សមត្ថកិច្ច ចាប់ខ្លួន អ្នកតវ៉ា ៣នាក់ និងព្រះសង្ឃ មួយអង្គ នៅមុខ តុលាការ រាជធានី ភ្នំពេញ
RFA / វិទ្យុ អាស៊ី សេរី | ១១ វិច្ឆិកា ២០១៤

អ្នកតវ៉ា ត្រូវ បានសមត្ថកិច្ច ចាប់ខ្លួន នៅមុខ សាលាដំបូង រាជធានី ភ្នំពេញ នៅថ្ងៃ ទី១១ វិច្ឆិកា ២០១៤។ RFA/Rann Samnang
អាជ្ញាធរ រាជធានី ភ្នំពេញ ចាប់ខ្លួន អ្នកតវ៉ា ៤នាក់, ក្នុងនោះ មានព្រះសង្ឃ មួយអង្គ, នៅព្រឹកថ្ងៃ ទី១១ វិច្ឆិកា ក្នុងពេល ប្រជាពលរដ្ឋ មកពីសហគមន៍ បឹងកក់, បុរីកីឡា, និងថ្មគោល ប្រមូលផ្ដុំគ្នា តវ៉ា, ទាមទារ ឲ្យដោះលែង អ្នកស្រី ទេព វន្នី និងអ្នកទាំង ៦នាក់ ដែលត្រូវ ចាប់ខ្លួន កាលពីម្សិលមិញ នៅមុខសាលា រាជធានី ភ្នំពេញ។ ក្នុងពេល បង្ក្រាប និងចាប់ខ្លួននោះ, មានស្ត្រី មួយរូប សន្លប់។
ការចាប់ខ្លួននេះ ធ្វើឡើង នៅមុខ សាលាដំបូង រាជធានី ភ្នំពេញ, ហើយ បានបញ្ជូនទៅ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ មានអ្នកស្រី ហេង ពេជ្រ (អ្នកបឹងកក់), អ្នកស្រី ផុន ស្រីទូច (អតីត អ្នកបឹងកក់), អ្នកស្រី ភួង សុភាព (សហគមន៍ ថ្មគោល), ព្រះតេជព្រះគុណ សឺន ហាយ (គង់នៅវត្ត ស្ទឹងមានជ័យ), និងស្ត្រីម្នាក់ សន្លប់ គឺអ្នកស្រី ផែក ចាន់រស្មី។
No comments:
Post a Comment