលក្រសួង បានដកហូត ពីក្រុមហ៊ុន ទូរទស្សន៍ ខ្សែកាប រាជធានីភ្នំពេញ។
លិខិត ដដែល បញ្ជាក់ថា, ហ្វ្រេកង់ ទូរទស្សន៍នេះនឹងប្រើប្រាស់ ប្រព័ន្ធ អាណាឡូក (Analog) ដែលមាន កម្លាំងផ្សាយ ១០គីឡូវ៉ាត់ ក្នុងរាជធានី ភ្នំពេញ និង១គីឡូវ៉ាត់ សម្រាប់ ការផ្សាយបន្ត តាមបណ្ដាខេត្ត៕
No comments:
Post a Comment