Paris Peace Accords 23 Oct. 1991

Tuesday, December 9, 2014

លោក សម រង្ស៊ី​ ធានា​ថា, អ្នកតំណាង​ សហគមន៍​ បឹងកក់​ នឹង​ត្រូវ​ ដោះលែង ​តាម​ការសម្រប​សម្រួល ​នយោបាយ | Sam Rainsy promises that Boeung Kak activists will be freed as a result of political negotiation

លោក សម រង្ស៊ី​ ធានា​ថា, អ្នកតំណាង​ សហគមន៍​ បឹងកក់​ នឹង​ត្រូវ​ ដោះលែង ​តាម​ការសម្រប​សម្រួល ​នយោបាយ 

RFA / ​វិទ្យុ ​អាស៊ី សេរី | ៨ ធ្នូ ២០១៤

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ភរិយា​គឺ​លោកស្រី ជូឡុង ​សូមូរ៉ា​​ ចូល​រួម​នៅ​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​១០​នៃ​ការ​គ្រង​រាជ្យ​សម្បត្តិ​របស់​ព្រះមហាក្សត្រ​ នរោត្តម សីហមុនី កាល​ពី​ថ្ង​ពុធ ទី​២៩ ខែ​តុលា ឆ្នាំ​២០១៤។
លោក សម រង្ស៊ី ប្រធាន ​គណបក្ស ​សង្គ្រោះ​ជាតិ ​និង​ភរិយា​ គឺ ​លោកស្រី ជូឡុង ​សូមូរ៉ា​​ ចូល​រួម​ នៅ​ក្នុង​ពិធី ​រំឭក​ខួប ​លើក​ទី​១០ ​នៃ​ការ​គ្រង ​រាជ្យ​សម្បត្តិ ​របស់ ​ព្រះមហាក្សត្រ​ នរោត្តម សីហមុនី កាល​ពី​ថ្ង​ពុធ ទី​២៩ ខែ​តុលា ឆ្នាំ​២០១៤។
ប្រមុខ​ដឹក​នាំ​គណបក្ស​ជំទាស់ ​ធំ​ជាង​គេ​នៅក្នុងប្រទេស​កម្ពុជា ​បាន​ហៅ​ការ​ដោះលែងអ្នក​នយោ​បាយ​របស់​ខ្លួន​ឲ្យ​នៅ​ក្រៅ​ឃុំ​នៃ​គុក​ព្រៃ​ស​ គឺជាការ​សាកល្បង​មួយ​សម្រាប់ការ​រួប​រួម​ជាតិ​ និងសម្រាប់​ការ​ដោះ​លែង​សកម្មជន​ដី​ធ្លី​ដ​ទៃ​ទៀត។​


លោក​ សម រង្ស៊ី ​ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ ​បានថ្លែង​យ៉ាង​ដូច្នេះនៅថ្ងៃ​ច័ន្ទ​នេះ​នៅ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​ របស់​លោកនៅ​ចំពោះ​មុខ​កូន​និង​ប្តីរបស់​អ្នក​ស្រី​ង៉ែត​ ខុន ​ហៅម៉ាំមី ​ដែល​ជាស្ត្រីអ្នក​តវ៉ា​រឿង​ដី​ធ្លី​នៃ​សហគមន៍​បឹងកក់ចំណាស់​៧៥​ឆ្នាំ​ដ៏​ សកម្ម​មួយ​រូប​ និងនៅ​ចំពោះមុខ​តំណាង​សហគមន៍​បុរី​កីឡា​និង​ថ្ម​គោល​សរុប​ប្រមាណ​ដប់​នាក់។​ ក្រុម​គ្រួសារ​ជន​រង​គ្រោះទាំងនេះ​បាន​ជំរុញ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​ជំទាស់​ លើក​យក​បញ្ហា​នេះ​ទៅ​ជជែក​ជា​មួយ​លោក​នាយក​រដ្ឋម​ន្ត្រី​ហ៊ុន សែន​អំពីការ​ទាម​ទារ​របស់​ពួក​គេ​ ឲ្យ​ដោះ​លែង​សកម្ម​ជន​ដី​ធ្លី​និង​ដោះ​លែង​ស្ត្រី​តវ៉ាដ៏​ចំណាស់​ជាង​គេ​ខាង ​លើ​នេះ​ ដោយ​សារ​មូល​ហេតុ​វ័យ​ចំណាស់ ​និង​ដោយ​កត្តា​ត្រូវ​រៀប​មង្គល​ការ​កូន​ស្រី​របស់​ខ្លួន​នៅ​ចុង​ខែ​នេះ។​

