៣១ មករា ២០១៥ / 31 January 2015 - Possibilities for the CPP to reform itself | ទស្សនៈ អំពី លទ្ធភាព កំណែទម្រង់ របស់ គណបក្ស ប្រជាជនកម្ពុជា
បកប្រែ ពីអត្ថបទ ចុះផ្សាយ ជាភាសា អង់គ្លេស ក្នុងកាសែត ខេមបូឌា ដេលី ថ្ងៃ ៣១ មករា ២០១៥ ដែលមាន ចំណងជើង ថា "គណបក្ស ប្រជាជន កម្ពុជា ទិតៀនខ្លួនឯង អំឡុងសមាជបក្ស ប្រចាំឆ្នាំ របស់ខ្លួន"
(...) លោក សម រង្ស៊ី បានមាន ប្រសាសន៍ ថា, គណបក្ស សង្គ្រោះជាតិ នៅតែ ពង្រីកការគាំទ្រ ចំពោះ ខ្លួន ពីសំណាក់ ប្រជាពលរដ្ឋ ដោយផ្អែក លើគុណភាព នៃគំនិត និងសំណើ របស់ខ្លួន ដែលលើកឡើង ក្នុងជំហរ ទិតៀន ជាវិជ្ជមាន ទៅលើគណបក្ស កាន់អំណាច។
លោក មានប្រសាសន៍ ថា, “យើង នឹងបន្ត ប្រកួតប្រជែង ជាមួយ គណបក្ស ប្រជាជន កម្ពុជា ប្រកួតប្រជែង ដណ្តើមការគាំទ្រ ពីសំណាក់ ប្រជាពលរដ្ឋ។ ហើយ ខ្ញុំ គិតថា, គណបក្ស សង្គ្រោះជាតិ កំពុងដើរ លើផ្លូវឈ្នះ ពីព្រោះ យើង ប្រកួតប្រជែង ដោយបញ្ចេញគំនិត ស្នេហាជាតិ និងយុត្តិធម៌។ យើង ប្រកួតប្រជែង ដោយលើក ជាសំណើ ស្របតាមឆន្ទៈ ប្រជារាស្ត្រ។ យើង មិនប្រកួតប្រជែង ដោយប្រើលុយ, ដោយប្រើ ការបំផិតបំភ័យ, ឬដោយប្រើ ការផ្សព្វផ្សាយ ព័ត៌មាន មិនពិត នោះទេ។”
លោក សម រង្ស៊ី បានជូនពរ គណបក្ស ប្រជាជនកម្ពុជា ឲ្យមាន សំណាងល្អ នៅក្នុងកិច្ចប្រឹងប្រែង ធ្វើកំណែទម្រង់ របស់ខ្លួន។ លោក មានប្រសាសន៍ ថា, “ខ្ញុំ ជូនពរ ឲ្យគណបក្ស ប្រជាជន កម្ពុជា មានសំណាងល្អ នៅក្នុងការ ធ្វើកំណែទម្រង់ គោលនយោបាយ របស់ខ្លួន និងនៅ ក្នុងការធ្វើ កំណែទម្រង់ ផ្ទៃក្នុង របស់ខ្លួន តែម្តង។ ប៉ុន្តែ ខ្ញុំ មានមន្ទិល ថា, តើ ពួកគេ អាចធ្វើ កំណែទម្រង់ លើខ្លួនឯង បាន ឬទេ តាមរបៀប ដែលប្រជាពលរដ្ឋ ចង់ឃើញ ចំពោះ គណបក្សមួយ ដែលមាន ការទទួល ខុសត្រូវ, ហើយ ដែលអាច ដឹកនាំប្រទេស ឲ្យបានល្អ ប្រសើរ? ខ្ញុំ មានមន្ទិលនេះ ដោយសារ តែ ខ្ញុំ គិតថា, អំពើពុករលួយ នៅក្នុងជួរ គណបក្ស ប្រជាជន កម្ពុជា បានចាក់ឬស ចាក់គល់ យ៉ាងជ្រៅ, ហើយ បានរីករាលដាល រហូត ដល់ក្លាយទៅ ជាប្រព័ន្ធ ទៅហើយ នៅក្នុង រចនាសម្ព័ន្ធ គ្រប់ជាន់ថ្នាក់ របស់ គណបក្សនេះ។ ដូច្នេះ កំណែទម្រង់ ពិតប្រាកដ ណាមួយ ដើម្បី កាត់បន្ថយ អំពើពុករលួយ នឹងធ្វើ ឲ្យ គណបក្ស ប្រជាជន កម្ពុជា រង្គោះរង្គើរ តែ ខ្លួនឯង ដូចអគារមួយ ដែលមូលដ្ឋាន គ្រឹះ និងសសរ ទ្រទ្រង់ ស្រុតបាក់បែក៕”
WHAT ARE THE POSSIBILITIES FOR THE CPP TO REFORM ITSELF? Excerpt from The Cambodia Daily, January 31, 2015
SELF-CRITICISM AT CENTER OF CPP CONGRESS
(…) Contacted by telephone Friday, Mr. Rainsy said that the CNRP was
still broadening its support based on the quality of its ideas and
proposals put forward while in opposition.
“We will continue to
compete with the CPP; compete for the support of the population. And I
think we, meaning the CNRP, are on a winning track because we compete
with ideas, we compete with proposals; we don’t compete with money, with
intimidation, with disinformation,” he said.
Mr. Rainsy wished the CPP the best in its efforts to reform.
“I wish the CPP good luck in reforming their policies and in reforming themselves, but I doubt whether they will be able to reform themselves in the way the people want to see a responsible party, a party leading the country to behave,” he said.
“Because I think the corruption
in the CPP is endemic, is systemic, so any serious reform to curb
corruption would undermine the very foundation of the CPP.”
No comments:
Post a Comment