លោក កឹម សុខា៖ លោក ហ៊ុន សែន ជាមេដឹកនាំ អាក្រក់ជាងគេ ក្នុងប្រវត្តិសាស្ត្រ
RFA / វិទ្យុ អាស៊ី សេរី | ១៨ មករា ២០១៥
អនុប្រធាន ទី១ រដ្ឋសភា លោក កឹម សុខា បានថ្លែង ជាសាធារណៈ ថា, លោក ហ៊ុន សែន ជាមេ អ្នកដឹកនាំ ប្រទេស ដែលអាក្រក់ ជាងគេ ក្នុងប្រវត្តិសាស្ត្រ កម្ពុជា ដោយសារ ក្នុងអាណត្តិ របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំ មានអំពើ ពុករលួយ, រំលោភ សិទ្ធិមនុស្ស, និងលក់ សម្បត្តិជាតិ, ជាដើម។
ការថ្លែង របស់លោក កឹម សុខា ធ្វើឡើង ក្នុងវេទិកា សាធារណៈ ដើម្បី ជួបជាមួយ ប្រជាពលរដ្ឋ នៅសង្កាត់ ព្រែកលៀប, ខណ្ឌ ជ្រោយចង្វារ នៅព្រឹក ថ្ងៃទី១៨ មករា ដែលមានមនុស្ស ប្រមាណ ១ពាន់នាក់ ចូលរួម។
វេទិកា សាធារណៈ ដែលដឹកនាំ ដោយប្រធាន និងអនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា, ព្រមទាំង មានអ្នក តំណាងរាស្ត្រ បក្ស ជាច្រើន បានចូលរួម ផងនោះ គឺ ដើម្បី ពន្យល់ប្រាប់ អ្នកគាំទ្រ អំពី គោលការណ៍, ទិសដៅ, និងយុទ្ធសាស្ត្រ របស់ គណបក្ស ទៅថ្ងៃអនាគត។
No comments:
Post a Comment