Paris Peace Accords 23 Oct. 1991

Saturday, November 8, 2014

លោក សម រង្ស៊ី និង​លោក កែម ឡី ជួបគ្នា ​នៅ​ចិន រឿង​គ្រោង​បង្កើត​ គណបក្ស​ថ្មី​ | Sam Rainsy and Kem Ley meet in China to discuss plan to est new political party

លោក សម រង្ស៊ី និង​លោក កែម ឡី ជួបគ្នា ​នៅ​ចិន រឿង​គ្រោង​បង្កើត​ គណបក្ស​ថ្មី​
 លោក​ សម រង្ស៊ី ប្រធាន ​គណបក្ស ​សង្គ្រោះ​ជាតិ​

CEN | ៨ វិច្ឆិកា ២០១៤

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ គណបក្ស​ សង្គ្រោះ​ជាតិ បាន​ទម្លាយ​ប្រាប់ គេហទំព័រ CEN ឲ្យ​ដឹង ថា, លោក សម រង្ស៊ី ប្រធាន ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កែម ឡី ប្រធាន ​ក្រុម​អ្នកស្រាវជ្រាវ ឯករាជ្យ​ ជាន់ខ្ពស់ និង​ជា​អ្នក សម្របសម្រួល បណ្តាញ​សង្គម ​ខ្មែរ​ ដើម្បី ​ខ្មែរ ជួបចរចា​គ្នា នៅ​ទីក្រុង​ ហុងកុង ប្រទេស​ចិន ទាក់ទង​ ក្រុម​សង្គម​ស៊ីវិល និង​អ្នកវិភាគ​ ឯករាជ្យ មួយចំនួន គ្រោង​បង្កើត​ គណបក្ស ដើម្បី ​ចូលរួម​ ប្រកួតប្រជែង នៅក្នុង​ ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ អាណត្តិ​ ទី​៦ ឆ្នាំ​២០១៨ ខាងមុខនេះ​។​
​លោក ​កែម ឡី ប្រធាន ក្រុម​អ្នកស្រាវជ្រាវ ​ឯករាជ្យ​ ជាន់ខ្ពស់​


