ប្រធានាធិបតី វៀតណាម បំពេញទស្សនកិច្ច ផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល ២ថ្ងៃ
RFA / វិទ្យុ អាស៊ី សេរី | ២៣ ធ្នូ ២០១៤

ប្រធានាធិបតី វៀតណាម លោក ត្រឿង តឹងសាង (ឆ្វេង), លោក ហេង សំរិន
(ស្ដាំ) រូបថត ដើរជួរមុខ ចូលទៅវិមាន រដ្ឋសភា កម្ពុជា ថ្ងៃទី ២៣ ធ្នូ
២០១៤។ RFA/Vann Vichar
ប្រធានាធិបតី វៀតណាម ត្រឿង តឹងសាង (TRUONG TAN SANG) មកបំពេញ ទស្សនកិច្ច ផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃ ទី២៣ ដល់ថ្ងៃ ទី២៤ ខែធ្នូ។
ក្នុងដំណើរ ទស្សនកិច្ច ផ្លូវរដ្ឋ នៅកម្ពុជា នៅថ្ងៃ ទី២៣ ធ្នូនេះ, លោក ត្រឿង តឹងសាង បានចូល
គាល់ព្រះករុណា ព្រះបាទ បរមនាថ នរោត្ដម សីហមុនី នៅព្រះបរមរាជវាំង,
បន្ទាប់មក ជួបសវនាការ ជាមួយ លោក ហេង សំរិន ប្រធានរដ្ឋសភា
និងជួប សំណេះសំណាល ការងារ ជាមួយ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
នាពេលល្ងាច ថ្ងៃដដែល នៅវិមាន សន្តិភាព។
ក្នុងជំនួប ជាមួយ ប្រធាន រដ្ឋសភា, លោក
ត្រឿង តឹងសាង បានលើកឡើង ពីបញ្ហា ៣ចំណុច មកពិភាក្សា៖ ទី១,
ជន អន្តោប្រវេសន៍ វៀតណាម នៅកម្ពុជា; ទី២, ជំរុញ ពាណិជ្ជកម្ម រវាង កម្ពុជា
និងវៀតណាម; និងទី៣, បញ្ហាព្រំដែន នៃប្រទេស ទាំងពីរ។
No comments:
Post a Comment