មន្ត្រី សិទ្ធិមនុស្ស ដ៏ឆ្នើម គឺ លោក ចាន់ សុវ៉េត បានទទួល មរណភាព នៅថ្ងៃ ប្រារព្ធ ទិវា សិទ្ធិមនុស្ស
VOA / វីអូអេ | ១១ ធ្នូ ២០១៤
លោក
ចាន់ សុវ៉េត (ឆ្វេង)
មន្ត្រីសិទ្ធិមនុស្ស ដ៏ល្បីល្បាញ ក្នុងប្រទេស កម្ពុជា
កាលពីលោក នៅមានជីវិត, ហើយ បានចូលរួម ជាវាគ្មិន ក្នុងកម្មវិធី ហេឡូ
វីអូអេ។
វ៉ាស៊ីនតោន— លោក ចាន់ សុវ៉េត
មន្ត្រីសិទ្ធិមនុស្ស ដ៏ល្បីល្បាញ ក្នុងប្រទេស កម្ពុជា បានទទួល
មរណភាព នៅរសៀល ថ្ងៃពុធនេះ ដែលគេ សន្និដ្ឋាន ជំហានដំបូង ថា, ដោយសារ
ខ្យល់គរ។ លោក ចាន់ សុវ៉េត ត្រូវ គេ ដឹងថា,
លោក បានប្រឹងប្រែង ធ្វើកិច្ចការ ច្រើន
ក្នុងរយៈពេល ប៉ុន្មានថ្ងៃ ចុងក្រោយនេះ
មុនពេល ដែលមាន ការប្រារព្ធ ទិវា សិទ្ធិមនុស្ស ១០ធ្នូ។
លោក នី ចរិយា ប្រធាន ផ្នែកស៊ើបអង្កេត នៃសមាគម អាដហុក ដែលជាការិយាល័យ លោក ចាន់ សុវ៉េត ធ្វើការ បានថ្លែង ថា៖
«ការស្លាប់នេះ បើ តាមការរៀបរាប់ របស់ គ្រួសារគាត់ គឺ ក្រោយពេល ដែលគាត់ មក ពីសង្កេតការណ៍ ការរៀបចំ ទិវា សិទ្ធិមនុស្ស ១០ធ្នូ ព្រឹកនេះ។ គាត់ ក៏ថា, ខ្យល់ អញ្ចឹង ទៅ, ហើយ គាត់ ក៏សម្រាក, ហើយ ពេល ដែលគាត់ ដឹងខ្លួន មកវិញ គឺ បាត់មាត់ បាត់ក ហើយ។»
អនុប្រធាន ស៊ើបអង្កេត នៃអង្គការ អាដហុក លោក ចាន់ សុវ៉េត អាយុ ៥១ឆ្នាំ បានបម្រើ កិច្ចការ ជាអ្នកការពារ សិទ្ធិមនុស្ស តាំងពីឆ្នាំ ១៩៩៦ ម្ល៉េះ ដែលលោក នី ចរិយា បានចាត់ទុក ថា, ជាមនុស្ស សំខាន់, ជាមនុស្ស មានឧត្តមគតិ ខ្ពស់, លះបង់ ខ្ពស់, ក្នុងការធ្វើ កិច្ចការ ការពារ សិទ្ធិមនុស្ស ដើម្បី ជួយដល់ពលរដ្ឋ រងគ្រោះ ជាច្រើន នៅទូទាំងប្រទេស។ លោក ចរិយា បានបន្ថែម ថា៖
«គាត់ មានការលះបង់ ខ្ពស់ណាស់, សូម្បីតែ ថ្ងៃ រៀបអាពាហ៍ពិពាហ៍ របស់គាត់ ហើយ ត្រូវ ទៅស៊ើបអង្កេត ក៏គាត់ មិនបាន ឈប់សម្រាកដែរ។ នេះ ជាអ្នកការពារ សិទ្ធិមនុស្ស។ អញ្ចឹងហើយ បានជាយើង សោកស្តាយ ធំមែនទែន, រឿងបាត់បង់ លោក សាវ៉េតនេះ។»
លោកចាន់ សុវ៉េតត្រូវគេដឹងថា ធ្លាប់បានទទួលរងការគំរាមកំហែងពីលោក នាយករដ្ឋមន្ត្រីហ៊ុន សែន និងការចោទប្រកាន់របស់តុលាការពីបទជួយក្រុម មួយដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចាត់ទុកថា ជាក្រុមប៉ុនប៉ងបង្កើត អបគមន៍និងផ្តួលរំលំរដ្ឋាភិបាលរបស់លោក កាលពីចុងឆ្នាំ២០១២។ តែលោក សុវ៉េតធ្លាប់បានបញ្ជាក់ថាពួកគេជាជនរងគ្រោះ ដោយសារការរំលោភដីធ្លី នៅខេត្តក្រចេះ។
លោកនី ចរិយាបានអះអាងថា ក្រុមមន្ត្រីសិទ្ធិមនុស្ស ជាពិសេសសមាគមអាហុក កំពុងមានទុក្ខសោកខ្លាំងណាស់ដែលបាត់បង់លោកចាន់ សុវ៉េតថ្ងៃនេះ។
