Paris Peace Accords 23 Oct. 1991

Saturday, November 1, 2014

ចំណុច​ សំខាន់​ៗ ​​ដែល​​មិន​ ត្រូវ​​គ្នា ​​ក្នុង​ការ​​រៀប​ចំ​ សេចក្តី​​ស្នើ​ច្បាប់ ​​ស្តី​ពី​ គ.ជ.ប. ​ត្រូវ​ បាន​​ពិភាក្សា​ | Significant points of disagreements of draft NEC law under discussion

ចំណុច​ សំខាន់​ៗ ​​ដែល​​មិន​ ត្រូវ​​គ្នា ​​ក្នុង​ការ​​រៀប​ចំ​ សេចក្តី​​ស្នើ​ច្បាប់ ​​ស្តី​ពី​ គ.ជ.ប. ​ត្រូវ​ បាន​​ពិភាក្សា​ 

RFI / វិទ្យុ​ បារាំង​ អន្តរជាតិ | ៣០ តុលា ២០១៤

អង្គការ​សង្គម​ស៊ីវិល​ អ្នក​វិភាគ​ តំណាង​គណបក្ស​ពិភាក្សា​គ្នា​អំពី​ច្បាប់​ស្តី​ពី​ គជប​
អង្គការ​សង្គម​ស៊ីវិល​ អ្នក​វិភាគ​ តំណាង​គណបក្ស​ពិភាក្សា​គ្នា​អំពី​ច្បាប់​ស្តី​ពី​ គជប​
RFI/ សហការី

មតិ​​ផ្សេង​គ្នា ​​ក្នុង​​ចំណុច​ សំខាន់​ៗ ​មួយ​ចំនួន​​ ដែល​​គណៈកម្មការ​​ ចម្រុះ ​​របស់ ​​គណបក្ស​​ ប្រជាជន​​ជន​កម្ពុជា ​និង​​គណបក្ស​​ សង្គ្រោះ​​ជាតិ​​ ចរចា​​ មិន​ត្រូវ​​គ្នា​​ ក្នុង​ការ​​រៀប​ចំ​ សេចក្តី​​ស្នើ​ច្បាប់​ ស្តី​ពី​ គ.ជ.ប.​ ត្រូវ​ បាន​​ពិភាក្សា​។ ​ មតិ​​ផ្សេង​គ្នា​​ ទាំង១៥ ​ចំណុច​​នោះ ​រួម​មាន៖ ​ការ​តែង​តាំង​​ ថ្នាក់​ដឹក​នាំ​​ គ.ជ.ប.;​ អំណាច, ​ភារកិច្ច, ​ការ​ទទួល​ខុស​ត្រូវ, ​និង​​របៀប​របប ​​ការងារ​​ របស់​​ គ.ជ.ប. ​ជា​ដើម​។ ​ កិច្ច​ពិភាក្សា ​ដែល​​រៀប​ចំ​​ ដោយ​​អង្គការ​​ សង្គ​ម​​ស៊ីវិល​ និង​​មាន ​ការ​​ចូល​រួម​​ ពី​​តំណាង​​ គណ​បក្ស​ នយោបាយ,​ ព្រម​ទាំង​​អ្ នក​វិភាគ​​ សង្គម,​ នៅ​​ថ្ងៃ​​ ព្រហស្បតិ៍​​នេះ​ បាន​ធ្វើ​​ឡើង​  ខណៈ​ ដែល​​ក្រុម​ការ​ងារ​​ ចរចា ​​របស់​​ គណបក្ស​​ ទាំង​ពីរ​ បាន​​ព្រាង​​ចប់​​ លើ​​សេចក្តី​ ស្នើ​ច្បាប់​ ស្តី​ពី​ ​​គ.ជ.ប. ​ដែល​មាន​​ ៧ជំពូក ​និង៦៦ មាត្រា ​តែ ​​នៅ​មាន​​ចំណុច​​ មិន​ទាន់​​ ស្រុះ​ស្រួល​​គ្នា​ ចំនួន​១០​មាត្រា​។​

មតិ​ផ្សេងគ្នា​ របស់ ​ក្រុមការងារ​ ចម្រុះ ​គណបក្ស​ ទាំងពីរ ក្នុងការ​រៀបចំ សេចក្តី​ស្នើច្បាប់ ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​គណៈកម្មាធិការ​ ជាតិ ​រៀបចំ​ ការបោះឆ្នោត (គ.ជ.ប.) ត្រូវ បាន​សង្គម​ស៊ីវិល លើក​បង្ហាញ ​ក្នុង​វេទិកា​ ពិភាក្សា នៅ​ព្រឹក​ថ្ងៃ​ ព្រហស្បតិ៍ ទី៣០ តុលា​នេះ។

