ច្បាប់ ទូរគមនាគមន៍ ថ្មី ដាក់ទោស ធ្ងន់ធ្ងរ ដល់អ្នកល្មើស
VOA / វីអូអេ | ៩ មករា ២០១៥
បុរស ទាំងនេះ ប្រើប្រាស់ អ៊ីនធឺណេត នៅហាងកាហ្វេ ក្នុងទីក្រុង ភ្នំពេញ នៅប្រទេស កម្ពុជា។
ភ្នំពេញ— ក្រសួង ប្រៃសនីយ៍ និងទូរគមនាគមន៍ បានបញ្ចប់ សេចក្តីព្រាងច្បាប់ ស្តីពី ទូរគមនាគមន៍ រួចរាល់ហើយ ដែល
បង្ហាញ វិសាលភាព អំណាច របស់ខ្លួន យ៉ាងធំធេង លើការគ្រប់គ្រង ប្រព័ន្ធទូរស័ព្ទ និងការពង្រឹង ការរឹតបន្តឹង ការត្រួតត្រា កាន់តែ ខ្លាំង លើសេវាកម្ម អ៊ីនធឺណែត បន្ថែម លើសេចក្តី ព្រាងច្បាប់ ស្តីពី គ្រប់គ្រង អ៊ីនធឺណែត ដែលទទួល រងការរិះគន់ យ៉ាងខ្លាំងក្លានោះ។
នៅក្នុងមាត្រា១នៃច្បាប់ដែលVOAសំឡេងសហរដ្ឋអាមេរិកទទួល បានរៀបរាប់ថាច្បាប់នេះមានគោលបំណងធានាដល់ការប្រើប្រាស់ហេដ្ឋា រចនាសម្ព័ន្ធនិងបណ្តាញនិងការផ្តល់សេវាទូរគមនាគមន៍ប្រកបដោយ ប្រសិទ្ធភាព សុវត្ថិភាព គុណភាព ភាពអាចទុកចិត្តបាននិងថ្លៃសមរម្យដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការ នៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។
សេចក្តីព្រាងច្បាប់ដដែលនេះបង្ហាញថាក្រសួង មានសិទ្ធិ គ្រប់គ្រង តាមដានប្រតិបត្តិការទូរគមនាគមន៍នៅក្នុងប្រទេស តាមដានថ្លៃសេវាទូរគមនាគមន៍ដោយបញ្ជាក់ពីការត្រួតពិនិត្យនិងវាយ តម្លៃលើកំណត់តម្លៃយ៉ាងច្បាស់លាស់។ ក្រៅពីនោះសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍ក៏បានបញ្ជាក់ពី ធានាដល់អភិបាលកិច្ច គ្រប់គ្រងប្រតិបត្តិករទូរគមនាគមន៍និងការប្រកួតប្រជែងស្របច្បាប់ ស្មោះត្រង់និងមានតម្លាភាព។
មាត្រា៥ ចែងថា, ក្រសួង ប្រៃសណីយ៍ មានសិទ្ធិអំណាច «គ្រប់គ្រង ត្រួតពិនិត្យ និងតាមដាន ការប្រើប្រាស់» សេវាកម្ម អ៊ីនធឺណែត។ ក្នុងនោះ មាត្រា៦ ចែងថា, «ទិន្នន័យ សេវា ទូរគមនាគមន៍ / បច្ចេកវិទ្យា និងព័ត៌មាន ត្រូវ ស្ថិតនៅក្រោម សមត្ថកិច្ច របស់ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍។ ហើយ ប្រតិបត្តិករ ឬ ផ្នែកពាក់ព័ន្ធ ត្រូវ ផ្តល់ទិន្នន័យ នៃប្រតិបត្តិការ របស់ខ្លួន ដល់ ក្រសួង។»
ក្រៅពីនោះទៀតរដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មាន សិទ្ធិបញ្ជាឲ្យផ្ទេរការគ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍មកឲ្យក្រសួង ឬបំពាក់បរិក្ខាបន្ថែមចាំបាច់សម្រាប់ ធានាការគ្រប់គ្រងប្រតិបត្តិការទូរគមនាគមន៍ទាំងក្នុងនិងក្រៅ ប្រទេស ដើម្បី «ធានា ដល់ផលប្រយោជន៍, សន្តិសុខ និងស្ថិរភាព របៀប រៀបរយ សាធារណៈ។» នេះ បើ យោងតាម សេចក្តីព្រាងច្បាប់ ត្រង់មាត្រា ៧។
លោកសឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាដែលមាន អង្គការសង្គមស៊ីវិលជាច្រើនជាសមាជិកលើកឡើងថាសេចក្តីព្រាងច្បាប់ នេះប៉ះពាល់ដល់ការប្រើប្រាស់និងការផ្គត់ផ្គង់និងអ្នកប្រើប្រាស់ អ៊ីនធឺណែតជាអវិជ្ជមាន។
«ច្បាប់នេះ បើ វិភាគមួយភ្លែត, វា គ្របដណ្តប់ តែ លើវិស័យ ឯកជន និងក្រុមហ៊ុន។ តែ បើ យើង វិភាគ ឲ្យស៊ីជម្រៅ ជាងនេះ ទៅទៀត គឺ វា អាចប៉ះពាល់ ដល់អ្នក ប្រើប្រាស់ ប្រព័ន្ធអ៊ីនធឺណែត ឬអ្នក ប្រើប្រាស់ ជា IP User នៅពេល ដែលអ្នកប្រើប្រាស់ នោះ សម្តែងមតិ ឬការចូលរួម បែបណាមួយ ដែលរដ្ឋាភិបាល វិភាគ ថា, មិនប្រក្រតី និងប៉ះពាល់ ដល់សង្គម, គឺ រដ្ឋាភិបាល អាចធ្វើការ តាមរយៈ ក្រុមហ៊ុន ឯកជន ក្នុងការបិទ IP address របស់ អ្នកប្រើប្រាស់។»
VOA សំឡេង សហរដ្ឋ អាមេរិក ជាខេមរភាសា បានព្យាយាម ទូរស័ព្ទ ទៅកាន់ មន្ត្រីផ្លូវការ របស់ ក្រសួង ប្រៃសណីយ៍ និងទូរគមន៍ ជាច្រើនថ្ងៃ, ប៉ុន្តែ មិនទទួលបាន ការឆ្លើយតប ណាមួយ តាមទូរស័ព្ទ នោះទេ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមាន ប្រសាសន៍នៅថ្ងៃសុក្រនេះថាលោកមិនទាន់ទទួលដំណឹងថាសេចក្តីព្រាង ច្បាប់ស្តីពីទូរគមនាគមន៍ត្រូវបញ្ជូនមកដល់គណៈរដ្ឋមន្ត្រីហើយឬនៅ នោះទេ។
«រហូត មកដល់ ពេលនេះ, ខ្ញុំ មិនទាន់ដឹង ថា, សេចក្តីព្រាងច្បាប់ នេះ មកដល់ ទីណា នៅឡើយទេ។»
យ៉ាងណាក៏ដោយសេចក្តីព្រាងច្បាប់នេះកើតឡើងក្រោយពេល មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងចំណោមក្រុមហ៊ុនទូរស័ព្ទ ចល័តកាលពីប៉ុន្មានឆ្នាំមុនលើការផ្តល់តម្លៃថោកបំផុតសម្រាប់អ្នក ប្រើប្រាស់។
សេចក្តីព្រាងច្បាប់នេះក៏មានចែងអំពីការបង្កើតនិយ័តករ ទូរមនាគមន៍កម្ពុជាមួយផងដែរដែលជាអង្គភាពដើរតួត្រួតពិនិត្យនិង ដាច់ដោយឡែកពីក្រសួង។ហើយក្រសួងធានាការប្រកួតប្រជែងលើផ្នែក តម្លៃនិងមានសិទ្ធិសើរើតម្លៃតាមការចាំបាច់។
មួយវិញទៀតសេចក្តីព្រាងច្បាប់បានចែងអំពីការដាក់ទោសយោងតាមក្រមព្រហ្មទណ្ឌ។
អ្នកលក់លេខទូរគមនាគមន៍រូមមានលេខទូរស័ព្ទជាដើមដោយមិនមានបណ្ណសំគាល់ អត្តសញ្ញាណអ្នកប្រើប្រាស់នឹងត្រូវពិន័យពី៥០លានទៅ១០០លានរៀលឬ ស្មើនឹងពី១២.៥០០ដុល្លារអាមេរិកដល់២៥.០០០ដុល្លារ។ ដោយឡែកការផាកពិន័យត្រូវកំណត់ចាប់ពី ១២.៥០០ដុល្លារអាមេរិករហូតដល់១.២៥០.០០០ដុល្លារអាមេរិក។ហើយទោសជាប់ ពន្ធនាគារចាប់ពីមួយសប្តាហ៍ដល់១៥ឆ្នាំ៕

No comments:
Post a Comment