លោក សុរិយា ស៊ូប៊ែឌី នឹងមក ទស្សនកិច្ច ផ្លូវការ នៅកម្ពុជា ជាលើកចុងក្រោយ
RFA / វិទ្យុ អាស៊ី សេរី | ១៣ មករា ២០១៥
លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ ពិសេស អង្គការ សហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស ប្រចាំកម្ពុជា មានគម្រោង មកទស្សនកិច្ច ការងារ
នៅកម្ពុជា ចាប់ពីថ្ងៃ ទី១៧ ដល់២៥ មករា ឆ្នាំ២០១៥។
នេះ ជាទស្សនកិច្ច ចុងក្រោយ របស់លោក ក្នុងតំណែង ជាអ្នករាយការណ៍ ពិសេស អង្គការ សហប្រជាជាតិ ទទួលបន្ទុក
សិទ្ធិមនុស្ស ប្រចាំកម្ពុជា។
នៅក្នុងសេចក្ដី ជូនដំណឹង របស់
ការិយាល័យ ឧត្ដមស្នងការ សិទ្ធិមនុស្ស អង្គការ សហប្រជាជាតិ ប្រចាំកម្ពុជា
នៅថ្ងៃ ទី១៣ មករា បានឲ្យដឹង ថា, ក្នុងដំណើរ ទស្សនកិច្ច ការងារ លើកនេះ,
លោក ស៊ូប៊ែឌី មានគម្រោង ជួបពិភាក្សា ជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងមន្ត្រី ជាន់ខ្ពស់កម្ពុជា មួយចំនួន ទៀត។
ក្រៅពីជួប ជាមួយ មន្ត្រីរដ្ឋាភិបាល, លោក ស៊ូប៊ែឌី
មានគម្រោង ជួបជាមួយ មន្ត្រីអង្គការ សិទ្ធិមនុស្ស, មន្ត្រី សង្គមស៊ីវិល,
មន្ត្រី អង្គការ សហប្រជាជាតិ នៅកម្ពុជា និងតំណាង ប្រទេស ផ្តល់ជំនួយ
មួយចំនួន នៅកម្ពុជា។
លោក ស៊ូប៊ែឌី
ត្រូវតែងតាំងជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុក
សិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីឆ្នាំ២០០៩ ហើយអាណត្តិការងារ ៦
ឆ្នាំរបស់លោក ត្រូវបញ្ចប់នៅខែ មីនា ឆ្នាំ ២០១៥នេះ៕
សង្ឃឹមថា បេសកកម្មរបស់លោកនឹងបានលទ្ធផលដ៍វិជ្ជមានមួយដែលអាចធ្វើឲប្រធានអង្គការសហ
ReplyDeleteប្រជាជាតិ និង សមាជិកទាំងអស់ដែលទទួលខុសត្រូវក្នុងកិច្ចការសិទ្ធិមនុស្ស និង សហគមអន្តរៈជាតិ
ទទួលស្គាល់ ហើយ ចាត់វិធានការលើរដ្ឋាភិបាលខ្មែរបច្ចុប្បន្នដែលបានល្មើស រំលោភបំពានលើច្បាប់សិទ្ធ
មនុស្សយ៉ាងធ្ងន់ធ្ងរនោះ ។ ព្រោះគន្លងមក របាយការណ៍របស់លោកទាំងប៉ុន្មាន ហាក់ដូចជាមិនមាន
ប្រសិទ្ធីភាពជាមួយថ្នាក់លើរបស់លោកសោះ ។ ថ្នាក់លើរបស់លោកទាំងអស់ទុកបណ្តោយឲពួករដ្ឋា
ភិបាលបីសាចកុម្មុយនិស្តភ្នំពេញ នៅតែបន្តប្រព្រឹត្តអំពើរំលោភសិទ្ធមនុស្សកាន់តែធ្ងន់ឡើងជារៀង
រាល់ថ្ងៃ ។ ហ៊ានរំលោភច្បាប់ រំលោភអ្វី ៗ គ្រប់យ៉ាង រំលោភរហូតដល់អភ័យឯកសិទ្ធរបស់សមាជិកសភា
ទៅទៀត តើដែលធ្លាប់មានទេនៅក្នុងពិភពលោកនេះ ។ សុំសួរថា តើមកពីហេតុអ្វីដែរ ? សូមលោក
មេត្តាជួយពិនិត្យពិចារណាឲបានហ្មត់ចត់ផង សូមឈរលើជំហរយុត្តិធម៌ ហើយ រកសេចក្តីសុខឲរាស្រ្គ
តូចតាច រាស្រ្គស្លូតត្រង់នៅក្នុងប្រទេសខ្មែរ ក៍ដូចនៅក្នុងពិភលោកផងដែរ ។ សូមអរគុណទុកជា
មុន ។