ចំណុច សំខាន់ៗ ទាំង១៥ ចំណុច​នោះ រួមមាន៖ ការតែងតាំង​ ថ្នាក់ដឹកនាំ​ គ.ជ.ប. ត្រូវ បាន​មតិ​ ទី១ ថា, ប្រធាន ឬ​អនុប្រធាន​ គ.ជ.ប. ត្រូវ​ ជ្រើសរើស ​ក្នុងចំណោម ​គណបក្ស ដែលមាន​ អាសនៈ ​នៅ​រដ្ឋសភា; តែ​មតិ​ ទី២ ថា, គ.ជ.ប.​ ជា​អ្នកសម្រេច​ ខ្លួនឯង ដោយ​មតិ​ ភាគច្រើន ​ដាច់ខាត​ នៃ​សមាជិក​ គ.ជ.ប.​ ទាំង៩រូប; រីឯ ​មតិ ផ្សេង​ទៀត ថា, សមាជិក​ គ.ជ.ប. ​ទី៩ ត្រូវ ជា​ប្រធាន ​គ.ជ.ប.។


ចំណែក​ អំណាច, ភារកិច្ច, ការទទួល ខុសត្រូវ, និង​របៀបរបប​ ការងារ របស់​ គ.ជ.ប. គឺ មាន​មតិ១ លើកឡើង ថា, គ.ជ.ប. ​ផ្តល់​អំណាច ​ដល់​គជប​ ថ្នាក់​ខេត្ត-​រាជធានី ក្នុង​ការ ដក​មន្ត្រី​ បម្រើការ​ នៅក្រោម​ឱវាទ ​របស់ខ្លួន, តែ​ មតិ​ គណបក្ស ​មួយទៀត​ ថា, គ.ជ.ប. ជា​អ្នកសម្រេច​ ក្នុង​ការដក​មន្ត្រី​ បម្រើការ បោះឆ្នោត​នោះ ជាដើម។

តំណាង​សង្គម​ស៊ីវិលដែល​ចូលរួម​ពិភាក្សា លោកហង្ស ពុទ្ធា ចង់​ឲ្យ​គជប ដែល​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ចរចា ត្រូវជា​ស្ថាប័នអ​ព្យា​ក្រឹត។ សង្គម​ស៊ីវិល ក៏​ស្នើ​ឲ្យ​គណបក្ស​ទាំងពីរ បើកចំហរ និង​ពិគ្រោះ​យោបល់​លើ​ពង្រាងច្បាប់​គជប​នោះ​ផងដែរ។ រីឯ​លោក​សុខ​ ទូច ស្នើ​ដល់​គណបក្ស​ទាំងពីរ រៀបចំ​យន្តការ និង​ប្រព័ន្ធ​ក្នុងការ​ជ្រើសរើស​សមាជិក​គជប​ថ្មី ខណៈដែល​សមាជិក​គជ​ប​ថ្មី​ទាំង ៩ រូប ត្រូវបាន​លោក​សុខ ​ទូច មើលឃើញថា មិន​ឯករាជ្យ​រួចទៅហើយ ព្រោះ​ជ្រើស​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​កិច្ចពិភាក្សា លោក គួ​យ ប៊ុន​រឿន សហប្រធាន​ក្រុមការងារ​រៀបចំ​ច្បាប់ គជប មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា ក្រុមការងារ​ចម្រុះ​គណបក្ស​ទាំងពីរ បាន​ព្រាង​ចប់​ហើយ លើ​សេចក្តីស្នើច្បាប់​គជប ដែលមាន ៧ ជំពូក និង ៦៦ មាត្រា។ ប៉ុន្តែ​មកដល់ពេលនេះ មិនទាន់​ស្រុះស្រួល​គ្នា ចំនួន ១០ មាត្រា ពាក់ព័ន្ធ​នឹង​សមាសភាព​ក្នុងការ​តែងតាំង​ប្រធាន​អនុប្រធាន គជប លក្ខណៈសម្បត្តិ​បេក្ខជន​សមាជិក​គជប ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់គ​ជប ជាដើម។

លោក គួ​យ ប៊ុន​រឿន បញ្ជាក់ថា ក្រុមការងារ​ចម្រុះ​គណបក្ស​ទាំងពីរ នឹង​បន្ត​ជួបគ្នា​ទៀត នៅ​ថ្ងៃទី១០វិច្ឆិកា ដើម្បី​ជជែក​លើ​ចំណុច​មិនទាន់​ស្រុះស្រួល​គ្នា​ទាំង ១០ មាត្រា នោះ មុននឹង​រុញ​ទៅ​ថ្នាក់ដឹកនាំ​កំពូល សម្រេច។

តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​ដៃគូ​ចរចា មិនបាន​បញ្ជូន​តំណាង​ចូលរួម​កិច្ចពិភាក្សា​នោះទេ។ តែមាន​តំណាង​ពី​គណបក្ស​មិន​ជាប់ឆ្នោត ដូចជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ ជាដើម។ តំណាង​គណបក្ស​មិន​ជាប់ឆ្នោត បាន​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ច្បាប់​គជប ដើម្បី​ធ្វើ​ឲ្យ​គជប ជា​ស្ថាប័ន​ជាតិ អ​ព្យា​ក្រឹត្យ ឯករាជ្យ ឈានទៅ​រៀបចំ​ការបោះឆ្នោត ដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ៕


No comments:

Post a Comment