១៨ មករា ២០១៥ / 18 January 2015, 22:30 - Pen Sovann in critical condition
លោក ប៉ែន សុវណ្ណ អតីត នាយករដ្ឋមន្ត្រី (១៩៧៩-១៩៨១) និងបច្ចុប្បន្ន ជាតំណាងរាស្ត្រ គណបក្ស សង្រេ្គាះជាតិ ប្រឈមមុខ បញ្ហាសុខភាព ដ៏ធ្ងន់ធ្ងរ។
អំបាញ់មិញនេះ លោក កឹម សុខា និងខ្ញុំ បានទៅពិនិត្យ ស្ថានភាព សុខភាព របស់លោក ប៉ែន សុវណ្ណ នៅមន្ទីរពេទ្យ កាល់ម៉ែត្រ រាជធានី ភ្នំពេញ។ ដោយសារ សរសៃឈាម ស្ទះ នៅជិត បេះដូង និងក្នុងខួរក្បាល, លោក ប៉ែន សុវណ្ណ សន្លាប់ មិនដឹងខ្លួនទេ, ហើយ នឹងត្រូវ ដឹកទៅព្យាបាល នៅប្រទេស សិង្ហបុរី តាមយន្តហោះ ពិសេស នៅពាក់កណ្តាល អាធ្រាត្រនេះ។
គណបក្ស សង្រេ្គាះជាតិ សូម អំពាវនាវ ឲ្យបងប្អូន ជនរួមជាតិ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស មេត្តាជួយ រួមចំណែក ក្នុងការ ព្យាបាលលោក ប៉ែន សុវណ្ណ ដោយផ្តល់វិភាគទាន ដើម្បី ជួយទប់ទល់ ចំណាយ ដ៏ច្រើន។ សូម មេត្តា យកវិភាគទាន មកមន្ទីរ រដ្ឋសភា ឬទីស្នាក់ការ កណ្តាល គណបក្ស សង្រេ្គាះជាតិ នៅរាជធានី ភ្នំពេញ ចាប់ពីថ្ងៃស្អែក ១៩ មករានេះ។ ចំពោះ បងប្អូន ដែលនៅឆ្ងាយ, សូម មេត្តា ផ្ញើវិភាគទាន ដោយផ្ទេរប្រាក់ មកគណបក្ស សង្រេ្គាះជាតិ ដោយបញ្ជាក់ ថា, « ដើម្បី ជួយលោក ប៉ែន សុវណ្ណ»។ សូម អរគុណ។
Mr. Pen Sovann, former Prime Minister (1979-1981), currently a CNRP
National Assembly member, is in critical condition after being victim of
a stroke this afternoon.
Mr. Kem Sokha and I have just visited him at Calmette Hospital in Phnom Penh. Being unconscious, he is placed under intensive care and will be taken to Singapore at around midnight by a special medically-equipped plane.
The CNRP appeals to all friends, inside and outside Cambodia, to help contribute to Mr. Pen Sovann’s heavy medical treatment. Please bring your donations to the National Assembly or the CNRP Headquarters in Phnom Penh, starting tomorrow 19 December. For those who cannot come, please make a money transfer to the CNRP through existing channels (specify “To help Mr. Pen Sovann.”). Thank you.
No comments:
Post a Comment