លោកអំ សំអាត សកម្មជនសិទ្ធិមនុស្សដ៏សកម្មម្នាក់ទៀតមកពីអង្គការលីកាដូ បាននិយាយថា លោកចាន់ សុវ៉េតជាដៃគូធ្វើការដ៏ល្អ ជាការបាត់បង់មនុស្សដែលសំខាន់សម្រាប់វិស័យសិទ្ធិមនុស្ស។
«លោក មានវីរភាព និងស្នាដៃ ជាច្រើន ក្នុងការបំពេញ ការងារ ទាក់ទង នឹងការងារ ការពារសិទ្ធិមនុស្ស ទោះបី ជាមាន ការគំរាមកំហែង, មានការចោទប្រកាន់ តាមផ្លូវ តុលាការ យ៉ាងណា ក៏ដោយ ក៏លោក មិនមាន ការរួញរា, នៅតែ ជួយ ដល់ប្រជា ពលរដ្ឋ ដែលរងគ្រោះ ដោយសារ ការរំលោភ សិទ្ធិមនុស្ស, ការរំលោភ ដីធ្លី, ហើយ នេះ គឺ ជាធនធាន មនុស្ស ដ៏សំខាន់មួយ សម្រាប់ ជួយប្រទេសជាតិ, សម្រាប់ ជួយការពារ សិទ្ធិសេរីភាព របស់ ពលរដ្ឋ។»
លោកអំ សំអាតបានបន្តថា លោកចាន់ សុវ៉េតបានជួយពលរដ្ឋដែលរងការ រំលោភដីធ្លីច្រើន មុនការប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ អញ្ចឹងហើយបានធ្វើឲ្យ សុខភាពលោកមានការចុះខ្សោយ ជាមួយគ្នាពេលដែលលោកបានចូលរួមប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ រហូតដល់ម៉ោងជិត១រសៀលទៀត។
ក្រុមមន្ត្រីសិទ្ធិមនុស្សបានអំពាវនាវដល់មិត្តភក្តិ និងអ្នកស្រឡាញ់រាប់អានលោក សុវ៉េតឲ្យជួយផ្តត់ផ្គង់ថវិកាដល់គ្រួសារដើម្បីរៀបចំពិធីបុណ្យសព លោក។ លោកសំអាតបានអះអាងថា អ្នកការពារសិទ្ធិមនុស្សនេះនៅសល់តែស្នាដៃប៉ុណ្ណោះ។
លោក ហ្វ៊ីល រ៉បប៊ឺតសុន (Phil Robertson) នាយក រង អង្គការ សិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់ អាស៊ី បានហៅលោក ចាន់ សុវ៉េតថា ជាអ្នកការពារ សិទ្ធិមនុស្ស នាំមុខ ដ៏ឆ្នើម, ហើយ បានទុក កេរតំណែល ជាគម្រូ ដល់អ្នកជំនាន់ ក្រោយយ៉ាងច្រើន។
«លោក គឺ ជាតួអង្គ សំខាន់ ដែលធ្វើកិច្ចការ សិទ្ធិមនុស្ស រាប់ឆ្នាំ លើបញ្ហា សិទ្ធិមនុស្ស ជាច្រើនផ្នែក នៅទូទាំង ប្រទេសកម្ពុជា, ហើយ គឺ ជាមនុស្ស សំខាន់ ក្នុងការនាំ ឲ្យក្មេងៗ ខ្មែរ ជំនាន់ក្រោយ យកចិត្តទុកដាក់ អំពី សិទ្ធិមនុស្ស និងស្វាគមន៍ សិទ្ធិមនុស្ស។»
លោក ចាន់ សុវ៉េត បានស្លាប់ចោលកូនបីនាក់របស់លោក ហើយបើតាមក្រុមមន្ត្រី សិទ្ធិមនុស្សបានឲ្យដឹងថា នឹងមានមនុស្សម្នារជាច្រើននឹងទៅចូលរួមមរណទុក្ខ សពលោកចាន់ សុវ៉េតនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ សពរបស់លោកចាន់ សុវ៉េតត្រូវគេរាយការណ៍មកថា នឹងយកទៅតម្កល់នៅវត្តគល់ទទឹង សង្កាត់ព្រៃថ្មី ខណ្ឌច្បារអំពៅដើម្បីបូជានៅប៉ុន្មានថ្ងៃខាងមុខទៀត៕

No comments:
Post a Comment