អ្នកស្រី ទេព វន្នី និងស្ត្រី បឹងកក់ ៦នាក់ទៀត ត្រូវ សមត្ថកិច្ច ចាប់ខ្លួន នៅព្រឹកនេះ
RFA / វិទ្យុ អាស៊ី សេរី | ១០ វិច្ឆិកា ២០១៤

អ្នកស្រី ទេព វន្នី លោក រ៉ុង ឈុន និងមនុស្ស
៩នាក់ផ្សេងទៀតត្រូវបានដោះលែងបន្ទាប់ពីឃាត់ខ្លួនសាកសួរអស់
ជាច្រើនម៉ោង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤។ RFA/Morm Moniroth
សកម្មជន ស្ត្រីបឹងកក់ ៧នាក់ ត្រូវ បានសមត្ថកិច្ច ចាប់ឃុំខ្លួន នៅស្នងការ រាជធានីភ្នំពេញ ជុំវិញ ការតវ៉ា រឿងទឹកលិចផ្ទះ នៅតំបន់ បឹងកក់ នៅព្រឹកថ្ងៃ ទី១០ វិច្ឆិកា។
អង្គការ លីកាដូ (Licadho) បានបញ្ចេញ ក្នុងរបាយការណ៍ របស់ខ្លួន នៅព្រឹកនេះ ឲ្យដឹងថា, ស្ត្រី ដែលត្រូវ សមត្ថកិច្ច ចាប់ខ្លួននោះ មានអ្នកស្រី ទេព វន្នី, ផាន់ ឈុនរ៉េត, គង់ ចន្ថា, បូរ ឆវី, សុង ស្រីលាភ, ង៉ែត ឃុន, និង នង ស្រេង។ ការចាប់ខ្លួននេះ ធ្វើឡើង នៅពេល ដែលពួកគេ តវ៉ា នៅមុខ សាលារាជធានី ភ្នំពេញ។
No comments:
Post a Comment