លោក​ សម រង្ស៊ី​ បាន​និយាយ​ ធានា​ ដល់​ពួក​គេ​ ថា, ​លោក ​បាន​ស្នើ​ ឲ្យ​មាន ​ការ​ដោះ​លែង ​លោក​ មាជ សុវណ្ណារ៉ា ​អ្នក​នយោបាយ​ របស់ ​គណបក្ស​ ជំទាស់​ និង​សកម្មជន ​នយោបាយ​ គណបក្ស​ ជំទាស់, ហើយ​ ការ​ដោះ​លែង ​ពួក​គេ ​នឹង​សម្រួល​ ដល់​ការ​ដោះ​លែង​ សកម្ម​ជន​ ដី​ធ្លី​ និង​ព្រះ​សង្ឃ ​ខ្មែរ​ កម្ពុជា​ ក្រោម ​ដទៃ​ទៀត។  លោក ​មាជ សុវណ្ណារ៉ា​ បាន​ប្តឹង​ សារទុក្ខ​ តាម​រយៈ​មេធាវី​របស់​ខ្លួន​សុំនៅ​ក្រៅ​ឃុំ ​ ហើយ​សវនាការ​លើ​បណ្តឹង​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២​ខែ​ធ្នូ។ ​នេះ​បើ​យោង​តាម​លោក​សម រង្ស៊ី​ និង​មេធាវី​របស់​លោក​មាជ សុវណ្ណារ៉ា​គឺ​លោក​ចាន់ ចេន។​ លោក​សម រង្ស៊ី​បានអះអាង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ចំៗ​ថា ​លោក​បានជជែកនិង​អង្វរ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ក្នុង​បញ្ហា​នេះ។​

«ខ្ញុំ​ បាន​និយាយ​ អង្វរ ​អ្នក​មាន​អំណាច​ សូម ​ឲ្យ​ធ្វើ​ កាយ​វិកា​មួយ​ ឲ្យ​បញ្ចប់​ ភាព​តាន​តឹង។  ​បើ ​យើង​ ចង់​ឲ្យ​ខ្មែរ ​រួប​រួម​គ្នា,​ ចេះ​ស្រឡាញ់ខ្មែរ,​ យើង ​អាច​ធ្វើ​កាយ​វិកា ​មួយ​ ចាប់​ផ្តើម​ ថ្ងៃ​១២​នេះ​ ឲ្យ​បាន​ចេញ​ ជា​រូប​រាង​ ជាវិជ្ជមាន។ ​ ពេល​នោះ ​អាច​ទៅ​ដល់ ​អ្នក​ដទៃ​ទៀត​ ពីព្រោះ​ លោក មាជ សុវណ្ណារ៉ា​ ស្ថិត​ក្នុង​ចំណោមមនុស្ស​១៧​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​ ហើយ»។​
អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​បង្រ្កាប​ក្រុម​អ្នក​តវ៉ាអំពី​បញ្ហា​ដី​ធ្លី ​កាល​ពី​ខែ​មុន ​ហើយ​បាន​ចាប់​និង​កាត់​ទោស​ពួក​គេ​យ៉ាង​តក់​ក្រហល់។ ​ក្រុម​អង្គការ​សង្គម​ស៊ីវិលបាន​រិះ​គន់​ចំណាត់​ការ​នេះថា​ ជា​រឿង​ហួស​ហេតុ​មួយ។
អ្នក​នយោបាយ​បក្ស​ជំទាស់​និង​សកម្ម​ជន​បក្ស​ជំទាស់ ​រួម​ទាំង​សកម្ម​ជន​ដីធ្លី​ថ្ម​គោល ​បុរី​កីឡា​ បឹងកក់​ និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ​សរុប​ចំនួន​១៧​នាក់​ ត្រូវ​ចាប់​ខ្លួន​ និង​ផ្តន្ទា​ទោស​ជា​បន្ត​បន្ទាប់ក្នុង​ខែដដែល​នោះ។​