​លោក សម រង្ស៊ី និងលោក កែម ឡី បាន​ចាក​ចេញ ពី​ប្រទេស​ កម្ពុជា ទៅកាន់​ប្រទេស ចិន កាលពី​ថ្ងៃ ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដើម្បី ​ទៅ​ចូលរួម ក្នុង​សន្និសីទ​ សម្ព័ន្ធភាព គណបក្ស​ សេរីនិយម ទូទាំង ​ពិភពលោក ( Liberal International, ហៅ​កាត់ ​ថា LI ) រយៈពេល​ ៤​ថ្ងៃ​។  បន្ទាប់ ពី​ចប់​កិច្ចប្រជុំ​នេះ អ្នក​ទាំងពីរ នឹង​ជួប​ ពិភាក្សាគ្នា ក្រៅ​កិច្ចប្រជុំ ទាក់ទង​ រឿង​លោក កែម ឡី និង​ក្រុមមន្ត្រី​ សង្គម​ស៊ីវិល មួយចំនួន គ្រោង​បង្កើត​ គណបក្ស មួយ​ថ្មី​ទៀត ដើម្បី ​ចូលរួម​ ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ អាណត្តិ ​ទី​៦ នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​។​
​    ​
​ប្រភព​ច្បាស់​ការណ៍ បាន​ឲ្យ​ដឹង ថា, លោក សម រង្ស៊ី បាន​ទាក់ទង​គ្នា ជាមួយ​លោក កែម ឡី តាម​ទូរស័ព្ទ, រួច ​ក៏​សូម ណាត់​ជួបគ្នា នៅ​ប្រទេស​ ចិន ដើម្បី ​ជៀសវាង ​កុំ​ឲ្យ​បែកការណ៍ ដល់​បណ្តាញ​ សង្គម​ខ្មែរ​ ដើម្បី​ខ្មែរ​។  ហើយ​ ការ​ណាត់​ជួបគ្នា រវាង​ លោក សម រង្ស៊ី និង​លោក កែម ឡី គឺ​ បន្ទាប់ ពី​ក្រុម​សង្គម​ស៊ីវិល និង​អ្នកវិភាគ​ ឯករាជ្យ​ មួយចំនួន គ្រោង​ នឹង​បង្កើត​ គណបក្ស ដើម្បី ​ចូលរួម​ ការបោះឆ្នោត នាពេល ខាងមុខ​។​
​    ​
​ ប្រភព​ បាន​បន្ត ថា, មូលហេតុ​ ដែល​លោក សម រង្ស៊ី ណាត់ជួប​ ជាមួយ ​លោក កែម ឡី គឺ​ ដើម្បី​ ទប់ស្កាត់ កុំ​ឲ្យ​មាន ការ​បង្កើត គណបក្ស​ថ្មី ពីព្រោះ ​វា ​ធ្វើ​ឲ្យ​មាន ការ​បែក​សម្លេង របស់ ​គណបក្ស ​សង្គ្រោះ​ជាតិ សម្រាប់ ការបោះឆ្នោត ជ្រើសតាំង​ តំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​។
​    ​
​ ចំណែក​មន្ត្រីជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា លោក សម រង្ស៊ី នឹង​ស្នើ​សូម​ឲ្យ​លោក កែម ឡី និង​ក្រុម​សង្គម​ស៊ីវិល កុំ​បង្កើត​គណបក្ស ពីព្រោះ​មិនអាច​ប្រមូល​កម្លាំង យកឈ្នះ​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា បានទេ តែបើ​ប្រមូល​កម្លាំង យកមក​ចូលរួម ជាមួយ​កម្លាំង គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ស្រាប់​នោះ គឺ​វា​អាចមាន​សង្ឃឹម​ឈ្នះ គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​។​
​    ​
​លោក កែម ឡី មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយ​ទូរស័ព្ទ មិនអាច​ទំនាក់ទំនង​បាន​។​
​    ​
​ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយ​ទូរស័ព្ទ​ចូល មិនមាន​អ្នកទទួល​។ ប៉ុន្តែ​លោក យឹម សុវណ្ណ ធ្លាប់បាន​បញ្ជាក់ នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ថា ចំពោះ​ក្រុម​សង្គម​ស៊ីវិល មួយចំនួន មានបំណង​ចង់​បង្កើត​គណបក្ស សម្រាប់​ការចូលរួម ប្រកួតប្រជែង សម្រាប់​ការបោះឆ្នោត ឆ្នាំ​២០១៨ គឺ​មិនមាន​អំណោយផល​ទេ​។ នៅក្នុង​បរិបទ នៃ​ប្រទេស​កម្ពុជា ត្រូវ​ដឹងថា ទម្រាំ​តែ​បង្រួបបង្រួម កម្លាំង​ប្រជាធិបតេយ្យ បានមក​ដល់ពេលនេះ ពី​ឆ្នាំ​១៩៩៣ រហូតមកដល់​ឆ្នាំ​២០១៣ រយៈពេល​២០​ឆ្នាំ ទម្រាំ​តែ​តំណាងរាស្ត្រ ទៅ​អង្គុយ​ពាក់កណ្តាល​សភា (៥៥​អាសនៈ​) រួបរួម​ជា​កម្លាំង​ប្រជាធិបតេយ្យ។​
        
​លោក​បាន ​លើកឡើងថា បើសិន​ជាមាន ចលនា​ប្រជាធិបតេយ្យ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ណា ដែល​មក​ចង់​ធ្វើ​នយោបាយ គួរតែ​មក​រួបរួមគ្នា​ទៅ ហើយ​នៅពេលដែល គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែធ្វើការ​កែទម្រង់ កែលំអ​កម្មវិធី​នយោបាយ​យើង ចូលរួម​ទាំងអស់គ្នា​ទៅ​។ ការដែល​គ្រោង​បង្កើត​គណបក្ស​នោះ គឺ​មិន​ស្របតាម​កាលៈទេសៈ បច្ចុប្បន្ន​ទេ បើ​ចង់​កែទម្រង់​ឲ្យ​បាន​ឆាប់ ត្រូវខិតខំ​ជ្រើស​រើសយក​ប្រព័ន្ធ តាមរបៀប​សហរដ្ឋអាមេរិក មាន​គណបក្ស​តែ​ពីរ​ធំៗ ដើម្បី​ដឹកនាំ​ប្រទេស តែបើ​កាលណា​បង្កើត គណបក្ស​ផ្សេងទៀត វា​ធ្វើ​ឲ្យ​បំបែក​សម្លេង ហើយ​ការផ្លាស់ប្តូរ​ជិត​មកដល់ គួរតែ​នាំគ្នា​ជួយ​ជម្រុញ ចរន្ត​នឹង​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ មិនមែន​មានន័យថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំណុច​ខ្វះខាត​បន្តិចបន្តួច បែរជា​មិន​នាំគ្នា​ចូលមក​កែទម្រង់ បែរជា​នាំគ្នា​ទៅ​បង្កើត​គណបក្ស​៕





1 comment:

  1. Anonymous4:50 PM

    The article came out blank.
    Can someone write or translate it in English please ?
    Thank you

    ReplyDelete