កាល​ពី​ថ្ងៃ​ អាទិត្យ​ ម្សិល​មិញ​នេះ,​ មេដឹក​នាំ​ គណបក្ស ​ជំទាស់, ​គឺ​ លោក​ សម រង្ស៊ី​, បាន​ទៅ​ជួប ​ពួក​គេ ​នៅ​ក្នុង​មន្ទីរ​ ឃុំឃាំង ​ព្រៃ​ ស​, ហើយ​ បាន​ហៅ ​ករណី​ ចាប់​ឃុំ​ខ្លួន ​និង​ការ​ផ្តន្ទាទោស ​ពួក​គេ​ ថា, ​ជា​រឿង​ «នយោបាយ»

លោក អេង​ សៀង ​អាយុ​ ៨៧​ គឺ ជា​ប្តី​ របស់ ​អ្នកស្រី ​ង៉ែត​ ខុន ​ហៅម៉ាំមី​ សកម្ម​ជន ដី​ធ្លី ​វ័យ​ចំណាស់ ​ដែល​កំពុង ​ស្ថិត​ក្នុង​គុក​ ឧក្រិដ្ឋ​ ព្រៃ​ ស។​

លោក​ មាន​ប្រសាសន៍, ​ថា ​លោក ស្នើ​ឲ្យ​លោក​សម រង្ស៊ី​ទៅ​ជួយ​និយាយ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​ប្រពន្ធ​របស់​លោក។​

«ម៉ាំមី​ប្រពន្ធ ​របស់​ខ្ ញុំ​(កំពុង)​ជាប់​គុក​ នៅ​ព្រៃ​ ស។​  (ខ្ញុំ) ​សូម  លោក​ប្រធាន ​សម រង្ស៊ី​ ជួយ​ផ្សាយ ​ដល់​លោក​ ហ៊ុន សែន។ ​ សូម ឲ្យ​លោក​ ហ៊ុន សែន​ ជួយ​ដោះ​ស្រាយ​ឲ្យ»

យោង​តាម​លោក​ហម ស៊ុនរិទ្ធ ​នាយក​រង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​និង​ជា​មេធាវី​ការ​ពារ​ ឲ្យសកម្មជន​ដីធ្លី​ និង​ព្រះសង្ឃ​ដែល​ត្រូវ​ចាប់​ខ្លួន​ ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​មេធាវី​បាន​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍ប្រឆាំង​សាល​ក្រម​សាលា​ដំបូង​ រាជធានី​ភ្នំពេញ​រួច​ហើយ។​ ក៏​ប៉ុន្តែ​មិន​ទាន់​មាន​កាល​បរិច្ឆេទ​សម្រាប់​ការ​បើក​សវនាការ​នៅ​ឡើយ​ទេ។​

សកម្ម​ជន​ដី​ធ្លី​ភាគ​ច្រើន​និង​ព្រះ​សង្ឃ​ផង​ត្រូវ​ដាក់​ទោស​ឲ្យ​ជាប់​ ពន្ធនាគារ​ចំនួន​មួយ​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ប្រមាណ​៥០០​ដុល្លារ​ អាមេរិក​ក្រោម​ការ​ចោទ​ប្រកាន់​ថា ​បាន​រំខាន​ដល់​មន្ត្រី​សាធារណៈ​ និង​បទ​ចោទ​ថា ​បាន​បិទ​ផ្លូវ​រំខាន​ដល់​ការ​ធ្វើ​ចរាចរណ៍​សាធារណៈ៕


No comments:

Post a Comment